ផ្តា.ច់ស្នេហ៍ជាមួយស្វាមីក្មេងមិនប៉ុន្មានផងអ្នកនាង ម៉ៅ សុខចាន់ធី រកបានអ្នកស្អំបេះដូងថ្មី
កម្សាន្ត៖ ថ្មីៗនេះអតីតតារាសម្តែងអ្នកនាង ម៉ៅ សុខចាន់ធី បានបង្ហាញមុខបុរសម្នាក់ ដោយបញ្ជាក់ថាជាដៃគូថ្មី ក្រោយអ្នកនាងបានផ្តាច់ ស្នេហ៍ជាមួយលោក រ៉ាម៉ូ ជា អតីតស្វាមីកាលពីមួយរយៈមុន ។ ភ្ជាប់ស្នេហ៍រយៈពេលខ្លី តែអ្នកនាង ម៉ៅ សុខចាន់ធី អះអាងថា គ្រប់យ៉ាងមិនដើរជាន់ដានចាស់ឡើយ ។
អ្នកនាង ម៉ៅ សុខចាន់ធី ត្រូវបានគេស្គាល់ថា ជាអតីតតារាសម្តែងដែលមាន ប្រជាប្រិយភាពខ្ពស់កាលពីអំឡុងទសវត្សទី ៩០ តែក្រោយមកអ្នកនាងក៏បាន ចាកចេញទៅរស់នៅសហរដ្ឋអាម៉េរិក ។ចាកចេញទៅរស់នៅសហរដ្ឋអាម៉េរិក ទៅហើយក្តី តែអតីតតារាសម្តែងរូបនេះបែរជាមកភ្ជាប់ស្នេហ៍ជាមួយបុរសក្នុង ស្រុក តែមួយលើកជាពីរលើកអ្នកនាងបរាជ័យរហូត។
ជាក់ស្តែងកាលពីប៉ុន្មា នខែមុននេះអ្នកនាងបានប្រកាស ចែកផ្លូវជាមួយស្វាមីក្មេងលោក រ៉ាម៉ូ ដោយមិន អាល័យថែមទាំងបញ្ជាក់ថារាងចាលហើយស្នេហាជាពិសេសឈប់ស្រឡាញ់ប្រុសស្រុកខ្មែរតែម្តង ។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះអតីតតារាសម្តែងសាច់សខ្ចី រូបនេះបានបង្ហាញរូបភាពបុរសវ័យកណ្តាលម្នាក់ដោយបញ្ជាក់ថា«ថ្ងៃសុក្រទី13.2023 good night honey អរគុណដែលចូលក្នុងជីវិតអូនតាមរយៈចាស់ទុំ ធ្វើឱ្យមានភាពកក់ក្តៅជាងយកប្តីចិត្តឯងសង្ឃឹមថាមិនខុសទៀតទេ »។
ជួបជាមួយ Lee News តាមរយៈសារអេឡិចត្រូនិច អ្នកនាង ម៉ៅ សុខចាន់ធី បានប្រាប់ថាបុរសម្នាក់នេះមានឈ្មោះ យុទ្ធ ជាគូស្នេហ៍របស់អ្នកនាងពិតមែន ហើយអ្នកនាងស្គាល់តាមរយៈការណែនាំពីសំណាក់អ្នករាប់អាននៅស្រុកខ្មែរដែលស្គាល់អ្នកកនាង ៣០ឆ្នាំហើយក៏មនុស្សមានមុខមាត់នៅក្នុងសង្គមសិល្បៈ ។ ទោះកន្លងមកធ្លាប់ប្រកាសថា រាងចាលជាមួយស្នេហាជាពិសេសបុរសខ្មែរក៏ពិត មែន តែលើកនេះអតីតតារា សម្តែង ម៉ៅ សុខចាន់ធី បានបញ្ជាក់ថាគ្រប់យ៉ាង មិនដើរជាន់ដានចាស់ទេដោយសារដៃគូថ្មីនេះមានមុខរបរពិតប្រាកដហើយ ស្រឡាញ់អ្នកនាងដោយបេះដូងពិតប្រាកដមិនមែនដើម្បីពឹងពាក់ត្រូវការប្រាក់ ដូចអ្នកមុនៗឡើយ ។
អ្នកនាង ម៉ៅ សុខចាន់ធី ទទួលស្គាល់ថាពិតជាហត់នឿយក្នុងការស្រឡាញ់ បុរសខ្មែរដោយសារទម្រាំតែធានាបានមករស់នៅជុំគ្នានៅប្រទេសអាម៉េរិកមានច្រើនដំណាក់តែយ៉ាងណាសម្រាប់ការជ្រើសយកដៃគូថ្មីនេះជាការសម្រេចចិត្ត នៅក្នុងពាក់កណ្តាលជីវិតបើថាខុសទៀតក៏អស់ចិត្តដែរ ។ ក្នុងនោះអ្នកនាង ម៉ៅ សុខចាន់ធី បានរៀបរាប់ពីការរស់នៅក្នុងទឹកដីនៃប្រទេសជឿនលឿនមួយនេះ ថា«នៅទីនេះខ្ញុំពិតជាហត់នឿយណាស់ព្រោះត្រូវធ្វើការពី ៨ ទៅ ១០ម៉ោងនៅ កាស៊ីណូហើយមកផ្ទះវិញគេងបានតែ៥ម៉ោងទេត្រូវងើបដេរសម្លៀកបំពាក់រយៈពេល៥ម៉ោងនៅផ្ទះហើយចូលគេងបាន២ម៉ោងទើបចេញទៅធ្វើការនៅកាស៊ីណូឃើញថាហត់និងឯកោខ្លាំងណាស់»។
ដ្បិតរស់នៅជើងមេឃម្ខាងម្នាក់ នឹងទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធអេឡិចត្រូនិច ក្តី តែអតីតតារាសម្តែង ម៉ៅ សុខចាន់ធី បាននិយាយថាទំនាក់ទំនងស្នេហា លើកនេះមានភាពស្រស់ស្រាយណាស់ដោយគូស្នេហ៍ចេះយកចិត្តទុកដាក់Take care ពីសុខភាពដែលកាន់តែធ្វើឱ្យអ្នកនាងកាន់តែសប្បាយចិត្តនឹងមានភាព ជឿជាក់ចំពោះស្នេហាលើកនេះ៕