FC Sports logo

ព្រោះចង់បានលទ្ធផលល្អប្រសើរពេលប៉ះ សែន ឆៃ ដណ្តើមខ្សែក្រវ៉ាត់ ហ៊ុន កង ទៅហាត់នៅ ថៃ ២សប្ដាហ៍ មុនការប្រកួត 

schedule 2 សប្ដាហ៍មុន 37 Views

អតីតកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ហុន កង នឹងត្រូវទៅហ្វឹកហាត់នៅថៃចំនួន ២ សប្ដាហ៍ ដើម្បីត្រៀមការប្រកួត ផ្ដាច់ព្រ័ត្រទល់កីឡាករ សែនឆៃ ក្នុងការដណ្ដើមខ្សែក្រវាត់នៅសង្វៀន ថៃហ្វៃ។ នេះបើតាមសម្ដីលោក បាង កាយ៉ាក ប្រម៉ូតទ័រ បានប្រាប់មកកាន់ Lee News ។ 


កាលជំនួបយកឈ្នះដៃគូបរទេស នៅលើសង្វៀន ថៃហ្វៃ ក្នុងវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ ហ៊ុន កង ទទួលបានការស្ងើចសរសើរមិនតិចនោះទេ ពីសំណាក់មហាជនអ្នកស្នេហាគុនខ្មែរ ក្រោយផ្ដួលដៃគូបារាំង Jeff Lamy តាមរយៈការប្រើកណ្ដាប់ដៃត្រឹមទឹកទី១។ ជាការពិតណាស់ ដើម្បីចង់បានភាពជោគជ័យ និងចង់ពង្រីកការសរសើរពីមហាជនជាលើកទី២ ជើងខ្លាំងរបស់កម្ពុជាជំនាញក្នុងការប្រើកណ្ដាប់ដៃ នឹងត្រូវទៅហ្វឹកហាត់ចំនួន២សប្ដាហ៍ ព្រោះគេដឹងថា ចំណុចខ្វះខាតរបស់កីឡាករកម្ពុជានៅស្ទើរច្រើន។ 

លោក បាង កាយ៉ាក បាននិយាយថា « ហ៊ុន កង អាចទៅហាត់មុននៅថៃ២សប្ដាហ៍ ព្រោះនៅថៃគេចង់កែក្បាច់វាយរបស់គាត់ ព្រោះគេមើលទៅឃើញថា គាត់ចេះតែដៃ គាត់អត់មានក្បាច់អីទប់គេ ពេលគេវាយមកលើគាត់ទេ។ ចឹងយើងអាចឲ្យគាត់ពង្រឹងក្បាច់នៅនោះមុន ព្រោះអីយើងដឹងហើយថា សែនឆៃ គេល្អណាស់ ចឹងយើងនឹងព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីត្រៀមការប្រកួតមួយនេះ»។ 


ទាក់ទងការនាំទៅវាយនៅ ថៃហ្វៃ កាលពីថ្ងៃទី២០ កីឡាករកម្ពុជា២រូបបានឈ្នះដៃគូ ដោយផ្ដួលនៅទឹកទី១ដូចគ្នាគឺ ធឿន ធារ៉ា និង អេលីត ហ៊ុន កង ខណៈ អេលីត សម្ផស្ស បានប្រកួតចាញ់កីឡាករថៃ ផេតធុងឆៃ ដោយពិន្ទុ។ ក្នុងការនាំទៅវាយនៅថៃនោះដែរលោក បាង កាយ៉ាក ត្រូវបានខាងភាគីថៃសរសើរថា នាំមកល្អៗ ព្រោះទទួលបានលទ្ធផលល្អ ខណៈការចាញ់របស់ អេលីត សម្ផស្ស ដ្បិតថាចាញ់មែន ប៉ុន្តែចាញ់ដោយល្អមើល និងដើរចូលវាយដៃគូមិនញញើត៕

អត្ថបទស្រដៀង
ប្រដាល់

រឿងចៅក្រមឱ្យ បូរ៉ា ចាញ់ វណ្ណថង មិនទាន់ស្ងប់ ស៊ន អេលីត ជាន់ថែម រឿងមិនឱ្យ សាន់ ជួប សម្បត្តិ នៅបាយ័ន ដោយថាសុទ្ធតែគ្នាគេ

7 ម៉ោងមុន
7 ម៉ោងមុន

រឿងចៅក្រមឱ្យ បូរ៉ា ចាញ់ វណ្ណថង មិនទាន់ស្ងប់ ស៊ន អេលីត ជាន់ថែម រឿងមិនឱ្យ សាន់ ជួប សម្បត្តិ នៅបាយ័ន ដោយថាសុទ្ធតែគ្នាគេ

