FC Sports logo

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

schedule 2 សប្ដាហ៍មុន 29 Views

(បាល់ទាត់)៖ក្រុមជម្រើសជាតិអាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Sebastian Scaloni បានរងបរាជ័យក្រោមថ្វីជើង អារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ២-១​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ក្នុងការប្រកួតបើកឆាកពូល C នៅកីឡដ្ឋាន Lusail Iconic នៃព្រឹត្តិការណ៍ FIFA World Cup 2022។

ក្រោយចប់ការប្រកួត​ឃើញថាក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត របស់លោក Herve Renard ដែលជាសមាជិក​ទ្វីប​អាស៊ី​បញ្ចប់កំណត់ត្រាមិនចាញ់សោះ៣៦ប្រកួតរបស់អាហ្សង់ទីន បន្ទាប់ពីចាញ់លើកចុងក្រោយកាលពីខែកក្កដា ឆ្នាំ២០១៩ ក្រោមថ្វីជើងប្រេស៊ីល ក្នុងលទ្ធផល ២-០។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសអារ៉ាប៊ីសាអ៊ូឌីត លើអាហ្សង់ទីន បន្ទាប់ពីធ្លាប់ជួបគ្នា២លើក​គឺ​នៅ​ឆ្នាំ​១៩៩២​ និង​២០១២។ ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយ​កាល​នោះ​​អាហ្សង់ទីន​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយ​ជា​ម្ចាស់​ជើងឯក។ រហូត​ដល់​ឆ្នាំ​២០១២ ​ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​លទ្ធផល​បញ្ចប់​ទៅ​ ០-០។

គួរដឹងដែលថា World Cup​ ២០២២ នៅប្រទេសកាតា​ គឺជាការបង្ហាញខ្លួនទី៦ របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ។

ស្នាដៃលោក Hervé Renard គ្រូបង្វឹកជនជាតិបារាំង៖
-កាលពី២០១២ បានដឹកនាំក្រុមជម្រើសជាតិហ្សាំប៊ីឈ្នះជើងឯក Africa Cup of Nations
-ឆ្នាំ២០១៥ បានដឹកនាំជម្រើសជាតិកូឌីវ័រឈ្នះ Aftica Cup of Nations
-ដឹកនាំក្រុមជម្រើសជាតិម៉ារ៉ុកឡើងទៅជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងពេល២០ឆ្នាំចុងក្រោយ ក្នុងឆ្នាំ២០១៨
-២០២២ ដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត វាយបកផ្ដួលអាហ្សង់ទីន ២-១ ក្នុងប្រកួតទី១ពូល C ក្នុង FIFA World Cup Qatar 2022៕

 

 

 

អត្ថបទស្រដៀង
បាល់ទាត់

ហ៊ុល គឹមហ៊ុយ ត្រៀមខ្លួនទៅក្លិបថ្មីធំមួយ បន្ទាប់ពីចែកផ្លូវ ទាំងក្ដុកក្ដួល ជាមួយបឹងកេត នៅថ្ងៃនេះ

មួយថ្ងៃមុន
មួយថ្ងៃមុន

ហ៊ុល គឹមហ៊ុយ ត្រៀមខ្លួនទៅក្លិបថ្មីធំមួយ បន្ទាប់ពីចែកផ្លូវ ទាំងក្ដុកក្ដួល ជាមួយបឹងកេត នៅថ្ងៃនេះ

