FC Sports logo

រូបភាពថ្មីរបស់ ហង្ស​ ម៉ានីតា​ ធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង

schedule 2 សប្ដាហ៍មុន 435 Views

កម្សាន្ត៖ ក្រោយពីផេកផ្លូវការ Miss Universe Cambodia បញ្ចេញរូបភាពថ្មីរបស់បវរកញ្ញាចក្រវាល កម្ពុជា ហង្ស ម៉ានីតា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការ មិនពេញចិត្ត យ៉ាងខ្លាំងព្រោះការថតរូបចេញមកមិនស្អាត មនុស្សស្អាតតែ រូបភាពចេញមក ចប់តែម្តង ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាសំណូមពរឱ្យប្តូរអ្នកផាត់មុខចេញ ព្រោះ អ្នកផាត់មុខឱ្យ ម៉ានីតា ផាត់មុខមិនសមនឹងទំរង់មុខនាងឡើយ។

ពេលវេលាកាន់តែកៀកចេញទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា បានបញ្ចេញរូបភាពជាបន្តបន្ទាប់នៅលើផេកផ្លូវការ Miss Universe Cambodia ខណៈដំណើរការបោះឆ្នោតក៏បានចាប់ផ្តើមដូចគ្នា។

ទន្ទឹមការបញ្ចេញរូបភាព៥សន្លឹកនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ធ្វើឱ្យមហាជនខំ មិនរិះគន់យ៉ាងខ្លាំងទៅលើប្លង់ថត និងអ្ន​កផាត់មុខឱ្យ ហង្ស ម៉ានីតា ហើយរូបភាពរាដៃនៅពីមុខកាមេរ៉ា រងការរិះគន់យ៉ាងខ្លាំងរហូតផេកផ្លូវការសម្រេចចិត្តលុបចោល។

ទោះបីជារូបភាពមួយសន្លឹកលុបចោលក្តី អ្នកប្រើប្រាស់បណ្តាញសង្គមនៅ តែលើក ឡើងទៀតថា សូមឱ្យអ្នកដឹកនាំកម្មវិធីគួរប្តូរអ្នកផាត់មុខថ្មី ព្រោះអ្នកផាត់មុខឱ្យ បវរកញ្ញា ម៉ានីតា មិនស្អាត ផាត់មុខមិនសមនឹងទម្រង់មុខរបស់បវរកញ្ញាឡើយ។

មហាជនលើកឡើងថា «បងម៉ែន និមលរ័ត្ន បងជួយមើលតិចបងការផាត់មុខមិន សូវស្អាតដូច មុន និងកាមរ៉ាចាប់មុំមិនបានល្អ» ,«គាត់ស្អាតណាស់ តែម៉េចថតបែបហ្នឹងវិញបងអ្ហើយបង», «ថតរូបអីចឹង» , «ខ្ញុំក៏ឆ្ងល់ដែរថាតាំងពីមកពីហ្វីលីពីនវិញ ម៉េចបានជាម៉ានីតាថតរូបលែងសូវស្អាតដូចមុនអញ្ចឹង? ស្អាតដែរតែចាញ់មុនទៅហ្វីលីពីន និងនៅហ្វីលីពីនទេ... សូមអភ័យទោសដែលនិយាយត្រង់ មិនបានជួយលើកទឹកចិត្ត ប៉ុន្តែចង់ឃើញរូបស្អាតៗជាងនេះវិញ....បើគាត់ប្រលងជាប់នៅអាមេរិកហើយនោះខ្ញុំនឹងគ្រាន់តែសរសើរលើកទឹកចិត្ត និងអបអរ តែឥឡូវមិនទាន់ប្រលងចប់ទើបធ្វើអោយព្រួយបារម្ភ និងចង់ចូលរួមមតិដើម្បីស្ថាបនា សូមអធ្យាស្រ័យ » «យកអ្នក Make up កាលគាត់កំពុងប្រលងទឹកដៃគាត់ល្អណាស់ផាត់ស្អាត» «ផាត់មុខមិនមើលទម្រង់បងម៉ានីតាសោះដូរអ្នកផាត់មុខទៅយាយមែនម៉ានីតាឡើងស្អាតផាត់ចេញមកអីចឹងទេ» ...។

គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា នឹងចេញទៅប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី៧១ នៅប្រទេសសហរដ្ឋអាម៉េរិកនាដើមឆ្នាំ២០២៣៕

