ក្រោយឃើញ អឿន ម៉ូលីកា ប-ញ្ជូនមកសាក.សួរ រតនៈ ពិសី ព្រ-មានឱ្យអ្នកពាក់.ព័ន្ទត្រៀមខ្លួន
កម្សាន្ត៖ ខណៈបានឃើញរូបភាពរបស់មេតុងទីនហាយសូរ អឿន ម៉ូលីកា ត្រូវបាន បញ្ជូនមកស៊ើបសួរកាលពីថ្ងៃទី ១៩ម្សិលមិញនេះនៅសាលាដំបូងក្រុងភ្នំពេញតារាចម្រៀងរូបស្រស់ រតនៈ ពិសី បានបង្ហោះសារយ៉ាងចាក់ដោត ស្តាប់ហើយ ពិតជាមានអត្ថន័យមិនធម្មតាឡើយ ។
ជឿជាក់ថា អ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថា អ្នកលក់អនឡាញ និងជាមេតុងទីនដ៏ល្បី អឿន ម៉ូលីកា បានប្រកាសក្ស័យធនគ្មានលទ្ធភាព សងប្រាក់ទៅកាន់កូនតុងទីនរបស់ខ្លួន ។ ប៉ុន្តែ អឿន ម៉ូលីកា ត្រូវបាន កូនតុងទីនដាក់ពាក្យបណ្តឹងពីបទឆបោក ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីមួយរយៈមុន។ ស្រាប់តែកាលពីថ្ងៃទី ១៩ ម្សិលមិញ នេះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនមកសាកសួរនៅតុលាការក្រុងភ្នំពេញដោយ ស្លៀក សម្លៀកបំពាក់អ្នកទោសនឹងមានដៃជាប់ខ្នោះថែមទៀតផង ។
អ្វីដែលចាប់អារម្មណ៍ខណៈឃើញរូបភាពរបស់អតីតមេតុងទីនហាយសូរ អឿន ម៉ូលីកា បង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញភ្លាមតារាចម្រៀងរូបស្រស់ រតនៈ ពិសី បានបង្ហាញអាការៈមិនសប្បាយចិត្តនឹងបានបង្ហោះសារខ្លីយ៉ាងចាក់ដោត ដែលមានអត្ថន័យថា«មិនថាមេឬកូនទេ!តែបោកគេហើយ ! មិនយូរទេកុំទាន់ អរ អ្នកបោកយកលុយគេទៅប្រើស្រួលៗ!តិចទៀតជួបគ្នាអ្នកបន្ត»។ សាររបស់ រតនៈ ពិសី នេះហាក់ចង់ព្រមានទៅអ្នកដែលជំពាក់ប្រាក់របស់នាង កន្លងមកដែលគេចវេសមិនសងអាចនឹងមានវាសនាមិនខុសពី អឿន ម៉ូលីកា ប៉ុន្មានឡើយ។
ដូចដឹងស្រាប់ហើយថា រតនៈ ពិសី ធ្លាប់បញ្ជាក់ថា មានអ្នក ជំពាក់ប្រាក់នាងដល់ទៅ១០ម៉ឺនដុល្លារ តែបានបោកទំនុកចិត្តដោយគេចវេស មិនសង ។ បើទោះមិនទម្លាយពីឈ្មោះអ្នកដែលជំពាក់ប្រាក់មិនសងក្តី តែតារាចម្រៀង និយមលេងស្ទីលបង្ហាញដើមទ្រូងទ្រលុកទ្រលន់រូបនេះបានបង្ហើបអត្តសញ្ញាណខ្លះៗថាបុគ្គលម្នាក់នោះជាអ្នកសិល្បៈហើយថែមទាំងមានឈ្មោះបោះសំឡេងថែមទៀត៕