បាល់ទាត់
(បាល់ទាត់)៖ នៅរសៀលម៉ោង២ ថ្ងៃទី០៨ ខែធ្នូនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករពីររូប គឺអ្នកចាំទីដៃទីមួយ ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប បន្ទាប់ពីការប្រកួតនៅលីគកំពូលកម្ពុជា បានបញ្ជប់ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្រុមទាំង៨។ សេចក្ដីថ្លៃងការណ៍របស់ក្លិប បាននិយាយថា៖« ក្លិបបាល់ទាត់បឹងកេត សូមប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករទាំងពីររូប គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប។ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាពអស្ចារ្យ និងស្នាដៃល្អៗជាច្រើន ដែលអ្នកទាំងពីរ ធ្លាប់បានរួមចំណែកក៏សាងឡើងជាមួយក្លិបបឹងកេត នាពេលកន្លងមក»។ ជាមួយគ្នានេះ ប្រធានក្លិបបាល់ទាត់បឹងកេត លោកស្រី ពុធ ធីតា បាននិយាយថា៖ នេះគឺជាបាល់ទាត់… សូមសំណាងល្អជាមួយក្លិបថ្មីប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំទាំងពីរ»។ ក្រោយប្រកាសចែកផ្លូវ បានតែ ៣០នាទី អ្នកចាំទី ហ៊ុល គីមហុយ ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី បានប្រាប់មកកាន់ Lee News ដោយនិយាយទាំងក្ដុកក្ដួលថា៖« បាទបង ខ្ញុំបានចែកផ្លូវជាមួយក្លិបបាល់ទាត់បឹងកេត ហើយបង។ ខ្ញុំពិតជាអរគុណដល់ប្រធានក្លិប លោកស្រី ពុធ ធីតា និងគ្រួសារ លោកគ្រូបង្វឹកទាំងអស់ បុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយ អ្នកអនាម័យ ចុងភៅ អ្នកថែស្មៅ អ្នកគាំទ្រ និងបងសន្តិសុខទាំងអស់ សម្រាប់រយៈពេល៤ឆ្នាំមកនេះ»។ អ្នកចាំទីដែលមានដើមកំណើតនៅខេត្តតាកែវ រូបនេះ បានបន្តថា៖« វាជាការសម្រេចចិត្តមួយដ៏ពិបាករបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែធ្វើ ព្រោះនេះជាបាល់ទាត់។ រយៈពេល៤ឆ្នាំមកនេះ ខ្ញុំបានរៀនសូត្រពីពួកគាត់បានច្រើន ភាពលំបាក ជូចត់ សេចក្ដីស្រលាញ់ ភាពជោគជ័យ។ ខ្ញុំសូមជូនពរឲ្យពួកគាត់ ទទួលបានជោគជ័យនាពេលអនាគត់ ហើយយើងនឹងប្រកួតប្រជែងជាមួយគ្នាបន្តទៀត ក្នុងនាមជាបងប្អូន ក្នុងវិស័យបាល់ទាត់»។ ជាមួយគ្នានេះ ហ៊ុល គីមហ៊ុយ ក៏បានបង្ហើបថា រូបគេនឹងចូលរួមជាមួយក្លិបដ៏ធំមួយនៅលីគកំពូលកម្ពុជានេះ  តែយ៉ាងណារូបគេ សុំមិនទាន់បញ្ជេញឈ្មោះនោះទេ។ តើក្លិបធំដែល ហ៊ុល គឹមហុយ ត្រៀមឈានជើងចូលជ្រកកោនជាទ្រនំថ្មីជាក្លិបណា ខណៈក្លិបធំៗប្រចាំកម្ពុជា មានដូចជា ក្លិបព្រះខ័នរាជស្វាងរៀង វិសាខា ភ្នំពេញក្រោន   និងក្លិប ណាហ្គាវ័ល ៕...
បាល់ទាត់

Hazard ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយបែលហ្ស៊ិកធ្លាក់ពី World Cup

មួយថ្ងៃមុន
មួយថ្ងៃមុន

Hazard ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយបែលហ្ស៊ិកធ្លាក់ពី World Cup