ប្រដាល់
កន្លងមកគេធ្លាប់តែបានឃើញមហាជនអ្នកគាំទ្រគុនខ្មែរប៉ុណ្ណោះ ដែលហ៊ាននិយាយ ឬបញ្ចេញយោបល់ពាក់ព័ន្ធនឹងការដាក់ពិន្ទុមិនសុក្រិដ្ឋពីអង្គចៅក្រម ពោលគឺបើកីឡាករមកពីក្លិបមានខ្សែធំមានអាទិភាពខ្ពស់។ ស្រាប់តែនៅពេលនេះគ្រូគុនខ្មែរលោក ស៊ន អេលីត ចេញមុខហ៊ាននិយាយថា មិនឱ្យ អេលីត សាន់ ទៅប៉ះ ពេជ្រ សម្បត្តិ នៅសង្វៀនបាយ័នទេ ព្រោះនៅទីនោះសុទ្ធតែគ្នាគេ។    ភាពលម្អៀងនៃការដាក់ពិន្ទុរបស់អង្គចៅក្រមទាំង៥រូបសម្រាប់ការប្រកួតគុនខ្មែរ ដែលគ្មានសុក្រិដ្ឋភាព រមែងមានអ្នកតាមដានវិស័យមួយនេះលើកឡើងជារឿយៗ ហើយបញ្ហាមួយនេះវាស្ទើរតែក្លាយជាដំបៅមហារីកទៅហើយ ខណៈដែលការដាក់ពិន្ទុខ្វែងពីការមើលឃើញភ្នែកហាជន នៅតែបន្តកើតឡើង។ ជុំវិញរឿងរ៉ាវនេះគេបានឃើញអ្នកស្នេហាគុនខ្មែរ លើកឡើងជារឿយៗថា ចៅក្រមហាក់ផ្តោតខ្លាំងមើលតែឈ្មោះកីឡាករ ឬឈ្មោះក្លិប បើកីឡាករវាយប្រហាក់ប្រហែលគ្នា ដោយវាយមិនឈ្នះដាច់ គឺកាត់ក្ដីឲ្យចាញ់ ឬកាត់ក្ដីតាមអារម្មណ៍ខ្លួនឯង មិនគោរពតាមវិជ្ជាជីវៈចៅក្រម ដែលជាគណៈកម្មការនៃការប្រកួតឡើយ។  ជាក់ស្ដែងដូចជាករណីកីឡាករវាយដណ្ដើមផ្ទះវីឡានៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីពេលថ្មីៗនេះ ត្រូវបានមហាជនលើកឡើងថា ហាក់មានភាពលម្អៀងខ្លាំង និងអយុត្តិធម៌សម្រាប់ ឃុន បូរ៉ា ក្នុងការសម្រេចឲ្យ ឈុត សេរីវណ្ណថង ឈ្នះការប្រកួតដោយពិន្ទុ។  ចេញមិនឆ្ងាយពីរឿងខាងលើស្រាប់តែថ្មីៗនេះលោក ស៊ន អេលីត គ្រូបង្វឹករបស់ក្លិបនាយកដ្ឋានអង្គរក្ស ក៏បានលើកឡើងផងដែរ ដោយលោកបាននិយាយចំៗនៅក្នុងវីដេអូ Live របស់លោករឿង ការផ្គូផ្គងរវាង អេលីត សាន់ និង ពេជ្រ សម្បត្តិ ថា «បើឲ្យខ្ញុំនាំ ទៅវាយនៅបាយ័នកន្លែងដែលគាត់ធ្វើការក៏ខ្ញុំអត់ទៅដែរ សុទ្ធតែគ្នាគាត់ហ្នឹង»។ សម្ដីនេះត្រូវបានគេចាប់អារម្មណ៍ឃើញថា ការឲ្យពិន្ទុនៅតែជាចំណុចស្ថិតក្នុងការបារម្ភ សម្រាប់កីឡាករដែលគ្មានខ្សែស្រឡាយ ដែលអាចបង្ហាញចេញថា ការកាត់ក្ដីមិនត្រូវបានស្ថិតក្នុងការសុចរិតយុត្តិធម៌ម៍១០០% នោះទេ។ ការលើកឡើងរបស់លោក ស៊ន អេលីត ខាងលើគេមិនទាន់បានឃើញមន្រ្តីសហព័ន្ធគុនខ្មែរ ចេញមុខប្រតិកម្ម ឬមានវិធាការអ្វីមួយទៅលើលោកគ្រូប្រដាល់គុនខ្មែររូបនេះនោះទេ ។ ប៉ុន្តែជុំវិញរឿងរ៉ាវកំហុសឆ្គងរបស់មន្រ្តីសហព័ន្ធគុនខ្មែរ លោក ហេង សុឃន ជាអនុប្រធានធ្លាប់បានប្រាប់មក Lee News ដែរថា ចំណុចនេះសហព័ន្ធបានធ្វើច្បាប់ និងបោះពុម្ភជាសៀវភៅចែកជូនដល់មន្រ្តីរបស់សហព័ន្ធរួចរាល់ហើយ ច្បាប់នោះក៏បានមានលក្ខខណ្ឌក្នុងការដាក់ពិន័យ ចំពោះចៅក្រម ឬអាជ្ញាកណ្តាលដែលបានធ្វើខុសផងដែរ៕...
ប្រដាល់

មកដឹងប្រាក់រង្វាន់បើសិន អ៊ូច ធារិទ្ធ ឈ្នះការប្រកួតអត់ពាក់ហ្គង់នៅសង្វៀន BK FC ប្រទេសថៃ

7 ម៉ោងមុន
7 ម៉ោងមុន

មកដឹងប្រាក់រង្វាន់បើសិន អ៊ូច ធារិទ្ធ ឈ្នះការប្រកួតអត់ពាក់ហ្គង់នៅសង្វៀន BK FC ប្រទេសថៃ

