សុខ ទីយ៉ា អតីតសង្សារ នាយចឺម ចេញបទថ្មីភ្លាមផ្ទុះការវែ.កញែ-កមិនធម្មតា
កម្សាន្ត៖ អ្នកនាង សុខ ទីយ៉ា ដែលគ្រប់គ្នាភាគច្រើនស្គាល់ថាជាអ្នកនាង សេង សុខឃីម ត្រូវជាអតីតសង្សារ នាយចឺម បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា «ហត់អត់?» កាលពីយប់មិញនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែកមិន ធម្មតា ដោយអ្នកខ្លះបានរិះគន់បទចម្រៀងមួយបទនេះស្តាប់មិនបាន និងអ្នកខ្លះទៀតលើកឡើងថា បទនេះនាងចង់ផ្លែផ្កាទៅតារាចម្រៀងម្នាក់ដែលមានជម្លោះជាមួយនាង នៅពីមុខអ្នកដទៃជាមនុស្សស្លូតបូត តែពីក្រោយវិញជាមនុស្សសម្បូរល្បិច មានចរិតបិសាច។
ដ្បិតថារឿងក្តីរវាងអ្នកនាង សុខ ទីយ៉ា និងតារាចម្រៀង មាស នីតា បានស្ងាត់ក្តី ប៉ុន្តែអ្នកនាង សុខ ទីយ៉ា នៅតែអះអាងថា រឿងនេះនាងទុកឱ្យមេធាវីរបស់នាងចាត់ចែង ដោយនាងមិនចង់បកស្រាយអ្វីច្រើនឡើយ ខណៈគេឃើញថា មាស នីតា នៅបង្ហាញគោលជំហរឹងមាំដូចគ្នា និងលេចមុខតាមកម្មវិធីតន្រ្តីជាច្រើន។
យ៉ាងណាមិញនៅយប់ថ្ងៃទី១៨ ខែមករា នេះ អ្នកនាង សុខ ទីយ៉ា បានទម្លាក់បទថ្មីក្នុងមានចំណងជើងថា «ហត់អត់?» ដែលជារសជាតិថ្មីមិនធ្លាប់ឃើញនាងបកស្រាយពីមុនមកឡើយ ហើយអ្នកខ្លះក៏បានលើកឡើងទៀតថា បទនេះជាបទ Diss Track ដើមឆ្នាំ២០២៣ ដែលចង់សម្តៅទៅតារាចម្រៀងម្នាក់។
ក្នុងអត្ថន័យបទចម្រៀងថ្មីដែលបកស្រាយដោយ អ្នកនាង សុខ ទីយ៉ា បានរៀបរាប់ពីអ្នកមួយចំនួនល្អខាងក្រៅ ខាងក្នុងស្អុយរលួយ មនុស្សសម្បូរល្បិច ឈ្លោះគ្នាលេចចេញចរិតកោងកាចដោយសារតែមនុស្សប្រុស ថែមទាំងនិយាយពីពាក្យបណ្តឹងជាដើម រហូតមហាជនលើកឡើងថានាងដៀលចំៗទៅតារាចម្រៀងស្រីម្នាក់ដែលមានជម្លោះជាមួយនាងផ្អើលបណ្តាញសង្គម។
ទោះយ៉ាងណា បន្ទាប់ពីទម្លាក់បទថ្មីខាងលើនេះ អ្នកនាង សុខ ទីយ៉ា ក៏រងពាក្យរិះគន់ថា បទខាងលើនេះពិបាកស្តាប់ មិនមែនអ្នកច្រៀងហត់ទេ អ្នកស្តាប់វិញទេជាអ្នកហត់ និងអ្នកខ្លះទៀតក៏បានរិះគន់អ្នកនាង សុខ ទីយ៉ា ថាច្រៀងមិនពីរោះ។ ដ្បិតថាមានអ្នករិះគន់ក៏ពិតមែន តែ សុខ ទីយ៉ា ក៏ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្ររបស់ខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះ អ្នកនាង សុខ ទីយ៉ា បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងផេករបស់ Fan Media ដែលមានបទដូចជា «បែកហើយក៏នៅនឹក» «រឿងអ្វីក៏អូនដឹង» «ឆ្លងឆ្នាំនឹកអតីតសង្សារ» «ព្រាននារីលាក់មុខ» និងបទថ្មី «ហត់អត់? »ដែលកំពុងផ្ទុះលើបណ្តាញសង្គម៕