FC Sports logo

KFC គំរាមប្ដឹងសហព័ន្ធបាល់ទាត់បារាំង(FFF) ដោយសារ Mbappe

schedule 1 សប្ដាហ៍មុន 25 Views

ក្រុមហ៊ុនមាន់បំពងដ៏ល្បីរបស់ពិភពលោក KFC បាននិយាយថា ពួកគេត្រៀមប្តឹងសហព័ន្ធបាល់ទាត់បារាំង ហៅកាត់ថា FFF ជុំវិញការបដិសេធរបស់ Kylian Mbappe ក្នុងការផ្សព្វផ្សាយខ្សែសង្វាក់អាហាររហ័សរបស់ពួកគេ។

យោងតាមការចេញផ្សាយរបស់ Goals បាឲ្យដឹងថា KFC បានគំរាមលុបចោលរាល់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ពួកគេជាមួយក្រុមជម្រើសជាតិបារាំង  បន្ទាប់ពី Mbappe បដិសេធមិនចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ។

ខ្សែសង្វាក់អាហាររហ័ស (KFC) ត្រូវបានគេដឹងថា គឺជាអ្នកឧបត្ថម្ភ បច្ចុប្បន្នរបស់ FFF ប៉ុន្តែមិនសប្បាយចិត្ត បន្ទាប់ពី Mbappé ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនចូលរួមក្នុងការថតរូបជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីមានជម្លោះយូរអង្វែងលើសិទ្ធិរូបភាពរបស់កីឡាករ។

បញ្ហានេះបានកើតឡើង បន្ទាប់ពី FFF ហាក់ដូចជាបានយល់ព្រមតាមការទាមទាររបស់ Mbappe ដោយបញ្ជាក់ថា ពួកគេនឹងកែប្រែកិច្ចព្រមព្រៀងសិទ្ធិរូបភាពជាមួយក្រុម។ ខ្សែប្រយុទ្ធរូបនេះ មានជម្លោះជាយូរមកហើយជាមួយអាជ្ញាធរបាល់ទាត់បារាំង ជុំវិញបញ្ហានេះ។

ជុំវិញបញ្ហានេះ លោក Alain Beral អនុប្រធាន KFC France បានប្រាប់ Sport Business Club ថា៖«សហព័ន្ធបាល់ទាត់បារាំង ត្រូវការលុយ ហើយ KFC យល់ព្រមបង់ប្រាក់ ដើម្បីឱ្យមានរូបភាពនៃអ្វីដែលយើងកំពុងចំណាយ។ យើងបានព្រមព្រៀង  ជាមួយសហព័ន្ធ ដើម្បីបង្កើតរូបភាពរួម យ៉ាងហោចណាស់កីឡាករបួននាក់ផ្សេងទៀត។ ដូច្នេះបើពួកគេមិនធ្វើតាមនោះទេ យើងនឹងឈប់បង់ប្រាក់»៕

