FC Sports logo

Casemiro នឹងអវត្តមាន ពេល បិសាចក្រហម ប៉ះ កាំភ្លើងធំ នៅចុងសប្ដាហ៍នេះ

schedule 1 សប្ដាហ៍មុន 32 Views

ខ្សែ​បម្រើ​របស់ បិសាចក្រហម Manchester United កីឡាករ Casemiro នឹង​​ត្រូវ​ជាប់​បម្រាម​​សម្រាប់​ការ​ប្រកួត​ថ្ងៃ​អាទិត្យ ​ទល់​នឹង​ក្រុម​នាំ​មុខ​កំពូល​តារាងកាំភ្លើងធំ Arsenal ។​

ការ​ប្រកួត​កាល​ពី​យប់​មិញ United បាន​ប្រកួត​ស្មើ​​គ្នា ​ជាមួយ Crystal Palace ១-១។ គ្រាប់​បាល់​របស់​បិសាច​ក្រហម ​ធ្វើ​បាន​ដោយ​ខ្សែបម្រើ Bruno Fernandes ខណៈ Michaek Olise ជា​អ្នក​រក​គ្រាប់​ឲ្យ Palace ពីការស៊ុត Free Kick យ៉ាងអស្ចារ្យ។ យ៉ាងណាមិញ ប្រកួត​នេះ ខ្សែ​បម្រើ Casemiro ទទួល​បាន​កាត​​លឿង​ ដែល​ជា​កាត​ទី​៥​របស់​គេ ​ក្នុង​រដូវ​កាល​នេះ​ ដូច្នេះ​ត្រូវ​ជាប់​បម្រាប​មួយ​ប្រកួត​ សម្រាប់​ប្រកួត​បន្ទាប់។

នេះ​មាន​ន័យ​ថា Casemiro នឹង​មិន​មាន​វត្តមាន ពេល United ប៉ះ Arsenal នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ បែប​នេះ​ក្ដី អ្នក​ចាត់​ការ​របស់ Man Utd លោក Ten Hag បាន​លើក​ឡើង​ថា៖ "លើក​ចុង​ក្រោយ​​ពួក​យើង​ឈ្នះ​ពួក​គេ (Arsenal) ដោយ​គ្មាន Casemiro។ ពេល​នេះ ពួក​យើង​​ត្រូវ​តែ​ធ្វើ​ដូច​គ្នា"។

Arsenal បច្ចុប្បន្ន​​​គម្លាត​៨​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង ​​ចាញ់​តែ​ម្ដង​គត់​នៅ Premier League ក្រោយ​ថ្វី​ជើង United ៣-១ កាល​ពី​ខែ​កញ្ញា។ សម្រាប់ United កំពុង​ស្ថិត​នៅ​លេខ​៣ មាន​៣៩​ពិន្ទុ​ស្មើ​គ្នា​ ជាមួយ​ក្រុម​លេខ​ពីរ Man City៕ ​​

អត្ថបទស្រដៀង
បាល់ទាត់

Inter បំបាក់ AC Milan លើកពាន Italian Super Cup លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

Inter បំបាក់ AC Milan លើកពាន Italian Super Cup លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត

បាល់ទាត់
(អន្តរជាតិ)៖ ក្លិប Inter Milan បាន​យក​ឈ្នះ​ក្លិប AC Milan ក្នុងលទ្ធផល ៣-០ លើក​ពាន Italian Super Cup លើ​ទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត ​កាល​ពី​យប់ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ​។ក្នុង​ការ​ប្រកួតយប់មិញនេះ​ ខ្សែ​បម្រើ Federico Dimarco ជា​អ្នក​រក​បាន​គ្រាប់​ដំបូង​ឲ្យ Inter ក្រោយ​លេង​បាន​១០​នាទី ពេល Nicolo Barella ជា​អ្នក​បញ្ជូន​ឲ្យ។ អ្នក​ចាំ​ទី​របស់ Inter  កីឡាករ Andre Onana បាន​សង្គ្រោះ​បាល់​យ៉ាង​អស្ចារ្យ​ ពី​ការ​ប៉ុនប៉ង​​របស់​កីឡាករ Rafael Leao មុន​ពេល Dzeko ធ្វើ​បាន​គ្រាប់​ទី​២​ ឲ្យ ​Inter នៅនាទី២១ បញ្ជប់តង់ទី២ Inter Milan ២-០ AC Milan ។លុះចូលដល់តង់ទីពីរ នាទី​៧៧ ​ខ្សែ​ប្រយុទ្ធ Lautaro Martinez ធ្វើ​បាន​គ្រាប់​ទី​៣​ ជូន Inter ដែល​ជា​គ្រាប់​ចុង​ក្រោយ​ជួយ​ក្រុម​ឈ្នះ AC Milan ៣-០។ នេះ​ជា​​លើក​ដំបូង ​​ដែល Inter អាច​យក​ឈ្នះ AC Milan នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Cup ក្នុង​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​ធ្លាប់​ចាញ់​នៅ Coppa Italia នៅ​ឆ្នាំ​​១៩៧៧ និង Italian Super Cup ឆ្នាំ​២០១១៕ ...
បាល់ទាត់