ប្រដាល់
ជើងខ្លាំងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ៊ូច ធារិទ្ធ នឹងធ្វើការប្រកួតទល់កីឡាកររបស់ប្រទេសឥណ្ឌា Anubhav Kumar Verma នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៤រសៀល នៅលើទឹកដីថៃ ក្នុងកម្មវិធី BK FC ដោយវាយលក្ខណៈសកល៥ទឹក ដោយមិនពាក់ហ្គង់។      បើតាមសម្ដីរបស់កីឡាករកម្ពុជា អ៊ួច ធារិទ្ធ ដែលកំពុងស្ថិតនៅលើទឹកដីថៃបានឲ្យដឹងថា « កម្មវិធីនេះល្អគេមានប្រាក់រង្វាន់លើកទឹកចិត្តច្រើន ឮគេប្រាប់ខ្ញុំថា បើសិនឈ្នះដៃគូដោយពិន្ទុទទួលបានរង្វាន់ប្រាក់រង្វាន់បន្ថែមពីលើប្រាក់តម្លៃខ្លួនចំនួន ៤៥០ ដុល្លារ ជាងនេះទៅទៀតបើសិនយើងឈ្នះ ដោយផ្ដួលដៃគូឲ្យសន្លប់ អាហ្នឹងយើងទទួលបាន ២៥០ បន្ថែមទៀត ចឹងមានន័យថា យើងឈ្នះពិន្ទុបានបន្ថែមពីលើតម្លៃខ្លួន ៤៥០ និងឈ្នះដោយផ្ដួលដៃគូឲ្យសន្លប់យើងទទួលបាន៧០០ដុល្លារបន្ថែមពីលើតម្លៃខ្លួន។ ក្រៅពីហ្នឹងគេមានប្រាក់រង្វាន់សម្រាប់គូជក់ចិត្តទៀតបង តែខ្ញុំអត់ច្បាស់ថាបានប៉ុន្មាន...»។  កីឡាករដដែលបន្ថែម សម្រាប់សមត្ថភាពដៃគូរូបនេះគេមិនបានដឹងច្រើនឡើយ គ្រាន់តែគ្រូបានប្រាប់គេថា កីឡាករ Anubhav Kumar Verma ធ្លាប់ប្រលូកក្នុងកម្មវិធី ONE Championships ។ សម្រាប់ការប្រកួតបែបដៃទទេនេះវិញ កីឡាករកម្ពុជាប្រាប់ថា មិនធ្លាប់ទាល់តែសោះ ពោលគឺជាលើកទី១តែម្តង។    ដោយសារជាការប្រកួតលើកទី១ និងវាយមិនពាក់ហ្គង់ផងនោះ អ៊ួច ធារិទ្ធ យល់ថា មិនហ៊ានវាយដោយប្រើកម្លាំងកាយអស់ពីខ្លួនឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដូចជាបាក់ម្រាមដៃ ឬមានរបួសផ្សេងជាដើម។ ក្រៅពី ធារិទ្ធ គេឃើញមានកីឡាករកម្ពុជាម្នាក់ទៀតក៏ទៅប្រកួតក្នុងកម្មវិធីនោះដែរគឺ ជ័រ ពៅ៕   ...
ប្រដាល់

លោក ហ៊ុន ចន្ទ័រាជ្យ ចង់ជួយ សុខ ធី នាំមកកាន់ទឹកដីខ្មែរវិញ សូមទោសថ្នាក់ដឹកនាំ ដើម្បីបានឱកាសជាថ្មី ព្រោះស្តាយសមត្ថភាព ជើងខ្លាំងរូបនេះ

មួយថ្ងៃមុន
មួយថ្ងៃមុន

លោក ហ៊ុន ចន្ទ័រាជ្យ ចង់ជួយ សុខ ធី នាំមកកាន់ទឹកដីខ្មែរវិញ សូមទោសថ្នាក់ដឹកនាំ ដើម្បីបានឱកាសជាថ្មី ព្រោះស្តាយសមត្ថភាព ជើងខ្លាំងរូបនេះ