អត្ថបទស្រដៀង
បាល់ទាត់

Conte បដិសេធ​រឿង​​ត្រឡប់​ទៅ Juventus វិញ ខណៈ​កំពុង​រីករាយ​នៅ Spurs

14 ម៉ោងមុន
14 ម៉ោងមុន

Conte បដិសេធ​រឿង​​ត្រឡប់​ទៅ Juventus វិញ ខណៈ​កំពុង​រីករាយ​នៅ Spurs

បាល់ទាត់
(បាល់ទាត់)៖អ្នក​ចាត់​ការ Antonio Conte បាន​ត្រៀម​រួច​ជា​ស្រេច​ចំពោះ​អនាគត​ដ៏​វែងឆ្ងាយ​ជាមួយ Spurs និង​បដិសេធ​ចំពោះ​គំនិត​ក្នុង​ការ​ត្រឡប់​ទៅ​កាន់ Juventus វិញ។ កុងត្រា​នៅ​ក្លិប Spurs ​របស់​លោក Conte នឹង​ត្រូវ​អស់​​នៅ​បញ្ចប់​រដូវ​កាល​នេះ ខណៈ​មាន​ព័ត៌មាន​លើក​ឡើង​ថា ​លោក​នឹង​ត្រឡប់​ទៅ​កាន់​ក្លិប​ចាស់ Juventus ដែល​ជា​កន្លែង​​លោក​ធ្លាប់​ឈ្នះ​ពាន Serie A ៣​ដង​ក្នុង​នាម​ជា​អ្នក​ចាត់​ការ។ លោក​​​ក៏​បាន​​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ចំពោះ​ព័ត៌មាន​​លេច​ឡើង​ថា លោក​នឹង​ទៅ​​ដឹក​នាំ Juventus ប្រសិន​បើ​ក្លិប​បណ្ដេញ​លោក Max Allegri ចេញ​ពី​តំណែង។ Conte បាន​ចាត់​ទុក​ជា​​ជា​ការ​មិន​គោរ​ចំពោះ​លោក​ និង Allegri។ បុរស​សញ្ជាតិ​អ៊ីតាលី​​​បាន​បញ្ជាក់​ដែរ​ថា លោក​កំពុង​​រីករាយ​ការងារ​របស់​ខ្លួន​នៅ​ទីក្រុង​ឡុងដ៏ និង​គ្មាន​បំណង​ចាកចេញ​ឡើយ។ “ពួក​យើង​​ទើប​តែ​ចាប់​ផ្ដើម​រដូវ​កាល ហើយ​ពួក​យើង​​មាន​ពេល​ដ៏​វែងឆ្ងាយ​​ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា យោគយល់​គ្នា និង​បន្ត​​ធ្វើ​ការ​ជាមួយ​គ្នា។ ពេល​នេះ​ខ្ញុំ​កំពុង​ផ្ដោត​​តែ​មួយ​មុខ​គត់​​លើ​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​​នេះ​ជាមួយ Arsenal”។ សម្ដី​លោក Conte។ លោក​ Conte បាន​​មក​ដល់ Spurs កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​ចុះ​កុងត្រា​ដល់​ខែ​មិថុនា ឆ្នាំ​២០២៣។ Spurs ក៏​មាន​ជម្រើស​បន្ថែម​កុងត្រា​មួយ​ឆ្នាំ​ទៀត​ដែរ​ជាមួយ Conte ប្រសិន​បើ​ភាគី​ទាំង​ពីរ​​ព្រមព្រៀង​​គ្នា៕   ...
បាល់ទាត់

ឪពុក​របស់ Haaland ចង់​ឲ្យ​កូន​របស់​ខ្លួន​លេង​​គ្រប់​លីគ​កំពូល​ទាំង​៥

14 ម៉ោងមុន
14 ម៉ោងមុន

ឪពុក​របស់ Haaland ចង់​ឲ្យ​កូន​របស់​ខ្លួន​លេង​​គ្រប់​លីគ​កំពូល​ទាំង​៥

បាល់ទាត់
(បាល់ទាត់)៖ឪពុក​របស់​ខ្សែ​ប្រយុទ្ធ Erling Haaland បាន​បង្ហើប​ថា លោក​មិន​ចង់​ឲ្យ​កូន​របស់​ខ្លួន​លេង​នៅ Manchester City យូរ​ពេក​ទេ ដោយ​ចង់​ឲ្យ​សាក​​ល្បង​​ទៅ​​​​លេង​នៅ​​លីគ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។ Haaland រក​​បាន​១១​គ្រាប់​​​ក្នុង​ការ​បង្ហាញ​ខ្លួន​​៧​ប្រកួត​ដំបូង​នៅ Premier League ឲ្យ City។ គេ​បាន​ផ្ទេរ​មក​អង់គ្លេស​ក្នុង​រដូវ​ក្ដៅ​នេះ​ក្នុង​តម្លៃ​ខ្លួន​៥១,៤​លាន​ផោន​ ក្រោយ​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​នៅ RB Salzburg និង Borussia Dortmund។ ប៉ុន្តែ​លោក Alfie Haaland ដែល​ត្រូវ​ជា​ឪពុក​របស់ Haaland បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ City ​បារម្ភ​ហើយ ក្រោយ​លោក​​មិន​ចង់​ឲ្យ​កូន​របស់​ខ្លួន​​លេង​នៅ​អង់គ្លេស​យូរ​ឡើយ។ កីឡាករ​វ័យ​២២​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​​​ជាមួយ City ប៉ុន្តែ​អាច​នឹង​មិន​នៅ​ដល់​ចប់​កិច្ចសន្យា​នោះ​ទេ។ និយាយ​ប្រាប់ The Times លោក Alfie ទម្លាយ​ថា Haaland គួរ​តែ​ចំណាយ​ពេល​២​ឆ្នាំ​កន្លះ​នៅ​អាល្លឺម៉ង់ ២​ឆ្នាំ​កន្លះ​នៅ​អង់គ្លេស ​និង​២​ឆ្នាំ​កន្លះ​នៅ​អេស្ប៉ាញ​ អ៊ីតាលី​និង​បារាំង។ គេ​គួរ​តែ​សាកល្បង​សមត្ថភាព​នៅ​លីគ​ធំ​ៗ​ផ្សេង​​ទៀត៕ ​...
បាល់ទាត់