ភួង សុខសាណា ប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ ក្រោយប្រឡុកក្នុងវិស័យនេះជាង១៣ឆ្នាំ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ភួង សុខសាណា ប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ ក្រោយប្រឡុកក្នុងវិស័យនេះជាង១៣ឆ្នាំ

បាល់ទាត់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសថា កីឡាករ ភួង សុខសាណា បានសម្រេចចិត្តចូលនិវត្តន៍(ព្យួរស្បែកជើង) ពីអាជីពជាកីឡាករបាល់ទាត់ហើយ ក្រោយរួមរស់អស់រយៈពេលប្រមាណជាង ១៣ឆ្នាំមកនេះ។ រយ:ពេល១៣ឆ្នាំ ជាមួយក្លិបបាល់ទាត់ Tiffy Army FC ខ្សែប្រយុទ្ធពាក់អាវលេខ៧ ភួង សុខសាណា បានបង្កើតបានស្នាដៃជាច្រើន ជាពិសេសរួមចំណែកលើកពានរង្វាន់ Hun Sen Cup រដូវកាល ២០១៦ និង ២០១៨ ផងដែរ។ ខណ:ក្នុងក្រុមជម្រើសជាតិកម្ពុជា ភួង សុខសាណា ធ្លាប់ជាប់តាំងពីឈុត U22, U23 និងឈុតធំ តាំងពីឆ្នាំ ២០១០ រហូតដល់ចុងឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនបាន១១លើក និងស៊ុតបញ្ចូលទីបាន១គ្រាប់ ទល់នឹងទីម័រខាងកើត មុនរបួសសរសៃពួរគន្លាក់ជង្គង់ (ACL)។ ទោះបីជាសម្រាកពីវិស័យបាល់ទាត់ តែ សាណា បានបញ្ជាក់គោលជំហរថា រូបគេនៅបន្តតែគាំទ្រគ្រប់សកម្មភាពរបស់ក្លិប Tiffy Army FC ព្រោះថារូបខ្លួនត្រូវបានគេស្គាល់មកដល់សព្វថ្ងៃ គឺដោយសារក្លិបទ័ពមួយនេះ។ ក្នុងនោះ សាណា ក៍បានផ្ដាំផ្ញើដល់ប្អូនៗ ជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ដើម្បី ស្វែងរកឱកាសជាប់ជម្រើសជាតិ និងជោគជ័យលើវិស័យកីឡាបាល់ទាត់មួយនេះ៕ ...
បាល់ទាត់

ស្ងាត់ៗ Wolves យកបានខ្សែបម្រើប្រយុទ្ធមិនសូវមាននាក់ស្គាល់ម្នាក់ពី PSG

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ស្ងាត់ៗ Wolves យកបានខ្សែបម្រើប្រយុទ្ធមិនសូវមាននាក់ស្គាល់ម្នាក់ពី PSG

