កក្រើកមិនខាន! ម្ចាស់មកុដ ប៉ូគឹមថេង សុតធីតា និង លីវ ជីលី ត្រៀមដណ្តើ.មមកុដថ្មីរួ-មគ្នា
កម្សាន្ត៖ មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីឃើញម្ចាស់ជ័យលាភី Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា ប្រកាសចូលរួមប្រកួតក្នុងកម្មវិធី Miss Supranational Cambodia ខណៈម្ចាស់មកុដ Miss Grand Cambodia 2020 លីវ ជីលី ក៏ប្រកាសចូលរួមកម្មវិធីនេះដូចគ្នា ដូច្នេះហើយជើងខ្លាំងទាំងពីររូបនេះ នឹងត្រូវប៉ះគ្នាដណ្តើមមកុដថ្មីរួមគ្នា នឹងធ្វើឱ្យកម្មវិធីនេះកក្រើកមិនខាន។
បច្ចុប្បន្នកម្មវិធីប្រកួតប្រជែងបវរកញ្ញាក្នុងប្រទេសកម្ពុជាកំពុងពេញនិយមយ៉ាងខ្លាំង ដ្បិតថាវិស័យនេះប្រទេសយើងដើរយឺតជាងប្រទេសដទៃបន្តិចមែន ប៉ុន្តែក៏ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ផងដែរ។
អ្វីដែលអ្នកស្នេហាវិស័យនេះនឹកស្មានមិនដល់នោះគឺ ម្ចាស់មកុដ Miss Grand Cambodia 2021 និងបានជាប់ Top10 លើឆាកអន្តរជាតិ ប៉ូគឹមថេង សុតធីតា បានសម្រេចចិត្តចូលរួមប្រកួតដណ្តើមមកុដម្តងទៀតក្នុងកម្មវិធី Miss Supranational Cambodia ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ស្របពេលប្រកាសបេក្ខភាព ប៉ូគឹមថេង សុតធីតា ស្រាប់តែ លីវ ជីលី ម្ចាស់មកុដ មកុដ Miss Grand Cambodia 2020 និងបានជាប់ Top20 លើឆាកអន្តរជាតិ ក៏បានប្រកាសចូលរួមប្រកួតដណ្តើមមកុដជាថ្មីក្នុងកម្មវិធីខាងលើនេះដូចគ្នា។
ការប្រកាសចូលរួមប្រកួតជាថ្មីពីជើងខ្លាំងទាំងពីររូបខាងលើនេះ មហាជនរឹតតែភ្ញាក់ផ្អើលនឹងចង់តាមដានឆាប់ៗ ព្រោះប្រមូលផ្តុំដោយអ្នកមានបទពិសោធន៍លើវិស័យបវរកញ្ញាថែមទាំងជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia ទៀត រួមទាំងកំពុងរង់ចាំអ៊ុតមើលថា បវរកញ្ញារូបណាដែលដណ្តើមបានមកុដ ព្រោះមិនត្រឹមតែជើងខ្លាំង២រូបនេះទេចូលរួមទេ នៅមានបេក្ខភាពជើងខ្លាំងផ្សេងទៀតសុទ្ធតែបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីខាងលើនេះ។
ជាមួយគ្នានេះដែរ ការសម្រេចចិត្តចូលរួមប្រកួតដណ្តើមមកុដក្នុងកម្មវិធី Miss Supranational Cambodia លីវ ជីលី ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា
លទ្ធផលបែបណា រឺតំណែងមួយណា នាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គ្រប់តំណែងទាំងអស់សុទ្ធតែសំខាន់ៗ ដើម្បីទៅប្រកួតនៅក្រៅប្រទេសខុសៗគ្នា ដូចនេះនាង ត្រូវតែយកតំណែងមួយឱ្យបានជាដាច់ខាត ដោយសំណូមពរឱ្យមហាជនគាំទ្រដើម្បីវិស័យបរវកញ្ញាកាន់តែរីកចម្រើន៕