ចំណាត់ថ្នាក់លេខ១៧៧

17 ម៉ោងមុន
17 ម៉ោងមុន

ចំណាត់ថ្នាក់លេខ១៧៧

បាល់ទាត់
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ​ឈរ​ចំណាត់ថ្នាក់​លេខ​១៧៧ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែកញ្ញា ឆ្នាំ​២០២២​។ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។ ចំណាត់ថ្នាក់​លេខ​១៧៧នេះ ពោលគឺ​ថយចុះ៣​ចំណាត់ថ្នាក់ ​បើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​បរាជ័យក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងលទ្ធផល ១-០ ពានរង្វាន់មិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងថ្ងៃ FIFA Day។ ​បើ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ស្ថិតនៅ​លេខ​៨ ដោយ​ឈរលើ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ចំណែក​វៀតណាម​ ឈរ​លេខ​១ ​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ៩៦ ​ក្នុង​តារាង FIFA Ranking រីឯ​ ថៃ​លេខ​១១១, ហ្វីលីពីន​ស្ថិតនៅ​លេខ​១៣៣, ម៉ាឡេស៊ី​លេខ​១៤៧, ឥណ្ឌូណេស៊ី​លេខ​១៥២, មី​យ៉ាន់​ម៉ាលេខ១៥៨, សិង្ហ​បុរី​លេខ​១៥៩៕    ...
បាល់ទាត់

គួច សុកុម្ភៈ បង្ហាញពីចំណាប់អារម្មណ៍ខ្លះៗ ចំពោះកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រៀមបើកទ្វារជាលើកដំបូងនៅលីគកំពូលកម្ពុជា

17 ម៉ោងមុន
17 ម៉ោងមុន

គួច សុកុម្ភៈ បង្ហាញពីចំណាប់អារម្មណ៍ខ្លះៗ ចំពោះកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រៀមបើកទ្វារជាលើកដំបូងនៅលីគកំពូលកម្ពុជា

បាល់ទាត់
បន្ទាប់ពីឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និងសំណង់​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលសាងសង់​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ៣,៥លាន​ដុល្លារ​អាមេរិក មាន​លក្ខណៈ​ស្តង់ដារ​នេះ​​មាន​ទំហំ ​៤៣.៤០២ ម៉ែត្រក្រឡា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៤ ចម្ងាយ​ប្រមាណ៤​គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅ​ភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។ កីឡាករ គួច សុកុម្ភៈ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះកីឡដ្ឋានខេត្តកំពង់ស្ពឺ និងការប្រកួតទល់នឹងគិរីវង់សុខសែនជ័យដូច្នេះថា៖«ខ្ញុំពិតជារីករាយ និងមានភាពកក់ក្ដៅដែលពួកយើង មានកីឡដ្ឋានជាផ្ទះផ្ទាល់ខ្លួន»។ ប្រធានក្រុមបាល់ទាត់ណាហ្គាវើលដ៍ បន្តទៀតថា៖«ខ្ញុំសង្ឃឹមថាអ្នកគាំទ្រជាពិសេសអ្នកនៅខេត្តកំពង់ស្ពឺ នឹងចូលរួមគាំទ្រ ចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានកំពង់ស្ពឺ អោយច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់ក្រុមពួកយើង និងជំរុញវិស័យកីឡានៅខេត្តកំពង់ស្ពឺកាន់តែមានភាពរីកចម្រើនទៅមុខ»។ ក្លិបបាល់ទាត់ណាហ្គឺវើលដ៍ នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺជាលើកដំបូងទទួលស្វាគមន៍ក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ វេលាម៉ោង៦:៣០នាទីល្ងាច នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្របខណ្ឌកំពូលរបស់ប្រទេសកម្ពុជា Cambodian Premier League សប្តាហ៍ទី១៨៕ ...
បាល់ទាត់