ប្រដាល់
លោក ហ៊ុន ច័ន្ទរាជ្យ បានបង្ហើបពីបំណងចង់ជួយដល់ សុខ ធី ជុំវិញរឿងដែលជើងខ្លាំងមានដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ កំពុងជាប់ឃុំនៅលើទឹកដីថៃ ពីបទប្រើប្រាស់គ្រឿងញៀនកាលពីពេលថ្មីៗនេះ។    បើតាមការបញ្ជាក់របស់គ្រូបង្វឹកក្លិប Cambodia Top Team បានប្រាប់មកកាន់ Lee News ថា « ខ្ញុំពិតជាចង់ជួយ សុខ ធី ណាស់ ព្រោះគាត់ដូចជាប្អូនរបស់ខ្ញុំចឹង។ ខ្ញុំបានទាក់ទងទៅកាន់សិស្សរបស់ខ្ញុំម្នាក់ដែលកំពុងនៅទីនោះ សិស្សរបស់ខ្ញុំបានប្រាប់ថា នៅខាងថៃគេមានច្បាប់ឃុំខ្លួន សុខ ធី ៤ ខែ ទើបគេអនុញ្ញាតឲ្យយើងចូលទៅដោះស្រាយ។ ដូច្នេះមានន័យថា ពេលនេះយើងមិនទាន់ធ្វើអ្វីបានទាំងអស់ ត្រូវរង់ចាំរយៈពេល៤ខែនៃការឃុំខ្លួនសិន»។  លោកបន្ថែមថា បើសិនរឿងនៅថៃដោះស្រាយចប់ក្រោយពេល៤ខែនោះ លោកចង់នាំយក សុខ ធី មកវាយនៅខ្មែរវិញ ដោយលោកមានគម្រោងស្នើសុំថ្នាក់ដឹកនាំឲ្យមានការអនុគ្រោះសម្រាប់ សុខ ធី បើអាចលោកចង់នាំយកកីឡាកររូបនេះ ទៅសូមទោសថ្នាក់ដឹកនាំដោយផ្ទាល់ ដើម្បីនាំយករូបគេមកកាន់ទឹកដីកម្ពុជាវិញ។  យ៉ាងណាគ្រូបង្វឹកក្នុងក្លិបខាងលើបានលើកឡើងទៀតថា ពិតជាស្ដាយសមត្ថភាពរបស់ សុខ ធី ខ្លាំងមែនទែន ព្រោះកីឡាករកម្ពុជារូបនេះ មានឈ្មោះល្បីនៅលើទឹកដីថៃ ពិសេសនោះគេក៏អាចក្លាយជាកីឡាករល្អម្នាក់របស់កម្ពុជាដែរ ប្រសិនបើកែប្រែចំណុចខ្វះខាតផ្នែកចំណេះដឹង ពិសេសគឺបញ្ហាដែលបានកើតឡើងកន្លងមក។  គួររម្លឹកថា សុខ ធី ហៅ កាកា ត្រូវបានមន្រ្តីតម្រួតរបស់ ថៃ ចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីថៃ បន្ទាប់ពីឆែកលើខ្លួនកីឡាកររូបនេះមានថ្នាំញៀនចំនួន៥គ្រាប់។ ចំពោះរឿងដែល សុខ ធី មិនអាចមកប្រកួតនៅខ្មែរនោះ គេនៅចាំបានថា កាលពីឆ្នាំ២០១៨ កីឡាករខាងលើធ្លាប់មានការប្ដឹងតវ៉ាចំពោះលទ្ធផលនៃការប្រកួតមួយ នៅ សង្វៀន CNC  ហើយ គេបានប្រកាសថា បើការប្ដឹងតវ៉ាក្ដីនេះចាញ់ គេនឹងមិនមកប្រកួតនៅខ្មែរទៀតទេ។ យ៉ាងណារឿងនេះវាបានកន្លងផុតទៅច្រើនឆ្នាំហើយដែរ ខណៈដែលពេលនេះគេក៏មិនទាន់ច្បាស់ថា តើករណីរបស់ សុខ ធី នេះបានចេញពីមន្ទីរឃុំឃាំងនៅពេលណាដែរ៕...
ប្រដាល់

ប៊ុន សុធា ទៅប៉ះម្ចាស់ខ្សែវ៉ាត់ ថៃ នៅសង្វៀន លុម្ភីនី អ្នកគាំទ្រចង់ឱ្យវ៉ៃកាចដូចនៅខ្មែរ តែរូបគេឆ្លើយថា ខ្លាចតែ ថៃ មិនហ៊ានបុក… 

2 ថ្ងៃមុន
2 ថ្ងៃមុន

ប៊ុន សុធា ទៅប៉ះម្ចាស់ខ្សែវ៉ាត់ ថៃ នៅសង្វៀន លុម្ភីនី អ្នកគាំទ្រចង់ឱ្យវ៉ៃកាចដូចនៅខ្មែរ តែរូបគេឆ្លើយថា ខ្លាចតែ ថៃ មិនហ៊ានបុក… 

ប្រដាល់
អ្នកលេងគុនខ្មែរចិត្តសឿងសម្រុកបុកគ្មានមេត្តា ប៊ុន សុធា នឹងទៅវាយនៅលើទឹកដីថៃប៉ះដៃគូ SANGTIAN នៅសង្វៀន លុម្ភីនី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៨យប់តទៅ ដោយវាយលក្ខណៈ៣ទឹក។ ក្នុងការចេញទៅវាយនៅលើទឹកដីថៃលើកនេះ ប្រិយមិត្តអ្នកគាំទ្រគុនខ្មែរមួយចំនួនធំ ចង់ឃើញការប្រកួតរបស់ម្ចាស់ខ្សែក្រវាត់៣គ្រឿងវាយឲ្យកាចដូចនៅខ្មែរ ខណៈកីឡាករផ្ទាល់បានឆ្លើយថា « ធានាជូនម៉ាពេញចិត្ត »។  សិស្សគុនខ្មែររបស់ក្លិបក្រសួងការពារជាតិខាងលើបានឲ្យដឹងថា «…សម្រាប់ខ្ញុំឡើងទៅ ដឹងតែវ៉ៃហើយបង និយាយទៅគឺម៉ាឆ្ងាញ់ហ្មង...។សម្រាប់ខ្ញុំចូលចិត្តបំផុតចំពោះដៃគូដែលវាយទៅ-វាយមក គឺម៉ាំងទៅម៉ាំងមក ខ្ញុំខ្លាចតែដៃគូថយទេបង បើគេថយអាហ្នឹងខ្ញុំពិបាកដែរ ព្រោះបើយើងបុកតែគេថយក៏មិនល្អមើលដែរ»។  កូនអ្នកកំពង់ចាមរូបនេះបន្ថែមថា ដៃគូថៃខាងលើខ្លួនមិនទាន់បានមើលវីដេអូឃើញសមត្ថភាពប្រកួតរបស់គេទេ គ្រាន់តែអ្នកផ្គូផ្គងប្រាប់មកខ្លួនថា ថៃនោះគេល្អគ្រប់យ៉ាង ថែមទាំងជាម្ចាស់ខ្សែក្រវាត់ថែមទៀតផង។  ផ្អែកលើសម្ដីរបស់ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ប៊ុន សុធា ពិតណាស់ថា ជំនួបរវាងគេ និងកីឡាករថៃ ពិតជាជក់ចិត្ត ហើយអ្វីដែលរឹតតែពិសេសនោះកីឡាករកម្ពុជាត្រូវបានគេស្គាល់យ៉ាងច្បាស់ពីបច្ចេកទេសក្នុងការវាយសម្រុកមិនចេះដកដៃ។  គួររម្លឹកថា ប្រកួតចុងក្រោយរបស់ ប៊ុន សុធា គឺបានយកឈ្នះកីឡាករថៃ ភេតថូ ឆឆាំពាន ដោយការទាត់ជើងក្រោមផ្ទួនៗរហូតអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹក២ សម្រាប់ការប្រកួតមិត្តភាពកម្ពុជា-ថៃ របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក សង្វៀន គ្រុឌគុនខ្មែរ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ៕    ...
ប្រដាល់