បាល់ទាត់
(បាល់ទាត់)៖ ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ហើយ ​ក្នុង​វ័យ​៣១​ឆ្នាំ ក្រោយ​​បែលហ្ស៊ិក ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ World Cup ២០២២ ក្នុង​ប្រទេស​កាតា។​Hazard ដែល​បច្ចុប្បន្ន ​កំពុង​លេង​​ក្នុង​​ក្លិប Real Madrid បាន​ចូល​លេង​ប្រកួត​ដំបូង​បំផុត​​ឲ្យ​ជម្រើស​ជាតិ​បែលហ្ស៊ិក ​កាល​ពី​ឆ្នាំ​២០០៨ ក្នុង​វ័យ​១៧​ឆ្នាំ។ គិត​ត្រឹម​ពេល​នេះ​ គេ​បង្ហាញ​ខ្លួន​​បាន ​១២៦​ប្រកួត និង​រក​បាន​៣៣​គ្រាប់។ ការ​សម្រេច​ចិត្ត​របស់ Hazard ក្រោយ​ពេល​បែលហ្ស៊ិក​​ បាន​ជ្រុះ​ចេញ​ពី​កម្មវិធី World Cup។ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម អតីត​កីឡាករ​​របស់ Chelsea បាន​​សរសេរ​ថា៖ "​ទំព័រ​ត្រូវ​បាន​បិទ​​នៅ​ថ្ងៃ​នេះ​។ អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់​​របស់​អ្នក​ទាំង​អស់​គ្នា និង​ការ​​គាំទ្រ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន។ អរគុណ​​​ចំពោះ​សុភមង្គល​ទាំង​អស់​ចាប់​តាំង​ពី​ឆ្នាំ​២០០៨។ ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​ជាមួយ​ជម្រើស​ជាតិ​ហើយ។ ខ្ញុំ​នឹង​នឹក​អ្នក​ទាំង​​អស់​គ្នា"។  ​​​​Hazard គឺ​ជា​សមាជិក​ម្នាក់ ​ដែល​បាន​ជួយ​បែលហ្ស៊ិក ​​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup ឆ្នាំ​២០១៨ តែ​ចាញ់​បារាំង ១-០ ហើយ​បន្ទាប់​មក​​ពួក​គេ​បាន​យក​ឈ្នះ​អង់គ្លេស ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៣៕ ​...
បាល់ទាត់

កីឡដ្ឋាន ៩៧៤ នៅ World Cup នឹង​ត្រូវ​រុះរើ​ចេញទាំងស្រុង ក្រោយ​ចប់​វគ្គ១៦ក្រុមចុងក្រោយ

មួយថ្ងៃមុន
មួយថ្ងៃមុន

កីឡដ្ឋាន ៩៧៤ នៅ World Cup នឹង​ត្រូវ​រុះរើ​ចេញទាំងស្រុង ក្រោយ​ចប់​វគ្គ១៦ក្រុមចុងក្រោយ