John Obi Mikel ព្យួរស្បែកជើងពីបាល់ទាត់ក្នុងវ័យ៣៥ឆ្នាំ

មួយថ្ងៃមុន
មួយថ្ងៃមុន

John Obi Mikel ព្យួរស្បែកជើងពីបាល់ទាត់ក្នុងវ័យ៣៥ឆ្នាំ

បាល់ទាត់
John Obi Mikel អតីត​​​កីឡាករ​ជម្រើសជាតិ​នីហ្សេរីយ៉ា​និង Chelsea បាន​​សម្រេច​ចិត្ត​​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់​ហើយ​ក្នុង​វ័យ​៣៥​ឆ្នាំ។ Obi Mikel ធ្លាប់​បង្ហាញ​ខ្លួន​​៨៩​ប្រកួត​ឲ្យ​​ជម្រើសជាតិ​នីហ្សេរីយ៉ា និង​​បាន​ជួយ​​ក្រុម​ឈ្នះ​ពាន Africa Cup of Nations កាល​ពី​ឆ្នាំ​២០១៣ មុន​ពេល​ចូល​និវត្តន៍​ពី​ជម្រើសជាតិ​កាល​ពី​ឆ្នាំ​២០១៩។ Chelsea គឺ​ជា​ក្លិប​ដែល​គេ​លេង​ជោគជ័យ​បំផុង​ក្នុង​អាជីព ដោយ​បាន​ឈ្នះ​ពាន​សំខាន់​ៗ​ជា​ច្រើន។ ១១​រដូវ​កាល​នៅ Chelsea ខ្សែ​បម្រើ​ខាង​លើ​​លេង​បាន​១៤៩​ប្រកួត​នៅ Premier League និង​ជួយ​ក្រុម​ឈ្នះ​ពាន Champions League, Europa League, Premier League ២​ដង, FA Cup ៤​ដង និង League Cup ២​ដង។  ក្រោយ​ចាកចេញ​ពី Chelsea កាល​ពី​ឆ្នាំ​២០១៧ Obi Mikel បាន​ទៅ​​លេង​នៅ​ក្លិប​ចិន Tianjin TEDA ២​រដូវ​កាល​ មុន​ពេល​ទៅ​ចូលរួម​ជាមួយ Middlesbrough, Trabzonspor, Stoke City និង​ចុងក្រោយ Kuwait SC៕...
បាល់ទាត់

ស្រ្តីខ្មែរដំបូងគេ ដែលបានទៅចូលរួមសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់រយ:ពេល១ឆ្នាំនៅ UEFA

មួយថ្ងៃមុន
មួយថ្ងៃមុន

ស្រ្តីខ្មែរដំបូងគេ ដែលបានទៅចូលរួមសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់រយ:ពេល១ឆ្នាំនៅ UEFA

បាល់ទាត់
កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបបាល់​ទាត់​វិសាខា បានចាកចេញពីមាតុភូមិ កាល​ពីល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ដើម្បីទៅ​ចូលរួមសិក្សាវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» រយៈពេល ១ឆ្នាំ នៅប្រទេសស្វីស ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។ ជាមួយ​ការ​ទទួលបានឱកាស​នេះគឺ​ កញ្ញា អ៊ូ បញ្ញាសុកិត្យា បាន​ក្លាយជា​ស្រ្តីខ្មែរ​ដំបូង​គេ ដែល​បានទៅ​ចូលរួមសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នៅ UEFA នេះ ហើយវា​បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ស្រ្តី​រូបនេះ អាច​នាំ​យក​មក​វិញ នៅចំណេះ និងជំនាញថ្មីៗ មក​អភិវឌ្ឍ​បាល់​ទាត់នៅ​​កម្ពុជាវិញ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​ក្លិប​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា បញ្ជូន​ថ្នាក់​ដឹកនាំ​ក្លិប ចូលរួម​សិក្សា​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នៅ ឯ​ប្រទេស​ស្វីស ខណៈ​​ដែល​លោក លី ហ៊ាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​ដោយ​ជោគជ័យ នៅ​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ។ គួរដឹងថា​កញ្ញា អ៊ូ បញ្ញាសុកិត្យា ត្រូវបានក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា តែងតាំងជានាយិកាប្រតិបត្ដិក្លិប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១​ខែ​មិថុនា ឆ្នាំ​២០២១៕...
បាល់ទាត់