បឺត សង្ឃឹម ថា អេលីត សាន់ ជាគូប្រជែងខ្សែក្រវាត់ដ៏សំខាន់ តែក៏ដឹងពីយុទ្ធសាស្ត្រក្នុងការទប់ទល់ដែរ

2 ថ្ងៃមុន
2 ថ្ងៃមុន

បឺត សង្ឃឹម ថា អេលីត សាន់ ជាគូប្រជែងខ្សែក្រវាត់ដ៏សំខាន់ តែក៏ដឹងពីយុទ្ធសាស្ត្រក្នុងការទប់ទល់ដែរ

ប្រដាល់
ជើងខ្លាំងល្អក្បាច់ បឺត សង្ឃឹម បានឡើងទៅកាន់ជុំទី២ ខណៈ គីងកុង អេលីត សាន់ ក៏បានឡើងទៅកាន់ជុំទី២ដូចគ្នា នៃកម្មវិធីដណ្ដើមខ្សែក្រវាត់ Wurkz ប្រដាល់គុនខ្មែររដូវកាលទី២លើទម្ងន់៦០គីឡូក្រាមរបស់ទូរទស្សន៍ ថោន ។  កម្មវិធីប្រកួតជម្រុះជុំ២៤នាក់ក្នុងសប្ដាហ៍ទី១ នៃព្រឹត្តិការណ៍ខាងលើបានបញ្ចប់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ខណៈ ដែល បឺត សង្ឃឹម បានយកឈ្នះ សេន កុសល់ ស្របពេល អេលីត សាន់ ឈ្នះ លាភ សំណាង ។ ជ័យជម្នះរបស់អ្នកទាំងពីរធ្វើឲ្យពួកគេបានឡើងទៅកាន់ ជុំ១២នាក់ចុងក្រោយដូចគ្នា ខណៈអ្នកទាំងពីរមិនទាន់ដឹងថា នឹងប៉ះកីឡាកររូបណានោះឡើយ នៅជុំទី២នេះ ប៉ុន្តែ បឺត សង្ឃឹម សម្លឹងឃើញថា អាលីត សាន់ ជាគូរប្រជែងដែលខ្លួនត្រូវតែបារម្ភ។  ឆ្លើយជាមួយ Lee News សិស្សរបស់ បឺត ខាំ ខាងលើបាននិយាយថា « បាទបទខ្ញុំយល់ថា អេលីត សាន់ នេះមិនជាស្រួល ក៏មិនលំបាកពេកដែរ និយាយទៅម៉ាល្មមដែលយើងអាចប្រកួតបាន។ ខ្ញុំឃើញចំណុចដែលត្រូវបារម្ភខ្លាំងបើប៉ះគាត់ សម្រាប់ អេលីត សាន់ មានតែដៃ ព្រោះថាដៃគាត់ធ្ងន់ ចឹងដើម្បីហាត់ទប់ដៃគាត់ យើងមានតែហាត់ទប់ទម្ងន់ដៃគេ ហាត់កម្លាំងស៊ូសឲ្យពេញល្អ និងបច្ចេកទេសកាត់ចង្វាក់នៃការវាយកណ្ដាប់ដៃរបស់ អេលីត សាន់ ជាដើម»។  គួររម្លឹកថា សម្រាប់ បឺត សង្ឃឹម និង អេលីត សាន់ ត្រូវបានមហាជនមើលឃើញថា ជាជើងខ្លាំង ដែលអាចនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ Wurkz ប្រដាល់គុនខ្មែររដូវកាលទី២ដូចគ្នា ខណៈ វ៉ាន់ វឿន  និង សូត្រ វាសនា សុទ្ធតែជាកីឡាករលេចធ្លោខ្លាំង និងល្អៗផងដែរ៕ ...
ប្រដាល់