បាល់ទាត់
(បាល់ទាត់)៖ កីឡដ្ឋាន 974 ដែល​សាងសង់​ឡើងដោយ​ទូ​កុងតឺន័រ​ ចំនួន៩៧៤​ទូ ដើម្បី​បម្រើ​ដល់​ការ​ប្រកួត World Cup 2022 នៅ​ប្រទេស​កា​តា នឹង​ត្រូវ​រុះរើ​ចេញ​តែ​ម្តង បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយនៅវគ្គ១៦ក្រុមចុងក្រោយ។ ​កា​តា បាន​ត្រៀមខ្លួន​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឆ្នាំ​នេះ ដោយ​បាន​សាងសង់​កីឡដ្ឋាន​ថ្មី​ចំនួន ៧ នៅ​ទូ​ទាំង​ប្រទេស ក្នុង​ចំណោម​កីឡដ្ឋាន​សរុប​៨ ដែល​ទទួល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។ ក្នុង​ចំណោម​នោះ គឺ​មាន​តែ​កីឡដ្ឋាន 974 ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ដូ​ហា តែ​មួយ​គត់ ដែល​សាងសង់​ឡើង​ដោយ​ប្រើ​ទូ​កុងតឺន័រ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ កីឡដ្ឋាន​នេះ នឹង​ត្រូវ​រលាយ​បាត់​រូបរាង​ទាំងស្រុង​តែ​ម្តង តាម​រយៈ​ការ​រុះ​រើស​ចេញ ក្រោយ​ចប់​ការ​ប្រកួត​រវាង​ប្រេ​ស៊ី​ល នឹង​កូរ៉េ​ខាងត្បូង​។ នៅ​ក្នុង​ការ​ប្រកួត World Cup 2022 កីឡដ្ឋាន 974 ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤៤,០៨៩​នាក់ ដែល​មិន​ត្រូវ​ប្រកាស​អំពី​តម្លៃ​នៃ​ការ​សាងសង់ បាន​ទទួល​រៀបចំ​ការ​ប្រកួត​សរុប​ចំនួន ៧​ប្រកួត ចាប់តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រហូត​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បានឱ្យ​ដឹង​ថា កីឡដ្ឋាន 974 ត្រូវ​បាន​សាងសង់​ឡើងជា​ផ្នែក​ៗ ដោយ​ប្រើ​វត្ថុធាតុដើម​កែ​ច្នៃ រួម​ទាំង​ដែកថែប ជា​ពិសេស​ទូ​កុងតឺន័រ​ចំនួន ៩៧៤​ទូ ដូចនឹង​ឈ្មោះ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​កីឡដ្ឋាន​នេះ​៕...
បាល់ទាត់

តោះទៅមើលបញ្ជីឈ្មោះកីឡាករ១១នាក់ល្អជាងគេប្រចាំរដូវកាល ២០២២ លីគកំពូលកម្ពុជា

មួយថ្ងៃមុន
មួយថ្ងៃមុន

តោះទៅមើលបញ្ជីឈ្មោះកីឡាករ១១នាក់ល្អជាងគេប្រចាំរដូវកាល ២០២២ លីគកំពូលកម្ពុជា

បាល់ទាត់
(បាល់ទាត់)៖ បន្ទាប់ពីរកឃើញម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២ ពានរង្វាន់ជាក្រុម និងឯកត្តជនត្រូវបានប្រគល់ជូនហើយ នាល្ងាចថ្ងៃទី៧ ខែធ្នូនេះ នៅផ្សារទំនើបអីអនសែនសុខ ជាន់ទី៣ ក្នុងកម្មវិធី CPL Football Awards 2022។ សម្រាប់កីឡាករ១១នាក់ល្អជាងគេប្រចាំរដូវកាល នៃលីគរដូវកាល ២០២២ មានដូចជា៖អ្នកចាំទី សាវែង សំណាង (ភ្នំពេញក្រោន),ខ្សែការពារ ឆេង ម៉េង (វិសាខា), អ៊ុក សុវណ្ណ (វិសាខា), សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង), Mizanu Hikaru (ព្រះខ័នរាជស្វាយរៀង), ខ្សែបម្រើ ម៉ាត នូរុណ (បឹងកេត), សៀង ចន្ធា (បឹងកេត), សារ ទី (វិសាខា) និង ខ្សែប្រយុទ្ធ Andres Nieto (ភ្នំពេញក្រោន), Marcus Haber (ព្រះខ័នរាជស្វាយរៀង) និង លឹម ពិសុទ្ធ (ភ្នំពេញក្រោន)។ ក្នុងនោះ ខ្សែប្រយុទ្ធ Marcus Haber របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈ្នះបានពានរង្វាន់ធំៗចំនួន៣ម្នាក់ឯងដូចជា៖ ពានរង្វាន់អ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេ ឬស្បែកជើងមាស បន្ទាប់ពីស៊ុតបញ្ចូលទីសរុបចំនួន២៥គ្រាប់, កីឡាករល្អទាំង១១នាក់ ប្រចាំរដូវកាល និង កីឡាករឆ្នើមជាងគេប្រចាំរដូវកាល។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ នេះធ្វើឡើងដើម្បីផ្តល់គុណតម្លៃប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និងម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ៕...
បាល់ទាត់