បាល់ទាត់
ក្លិប Wolverhampton Wanderers បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ ​កីឡាករ Pablo Sarabia ពី​ក្លិប Paris St-Germain ក្នុង​តម្លៃ​ខ្លួន​ ៤,៤​លាន​ផោន។កីឡាករ​វ័យ ​៣០​ឆ្នាំ​ បាន​ចូលរួម​ជាមួយ​ក្លិប Wolves ដែល​កំពុង​ស្ថិត​នៅ​លេខ​ ១៦​ក្នុង​តារាង​ពិន្ទុ Premier League ​ដោយ​យល់​ព្រម​កុងត្រា​រយៈពេល​២​ឆ្នាំ​កន្លះ។ Sarabia បាន​ចាកចេញ​ពី​ក្លិប Sevilla កាល​ពី​ឆ្នាំ​២០១៩ ចូលរួម​ជាមួយ PSG រក​បាន ​១១​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៥​ប្រកួត​ក្នុង​ Ligue 1។Sarabia ចូល​លេង​ឲ្យ​ឈុត​ធំ​អេស្ប៉ាញ ​ដំបូង​កាល​ពី​ឆ្នាំ​២០១៩ ដោយ​រក​បាន​ ៩​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន ​២៦​ប្រកួត។ គេ​ក៏​ជា​សមាជិក​​ក្នុង​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ ​​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​មុន និង​បាន​ចូល​លេង​មួយ​ប្រកួត ពេល​ដែល​ប្ដូរ​ចូល​លេង​ទល់​នឹង ​ម៉ារ៉ុក។ គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​សុក្រ ​សប្ដាហ៍​មុន Wolves ទើប​តែ​បញ្ចប់​ការ​ផ្ទេរ​ខ្សែ​បម្រើ​សញ្ជាតិ​ហ្គាបុង ​កីឡាករ Mario Lemina ពី​ក្លិប Nice ខណៈ​កាល​ពី​ខែ​ធ្នូ ​​ពួក​គេ​បាន​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Matheus Cunha ពី​ក្លិប Atletico Madrid៕ ​...
បាល់ទាត់

មិនគួរឲ្យជឿ Napoli ធ្លាក់ចេញពី Copa Italia ក្រោមថ្វីជើងក្រុមបាតតារាងលីគ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

មិនគួរឲ្យជឿ Napoli ធ្លាក់ចេញពី Copa Italia ក្រោមថ្វីជើងក្រុមបាតតារាងលីគ

បាល់ទាត់
ក្រុមកំពុងឡើងជើងខ្លាំង Napoli ដែលកំពុងឈរនៅកំពូលតារាងអ៊ីតាលី Serie A បានធ្លាក់ចេញពីពានរង្វាន់ Coppa Italia ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់បាល់ប៉េណាល់ទី ក្រោមថ្វីជើងក្រុម Cremonese។ ក្រុមភ្ញៀវ Cremonese ដែលកំពុងស្ថិតនៅបាតតារាងលីគកំពូលអ៊ីតាលី បាននាំមុខមុនដោយកីឡាករ Charles Pickel។ ប៉ុន្តែត្រូវបាន Napoli វាយបករកបាន២គ្រាប់សងវិញ រកបានដោយកីឡាករ Juan Jesus និង Giovanni Simeone មុនពេល Cremonese ធ្វើបានគ្រាប់តាមស្មើ ដោយកីឡាករ Felix Afena-Gyan។ នៅម៉ោងបន្ថែម កីឡាករ Leonardo របស់ Cremonese ទទួលបានកាតក្រហម ត្រូវបណ្ដេញចេញពីទីលាន ប៉ុន្តែក្រុមភ្ញៀវនៅតែអាចឡើងទីវគ្គបន្ត ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤។ Napoli ពេលនេះ កំពុងគម្លាត៨ពិន្ទុឈរនៅកំពូលតារាង Serie A ហើយពួកគេទើបតែបំបាក់ Juventus ៥-១ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ចំណែក Cremonese មិនទាន់ឈ្នះមួយប្រកួតសោះនៅ Serie A ក្នុងរដូវកាលនេះ កំពុងនៅបាតតារាងលីគ៕...
បាល់ទាត់

ព្រៃវែង ប្រកាសនាំចូលខ្សែប្រយុទ្ធពីប្រទេសលីបេរីយ៉ា និងខ្សែការពារពីប្រទេសហ្គាំប៊ី

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ព្រៃវែង ប្រកាសនាំចូលខ្សែប្រយុទ្ធពីប្រទេសលីបេរីយ៉ា និងខ្សែការពារពីប្រទេសហ្គាំប៊ី