ពេជ្រ ប៊ុនសិទ្ធ សុំទោសអ្នកគាំទ្រ ដែលចាញ់ ថៃ ពីរថ្ងៃមុន តែចិញ្ចឹមចិត្តចង់ជួបសងសឹក នៅសង្វៀន ទទក 

3 ថ្ងៃមុន
3 ថ្ងៃមុន

ពេជ្រ ប៊ុនសិទ្ធ សុំទោសអ្នកគាំទ្រ ដែលចាញ់ ថៃ ពីរថ្ងៃមុន តែចិញ្ចឹមចិត្តចង់ជួបសងសឹក នៅសង្វៀន ទទក 

ប្រដាល់
ទោះការចាញ់ថៃ យ៉មផុន គ្រូដានយ៉ីម ដោយពិន្ទុនៅក្នុងកម្មវិធី គ្រុឌគុនខ្មែរ បានកន្លងផុតទៅពីរថ្ងៃហើយក្តី តែដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ ក៏នៅមិនអស់ចិត្ត និងបានធ្វើការសុំទោសអ្នកគាំទ្ររបស់ខ្លួន សម្រាប់ចំណុចខ្វះខាតដែលខ្លួនបានសាងក្នុងការប្រកួតមួយនេះ។    ជើងខ្លាំងរបស់កម្ពុជាខាងលើបាននិយាយថា «…ខ្ញុំពិតជាសុំទោសអ្នកគាំទ្រសម្រាប់លទ្ធផលចាញ់នេះ ហើយខ្ញុំពិតជាសុំទោសចេញពីចិត្តនូវកំហុសរបស់ខ្ញុំ ដែលការហ្វឹកហាត់មិនបានពេញលេញ ការប្រកួតនោះខ្ញុំហាត់បានតិចមែនទែន គឺបុកហាត់ខ្លាំងត្រឹម២-៣ថ្ងៃហ្នឹង ដូច្នេះខ្ញុំពិតជាសុំទោសមែន។ យ៉ាងណាខ្ញុំបានព្យាយាមបុកដែរតែធ្វើម៉េចគេល្អដែរ»។  ក្រោយការចាញ់មិនអស់ចិត្តនេះហើយទើបធ្វើឲ្យ ពេជ្រ ប៊ុនសិទ្ធ ចិញ្ចឹមចិត្តចង់ប៉ះកីឡាករថៃខាងលើម្ដងទៀត ដើម្បីជំរះមន្ទិលក្នុងចិត្ត។ គេជឿថាបើសិនបានប៉ះលើកក្រោយទៀតមែន ខ្លួននឹងប្រឹងប្រែងហ្វឹកហាត់ធ្វើឲ្យបានល្អជាងនេះ ពិសេសមិនឲ្យអស់ស៊ូសដូចការប្រកួតទល់ យ៉មផុន លើកទី១នេះទេ។  គួររម្លឹកថា ការប្រកួតនេះត្រូវបានគេមើលឃើញថា ពេជ្រ ប៊ុនសិទ្ធ បានព្យាយាមបុកចូល៥ទឹកពេញ ខណៈកីឡាករ ថៃ បានព្យាមថយដោយប្រើក្បាច់ទាត់កាត់មួយទាត់ពេញៗ ចុងក្រោយបញ្ចប់៥ទឹកគឺចៅក្រមបានកាត់ក្ដីឲ្យ ពេជ្រ ប៊ុនសិទ្ធ ចាញ់ដោយមិនអស់ចិត្ត៕   ...
ប្រដាល់

មុនឡើងវ៉ៃ ថៃធ្វើស៊ីទម្ងន់ លន បញ្ញា ជាង២គីឡូម្តង ដល់ពេលវ៉ៃ ថៃសន្លប់ រង្វាន់១សែនបាត គេឱ្យតែ១ម៉ឺនបាត នេះឬល្បិចកាប់ដាវរបស់ ថៃ ?

4 ថ្ងៃមុន
4 ថ្ងៃមុន

មុនឡើងវ៉ៃ ថៃធ្វើស៊ីទម្ងន់ លន បញ្ញា ជាង២គីឡូម្តង ដល់ពេលវ៉ៃ ថៃសន្លប់ រង្វាន់១សែនបាត គេឱ្យតែ១ម៉ឺនបាត នេះឬល្បិចកាប់ដាវរបស់ ថៃ ?