អត្ថបទស្រដៀង
សិល្បៈកម្សាន្ត

បែ-កធ្លា-យដើមចម ជុំវិញរឿងប-ណ្តឹ-ងរបស់ ប៉ែន ចំរុង 

7 ម៉ោងមុន
7 ម៉ោងមុន

បែ-កធ្លា-យដើមចម ជុំវិញរឿងប-ណ្តឹ-ងរបស់ ប៉ែន ចំរុង 

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយបែកធ្លាយរឿង តារាសម្តែង និងជាពិធីករ ប៉ែន ចំរុង ចាញ់ក្តីនៅសាលាដំបូងត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១០ខែ  និងពិន័យជាទឹកប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍កាលពីអំឡុងឆ្នាំ២០២១ ពេលនេះបានដឹងពីដើមចមនៅក្នុងរឿងនេះហើយ គឺផ្តើមចេញពីការសហការណ៍រកស៊ីលក់ដីឡូត៍ ជាមួយគ្នា។ នៅថ្ងៃទី៩ ខែធ្នូ នេះមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា លោក ប៉ែន ចំរុង ជាតារាសម្តែង និងពិធីករល្បីឈ្មោះមួយរូប តុលាការបាន សម្រេច ផ្តន្ទាទោសលោក និងឈ្មោះ ង៉ាន់ ពិសី  ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈ ពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។ ជុំវិញរឿងដ៏ក្តៅគគុកខាងលើនេះ ក៏បែកធ្លាយសាលក្រមសាលាដំបូងរាជធានី ភ្នំពេញដែលធ្វើឱ្យមហាជនបានដឹងថា ដើមហេតុនៃរឿងនេះ ទាំងមូលគឺផ្តើម ចេញពីការសហការណ៍រកស៊ីលក់ដីឡូត៍ជាមួយគ្នា។ នៅក្នុងសាលក្រមនោះបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ែន ចំរុង ភេទប្រុស និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស បានធ្វើការ ដាក់ពាក្យបណ្ដឹងឈ្មោះ គាន ណារិត ភេទប្រុស មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត រហូតមានការប្តឹងផ្តល់ពីភាគី គាន ណារិត។  ក្នុងនោះដែរតាមចម្លើយរបស់លោក ប៉ែន ចំរុង នៅដំណាក់កាលអយ្យការ បានឆ្លើយថា ខ្លួន និង ឈ្មោះ គាន ណារិត និងឈ្មោះ ង៉ាន់ ពិសី បានរកស៊ី បង្កើតក្រុមហ៊ុន ត្រៃសូល៍ ជាមួយគ្នាទាក់ទង និងលក់ដីឡូតិ៍ ដោយ មានឈ្មោះ គាន ណារិត ភេទប្រុស ជាអ្នកទំនាក់ទំនងរកដៃគូសហការ និងគ្រប់គ្រងចំណូលចំណាយក្រុមហ៊ុនខ្លួនជា ប្រធាន ក្រុមប្រឹក្សាភិបាល ទទួលបន្ទុកផ្នែកគ្រប់គ្រងទីផ្សារ និងទទួលអតិថិជន ហើយឈ្មោះ ង៉ាន់ ពិសី ភេទប្រុស មាន តួនាទីជា អភិបាលទទួលបន្ទុកការរៀបចំគំរោងអភិវឌ្ឍន៍នៅក្នុងក្រុមហ៊ុនដោយបានធ្វើការសហការរកស៊ីជាមួយគ្ន នៅក្នុងឆ្នាំ២០១៩ ដោយមានទីតាំងនៅភូមិចំការដូង ឃុំវាលពុង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ នៅក្នុងឆ្នាំ២០១៨ ខ្លួនបាន ដឹង ថាមានក្រុមហ៊ុនផ្សេងបានមកធ្វើការវិនិយោគលើដីដែល ខ្លួនកំពុង វិនិយោគនោះជាដីរបស់បងប្អូនខ្សែស្រឡាយ របស់ ឈ្មោះ គាន ណារិត នោះដោយបានធ្វើកិច្ចសន្យាជាមួយម្ចាស់ដីថាព្រមប្រគល់ដីនោះមកឲ្យពួកខ្លួនជាអ្នករកទីផ្សារឲ្យ លុះក្រោយមកឈ្មោះ គាន ណារិត ក៏បានយកដីនោះទៅឲ្យបងប្រុសរបស់ គាត់ជាអ្នកអភិវឌ្ឍន៍លើដីនោះដែរ ដោយមិន បានព្រមព្រៀងជាមួយពួកខ្លួន ជាភាគហ៊ុនរួមជាមួយគ្នានោះទេ ។ បន្ទាប់មក ក៏មានការប្តឹងគ្នាទាក់ទង និងការរំលោភលើ ទំនុកចិត្តដោយអភិបាលទាក់ទងនឹងដីនោះ ក៏ត្រូវបានតំណាងអយ្យការធ្វើការ តម្កល់រឿងទុកឥតចាត់ការ ទើបក្រោយមក ឈ្មោះ គាន ណារិត ភេទប្រុស ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងខ្លួនវិញ ពីបទបរិហាបង្កាច់កេរ្តិ៍ លើសំណុំរឿងនេះវិញ ផងដែរ៕ ...
សិល្បៈកម្សាន្ត

សេង សុខឃីម បញ្ជា-ក់ច្បា-ស់ៗ មិនវិលប-កក្រោយ បន្ទាប់ពី នាយចឺម ខំបើកឡានការ-ពារតាំងពីខេត្ត ដល់ភ្នំពេញ

8 ម៉ោងមុន
8 ម៉ោងមុន

សេង សុខឃីម បញ្ជា-ក់ច្បា-ស់ៗ មិនវិលប-កក្រោយ បន្ទាប់ពី នាយចឺម ខំបើកឡានការ-ពារតាំងពីខេត្ត ដល់ភ្នំពេញ