Gabriel Jesus ជោគជ័យក្នុងការវះកាត់ជង្គង់ហើយ

2 ថ្ងៃមុន
2 ថ្ងៃមុន

Gabriel Jesus ជោគជ័យក្នុងការវះកាត់ជង្គង់ហើយ

បាល់ទាត់
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ Arsenal កីឡាករ Gabriel Jesus បានទទួលជោគជ័យក្នុងការវះកាត់ជង្គង់ ដែលធ្វើឲ្យគេខកខានការប្រកួតរបស់ប្រេស៊ីល ដែលនៅសល់ក្នុង World Cup។ កីឡាករវ័យ២៥ឆ្នាំ និងមិត្តរួមជាតិ Alex Telles បានរបួសជង្គង់ខាងស្ដាំដូចគ្នា អំឡុងពេលប្រេស៊ីលប្រកួតចាញ់កាមេរ៉ូន ១-០ នៅការប្រកួតទី៣ វគ្គសន្សំពិន្ទុ។ ប្រកួតនេះ វាជាលើកដំបូងដែល Jesus បង្ហាញខ្លួនជាជម្រើសដំបូង ខណៈ២ប្រកួតមុនៗ ត្រឹមជាកីឡាករបម្រុង។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ប្រេស៊ីល នឹងត្រូវជួបក្រូអាត ក្រោយពួកគេយកឈ្នះកូរ៉េខាងត្បូង ៤-១ កាលពីដើមសប្ដាហ៍។ ត្បិតតែ Jesus របួស ប៉ុន្តែប្រេស៊ីល ក៏សប្បាយចិត្តឡើងវិញពេលដែលខ្សែបម្រើប្រយុទ្ធ Neymar បានវិលត្រឡប់មកកាន់ទីលានវិញ ក្រោយមានរបួសជើង។ កីឡាកររបស់ក្លិប PSG ក៏រកបានមួយគ្រាប់ដែរ អំឡុងជ័យជម្នះលើកូរ៉េខាងត្បូង៕ ...
បាល់ទាត់

ហេតុផលនេះទើប Fernando Santos ដាក់ Ronaldo អង្គុយកៅអីបម្រុង ជំនួប ព័រទុយហ្គាល់ និង ស្វីស  យប់មិញ

2 ថ្ងៃមុន
2 ថ្ងៃមុន

ហេតុផលនេះទើប Fernando Santos ដាក់ Ronaldo អង្គុយកៅអីបម្រុង ជំនួប ព័រទុយហ្គាល់ និង ស្វីស  យប់មិញ

បាល់ទាត់
(បាល់ទាត់)៖ អ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Fernando Santos បានពន្យល់ពីហេតុផល ដែលលោកសម្រេចចិត្តដាក់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo អង្គុយកៅអីបម្រុងក្នុងការប្រកួត World Cup វគ្គ ១៦ក្រុមចុងក្រោយ ជាមួយប្រទេសស្វីស។ កាលពីយប់មិញគេសង្កេតឃើញថា Ronaldo បានអង្គុយលើកៅអីបម្រុង ហើយចូលលេងនៅ ១៧ នាទីចុងក្រោយ ខណៈដែលព័រទុយហ្គាល់ បានយកឈ្នះគូប្រកួតរបស់ពួកគេ ៦ ទល់នឹង ១ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្រោយចប់ការប្រកួតលោក Santos ត្រូវបានគេសួរថា ហេតុអ្វីបានជាលោកមិនដាក់ Ronaldo ក្នុងជម្រើស១១នាក់ដំបូង? អ្នកចាត់ការរូបនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ថា៖« វាមិនមែនជាកូរ៉េខាងត្បូងនោះទេ។ Cristiano និង Ramos គឺជាកីឡាករផ្សេងគ្នា។ ប្រធានក្រុមជម្រើសជាតិគាត់មិនមានបញ្ហាអ្វីទេ តែវាជាយុទ្ធសាស្ត្ររបស់កីឡាករ គឺខុសគ្នា»។ លោកបន្តថា៖«មិនមានបញ្ហាអ្វីទេរវាងខ្ញុំ និងប្រធានក្រុមជម្រើសជាតិ។ យើងជាមិត្តនឹងគ្នាជាច្រើនឆ្នាំមកហើយ ហើយអ្វីៗមិនប៉ះពាល់ដល់យើងទេ។ គ្រូបង្វឹកធ្វើការសម្រេចចិត្ត ខ្ញុំបានពន្យល់រួចហើយ ផ្នែកនោះត្រូវបានដោះស្រាយទាំងស្រុង ហើយគាត់បានធ្វើជាគំរូ នៃប្រធានក្រុមដ៏អស្ចារ្យម្នាក់»។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងប្រកួតជាមួយក្រុមជម្រើសជាតិ ម៉ារ៉ុក ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ៕...
បាល់ទាត់

