ម្ចាស់ប្រេន សម្រស់ធារ៉ា និង ធីណាន់ រតនា ចា.ត់វិធា-នការតាមផ្លូវច្បា..ប់ទៅគណនីហ្វេកប៊ុកមួយពី «បទបរិ--ហារកេរ្ដិ៍ »
កម្សាន្ត៖ ទើបបង្ហាញពីក្តីសុខ សុភមង្គល រកឃើញម្ចាស់បេះដូងជាម្ចាស់ប្រេនសម្រស់ធារ៉ា ធីណាន់ រតនា ត្រូវមកកង្វល់និងរឿងថ្មីមួយ រហូតតារាស្រីរូបនេះបានចាត់វិធានការតាម ផ្លូវច្បាប់ទៅលើបុគ្គលម្នាក់ដែលមានគណនីហ្វេកប៊ុក «Siev Chhinh» ពីបទ « បរិហារកេរ្ដិ៍ » ក្រោយពីបុគ្គលនេះព្យាយាមផ្ញើសាររំខានចូលក្នុងផេកផ្លូវការរបស់ ក្រុមហ៊ុនឈ្មោះ «សម្រស់ ធារ៉ា Online Shop» និងគណនីហ្វេសបុក «សម្រស់ ធារ៉ា» ដែលជារឿងមិនពិតនាំឱ្យប៉ះពាល់ដល់កិត្តិយស។
អ្នកមួយចំនួនជ្រាបមកហើយថាចំណងស្នេហ៍រវាង ធីណាន់ រតនា និងម្ចាស់ប្រេន សម្រស់ធារ៉ា ជាគូស្នេហ៍ដូចគ្នា មើលទៅអ្នកទាំងពីរពិតជា មានសុខសុភមង្គលណាស់ ដោយមានការចូលរួមអបអរសាទរជាច្រើនពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាមិញ ក្តីសុខអ្នកទាំងពីរត្រូវមកកង្វល់និងរឿងក្តីមួយរហូតអ្នកទាំងពីរបានចាត់វិធានតាមផ្លូវច្បាប់តែម្តង។
នៅថ្ងៃទី១៨ ខែមករា នេះតារាសម្តែង ធីណាន់ រតនា បានបង្ហាញលិខិតជូនដំណឹងពីក្រុមមេធាវី ទៅលើគណនីហ្វេកប៊ុកមួយឈ្មោះ «Siev Chhinh» ចូលមកដោះស្រាយករណីបរិហារកេរ្ដិ៍ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងឱ្យមានការរើសអើង។
តាមការបញ្ជាក់ពីមេធាវី ពិត សុខណែន អត្តលេខៈ ២៣៨ សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន ក្រុមមេធាវីអាស៊ីអាគ្នេយ៍ មានស្នាក់ការផ្ទះលេខB5 ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមេធាវីតំណាង និងការពារសិទ្ធិឱ្យ កូនក្តីឈ្មោះ ធី ណានរ់តនា។
សូមអញ្ជើញ ម្ចាស់គណនីហ្វេសបុក (FACEBOOK) ដែលមានឈ្មោះ "Siev Chhinh” ភេទស្រី កើតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៣
ដើម្បីចូលមកដោះស្រាយករណ៏បរិហារកេរ្ដិ៍ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងឱ្យមានការរើសអើង។
ក្នុងនោះខាងក្រុមហ៊ុនសម្រស់ធារ៉ា ក៏បានប្តឹងពីបុគ្គលប្រើហ្វេកប៊ុកខាងលើដូចគ្នា ដោយសារតែគណនីខាងលើ បានព្យាយាមផ្ញើសាររំខានចូលក្នុងផេកផ្លូវការរបស់ក្រុមហ៊ុនឈ្មោះ "សម្រស់ ធារ៉ា Online Shop" និងគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់កូនក្តី “សម្រស់ ធារ៉ា” គឺត្រូវបញ្ឈប់ ជាបន្ទាន់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
តាមលិខិតដដែលបានឱ្យដឹងទៀតថាហ្វេកប៊ុក Siev Chhinh បានផ្ញើសារច្រើនដង ដោយបាន និយាយមិនពិតអំពីអ្នកដទៃ (ថាគេជំពាក់លុយម្តាយខ្លួន ទាំងដែលពុំមានឯកសារលិខិតស្នាមអ្វីឡើយ ជាពិសេសគឺបាន ប្រើពាក្យមិនគប្បីដែលទង្វើនេះបានធ្វើឱ្យប៉ះពាល់ និង ខាតបង់ពេលវេលា៕