សិល្បៈកម្សាន្ត
កម្សាន្ត៖ កាលពីកន្លងទៅថ្មីៗនេះ អ្នកនាង សេង សុឃីម បានបង្ហោះវីដេអូមួយធ្វើឱ្យ អ្នកគាំទ្រគិតថា នាង និង នាយចឺម អាចត្រូវគ្នាវិញ បន្ទាប់ពីខាងប្រុសបានបើក ឡានតាមពីក្រោយនាងតាំងពីខេត្តដល់ភ្នំពេញ។ ទោះយ៉ាងណាការសង្ស័យនេះ ក៏ធ្វើឱ្យអ្នកតាមដានអាចនឹងខកចិត្ត ព្រោះអ្នកនាង សេង សុខឃីម ប្រកាសមិនវិលបកក្រោយឡើយ ស្របពេល នាយចឺម បង្ហោះរូបភាពថ្មីជាមួយបវរកញ្ញា ប៉ុន សុរ៉ាវត្តី ព្រមទាំងប្រាប់ថា ត្រៀមចងដៃឱ្យហើយទៅ។ ថ្មីៗនេះ មានការចាប់អារម្មណ៍ជាថ្មីទៅលើទំនាក់ទំនង តារាសម្តែង សេង សុខឃីម និង តារាចម្រៀង នាយចឺម រហូតមានពាក្យថា អ្នកទាំងពីវិលមកជានាគ្នាវិញ។  ពោលគឺការផ្ទុះរឿងថ្មីនេះ ស្របពេលបណ្តឹងរបស់អ្នកនាង សេង សុខឃីម ប្តឹងទៅលើតារាចម្រៀង មាស នីតា ហើយរឿងនេះមហាជនក៏ចង់ដឹងដូចគ្នាពីទំនាក់ទំនងរវាង សេង សុខឃីម និង នាយចឺម តើត្រូវគ្នាវិញឬយ៉ាងណា ? ចម្ងល់នេះកើតឡើងពេលដែលតារាស្រីរូបនេះបានបង្ហោះឆាត និងក្នុងវីដេអូ ដោយនិយាយថា «នៅសុខៗ ស្រាប់តែជិះពីក្រោយឡានយើងជាប់ ពីខេត្តរហូតដល់ពេញ តើអ្នកមានអារម្មណ៍បែបណាទៅ ? អរគុណដែលបារម្ភ ហើយសួរថា មនុស្សប្រុសបើកឡានមែន ប្រាប់ថា អាឃីម អ្នកបើក អត់ជឿឯងទៀត»។ ទោះយ៉ាងណា បន្ទាប់ពីផ្ទុះការសង្ស័យថា អ្នកទាំងពីរត្រូវគ្នានោះ តែអ្នកនាង សេង សុខឃីម បែរជាបង្ហោះពាក្យយ៉ាងខ្លីថា «ចង់និយាយថា មិនបកក្រោយទេ យកថ្មី ចា៎» ដែលធ្វើឱ្យមហាជនគិតថា នាងនឹងមិនត្រលប់ជានាគ្នាជាមួយ នាយចឺម វិញឡើយ។ស្របពេលផ្ទុះពាក្យចចាមអារ៉ាមខាងលើ ងាកទៅកាន់ នាយចឺម វិញ បានបង្ហោះ រូបភាពជាមួយម្តាយ ដោយបាននិយាយថា «អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា 2ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»។ បន្ថែមពីលើនេះ នាយចឺម បាន បង្ហោះរូបភាពថ្មីក្នុងរូបភាពកូនកំលោះក្រមុំបែបបញ្ចឹមប្រទេស ដោយភ្ជាប់ ជាមួយ ចំណងជើងថា «ដំណឹងល្អឆាប់ៗនេះហើយបាទ ត្រៀមតែលុយចងដៃទៅ បងប្អូនទាំងអស់គ្នា»។ អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ នារីនៅក្នុងរូបភាពដែល នាយចឺម បង្ហោះនោះគឺ បវរកញ្ញា ប៉ុន សុរ៉ាវត្តី ជាម្ចាស់លាភី Miss Planet Cambodia 2020  ហើយការបង្ហោះរូបភាពថ្មីនេះក៏ធ្វើឱ្យមហាជនអ្នកលេ បណ្តាញសង្គម លើកឡើងថា នាយចឺម ពិតជាមានសំណាងណាស់ប៉ះសុទ្ធជានារីស្រស់ស្អាត ក្នុងជួរសិល្បៈ ខណៈទំនាក់ទំនងនាយចឺម និង សុរ៉ាវត្តី លើកនេះ មិនដឹងថាទំនាក់ទំនងស្នេហា ឬអ្នកទាំងពីរថតសម្អាងការឬថតMVនោះទេ៕ ...
សិល្បៈកម្សាន្ត

វា-យបកគ្នាអស់ចិត្ត ក្រុមហ៊ុន Miss Earth Cambodia និង ហង្ស សុរិយាន់ ដល់វគ្គដណ្តើមគ្នាដេកកណ្តាល និយាយយកល្អរៀងខ្លួន

8 ម៉ោងមុន
8 ម៉ោងមុន

វា-យបកគ្នាអស់ចិត្ត ក្រុមហ៊ុន Miss Earth Cambodia និង ហង្ស សុរិយាន់ ដល់វគ្គដណ្តើមគ្នាដេកកណ្តាល និយាយយកល្អរៀងខ្លួន