Karim Benzema ឈ្នះពាន៣ក្នុងកម្មវិធី Marca ២០២២

មួយថ្ងៃមុន
មួយថ្ងៃមុន

Karim Benzema ឈ្នះពាន៣ក្នុងកម្មវិធី Marca ២០២២

បាល់ទាត់
ខ្សែ​ប្រយុទ្ធ Karim Benzema បាន​និយាយ​ថា គេ​ចង់​បន្ត​រក​គ្រាប់​​បាល់​ឲ្យ​បាន​ច្រើន បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​​៣​គ្រឿង​ក្នុង​កម្មវិធី Marca ២០២២។Benzema ដែល​រក​បាន​៤៤​គ្រាប់​គិត​គ្រប់​កម្មវិធី​កាល​ពី​រដូវ​កាល​មុន​ទទួល​បាន​ពាន​រង្វាន់ LaLiga Santander Pichichi Trophy, Di Stefano Trophy និង Hyundai Supporters' MVP Trophy។  និយាយ​បន្ទាប់​ពី​កម្មវិធី Benzema បាន​ប្រាប់​កាសែត Marca ថា គេ​ពិត​ជា​​មាន​មោទកភាព​​ណាស់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ការ​ប្រឹងប្រែង​របស់​គេ “ខ្ញុំ​​​​ពិត​ជា​មាន​មោទកភាព​សម្រាប់​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​ឆ្នាំ​នេះ​​នឹង​ក្លាយ​ជា​ឆ្នាំ​លំបាក។ ខ្ញុំ​តែងតែ​ចង់​​​ធ្វើ​អ្វី​បន្ថែម។ ខ្ញុំ​នឹង​ព្យាយាម​​ធ្វើ​បន្ថែម​​​ដែល​រួម​មាន​ការ​​ឈ្នះ La Liga រក​គ្រាប់​ឲ្យ​បាន​ច្រើន និង​រឿង​ដែល​​សំខាន់​បំផុត​នោះ​ រីករាយ​​​ខ្លួន​ឯង​លើ​ទីលាន"។ សម្ដី Benzema។ នេះ​ជា​លើក​ដំបូង​ដែល​កីឡាករ​សញ្ជាតិ​បារាំង​ឈ្នះ​ពាន Pichichi ដែល​ជា​ពាន​ផ្ដល់​ជូន​​អ្នក​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ La Liga សម្រាប់​រដូវ​កាល​នីមួយៗ។ Benzema បាន​ខកខាន​​​ប្រកួត​ជិត​មួយ​ខែ បន្ទាប់​ពី​របួស​ក្នុង​ជំនួប Real Madrid យក​ឈ្នះ Celtic ៣-០ កាល​ពី​ដើម​ខែ​នេះ៕ ​​​...
បាល់ទាត់

តោះមកដឹងអំពីអ្នកចាំទី Top6 ដែលបង្ហាញខ្លួនច្រើនជាងគេ និងបិទ Clean Sheet បានច្រើននៅលីគកំពូលកម្ពុជា

មួយថ្ងៃមុន
មួយថ្ងៃមុន

តោះមកដឹងអំពីអ្នកចាំទី Top6 ដែលបង្ហាញខ្លួនច្រើនជាងគេ និងបិទ Clean Sheet បានច្រើននៅលីគកំពូលកម្ពុជា