កក្រើកស្រុក ស្ទឹងត្រង់ ពានរង្វាន់បាល់ទាត់ដ៏ធំមួយ ក្រុមជើងឯកបានរង្វាន់ ២៤ លានរៀល 

2 ថ្ងៃមុន
2 ថ្ងៃមុន

កក្រើកស្រុក ស្ទឹងត្រង់ ពានរង្វាន់បាល់ទាត់ដ៏ធំមួយ ក្រុមជើងឯកបានរង្វាន់ ២៤ លានរៀល 

បាល់ទាត់
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ស្រុកស្វឹងត្រង់ ខេត្តកំព់ងចាម បានបង្កើតពានរង្វាន់មហាជនមួយ ដែលមានឈ្មោះថា ពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានិត សន្ដិភាព ក្រោមគំនិតផ្ដួចផ្ដើមរបស់គម្រោងដីឡូ វីអាយអិនឌី(VIND) ក្នុងន័យបំផុសគំនិតអោយយុវជនកម្ពុជា ងាកមកលេងកីឡា ដើម្បីជៀសឆ្ងាយពីអំពើអប្បាយមុខ ក៏ដូចជាផ្នែកមួយនៃការលើកស្ទួយវិស័យបាល់ទាត់កម្ពុជា អោយរីកចំរើនផងដែរ។ មែនទែនទៅ ពានរង្វាន់មហាជនខាងលើនេះ ត្រូវបានបង្កើតឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០២១  ហើយចុងឆ្នាំ២០២២នេះ បានចាប់ផ្ដើមប្រកាសរដូវកាលថ្មីរបស់ខ្លួនមកវិញ ហើយក៏ជារដូវកាលទី២ផងដែរ។ ជុំវិញការកកើតពានរង្វាន់ខាងលើនេះ លោក MC Rock ដែលជាអ្នកអត្ថាធិប្បាយពានរង្វាន់ខាងលើបានប្រាប់ Lee News ថា៖« ពានរង្វាន់ ឯកឧត្ដម ហ៊ុន ម៉ានិត សន្ដិភាព ប្រកួតជាលក្ខណៈខាប់ ដោយប្រកួតចាញ់ធ្លាក់តែម្ដង  ដែលមានទាំងការប្រកួតបាល់ទាត់ផ្នែកបុរស និងការប្រកួតផ្នែកនារី ។ ក្នុងនោះផ្នែកបុរស មាន១៦ក្រុម ចំណែកផ្នែកនារី មានចំនួន ៤ក្រុម»។  បើតាមការបញ្ជាក់របស់លោក ក្រុមម្ចាស់ជើងឯកផ្នែកបាល់ទាត់បុរស នឹងទទួលបានទឹកប្រាក់ចំនួន ២៤ លានរៀល, ជើឯករង ទទួលបាន ៨ លានរៀល, លេខ៣ ទទួលបាន ៦លានរៀល និងលេខ៤ បាន ៤លានរៀល។ ចំណែកក្រុមបាល់ទាត់ផ្នែកនារីវិញ  ក្រុមជើងឯកបាន ១លានរៀល និងក្រុមជើងឯករងបាន ៥ សែនរៀល ផងដែរ»។ MC Rock បានបញ្ជាក់បន្ថែមថា៖« ពានរង្វាន់ខាងលើនេះ ធ្វើឡើងដោយប្រើរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ ហើយគ្រោងនឹងចំណាយលុយប្រមាណជា ២០,០០០ ទៅ ២៥,០០០ដុល្លារ ពិសេសអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងពានរង្វាន់នេះ សុទ្ធតែជាអាជ្ញាកណ្ដាលដែលមាន Leicene ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងអស់។  សម្រាប់លក្ខខន្តិកនៃការដាក់ពាក្យចូលរួមប្រកួត MC ពូកែវោហារូបនេះ បានសង្កត់ធ្ងន់ថា៖ «សម្រាប់ក្រុមនីមួយៗ អាចប្រើប្រាស់កីឡាករបានដោយសេរី ពោលគឺមិនកំណត់នោះទេ ទោះបីជាកីឡាករអាជីពដែលលេងនៅកម្ពុជាលីគ២ និងលីគកំពូលកម្ពុជា ក៏អាចចូលរួមលេងក្នុងក្រុមផងដែរ»។  គួរបញ្ជាក់ផងដែរថា ពានរង្វាន់ ឯកឧត្ដម ហ៊ុន ម៉ានិត សន្ដិភាព នឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចដីឡូ វីអាយអិនឌី(VIND) ក្នុងស្រុកស្វឹងត្រង់ ខេត្តកំពង់ចាម៕...
បាល់ទាត់