សិល្បៈកម្សាន្ត
កម្សាន្ត៖ បន្ទាប់ពីកញ្ញាហង្ស សុរិយាន់ ផ្តល់កិច្ចសម្ភាសក្នុងកម្មវិធី V talk confession ដោយបាននិយាយពីមូលហេតុមិនអាចចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ព្រោះតែគ្មានថវិកាគ្រប់គ្រាន់ បានធ្វើឱ្យទំព័រផេក Miss Earth Cambodia ឆេះដុំចេញមកទម្លាយថា កញ្ញា ហង្ស សុរិយាន់ ជាមនុស្សមានអត្តចរិតពូកែសម្តែង ហើយក្រុមហ៊ុនខាតលុយរាប់ពាន់ដុល្លារដោយសារនាង។ គេចាំបានថា កញ្ញា ហង្ស សុរិយាន់ ជាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ព្រមទាំងទទួលបានតំណែងជា Miss Earth Cambodia នឹងមានតួនាទីចេញទៅប្រកួតលើឆាកអន្តរជាតិ។ ទោះយ៉ាងណា កញ្ញា ហង្ស សុរិយាន់ បានសម្រេចចិត្តមិនទៅប្រកួតវិញ ដោយបានលើកឡើងថា មានបញ្ហាសុខភាព ព្រមទាំងសម្រេចចិត្តលាលែងតំណែងជាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ផងដែរ។ ទន្ទឹមនឹងការលាលែងតំណែង និងមានបញ្ហាសុខភាពខាងលើមិនអាចទៅប្រកួត លើឆាកអន្តរជាតិបាន រឿងនេះក៏មានពាក្យចចាមអារ៉ាមថា ការទៅប្រកួតនៅក្រៅប្រទេសគឺបវរកញ្ញាត្រូវរាប់រងដោយខ្លួនឯងទាំងស្រុង ខណៈរឿងនេះខាងក្រុមហ៊ុនក៏បានបដិសេធផងដែរ។ អ្វីដែលកាន់តែក្តៅគគុកនាពេលនេះ ខាងទំព័រផេក Miss Earth Cambodia អត់ទ្រាំមិនបានចេញមកពន្លះកញ្ញា ហង្ស សុរិយាន់ ថាជាមនុស្សមានអត្តចរិត ពូកែសម្តែង បន្ទាប់ពីនាងបានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី V talk confession ទាក់ទងនឹងបញ្ហាអក់ខានចេញទៅប្រកួត។ ការផ្តល់កិច្ចសម្ភាសក្នុងកម្មវិធីខាងលើ អតីតលំដាប់រងទី១ខាងលើនេះ បានរៀបរាប់ថា ខាងក្រុមហ៊ុនបានជួយចេញច្រើនទាក់ទងទៅនឹងការចេញទៅប្រកួត នឹងតម្រូវឱ្យខ្លួនឯងចំណាយលុយខ្លួនឯងតិចតួចខ្លះដែរ ប៉ុន្តែដោយសារតែលុយ ចេញតិចតួចនោះនាងគ្មានសមត្ថភាព ព្រោះខ្លួនធ្លាប់ចេញទៅប្រកួតក្រៅប្រទេស ២ដងហើយ ទើបនាងគ្មានលុយ ហើយតម្រូវការចូលរួមកម្មវិធី  Miss Earth International មានច្រើនទើបអក់ខានតែម្តង។ អត្ថន័យទាំងមូលខាងក្រុមហ៊ុនបានឱ្យដឹងថា«ខាងក្រុមហ៊ុនចេញអោយទាំងអស់ហើយថែមទាំងអោយលុយគាត់ចាយថែមទៀតតែបែរគាត់មកនិយាយបែបនេះទៅវិញ។ បើដឹងការពិតបានដឹង អ្នកណាក៏ដឹងថាចរិកគាត់យ៉ាងណាដែរ !គាត់ពូសម្ដែងមែន សូមសរសើរ !ក្រុមហ៊ុនតាមអង្វរគាត់ត្រុកៗគាត់ ពង្វក់ក្រុមហ៊ុនណាស់ ក្រុមហ៊ុនខាតបង់លុយរាប់ពាន់ដុល្លារដោយសារគាត់»។ ទោះយ៉ាងណា ការលើកឡើងរបស់ផេក Miss Earth Cambodia ខាងលើនេះ ក៏ត្រូវអ្នកប្រើលេងបណ្តាញសង្គមរិះគន់ទៅវិញ ដោយបានលើកឡើងថា កញ្ញា ហង្ស សុរិយាន់ មិនបាននិយាយអ្វីប៉ះពាល់ទៅដល់ក្រុមហ៊ុនទេ ប៉ុន្តែបែរជាអ្នកកាន់ផេកមានអត្តចរិតមិនសមបែបនេះទៅវិញ៕ ...
សិល្បៈកម្សាន្ត

ធ្លា-យរឿងពិធីករ ប៉ែន ចំរុង ត្រូវជា-ប់ពន្ធ-គារ១០ខែ និងពិ-ន័-យសរុបទឹកប្រាក់៤០លានរៀល ពីប-ទបរិ-ហារ-ប-ង្កា-ច់កេ-រ្តិ៍

8 ម៉ោងមុន
8 ម៉ោងមុន

ធ្លា-យរឿងពិធីករ ប៉ែន ចំរុង ត្រូវជា-ប់ពន្ធ-គារ១០ខែ និងពិ-ន័-យសរុបទឹកប្រាក់៤០លានរៀល ពីប-ទបរិ-ហារ-ប-ង្កា-ច់កេ-រ្តិ៍

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី មានគណនីហ្វេកប៊ុកមួយឈ្មោះ San Prum បានលើកឡើងថា តារាសម្តែង និង ពិធីការ ប៉ែន ចំរ៉ុង ត្រូវតុលាការផ្តន្ទាទោស  ដាក់ពន្ធនាគារ ១០ខែ  និងពិន័យជាទឹក ប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍កាលពីអំឡុងឆ្នាំ២០២១។ ពិធីករ ប៉ែន ចំរុង បច្ចុប្បន្នកំពុងរីកមុខមាត់យ៉ាងខ្លាំងលើអាជីពនេះ ជាពិសេសជាពិធីករនៅក្នុងកម្មវិធី The Wall Song Cambodia ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះលោកមិនត្រឹមតែពូកែសម្តែងប៉ុណ្ណោះទេ តែខាងពិធីករវិញលោកក៏ពូកែកំប្លុកកំប្លែងផងដែរ។ ទន្ទឹមនឹងនឹងការងារសិល្បៈរីកចម្រើន ស្រាប់តែមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា San Prum បានបង្ហោះរូបជាមួយ សំណេរថា តារាសម្តែង និងពិធីករ ប៉ែន ចំរុង ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ខែ នៅថ្ងៃទី៩ ខែធ្នូ ។ ប្រភពខាងលើបានរៀបរាប់ថា « តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី  ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១លានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ »។ ជុំវិញបញ្ហាខាងលើនេះ Lee News បានទាក់ទងទៅលោក ប៉ែន ចំរុង ផ្ទាល់ក្នុងគោលបំណងសួរនាំព័ត៌មានជាក់លាក់បន្ថែមដែរ ប៉ុន្តែលោកបាននិយាយត្រឹមពាក្យដោយខ្លីថា ពេលនេះលោកកំពុងរវល់៕ ...
សិល្បៈកម្សាន្ត

បុរសៗ ខកចិត្តមិនស្ទើរទេ ក្រោយឃើញប្អូនស្រីដ៏ស្រស់ស្អាត ខាត់ សុឃីម ខាត់ ណាចា មានម្ចាស់បេះដូង បែបនេះ