ប្រដាល់
ថ្មីៗនេះ Lee News ទើបតែចេញផ្សាយ ពីល្បិចរបស់ភាគី ថៃ តែងរៀបចំប្រើល្បិចកាប់ដាវធ្វើស៊ីមកលើកីឡាករខ្មែរពាក់ព័ន្ធរឿងធ្វើគីឡូ និងការចាប់គូម្តងរួចមកហើយ ស្រាប់តែនៅពេលនេះ កីឡាករ លន បញ្ញា ទទួលរងថ្មបាក់នូវរូបភាពនេះជាថ្មី ដោយថៃ បានឱ្យកីឡាករខ្មែរសម្រកតាមគោលការរបស់គេ តែពេលវ៉ៃ គេប្តូរមកវ៉ៃគីឡូ៦៥វិញ ធ្វើឱ្យយើងចាញ់ទម្ងន់គេជាង២គីឡូណោះ។ ជាមួយគ្នានោះរឿងប្រាក់រង្វាន់១សែនបាត ក៏ត្រូវគេធ្វើស៊ីមួយជាន់ទៀត។    កីឡាករជម្រើសជាតិជើងខ្លាំងរបស់កម្ពុជា លន បញ្ញា បានទៅប្រកួតក្នុងកម្មវិធី Mas Fight Bangkok នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ក្នុងការប្រកួតនោះកីឡាករកម្ពុជាបានផ្ដួលកីឡាករថៃឲ្យសន្លប់ ។ ក្រោយពេលផ្ដួលដៃគូកីឡាករកម្ពុជាត្រូវទទួលប្រាក់រង្វាន់ ប៉ុន្តែការទទួលប្រាក់រង្វាន់នោះ ហាក់មានភាពមិនប្រក្រតី ដោយសារតែ Ring Girl បានលើកស្លាកដែលមានទឹកប្រាក់១០ម៉ឺនបាត តែពិធីករ បែជាប្រកាសថា ទទួលបាន១ម៉ឺនបាត ឬគិតជាលុយខ្មែរជាង១លានរៀលទៅវិញ។ ក្រោយពេលមើលឃើញមានបញ្ហាប្រមូរទ័រដែលនាំ លន បញ្ញា ទៅប្រកួត និងកីឡាករបានទៅធ្វើការសាកសួរបន្ថែម ប៉ុន្តែខាងភាគីថៃបានប្រាប់មកកាន់ខាងកម្ពុជាថា គឺប្រាក់រង្វាន់សម្រាប់កម្មវិធីនេះមានត្រឹម១ម៉ឺនបាតទេ។  ជុំវិញរឿងនេះម្ចាស់មេដាយប្រាក់ ស៊ីហ្គេម ឆ្នាំ២០២២ បានប្រាប់ផ្ទាល់មកកាន់ Lee News ថា «បាទបង! កម្មវិធីហ្នឹងខ្ញុំធ្លាប់តាមដាន បើយើងវ៉ៃគេឲ្យសន្លប់ឬបោះបង់ការប្រកួតគឺទទួលបាន១សែនបាត ហើយអ្នកនាំខ្ញុំមកគេក៏ប្រាប់ខ្ញុំថាចឹងដែរបង។ គេឲ្យយើង១ម៉ឺនបាតហ្នឹង គឺគេមិនចង់ឲ្យយើងតែម្ដងហ្នឹងបង។ និយាយទៅគេឲ្យយើងតែ១ម៉ឺនបាទហ្នឹង ហើយគិតជាលុយខ្មែរប្រហែលជាជិត១លាន៣សែនរៀលទេបង»។  គួរបញ្ជាក់ថា សម្រាប់ការប្រកួតរវាង លន បញ្ញា និងកីឡាករថៃ ត្រូវបានគេដឹងថា ហាក់មិនប្រក្រតីតាំងពីពេលថ្លឹងទម្ងន់ ពោលអ្នករៀបចំកម្មវិធីរបស់ថៃបានប្រាប់ឲ្យ លន បញ្ញា សម្រកវ៉ៃក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម លុះដល់កីឡាករកម្ពុជាសម្រកនៅត្រឹម៦២,៦គីឡូក្រាម បែរជាខាងថៃប្រាប់ថា វ៉ៃក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមវិញ ហើយកីឡាករថៃនោះពេលថ្លឹងទម្ងន់មានរហូតដល់ ៦៤,៧ គីឡូក្រាម គឺលើសទម្ងន់កីឡាករកម្ពុជា២,១គីឡូក្រាម។ នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីទង្វើ និងល្បិចកេងចំណេញលើកីឡាករកម្ពុជាយ៉ាងស្ដែងៗ ដែលនាំឲ្យកីឡាករកម្ពុជាត្រូវតែប្រយ័ត្នសម្រាប់ការប្រកួតក្រោយៗ គួរដឹងពីល្បិចរបស់ថៃ។  កម្មវិធី Bas Fight Bangkok កីឡាករកម្ពុជាមិនមែនតែ លន បញ្ញា ម្នាក់ទេដែលបានទៅវាយនៅក្នុងកម្មវិធីនេះ គឺកន្លងមកមាន សូដា សុជាតិ និង លាភ រដ្ឋា ក៏ធ្លាប់បានទៅវាយដែរ គ្រាន់តែកីឡាករកម្ពុជាទាំងពីរនាក់នេះសុទ្ធតែចាញ់ការប្រកួតនោះ ខណៈ លន បញ្ញា ជាកីឡាករកម្ពុជាទី១ ដែលឈ្នះដៃគូវាយថៃឲ្យសន្លប់៕   ...
ប្រដាល់