បាល់ទាត់
មុនពេលការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ សប្តាហ៍ទី១៨ ឈានមកដល់នៅថ្ងៃសៅរ៍ ទី០១ ខែតុលា ចុងសប្តាហ៍នេះ តោះមកដឹងអំពីអ្នកចាំទីទាំង៦នាក់ ដែលជួយការពារមិនអោយរបូតគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៧។ អ្នកចាំទីទាំង៦នាក់ Top6 មានដូចជា៖១. ស៊ូ យ៉ាទី អ្នកចាំទីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បង្ហាញខ្លួនច្រើនជាងគេ១៧លើក សរុប១,៦៤២នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ចំនួន៥លើក។ ២. អោម ឧតម្ត អ្នកចាំទីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួន១៦លើក សរុប១,៥៦១នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ច្រើនជាងគេចំនួន៦លើក។ ៣. វីរ: ដារ៉ា អ្នកចាំទីរបស់ក្លិបបាល់ទាត់វិសាខា បង្ហាញខ្លួន១៣លើក សរុប១,៣៧៥នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៥លើក។ ៤. សាវែង សំណាង អ្នកចាំទីរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បង្ហាញខ្លួន១២លើក សរុប១,១៦១នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៥លើក។ ៥. ហ៊ុល គឹមហ៊ុយ អ្នកចាំទីរបស់ក្លិបបាល់ទាត់បឹងកេត បង្ហាញខ្លួន១៦លើក សរុប១,៥៤៦នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៤លើក។ ៦. អ៊ុំ វិចិត្រ អ្នកចាំទីរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បង្ហាញខ្លួន១៥លើក សរុប១,៣៥៧នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៣លើក។ សម្រាប់ការប្រកួតសប្តាហ៍ទី១៨ គឺនៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ មានចំនួន៤គូ ចាប់ផ្តើមប្រកួតពីម៉ោង ៣:៤៥នាទីរសៀលតទៅ៖                                   ...
បាល់ទាត់

កុក បូរីស បង្ហាញខ្លួនឲ្យ Sarawak United សារជាថ្មីជាមួយ លទ្ធផលមិនសូវល្អក្រោយមានបញ្ហាប្រាក់ឈ្នួលជាក្លិប

មួយថ្ងៃមុន
មួយថ្ងៃមុន

កុក បូរីស បង្ហាញខ្លួនឲ្យ Sarawak United សារជាថ្មីជាមួយ លទ្ធផលមិនសូវល្អក្រោយមានបញ្ហាប្រាក់ឈ្នួលជាក្លិប

បាល់ទាត់
ក្រុម​បាល់ទាត់ Sarawak United ដែល​ជា​ទ្រនំ​របស់​ខ្សែ​ការពារ កុក បូរីស សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​បរាជ័យជាលើកទី១៣ គិតត្រឹមសប្ដាហ៍​ទី១៩នៃ​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League 2022។ សប្ដាហ៍​ទី១៩ នេះ​ក្រុម Sarawak United បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Kuala Lumpur City ដោយ​លទ្ធផល ៥ទល់០ លើ​ទីលាន​កីឡដ្ឋាន​ Kuala Lumpur Stadium ធ្វើឲ្យពួកគេធ្លាក់ទៅឈរលេខ១១ក្នុងកាន់តំបន់កាត់ចោល ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១៣ មានត្រឹមតែ១៤ពិន្ទុប៉ុណ្ណោះ។ នេះជាលើកដំបូងដែលខ្សែការពារ កុក បូរីស បង្ហាញខ្លួនឲ្យ Sarawak United ក្រោយខកខានចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយសារបញ្ហាប្រាក់ឈ្នួល ដែលក្លិបបាល់ទាត់ Sarawak United សមាជិកលីគកំពូលម៉ាឡេស៊ីមិនបានបើកប្រាក់ខែដល់កីឡាករ និងបុគ្គលិកទាំងអស់រយៈពេល៤ខែ។ គួរដឹងថា កុក បូរីស បានចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅកាន់ Sarawak United FC សមាជិក​លីគ​កំពូល​នៃ​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ក្នុងលក្ខខណ្ឌខ្ចី​ជើង​ចំនួន១រដូវកាល ខណៈ​រូប​គេ​ជា​​កីឡាករ​កម្ពុជា ដំបូង​គេ​ចេញ​ទៅ​ប្រកួត​អាជីព​នៅ​ក្រៅ​​ប្រទេស​ក្នុង​ឆ្នាំ​២០២២ នេះ៕...