15 ម៉ោងមុន
15 ម៉ោងមុន

បុរសៗ ខកចិត្តមិនស្ទើរទេ ក្រោយឃើញប្អូនស្រីដ៏ស្រស់ស្អាត ខាត់ សុឃីម ខាត់ ណាចា មានម្ចាស់បេះដូង បែបនេះ

សិល្បៈកម្សាន្ត
កម្សាន្ត៖មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញរូបភាពយ៉ាងស្អិតរមួតរួមនឹងពាក្យពេចន៍ផ្អែមល្ហែមរបស់គណនីយហ្វេសប៊ុកមួយ ដែលត្រូវ បានគេដឹងថាជាគូស្នេហ៍របស់ ខាត់ ណាចា ជាប្អូនស្រីរបស់តារាពហុជំនាញ ខាត់ សុឃីម ។ ជាមួយគ្នានោះក៏មានបុរសៗលួចCrush ខាត់ ណាចា បានសម្តែងការខកចិត្តគ្រប់គ្នា។ ជឿជាក់ថាអ្នកគាំទ្រភាគច្រើន ប្រាកដជាបានដឹងហើយថា តារាពហុជំនាញ ខាត់ សុឃីម មានបងប្អូនប្រុសស្រីជាច្រើននាក់ ដែលម្នាក់ៗសុទ្ធធសឹងតែមានទេពកោសល្យផ្នែកសិល្បៈគ្រប់គ្នា។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះប្អូនស្រីពៅ ខាត់ សុឃីម ដែលមានឈ្មោះថា ខាត់ ណាចា មានសម្រស់ ស្អាតជាពិសេសមុខមាត់ទាក់ទាញមិនចាញ់តារាល្បីៗនោះទេ។ តែកូនពៅត្រកូនខាត់រូបនេះហាក់រាងងាកឆ្ងាយជាងបងៗបន្តិច ទោះរូបនាងមានសមត្ថភាពសិល្បៈពេញខ្លួនទាំងការលេងភ្លេងបុរាណ ច្រៀងនិងសម្តែងក៏ដោយតែ ខាត់ ណាចា មិនបាន ចាប់អាជីពសិល្បៈដូចបងៗឡើយ ពោលនាងបែរជាចាប់យកអាជីពជាម្ចាស់ហាងសាឡនទៅវិញ ។  អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្រុមគ្រួសារត្រកូល ខាត់ ចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ខាត់ ណាចា មានសម្រស់ផូរផង់ហើយការលេងស្ទីលតុបតែងខ្លួន ក៏មើលទៅទាក់ទាញ និងស៊ីវិល័យមិនចាញ់តារាប៉ុន្មានឡើយ ។ក្នុងនោះក៏មានបុរសៗមិនតិចទេ ស្រមៃចង់ក្លាយជាប្អូនថ្លៃរបស់តារា ពហុជំនាញ ខាត់ សុឃីម តែគួរឱ្យស្តាយ ខាត់ ណាចា មានអង្គរក្សបេះដូងរួចទៅហើយ ពោលពួកគេតែងបង្ហាញភាពផ្អែមល្ហែមជាចំហតាម បណ្តាញសង្គមឃើញហើយពិតជាគួរឱ្យច្រណែនតែម្តង ។ចំណងស្នេហ៍របស់ ខាត់ ណាចា និងគូស្នេហ៍មានការបើកចំហជាសារធាណៈពោលតាមរយៈគណនីយហ្វេសប៊ុកដែលមានឈ្មោះថា Bong Kheng ដែលត្រូវគេដឹងថាជាគូស្នេហ៍ ខាត់ ណាចា តែងបង្ហាញរូបភាពផ្អែមល្ហែមនៅ ក្នុងដំណើរកម្សាន្តទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។  ជាក់សែ្តងនៅក្នុងថ្ងៃខួបកំណើត ខាត់ ណាចា កាលពីដើម ខែវិច្ឆិកា កន្លងទៅគូស្នេហ៍នាងបាននាំទៅដើរកម្សាន្តនៅប្រទេសសិង្ហបុរីរួមនឹងការជូនពរយ៉ាងផ្អែមល្ហែមថា «Happy Birthday ម្ចាស់ជីវិតជូនពរអូនក្នុងថ្ងៃខួប នេះឱ្យជួបតែសុខផ្លូវកាយ និងផ្លូវចិត្តជួបតែមនុស្សល្អស្មោះត្រង់និងឱ្យអូនប៉ងប្រាថ្នាអ្វីសម្រេចដូចបំណងប្រាថ្នាទាំងអស់ ជាពិសេសបងសន្យាថាឱ្យតែថ្ងៃខួបអូនចង់ទៅណាចង់បានអ្វីបងនឹងឱ្យទាំងអស់ហើយនឹងជូនពរអូនមាត់ទិព្វចង់បានអីបាននឹងរហូតទៅ Love You More  ខាត់ ណាចា » ។  ការបើកបង្ហាញ មុខគូស្នេហ៍របស់ ខាត់ ណាចា បានធ្វើឱ្យមហាជនអ្នកគាំទ្រគ្រួសារត្រកូល ខាត់ មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះមិនធ្លាប់ដឹងថា ខាត់ ណាចា មានម្ចាស់បេះដូងរួចបែបនេះ ។ ក្នុងនោះក៏មានការជូនពរឱ្យចំណងស្នេហ៍របស់ ខាត់ ណាចា និងគូស្នេហ៍គង់វង្សជារៀងរហូត៕ ...
សិល្បៈកម្សាន្ត