បាល់ទាត់
នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោក ឡុង ឬទ្ធា បានប្រកាសនាំចូលកីឡាករបរទេសថ្មី២រូបបន្ថែម ត្រៀមចូលរួមប្រកួតប្រជែងពានរង្វាន់ Cambodia League Cup ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមនៅខាងក្រោយនេះ។ កីឡាករបរទេសថ្មីទាំងពីរនាក់នោះរួមមាន៖ ខ្សែការពារកណ្តាលសញ្ជាតិហ្គាំប៊ី SAIDY AHMAD មកពីក្រុម NARA UNITED នៃលីគទី៣ ប្រទេសថៃ និងខ្សែប្រយុទ្ធសញ្ជាតិលីបេរីយ៉ា BORTU DAUDA Y មកពីក្រុម Bangkok F.C នៃលីគទី៣ ប្រទេសថៃ។ ក្រៅពីនេះព្រៃវែង ក៏បានប្រកាសនាំចូលខ្សែប្រយុទ្ធជនជាតិសញ្ជាតិជប៉ុន TAKESHITA MASATOSHI ពីក្រុម Khoromkhon FC នៃលីគកំពូលម៉ុងហ្គោលី និងខ្សែបម្រើជនជាតិជប៉ុន SO OMAE ពីក្រុម Muang Loei United FC នៃលីគលំដាប់ទី៣ របស់ប្រទេសថៃ ផងដែរ។ ជាមួយគ្នានោះព្រៃវែង បាននាំចូលអ្នកចាំទី សាំង ហាន់ឃុន, ខ្សែប្រយុទ្ធស្លាប រដ្ឋ វីរៈ, ខ្សែប្រយុទ្ធស្លាប គី រីណា និងខ្សែការពារស្លាប រស់ សំអឿន ក្នុងលក្ខខណ្ឌខ្ចីជើងចំនួនមួយរដូវកាល ពីវិសាខា និងយុវជនអាយុក្រោម១៨ឆ្នាំ ៤រូបបន្ថែមទៀតដូចជា ឡូ រ៉ាស៊ី, លី ដារ៉ូ, ស្រ៊ីម ស៊ីណាន់ និងសំ សុវណ្ណារិទ្ធ ពីវិសាខា ផងដែរ៕...
បាល់ទាត់

Barca បំបាក់ Madrid លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត លើកពាន Spainish Super Cup

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

Barca បំបាក់ Madrid លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត លើកពាន Spainish Super Cup

បាល់ទាត់
លោក Xavi រក​បាន​ពាន​ដំបូង ​ក្នុង​នាម​​ជា​អ្នក​ចាត់​ការ​របស់អ្នកមានបុណ្យ Barcelona បន្ទាប់​ពី​ដឹក​នាំ​ក្រុម​យក​ឈ្នះ​គូប្រជែង Real Madrid ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Spainish Super Cup កាល​ពី​យប់​មិញ។Barca ក្រុម​កំពុង​នាំ​មុខ​កំពូល​​តារាង​ពិន្ទុ La Liga បាន​គ្រប់គ្រង​ការ​ប្រកួត​នេះ​យ៉ាង​ល្អ​ក្នុង​ទឹក​ដី​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​ និង​រក​បាន​គ្រាប់​នាំ​មុខ​ដោយ​កីឡាករ​វ័យ ​១៨​ឆ្នាំ​ Gavi ក្រោយ​មាន​ការ​បញ្ជូន​ពី Lewandowski។ Lewandowski ខ្លួន​ឯង​ធ្វើ​បាន​គ្រាប់​ទី​ពីរ​ជូន​ក្រុម​មុន​បញ្ចប់​វគ្គ​ទី​មួយ ហើយ​លើក​នេះ Gavi ជា​អ្នក​បញ្ជូន​ឲ្យ​ម្ដង។ ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​ពីរ Gavi បាន Asisst មួយ​បាល់​ទៀត​ឲ្យ Pedri ទាត់​បញ្ចូល​ទី​ជួយ Barca នាំ​មុខ ៣-០។ យ៉ាងណាមិញ ចុង​ម៉ោង​នៃ​ការ​ប្រកួត​ទោ​ហើយ Madrid ក៏​អាច​តដៃ​បាន​មួយ​គ្រាប់​វិញ សម្រេច​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzema។ នេះ​គឺ​ជា​ការ​សងសឹក​បាន​សម្រេច​ ដោយ​សារ​តែ​កាល​ពី​ជួប​គ្នា​កាល​ពី​ខែ​តុលា ​​ក្នុង​ជំនួប El Clasico នេះ Real Madrid បាន​យក​ឈ្នះ Barcelona ងាយ​ៗ ៣-១។ ប្រកួត​ខាង​លើ Gavi បាន​ក្លាយ​​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ ​រក​បាន​គ្រាប់​បាល់​នៅ Spainish Super Cup វ៉ា​កំណត់ត្រា​របស់ Xavi៕ ​...
បាល់ទាត់

