FC Sports logo

ពុទ្ធោ! តន់ ចន្ទសីម៉ា ទម្លាយរូបកាលពីក្មេង ខុសពីឥឡូវ ដូចមេឃនិងដី មើលសឹងមិនស្គាល់

schedule 1 សប្ដាហ៍មុន 69 Views

តារាចម្រៀងល្បីឈ្មោះ កញ្ញា តន់ ចន្ទសីម៉ា​ បច្ចុប្បន្នមិនត្រឹមតែមានឈ្មោះបោះ សំឡេងលើអាជីពចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែបើក្រលេកពីសម្រស់វិញ តារាស្រីរូបនេះកាន់តែស្រស់ស្អាតខ្លាំង រហូតនាងទម្លាយរូបថតកាលពីក្មេង ស្ទើរតែចំណាំ តន់ ចន្ទសីម៉ា មិនបានព្រោះតែរូបសម្រស់ខុសគ្នាដូចមេឃដី មើលសឹងមិនស្គាល់។

ពិតប្រាកដណាស់​ទឹកដមសំនៀងរបស់ តន់ ចន្ទសីម៉ា កាន់តែទទួលបាន ការគាំទ្រខ្លាំងពីសំណាក់មហាជន មិនថាបទចម្រៀងបែបមនោសញ្ចេតនា បទញាក់ ឬបទបែបចង្វាក់ប្រពៃណីទេ គឺ តន់ ចន្ទសីម៉ា បកស្រាយបានទាំងអស់រហូតផលិតកម្ម កាឡាក់ស៊ី តែងតែលើកស្ទួចនាង ក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្មតែម្តង។ មិនត្រឹមទទួលបាន ប្រជាប្រិយភាពក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង តន់ ចន្ទសីម៉ា កាន់តែស្រស់ស្អាតឡើងបើប្រៀបធៀបសម្រស់កាលពីនាងមិនទាន់ល្បីល្បាញ។

តួយ៉ាង នៅថ្ងៃទី២១ ខែកញ្ញា នេះ តន់ ចន្ទសីម៉ា បានទម្លាយរូបភាពកាលពីនាងនៅក្មេង ដែលបានថតជាមួយបងស្រី ពិតជាមានភាពខុសគ្នាខ្លាំងណាស់ពីសម្រស់បច្ចុប្បន្ន ដែលតារាចម្រៀងរូបនេះអាចកែប្រែវាសនាខ្លួនឯងបាន តស៊ូលើអាជីពសិល្បៈដួលងើបៗជាច្រើនដង ទម្រាំសាងឈ្មោះឱ្យមហាជនស្គាល់។ ជាពិសេស កាន់តែល្បី សម្រស់របស់នាងកាន់តែស្រស់ស្អាត ដើម្បីឱ្យមានភាពជឿជាក់កាន់តែខ្លាំង។

ខណៈសម្រស់កាន់តែស្រស់ស្អាត ពិតណាស់តារាចម្រៀង តន់ ចន្ទសីម៉ា មិនខ្វះកន្លង់ចោមរោមនោះទេ ប៉ុន្តែតារាស្រីរូបនេះមិនខ្ចីខ្វល់ ព្រមទាំងទៅណាមកណាមានម្តាយចាំមើលថែការពារគ្រប់ជំហាន៕

អត្ថបទស្រដៀង
សិល្បៈកម្សាន្ត

ទីបំផុត អ្នកនិពន្ធល្បីឈ្មោះ សុន រដ្ឋា បង្ហាញឈ្មោះនៅ Galaxy ជាផ្លូវការ តើ ស្សាវរីយ៍ នៅ សាន់ដេ ទៅជាយ៉ាងណា ?

9 ម៉ោងមុន
9 ម៉ោងមុន

ទីបំផុត អ្នកនិពន្ធល្បីឈ្មោះ សុន រដ្ឋា បង្ហាញឈ្មោះនៅ Galaxy ជាផ្លូវការ តើ ស្សាវរីយ៍ នៅ សាន់ដេ ទៅជាយ៉ាងណា ?