តារាចម្រៀង ឈិន ម៉ានិច្ច ជួបទុក្ខធំ ឪពុកទទួលមរណៈភាព

មួយថ្ងៃមុន
មួយថ្ងៃមុន

តារាចម្រៀង ឈិន ម៉ានិច្ច ជួបទុក្ខធំ ឪពុកទទួលមរណៈភាព

សិល្បៈកម្សាន្ត
កម្សាន្ត៖នៅមុននេះបន្តិចតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ឈិន ម៉ានិច្ច បានប្តូរប្រូហ្វាល កាន់ទុក្ខដោយបញ្ជាក់ថា លោកឪពុករបស់នាងបានលាចាកលោកទៅហើយ។ការបាត់បង់លោកឪពុករបស់តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមសោកស្តាយ និងរំលែក ទុក្ខគ្រប់គ្នា។  ជាមួយនឹងរូបភាពកាន់ទុក្ខរួមនឹងរូបភាពជុំគ្រួសារជាមួយលោកឪពុកកាលពីនៅក្មេង ឈិន ម៉ានិច្ច បានបង្ហោះសារខ្លីដែលមានអត្ថន័យ សោកសង្រេងនៅក្នុង គណនីយហ្វេសប៊ុកផ្ទាល់ខ្លួនថា «ប៉ា កូនទៅផ្ទះយើងវិញហើយ»។ សារខ្លីមួយ នេះស្តាប់ហើយពិតជារំជួលចិត្តជាខ្លាំងណាស់។  គេចាំបានថា កាលពីប៉ុន្មានខែមុនតារាចម្រៀង ឈិន ម៉ានិច្ច បានឱ្យដឹង ថាឪពុករបស់នាងកំពុងឈឺសម្រាកនៅមន្ទីរពេទ្យមួយ តែនាងមិនបានបញ្ជាក់ ថា លោកឪពុកមានជំងឺអ្វីប្រាកដទេ ដោយ គ្រាន់តែលើកឡើងថាមានជំងឺច្រើនមុខ ។ កាលណោះ ឈិន ម៉ានិច្ច ក៏ទទួល បានការជួយជាថវិការពីសំណាក់សប្បុរជនមួយចំនួនក្នុងការព្យាបាលជំងឺលោកឪពុកផងដែរ ។ ការចាកចេញទៅរបស់លោកឪពុក ឈិន ម៉ានិច្ច ដោយគ្មានការវិលត្រឡប់បែប នេះបានធ្វើឱ្យមិត្តរួមអាជីពក៏ដូចជាអ្នកគាំទ្របានចូលរួមរំលែកទុក្ខនិងសោកស្តាយគ្រប់គ្នាហើយក៏មានការលើកទឹកចិត្តដល់រូបនាងឱ្យរឹងមាំនឹងទទួលយកការពិតក្នុងការបាត់បង់សមាជិកជាទីស្រឡាញ់ព្រោះថាកើតចាស់ឈឺស្លាប់ជា ច្បាប់ធម្មជាតិ ៕ ...
សិល្បៈកម្សាន្ត

នៅចាំបេក្ខនារី The Voice Cambodia សន ស្រីពៅ ឡើងប្រលងទាំងមាន ផ្ទៃពោះទេ  ពេលនេះត្រៀមចូលផលិតកម្ម បន្ទាប់ពីបែកបាក់គ្រួសារ

មួយថ្ងៃមុន
មួយថ្ងៃមុន

នៅចាំបេក្ខនារី The Voice Cambodia សន ស្រីពៅ ឡើងប្រលងទាំងមាន ផ្ទៃពោះទេ  ពេលនេះត្រៀមចូលផលិតកម្ម បន្ទាប់ពីបែកបាក់គ្រួសារ