គ្រូបង្វឹកវៀតណាម ឆ្លើយតបនឹងសារព័ត៌មានកូរ៉េថា “វៀតណាម ក៏មានកីឡាករក្នុងកម្រិតដូចគ្នានឹង Theerathon ដែរ”

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

គ្រូបង្វឹកវៀតណាម ឆ្លើយតបនឹងសារព័ត៌មានកូរ៉េថា “វៀតណាម ក៏មានកីឡាករក្នុងកម្រិតដូចគ្នានឹង Theerathon ដែរ”

បាល់ទាត់
គ្រូបង្វឹកក្រុមជម្រើសជាតិ វៀតណាម លោក Park Hang-Seo បានឆ្លើយពីការងឿងឆ្ងល់អំពីគុណភាពកីឡាករក្នុងទឹកដីកំណើតរបស់លោកថា  ក្រុមរបស់លោក ក៏មានកីឡាករក្នុងកម្រិតដូចគ្នា ជាមួយ Thirathorn Bunmathan ដែរ។ លោក Park Hang-Seo ជឿជាក់​ថា ​ក្រុម​របស់​លោក​នៅ​តែ​មាន​ស្ថានភាព​ល្អ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​អាស៊ាន AFF Mitsubishi Electric Cup 2022 បើ​ទោះ​បី​ក្រុម​ម្ចាស់​ផ្ទះ​ស្មើ ២-២ នៅកីឡដ្ឋាន Mee Dinh ក្នុងការប្រកួតដំបូងនៃវគ្គផ្តាច់ព្រ័ត្រ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ថៃ ​ក៏​ដោយ។ ក្នុងការប្រកួតនេះ វៀតណាម បាននាំមុខមុន ដោយកីឡាករ Nguyen Thien Linh នៅនាទី ២៤ប៉ុន្តែតង់ទីពីរ ដំរីសរកបាន ២ គ្រាប់ជាប់ៗគ្នា ដោយកីឡាករ Poramet Atwilai នាទី ៤៩ និង Sarat Yuyen នាទី ៦៤ មុនពេល Wan Thanh ​តាម​ស្មើ​នៅ​នាទី​ ៨៨ ។ គ្រូ​បង្វឹកសញ្ជាតិ​កូរ៉េ​ខាង​ត្បូង ​និយាយ​ក្រោយ​ការ​ប្រកួតថា៖«ជាក់ស្តែង នេះមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ។ ប៉ុន្តែ​យើង​នៅ​តែ​ដឹង​ថា​ មាន​ច្បាប់​ប្រកួត​ក្រៅដី យើង​មិន​បោះបង់​ទេ យើង​នឹង​ព្យាយាម​ដណ្តើម​ជើងឯក​នៅ​ប្រទេស​ថៃ»។ លោកបន្តថា“សម្រាប់ខ្ញុំ នេះគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកនៅក្នុងដី។ ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​នេះ ​ទុក​ជា​កាដូ​ដ៏​រីករាយ​សម្រាប់​អ្នក​គាំទ្រ តែខ្ញុំសុំទោស ដែលខ្ញុំមិនអាច ។ អរគុណកីឡាករ ដែលមិនបោះបង់ និងធ្វើការរហូតដល់វិនាទីចុងក្រោយ»។ អ្នកសារព័ត៌មានកូរ៉េខាងត្បូង គូសបញ្ជាក់ថា ពីរ​គ្រាប់​របស់​ថៃ ​បាន​មក​ពី Teerathon ដែល​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន ២ គ្រាប់។ គាត់​ជា​កីឡាករ​កម្រិត​ខ្ពស់​ម្នាក់ ​ដែល​ធ្លាប់​លេង​នៅ​ប្រទេស​ជប៉ុន។ ប្រសិន​បើ​បាល់ទាត់​វៀតណាម ​ចង់​អភិវឌ្ឍ វា​នឹង​ត្រូវ​ការ​កីឡាករ​បន្ថែម​ទៀត ​ដើម្បី​លេង​ក្នុង​លីគ​ខ្ពស់​ជាង។ ជុំវិញការលើកឡើងនេះ លោក Hang Seo បាន​ឆ្លើយ​ថា៖«ខ្ញុំ​ពិត​ជា​មិន​ចូល​ចិត្ត​វាយ​តម្លៃ​កីឡាករ​របស់​គូ​ប្រកួត​របស់​ខ្ញុំ​ទេ។ Theerathon ជា​កីឡាករ​ល្អ​។ ប៉ុន្តែ​វៀតណាម ​ក៏​មាន​កីឡាករ​ក្នុង​កម្រិត​របស់​គាត់​ដែរ»។ គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ជើងទី២ រវាងថៃ និងវៀតណាម នឹងប្រកួតនៅថ្ងៃទី១៦ ខែមករា វេលាម៉ោង ៧:៣០នាទីយប់។ នៅកីឡដ្ឋាន Thammasat University ទីក្រុង Rangsit៕ ...
បាល់ទាត់