ក្រុមតំណាងអាស៊ីទាំង៣ ហាលអាវត្រឹមវគ្គ១៦ក្រុម World Cup 2022 តែជប៉ុន ធ្វើឱ្យកក្រើក ពេលប៉ះ ក្រូអាត 

3 ថ្ងៃមុន
3 ថ្ងៃមុន

ក្រុមតំណាងអាស៊ីទាំង៣ ហាលអាវត្រឹមវគ្គ១៦ក្រុម World Cup 2022 តែជប៉ុន ធ្វើឱ្យកក្រើក ពេលប៉ះ ក្រូអាត 

បាល់ទាត់
(បាល់ទាត់)៖ នៅពីរាត្រីយប់មិញនេះ ក្រុមជម្រើសជាតិជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 ត្រឹមវគ្គ១៦ក្រុមចុងក្រោយទាំងសោកស្ដាយ ប៉ុន្តែទោះចាញ់ជប៉ុនក៏បានធ្វើឱ្យកក្រើតពិភពលោកផងដែរ ក្នុងជំនួបជាមួយ ក្រូអាត យប់មិញនេះ ។ ការប្រកួតយប់មិញនេះ ក្រុមជម្រើសជាតិជប៉ុន បានរងបរាជ័យក្រោមស្នាដៃជើងឯករង World Cup 2018 ក្រូអាត ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ ទល់នឹង ១  បន្ទាប់ពីលេង១២០នាទី ស្មើគ្នា ១ ទល់នឹង ១។  ចំណែកក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានបរាជ័យក្នុងលទ្ធផលដាច់គ្នាឆ្ងាយ ក្រោមស្នាដៃម្ចាស់ជើងឯក World Cup ៥ សម័យកាល ដែលគ្រប់គ្នាស្គាល់ថា សាំបាប្រេស៊ីល ក្នុងលទ្ធផល ១ ទល់នឹង ៤។ ដូច្នេះហើយ ទាំងជប៉ុន និងកូរ៉េខាងត្បូង មិនអាចឡើងទៅវគ្គបន្តទៀតបាននោះទេ ដោយត្រូវដឹកដៃគ្នា ត្រលប់មកអាស៊ីវិញ។ មែនទែនទៅ មានក្រុមអាស៊ីមួយទៀត ដែលបានហាល់អាវមុនគេ មុនដល់វេនជប៉ុន និងកូរ៉េខាងត្បូង គឺក្រុមជម្រើសជាតិអូស្រ្តាលី ដោយពួកគេបានចាញ់ក្រុមជើងខ្លាំងមកពីអាមេរិកឡាទីន អាហ្សង់ទីន ក្នុងលទ្ធផល ១ ទល់នឹង ២។ គួរបញ្ជាក់ថា ក្នុងព្រិត្តិការណ៍ World Cup 2022នេះ ក្រុមមកពីអាស៊ី មានរហូតដល់ទៅ៦ក្រុម ដែលរួមមាន៖ ម្ចាស់ផ្ទះកាតា អឺរ៉ង់ អារ៉ាប់ប៊ីសាអូឌីត អូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង ខណៈមានតែ៣ក្រុមប៉ុណ្ណោះ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ គឺ អូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង៕...
បាល់ទាត់