សិល្បៈកម្សាន្ត
កម្សាន្ត៖ក្រោយបន្សាត់ខ្លួនចេញពីអាជីពសិល្បៈប្រមាណជាជិត១០ឆ្នាំពេលនេះអតីត បេក្ខនារីដែលចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី The Voice Cambodia បានវិលចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីម្តងទៀត ហើយឆាប់ៗនេះ បន្ទាប់ពីជីវិតគ្រួសារជួបនូវបញ្ហាបាក់បែក ពោលគឺពេលនេះ សន ស្រីពៅ ក៏ត្រៀមបង្ហាញខ្លួននៅក្នុងផលិតកម្មមួយ ហើយក៏ជិតបញ្ចេញបទថ្មីផងដែរ ។   ជឿជាក់ថាមហាជនដែលនិយមតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនៅក្នុងទូរទស្សន៍ ហង្សមាស ពិតជានៅចងចាំអតីតបេក្ខនារីមួយរូបដែលបានចូលរួមប្រឡងចម្រៀងទាំងកំពុងពពោះក្នុងកម្មវិធី The Voice Cambodia ឆ្នាំ ២០១៤ គឺបេក្ខនារី សន ស្រីពៅ ។ កាលណោះអ្នកនាងបានធ្វើឲ្យ ទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារនាងជាបេក្ខនារីប្លែកពីគេត្រង់ថា ចូលរួមប្រលងទាំងមានផ្ទៃពោះ។  ពេលនោះដ្បិត សន ស្រីពៅ មិនទទួលបានជោគជ័យពីកម្មវិធីខាងលើ ប៉ុន្ដែអ្នកនាងបានឈានដល់វគ្គ The Battle Round  ហើយទោះបីជាមិនបានក្លាយជាម្ចាស់ជ័យលាភី The Voice Cambodia ក៏ពិតមែន តែទីផ្សារសិល្បៈរបស់គេបានរីកទូលាយ និងមានតម្លៃខ្លួនខ្ពស់ ប៉ុន្តែគួរឱ្យស្តាយ សន ស្រីពៅ មិនបានចាប់អាជីពចម្រៀងជាប់លាប់ទេ ដោយសារត្រូវមើលថែទាំកូនៗដល់ទៅបីនាក់ ។  បច្ចុប្បន្ន សន ស្រីពៅ ក៏បានប្រកាសវិលចូលប្រឡូកសិល្បៈជាថ្មី និងពេញទំហឹងតែម្តង ។ យ៉ាងណាមិញថ្មីៗនេះអ្នកនាង បានបង្ហាញមុខក្នុងកម្មវិធីប្រគំ តន្រ្តីនៅតាមស្ថានីយទូរទស្សន៍ហង្សមាសទៀតផង ។  វត្តមានសិល្បៈជាថ្មីនេះ តារាចម្រៀង សន ស្រីពៅ  បានប្រាប់ Lee News តាមទូរស័ព្ទថា «សម្រាប់ការចូលប្រឡូកក្នុងសិល្បៈ របស់ខ្ញុំលើកនេះ គឺជាប់លាប់តែម្តង។ អាចនិយាយថា ក្រៅពីទទួលច្រៀងនៅតាមកម្មវិធីទូរទស្សន៍ និងកម្មវិធីនានាខ្ញុំក៏អាចទទួលសម្តែងរឿងនឹងថតផ្សាយផលិតផលនានាផងដែរ»។  តែអ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការវិលចូលសិល្បៈជាថ្មីរបស់ សន ស្រីពៅ ពិតជាមិនខុសបំណងឡើយ ព្រោះឆាប់ៗខាងមុខនេះនាងត្រៀមខ្លួននឹងចូលច្រៀងនៅក្នុងផលិតកម្មធំមួយ  ដោយគ្រាន់តែសុំលាក់ឈ្មោះផលិតកម្មទុកឱ្យមហាជនភ្ញាក់ផ្អើលពេលឆាប់ៗខាង មុខនេះ។ ជាមួយគ្នានេះក្រៅពីត្រៀមខ្លួនចូលផលិតកម្ម សន ស្រីពៅ ក៏ច្រៀងនៅភោជនីយដ្ឋានមួយកន្លែងផងដែរ ។   មិនមែនជារឿងចៃដន្យទេ សម្រាប់ការវិលចូលសិល្បៈរបស់ សន ស្រីពៅ ពីព្រោះទោះជាបោះបង់អាជីពជិត១០ឆ្នាំទៅហើយក្តី តែដោយសារទឹកចិត្តស្រឡាញ់ និងត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់ក្នុងការចិញ្ចឹមកូនដល់ទៅបីនាក់ ដោយពេលនេះនាងមានបន្ទុកតែម្នកា់ឯង ព្រោះជីវិតប្តីប្រពន្ធ របស់នាងបានដើរដល់ផ្លូវបែក ដោយសារការរស់នៅមិនចុះសម្រុង ។ សន ស្រីពៅ បាន បន្ថែមទៀតថា «ក្រោយបែកជាមួយប្តីជីវិតខ្ញុំធ្លាក់ដល់ចំណុចសូន្យមិនថាផ្លូវចិត្តឬជីវភាពនោះទេ តែពេលនេះខ្ញុំបានធូរស្រាលបន្តិចនឹងចាប់ផ្តើមការងារ សិល្បៈ ដែលត្រៀមបង្ហាញបទថ្មីៗនៅក្នុងផលិតកម្មមួយ»។ បន្ថែមលើនោះ សន ស្រីពៅ ក៏រំពឹងថា ការត្រឡប់ជាថ្មីរបស់នាងនឹងទទួលបានការគាំទ្រពីសំណាក់មហាជន ដែលធ្លាប់ស្រឡាញ់ និងគាំទ្ររូបនាងនាពេលកន្លងមក៕ ...
សិល្បៈកម្សាន្ត

កំពូលខ្សែភាពយន្តភាគចិន ចុងឆ្នាំ២០២២ អមដោយតួអង្គសម្តែងចិនល្បីៗ នឹងត្រៀមបង្ហាញវត្តមានជាផ្លូវការនាពាក់កណ្តាលខែនេះហើយ

មួយថ្ងៃមុន
មួយថ្ងៃមុន

កំពូលខ្សែភាពយន្តភាគចិន ចុងឆ្នាំ២០២២ អមដោយតួអង្គសម្តែងចិនល្បីៗ នឹងត្រៀមបង្ហាញវត្តមានជាផ្លូវការនាពាក់កណ្តាលខែនេះហើយ

សិល្បៈកម្សាន្ត
កម្សាន្ត៖ នាចុងឆ្នាំ ២០២២ នេះ ស្ថានីយទូរទស្សន៍ ភីអិនអិន បាននាំយកមកនូវកំពូលខ្សែភាពយន្តភាគចិនមួយរឿងយ៉ាងថ្មីសន្លាង ដែលជាប្រភេទសាច់រឿង សើបអង្កេត អមដោយទស្សនីយ៍ភាពថ្មីៗ ឈុតឆាកសម្តែងដ៏អស្ចារ្យ ជូនទស្សនិកជន ។ ហ្វេនៗ នឹងមិន មិនខកបំណងឡើយ ចំពោះសាច់រឿងបែបកំប្លុកកំប្លែង អាថ៌កំបាំង លាយឡំនឹងស្នេហារ៉ូមែនទិច ក្នុងខ្សែភាពយន្តភាគមួយរឿងនះ។ «អ្នកស៊ើបការណ៍ស្រី ធានសានឈី» ដែលមានដំណើរសាច់រឿង បង្ហាញពីតួអង្គក្មេងស្រីម្នាក់ មានការអត់ធ្មត់រងចាំបុរសដែលខ្លួនលង់ស្រលាញ់ និងតាំងចិត្តថានឹងរៀបការជាមួយនៅពេលពេញវ័យ។ ថ្ងៃមួយនាងក៏បានជួបបុរសម្នាក់ដែល ជាបុរសក្នុងក្តីស្រម៉ៃម្តងទៀត ដោយនាងបានប្រើគ្រប់មធ្យោបាយ ដើម្បីបាននៅក្បែរគេ ប៉ុន្តែបុរសម្នាក់នោះហាក់ដូចជាមិនចងចាំនាងទេ។ ទន្ទឹមនឹងនេះ ធានសានឈី ត្រូវបានមនុស្សគ្រប់រូបយល់ថា នាងគឺជាក្មេងស្រីចម្លែកដែលចូលចិត្តពិនិត្យសាកសព តាំងពីនៅជាកុមារភាព។ ហើយការងារពិនិត្យសាកសព ដើម្បីបំបែករឿងក្តីឃាកម្ម ត្រូវតែជាមនុស្សប្រុសតែប៉ុណ្ណោះដែលអាចធ្វើបាន ព្រោះនៅក្នុងរជ្ជកាលនោះ គេយល់ថាមនុស្សស្រីជាភេទទន់ខ្សោយ មិនអាចធ្វើការងារធំបានក្រៅពីធ្វើជាភរិយាដ៏ល្អចំពោះស្វាមី ប៉ុន្តែ ធានសានឈី បានធ្វើអោយមនុស្សគ្រប់រូបប្តូរផ្នត់គំនិត ដោយប្រើជំនាញ និងប្រាជ្ញារបស់នាងក្នុងការបំបែករឿងក្តីជាច្រើន។ ទាំងនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗ ពីដំណើរសាច់រឿងសង្ខេបតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាកពីមួយភាគទៅមួយភាគ ល្អមើល យ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «អ្នកស៊ើបការស្រី ធានសានឈី »ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ និងចាក់ផ្សាយនូវរៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2FPNNDramaFanClub%2Fvideos%2F688052676036580%2F&show_text=false&width=560&t=0  ...
សិល្បៈកម្សាន្ត