Update ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជាគិតត្រឹមល្ងាចថ្ងៃទី១៣ខែមករា

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

Update ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជាគិតត្រឹមល្ងាចថ្ងៃទី១៣ខែមករា

បាល់ទាត់
ក្លិបបាល់ទាត់សេះមាសវិសាខា សមាជិកលីគកំពូលកម្ពុជា គឺជាក្លិបដែលសកម្មជាងគេបំផុតក្នុងចំណោមក្លិបទាំង៨ ក្នុងការនាំចូលកីឡាករថ្មី ដើម្បីពង្រឹងក្រុមក៏ដូចជាប្រជែងក្នុងរដូវកាលថ្មី ដែលគ្រោងចាប់ផ្ដើមថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។  នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ជាលើកទី២ ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤។ Mohammed Faeez ជាកីឡាករចុងក្រោយគេ ដែលក្លិបបាល់ទាត់វិសាខា ប្រកាសនាំចូល គិតត្រឹមថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣នេះ។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករក្នុងទីផ្សារដោះដូរកីឡាករ  -ក្លិបបាល់ទាត់វិសាខា ៖ បាននាំចូល ស៊ិន សុវណ្ណមករា-ស រតនា-វឿន វ៉ា-ចាន់ សារ៉ាពេជ្រ- Emmanuel Junior Mbarga, -ហ៊ុល គីមហ៊ុយ -Takumu Nishihara -BARRETO DE LIMA MOUZINHO និង Khan Mohammed Faeez។ -ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖ ប្រកាសនាំចូលកីឡាករ៤រូប ដូចជា គួច ដានី -សេត រ៉ស៊ីប - វីរៈ ដារ៉ា និងណារ៉ុង កក្កដា។ -ក្លិបបាល់ទាត់ Tiffy Army FC៖ ប្រកាសនាំចូលកីឡាករ៣រូប ដូចជា យ៉ង ភូមិន្ទ -ចាន់វិបុល ដាវិឌ និង អ៊ុ សេរីរ័ត្ន។ -ក្លិបបាល់ទាត់បឹងកេត៖ បានប្រកាសនាំចូលកីឡាករ៣រូប ដូចជា អ៊ាវ សុវណ្ណរ៉ា -ឃាន់ សុបិន និង ហេង សុវណ្ណបញ្ញា។ -ក្លិបបាល់ទាត់ភ្នំពេញក្រោន៖ ប្រកាសនាំកីឡាករ២រូប គឺអ្នកចាំទី អ៊ុ វិចិត្រ និងកីឡាករ ឡុង ភារ៉ាត។ -ក្លិបបាល់ទាត់ណាហ្គាវើលដ៍៖ ប្រកាសនាំកីឡាករ២រូប គឺ Marques Marcio និងខ្ចីជើង ឈង់ ប៊ុនណាត ពីវិសាខា ហើយក្លិបក៏មានគម្រោងនាំចូលកីឡាករ៤ ទៅ ៥ នាក់ទៀត ផងដែរ។ -ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ៖ ប្រកាសនាំកីឡាករ២រូប គឺ ធី លៀង និង ជា វណ្ណសាក់។ គួរបញ្ជាក់ថា ក្នុងចំណោមក្លិបទាំងអស់នៅលីគកំពូលកម្ពុជា មានតែក្លិប បាល់ទាត់អង្គរថាយហ្គឺរ មួយគត់ ដែលមិនទាន់មានសកម្មភាពក្នុងការនាំចូលកីឡាករ ខណៈក្លិបមួយនេះ បានចែកផ្លូវជាមួយកីឡាករមួយចំនួនផងដែរ ៕...
បាល់ទាត់