ប៊ុន សុធា មើលឃើញថា ថៃយប់មិញបើផ្ដួលមិនបានទេ អាចយ៉ាប់នៅទឹក៤ឬទឹក៥

4 ថ្ងៃមុន
4 ថ្ងៃមុន

ប៊ុន សុធា មើលឃើញថា ថៃយប់មិញបើផ្ដួលមិនបានទេ អាចយ៉ាប់នៅទឹក៤ឬទឹក៥

ប្រដាល់
ប៊ុន សុធា ជើងខ្លាំងរបស់ក្លិបក្រសួងការពារជាតិបានយកឈ្នះកីឡាករថៃ ភេតថូ ឆឆាំពាន ដោយការទាត់ជើងក្រោមរហូតអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹក២ សម្រាប់ការប្រកួតមិត្តភាពកម្ពុជាថៃ របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក សង្វៀន គ្រុឌគុនខ្មែរ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។    កីឡាករមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះបានឲ្យដឹងថា រូបគេមិនដែលតាមដានការប្រកួតរបស់ ភេតថូ ទេពីមុនមក គ្រាន់តែការស្ទាបស្ទង់សមត្ថភាពទៅឃើញថា បើខ្លួនមិនអាចផ្ដួលថៃរូបនេះបានត្រឹមទឹកទី២ទេ នឹងអាចពិបាកនៅពេលឈានដល់ទឹកទី ៤ ឬទី៥។ សមត្ថភាពរបស់ ភេតថូ ធ្វើឲ្យ សុធា យល់ឃើញថា ល្អគ្រប់ក្បាច់ ពិសេសគឺការកាត់ចង្វាក់នៃការវាយរបស់គេ។  កីឡាករកម្ពុជាបាននិយាយថា « ខ្ញុំមើលឃើញថា ភេតថូ គាត់ល្អបង ដៃគូខ្ញុំហ្នឹងគាត់ធ្ងន់ ហើយវាយកាត់ល្អបង។ ខ្ញុំគិតថា បើសិនខ្ញុំមិនអាចផ្ដួលថៃរូបនោះបាននៅទឹកទី២នោះទេ ខ្ញុំនឹងពិបាកពិសេសពិន្ទុបើឈ្នះចាញ់ នឹងពិបាកកាត់ក្ដីមិនខាន។ ខ្ញុំទាត់ជើងគាត់ទៅខ្ញុំឃើញថា គាត់ឈឺតាំងពីទឹកទី១មកបង ចឹងហើយទើបខ្ញុំព្យាយាមទាត់ជើងគាត់បន្ថែមហ្នឹង។ … មិនខុសអ្វីពីការគិតរបស់ខ្ញុំមែនគឺគាត់ខូចជើង»។    គួររម្លឹកថា ការប្រកួតសង្វៀន គ្រុឌគុនខ្មែរ របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជាជាសង្វៀនទី២របស់ទូរទស្សន៍មួយនេះ ដោយសង្វៀននេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Vattanc Brewery ៕   ...
ប្រដាល់

អេលីត ប៊ុនតុង សារភាពថាខ្លួនបុកអស់ក្បាច់ហើយ តែផ្ដួលថៃនេះមិនបាន

6 ថ្ងៃមុន
6 ថ្ងៃមុន

អេលីត ប៊ុនតុង សារភាពថាខ្លួនបុកអស់ក្បាច់ហើយ តែផ្ដួលថៃនេះមិនបាន

ប្រដាល់
អេលីត ប៊ុនតុង បានយកឈ្នះកីឡាករថៃ សាំងហ្វា ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាអស់៥ទឹកពេញកាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសង្វៀន TVK Fighter ។ ក្រោយការប្រកួតកីឡាករកម្ពុជាបានប្រាប់មកកាន់ Lee News ថា ខ្លួនបានប្រឹងអស់លទ្ធភាពហើយនៅតែមិនអាចផ្ដួលថៃរូបនេះបាន។  កីឡាករ ៥១គីឡូក្រាមខាងលើបានឲ្យដឹងថា «បាទបង! សម្រាប់ខ្ញុំគិតមើលសមត្ថភាពខ្ញុំមិនអាចផ្តួលគាត់ឲ្យសន្លប់បានទេ ព្រោះអីគាត់ល្អ ណាមួយខ្ញុំគិតថា ទម្ងន់នៃអាវុធរបស់ខ្ញុំស្រាល ដូច្នេះមិនអាចផ្ដួលគាត់ទេ។ សម្រាប់ជំនួបនេះខ្ញុំបានប្រឹងអស់ក្បាច់វាយហើយ មិនអាចផ្ដួលគាត់បាន ដោយសារតែគាត់វ៉ៃឆ្លាត»។  កីឡាករដដែលបន្ថែមថា សម្រាប់ជំនួបនេះខ្លួនបានប្រឹងប្រែងអស់កម្លាំងពីខ្លួនតែម្ដង ខណៈការហ្វឹកហាត់វិញក៏គ្រប់គ្រាន់ដែរ។ យ៉ាងណាការប្រកួតអន្តរជាតិលើកទី២ នេះទោះទទួលបានជ័យជម្នះ តែហាក់មិនសប្បាយចិត្តទេ ព្រោះធ្វើមិនសូវបានល្អ។  គួររម្លឹកថា អេលីត ប៊ុនតុង ជាកីឡាករដែលទើបឆ្លងកាត់ការប្រកួតអន្តរជាតិបានចំនួន២លើកប៉ុណ្ណោះ ខណៈកាលប្រកួតអន្តរជាតិលើកទី១គេបានផ្ដួលដៃគូថៃឲ្យសន្លប់ បច្ចុប្បន្នកីឡាកររូបនេះបានឈានចូលវ័យ១៧ឆ្នាំហើយ ដោយឆ្លងកាត់ការប្រកួតលើសង្វៀនចំនួន៣៩ ដងឈ្នះ ២៣ ស្មើ៣ ចាញ់១៣។...