សឿ សុធារ៉ា មានសង្ឃឹមហើយ ម្ចាស់ហាងកែសម្ជស្សមួយ សន្យាជួយនាំទៅព្យាបាលនៅ វៀតណាម

មួយថ្ងៃមុន
មួយថ្ងៃមុន

សឿ សុធារ៉ា មានសង្ឃឹមហើយ ម្ចាស់ហាងកែសម្ជស្សមួយ សន្យាជួយនាំទៅព្យាបាលនៅ វៀតណាម

សិល្បៈកម្សាន្ត
កម្សាន្ត៖មហាជនជាច្រើនបានសម្តែងការអាណិតអាសូរដល់តារាសម្តែង សឿ សុធារ៉ាក្រោយនាងធ្លាក់ខ្លួនចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីប៉ុន្មានថ្ងៃមុនទាំងកណ្តាលយប់ ។ ស្ថានភាពដ៏គួរឱ្យអាណិតរបស់ សឿ សុធារ៉ា ត្រូវបាន មហាជនជួយផ្តល់ជាថវិកាជាបន្តបន្ទាប់ រហូតមាន ម្ចាស់ហាងកែសម្ជស្សមួយកន្លែងបានសន្យាថា នឹងជួយយកតារារូបនេះ ទៅព្យាបាលនៅប្រទេសវៀតណាម ថែមទៀត ។  ពេលនេះដែរ សឿ សុធារ៉ា បានចេញពីមន្ទីរពេទ្យកាល់ម៉ែត ហើយក្រោយពីសម្រាកព្យាបាលជំងឺប្រមាណជិតមួយសប្តាហ៍ ហើយបើតាមការលើកឡើងរបស់គណនីយហ្វេសប៊ុក ព្រះតេជគុណវត្តវិហារត្រាញ់ បានបង្ហោះវីដេអូរួមនឹងសារដែលមានអត្ថន័យថា«ប្អូនស្រី សឿ សុធារ៉ា ចេញពីមន្ទីរពេទ្យវិញហើយ ប៉ុន្តែសុខភាពមិនទាន់ល្អវិញទេទ្រុឌទ្រោមខ្លាំងណាស់»។ ការលើកឡើងរបស់ព្រះតេជគុណរូបនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកាន់តែអាណិតដល់ សឿ សុ ធារ៉ា ជាខ្លាំង រហូត ថ្មីៗនេះមានម្ចាស់ហាងកែសម្ជស្សមួយដែលត្រូវគេស្គាល់ថាជា អ្នកគ្រូ កេត វ៉ាឌី បាននិយាយថា អ្នកគ្រូនឹងជួយដល់ សឿ សុធារ៉ា ដោយ ការនាំនាងទៅព្យាបាលជំងឺនៅប្រទេសវៀតណាមដើម្បីស្កេនមើលជំងឺឱ្យបានច្បាស់លាស់ ម្ចាស់ហាងកែសម្ជស្សរូបនេះបានបន្តទៀតថា អ្នកគ្រូនឹងធានាជួយចេញថ្លៃចំណាយព្យាបាលទាំងស្រុងរបស់ សឿ សុធារ៉ា ហើយយ៉ាងយូរមួយទៅពីរអាទិត្យទៀត អ្នកគ្រូមានពេលទំនេរនឹងអាចជូន សឿ សុធារ៉ា ទៅវៀតណាមបាន។ អ្នកគ្រូបានបន្ថែមទៀតថា ខ្លួនបានទូរស័ព្ទទៅលោកគ្រូពេទ្យរួចរាល់ ហើយ លោកគ្រូពេទ្យពូកែណាស់ ។  ទឹកចិត្តដ៏ល្អពោរពេញទៅដោយសប្បុរធម៌របស់អ្នកគ្រូ កេត វ៉ាឌី បានធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរហើយរំពឹងថា សឿ សុធារ៉ា នឹងមានសុខភាពល្អប្រសើរនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ស្របពេលដែល សឿ សុធារ៉ា កំពុងស្ថិតក្នុងស្ថានភាពពិបាកដោយមានទាំងជំងឺ និងបំណុលវ័ណ្ឌកនោះ សូម្បីតែកូនស្រីច្បងរបស់នាង សាពូន ដារ៉ាពិមាន ក៏បានចាប់ផ្តើម ទទួលការងារដោយការចេញឡាយនឹងថតម៉ូដសម្លៀកបំពាក់ដើម្បីជួយសម្រាលបន្ទុកម្តាយ។ ណាមួយក្នុងពេលនេះនាងតូចក៏ទំនេរពីការសិក្សាផងដែរ ៕ ...