កាតក្រហមរបស់ Joao Felix យប់មិញធ្វើឱ្យ Chelsea ខាតបង់ប្រាក់ ២.១ លានផោន

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

កាតក្រហមរបស់ Joao Felix យប់មិញធ្វើឱ្យ Chelsea ខាតបង់ប្រាក់ ២.១ លានផោន

បាល់ទាត់
ខ្សែប្រយុទ្ធវ័យក្មេងចំណូលថ្មី Joao Felix បានទទួលកាតក្រហម ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយក្លិបតោខៀវកាលពីយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្នុងជំនួប West London Derby ដោយក្រុម Chelsea ចាញ់ Fulham ក្នុងលទ្ធផល ២-១ ខណៈកាតក្រហមនោះ ធ្វើឱ្យតោខៀវ ខាតបង់ប្រាក់ ២.១ លានផោន។ ការបង្ហាញខ្លួនដំបូងរបស់ Joao Felix បានបញ្ចប់ក្នុងលទ្ធផលមិនល្អនោះទេ ខណៈដែលរូបគេត្រូវបានអាជ្ញាកណ្ដាលបណ្តេញចេញនៅតង់ទី២ នាទី៥៨ បន្ទាប់ពីប៉ះទង្គិច ដោយចេតនាលើខ្សែការពារ Kenny Tete របស់ Fulham។ កាលពីថ្ងៃពុធ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករវ័យ ២៣ ឆ្នាំ ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល ពីក្លិបាល់ទាត់ AT Madrid។ ទោះបីជាយ៉ាងណា ដើម្បីទទួលបានខ្សែប្រយុទ្ធដ៏មានទេពកោសល្យ Chelsea បានយល់ព្រមបង់ប្រាក់ ៩ លានផោន សម្រាប់កិច្ចព្រមព្រៀងរយៈពេលខ្លីនេះ ខណៈដែលពួកគេក៏នឹងរ៉ាប់រងលើប្រាក់ឈ្នួលរបស់ Felix ក្នុងអំឡុងពេលស្នាក់នៅភាគខាងលិច ទីក្រុងឡុងដ៍ ដែលប៉ាន់ស្មានថា មានតម្លៃ ៦ លានផោន។ សរុបមក តោខៀវ ចំណាយសរុប ១៥លានផោន លើ Felix ក្នុងការប្រកួត Premier League ២១ប្រកួត ដែលនៅសេសសល់។ និយាយរួម Chelsea នឹងចំណាយប្រាក់ ៧១៤,២៨៦ផោន ក្នុងមួយប្រកួតឱ្យទៅ Felix ជាផ្នែកមួយនៃក្រុមរបស់ពួកគេ។ ការទទួលបានកាតក្រហមនេះ មានន័យថា កីឡាករវ័យ ២៣ឆ្នាំរូបនេះ នឹងខកខានការប្រកួត Premier League របស់តោខៀវ ជាមួយ Crystal Palace, Liverpool និង Fulham។ សរុបមក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងខ្ចីជើង ការផ្អាកបីប្រកួតនេះ សម្រាប់ Felix នឹងធ្វើឱ្យក្លិបខាតបង់ប្រាក់ ២,១៤២,៨៥៨ លានផោន។ គួរបញ្ជាក់ថា ការចាញ់ក្រុមគូប្រជែងនៅទីក្រុងឡុងដ៍ ភាគខាងលិចរបស់ពួកគេ បានធ្វើឱ្យ Chelsea ស្ថិតក្នុងចំណាត់ថ្នាក់ទី ១០ ដែលមានគម្លាត ១០ ពិន្ទុពី Top 4 ខណៈ Manchester United ដែលឈរនៅលេខ ៤ នៅសល់មួយប្រកួតក្នុងដៃ៕...