កុំចេះតែហ៊ាន FIFA កំពុងបើកចំណាត់ការលើកីឡាកររបស់អ៊ុយរុយហ្គាយ ៤នាក់

3 ថ្ងៃមុន
3 ថ្ងៃមុន

កុំចេះតែហ៊ាន FIFA កំពុងបើកចំណាត់ការលើកីឡាកររបស់អ៊ុយរុយហ្គាយ ៤នាក់

បាល់ទាត់
(បាល់ទាត់)៖ សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA បាន​បើក​ចំណាត់​ការ​លើ​កីឡាករ​​៤នាក់ និង​​សហព័ន្ធ​បាល់ទាត់​របស់​អ៊ុយរុយហ្គាយ ​​លើ​ការ​ប្រព្រឹត្តិ​​របស់​ពួក​គេ​​ នៅ​ការ​ប្រកួត​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ​​ ពាន​រង្វាន់ World Cup ទល់​នឹង​ហ្គាណា។ ​​អ៊ុយរុយហ្គាយ ​​បាន​ប្រកួត​យក​ឈ្នះ​ហ្គាណា ២-០ ប៉ុន្តែ​ពួក​គេ​បាន​ត្រឹម​បញ្ចប់​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ​ឈរ​ក្រោម​កូរ៉េខាងត្បូង ​​ដែល​នៅ​លេខ​២ក្នុង​ពូល H។ ក្រុម​កីឡាករ​របស់​អ៊ុយរុយហ្គាយ  ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​បញ្ចប់​ការ​ប្រកួត ដោយ​បាន​ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​​ទាំង​ក្នុង​ទីលាន​ និង​ជំនួយ​ការ។ ការ​តវ៉ា​របស់​ពួក​គេ ក្រោយ​ពេល​អាជ្ញាកណ្ដាល ​​មិន​ផ្ដល់​បាល់​ប៉េណាលទី ស្រប​ពេល​ដែល​ក្រុម​កំពុង​ត្រូវ​ការ​គ្រាប់​បាល់​ខ្លាំង ​ដើម្បី​ប្រជែង​ជាមួយ​កូរ៉េខាងត្បូង។ កីឡាករ Jose Maria Gimenez, Edinson Cavani, Fernando Muslera និង Diego Godin សុទ្ធសឹងតែ​ជា​កីឡាករ ​ដែល​ប្រឈម​នឹង​ការ​ពិន័យ​របស់ FIFA ដោយ​សារ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ។ សហព័ន្ធ​បាល់ទាត់​របស់​អ៊ុយរុយហ្គាយ ​​​ក៏​ប្រឈមមុខ​នឹង​ចំណាត់ការ​​ដូច​គ្នា ចំពោះការបំពានច្បាប់​ រួមជាមួយ​កីឡាករ​៤​នាក់​ខាង​លើ​ ក៏​ដូច​ជា​មួយ​ទៀត​ទាក់ទង​នឹង​ការ​រើសអើង៕  ​...