លោក ឯម រៀម បោះស-ម្តីថាមុនរិះគ.ន់គួរស្គាល់ប្រវត្តិលោកជាមុនសិន
កម្សាន្ត៖ ជឿជាក់ថាអ្នកលេងបណ្តាញសង្គមសុទ្ធតែបានស្គាល់លោក ឯម រៀម តាមរយៈ ការតុបតែងខ្លួនប្លែកៗទៅចូលរួមនៅក្នុងកម្មវិធីនានា តែរាល់ការច្នៃម៉ូឌរបស់ លោកតែងទទួលបានការរិះគន់វាយប្រហារពីសំណាក់មហាជនជាច្រើន ។ប៉ុន្តែ យ៉ាងណាអ្នកច្នៃម៉ូឌរូបនេះមិនសូវខ្វល់ខ្វាយឡើយ ។ យ៉ាងណាមិញថ្មីៗនេះ លោកបានតបទៅគណនីយហ្វេសប៊ុកមួយដែលបានរិះគន់លោកថាមុនរិះគន់ ឯម រៀម មានបានស្គាល់ប្រវត្តិ ឯម រៀម ច្បាស់ឬនៅ?
មិនមែនជាលើកដំបូងទេជាញយដងអ្នកច្នៃម៉ូឌលោក ឯម រៀម តែងទទួលរង ការវាយប្រហារដោយពាក្យពេចន៍អសុរោះជាច្រើនក្រោយឃើញការច្នៃម៉ូឌសម្លៀកបំពាក់នឹងការលេងខ្លួនរបស់លោកមានលក្ខណៈប្លែកៗ ។ បើទោះមាន រូបរាងជាបុរសនឹងមានពុកមាត់វែង តែលោក ឯម រៀម ចូលចិត្តការច្នៃម៉ូឌបែប សិចស៊ីនឹងពាក់ស្បែកជើងកែងខ្ពស់យ៉ាងជឿជាក់ដែលមើលទៅពិតជាប្លែកតែម្តង ។ ប៉ុន្តែរាល់ ការតែងខ្លួនរបស់អ្នកច្នៃម៉ូឌវ័យ៥៣ឆ្នាំរូបនេះតែងទទួលបានកា ររិះគន់តិះដៀលពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ ជាក់ស្តែងថ្មីៗ នេះអ្នកច្នៃម៉ូឌរូបនេះបានតបទៅគណនីយហ្វេសប៊ុកមួយដែលបានរិះគន់លោក ថាមុននឹងរិះគន់មានស្គាល់ប្រវត្តិ ឯម រៀម ច្បាស់ ហើយ ឬនៅថាស្នាដៃសិល្បះ ឯម រៀម ដាក់តាំងនៅបណ្តារ ប្រទេសណាខ្លះ ដែលតំណាងឱ្យប្រទេស កម្ពុជាចំណុចត្រង់ណាដែលថាខ្ញុំ ឯម រៀម ជាន់ពន្លិចខ្មែរបំផ្លាញសិល្បះ និង វប្បធម៌ខ្មែរ»។
លោក ឯម រៀម ធ្លាប់បានបញ្ជាក់ទៀតថាភាគច្រើនការច្នៃម៉ូឌរបស់លោកដក ស្រង់មកពីល្ខោនខោល បែបប្រុសស្លៀកស្រី និង សម័យនគរភ្នំ ឬ បុរេប្រវត្តិ គឺក្នុងឆ្នាំ៥០០ និង សមយ័បន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។បើគិតមកដល់ពេល នេះមិនតិចជាង ១០ឆ្នាំទេ សម្រាប់ការច្នៃប្រឌិតម៉ូឌសម្លៀកបំពាក់បែបសិល្បៈ ដែលបានឆ្លងកាត់ការរៀនសូត្រថ្នាក់បណ្ឌិតនៅក្រៅប្រទេសទៀតនោះ លោក ឯម រៀម នៅតែបន្តការពុះពារជាមួយនឹងការច្នៃម៉ូឌប្លែកៗបើទោះមានការជេរ តិះដៀលពីសំណាក់មហាជនជាច្រើនក៏ដោយ។ គេចាំបានថាកន្លងមក លោក ឯម រៀម ធ្លាប់បានលើកឡើងថាអ្វីដែលលោកបង្កើតចេញជាស្នាដៃបែបច្នៃប្រឌិតនោះ មិនមែនធ្វើឡើងដោយគ្មានមូលដ្ឋានចំណេះដឹង ឬមិនបានស្គាល់ នឹងមិនយល់ដឹងពីវិស័យនេះឡើយ។
គួរបញ្ជាក់ថាលោក ឯម រៀម បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងស្រុកខ្មែរ និងចប់ថ្នាក់បណ្ឌិតផ្នែកសិល្បៈកែច្នៃម៉ូឌនៅប្រទេសបារាំងកាលពីឆ្នាំអំឡុងឆ្នាំ ២០០៧។ដ្បិតនិយមចូលចិត្តការលេងម៉ូឌ ហ្វេសសិនបែបនារីភេទក្តី តែលោក ឯម រៀម ក៏ត្រូវគេដឹងថាមានភរិយាដល់ទៅ ពីររូបនឹងមានកូនពីរនាក់ តែយ៉ាងណាលោកមិនបានបកស្រាយលម្អិតពីរឿង ជីវិតគ្រួសារជាសាធារណៈឡើយ៕