សិល្បៈកម្សាន្ត
កម្សាន្ត៖ សម្រាប់ព័ត៌មានអ្នកនិពន្ធល្បីឈ្មោះលោក សុន រដ្ឋា ត្រៀមខ្លួនដើរចេញពីផលិតកម្ម សាន់ដេ បានកើតចេញមានរយៈពេលប្រមាណជាងបីខែមកហើយ។ ពេលនេះអ្វីៗបានលាតត្រដាងច្បាស់លាស់ហើយ ខណៈដែលបទចម្រៀងនិពន្ធថ្មីរបស់លោក បានចេញនៅក្នុងផលិតកម្ម Galaxy ដោយមានឡើងឈ្មោះលោក សុន រដ្ឋា ជាអ្នកនិពន្ធពេញមុខថែមទៀត ។ គេនៅចាំបានថា នៅពេលធ្លាយចេញព័ត៌មានអ្នកនិពន្ធលោក សុន រដ្ឋា ត្រៀមស្ពាយបង្វិចចេញពីផលិតកម្ម សាន់ដេ ទៅជ្រកក្រោមទ្រនំផលិតកម្ម Galaxy មានទស្សនិកជនជាច្រើនសម្តែងការចាប់អាអម្មណ៍ ជាពីសេសគឺហ្វេនៗតារាចម្រៀងលោក យឿន សូត្រអនុស្សាវរីយ៍ បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ដោយគេយល់ថា នៅពេលលោក សុន រដ្ឋា សម្រេចដើរចេញពី សាន់ដេ ពិតជាប៉ះពាល់ដល់ប្រិយភាពតារាចម្រៀងរូបនេះជាក់ជាមិនខាន ព្រោះលោក ស្សាវរីយ៍ មានថ្ងៃនេះក៏មានការរួមចំណែកជួយជ្រោមជ្រែងខ្លាំងពីសំណាក់បងធម៌លោក សុន រដ្ឋា។  ដូច្នេះហើយពេលគ្មានវត្តមានអ្នកនិពន្ធប្រចាំខ្លួន ប្រិយភាពតារាចមម្រៀងកំពុងឡើងកូដ ស្សាវរីយ៍ អាចជួបវិបត្តិខ្លាំងនៅក្នុង ទ្រនំ សាន់ដេ ជាក់ជាមិនខាន។ រូពភាពនេះ ទោះជាតារាចម្រៀងសំឡេងខ្លាំងលោក ស្សាវរីយ៍ មិនចង់ជួប តែវាងបានកើតឡើងរួចទៅហើយ ព្រោះពេលនេះដ្បិតថា លោក សុន រដ្ឋា មិនទាន់បានប្រកាស់ថា បានបញ្ជប់កុងត្រាជាមួយផលិតកម្ម សាន់ដេ ក្តី ប៉ុន្តែលោក បានបង្ហាញស្នាដៃថ្មីក្នុងផលិតកម្ម Galaxy  ដែលមានបទចម្រៀងចេញលើទីផ្សាររួចទៅហើយ។ មិនតែប៉ុណ្ណោះបទចម្រៀងរបស់លោកភាគច្រើនគឺធ្លាក់លើដៃឧកញ៉ា ព្រាប សុវត្តិ ថែមទៀត ហើយបទចម្រៀងនោះមានដូចជាបទ “តាក់ស៊ីទៅស្រុក”។ ស្របពេលចេញឈ្មោះនៅក្នុងផលិតកម្ម Galaxy នេះដែរ Lee News ក៏បានទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក សុន រដ្ឋា ផងដែរ ប៉ុន្តែអ្នកនិពន្ធរូបនេះមិនបានលើទូរស័ព្ទឆ្លើយតបនោះទេ តែទោះយ៉ាងណាសម្រាប់ព័ត៌មានខាងលើ ក៏មានប្រភពច្បាស់ការមួយបានបង្ហើបថា នៅពេលនេះលោក សុន រដ្ឋា បានចូលនិពន្ធឱ្យផលិតកម្ម Galaxy មួយរយភាគរយហើយ ប៉ុន្តែលោកមិនទាន់ចូលជាបុគ្គលិកពេញសិទ្ធទេ ពោលគឺធ្វើជាបុគ្គលិក ស៊ីកញ្ចប់ នៅក្រៅ ។ ប្រភពដដែលនេះបន្តថា តាមព័ត៌មានដែលគេបានដឹងខាងផលិតកម្ម Galaxy គេចង់បានលោក សុន រដ្ឋា ជាបុគ្គលិកពេញម៉ោង ប៉ុន្តែលោក សុន រដ្ឋា នោះទេ ដែលគាត់សុំធ្វើការ ស៊ីជាកញ្ចប់ក្រៅម៉ោង ព្រោះលោកមានការងាររកស៊ីនៅក្រៅច្រើន ដូច្នេះហើយ ទើបរូបគេទទួលយកត្រឹមជាបុគ្គលិកក្រៅម៉ោង ។ប្រភពដដែលនេះបន្តថា សម្រាប់ការងារនៅផលិតកម្ម សាន់ដេ បើតាមលោកដឹងលោក សុន រដ្ឋា មិនទាន់បានបញ្ជប់ពេញលេញនៅឡើយទេ ព្រោះមានរឿងខុសប្រក្រតីខ្លះនៅក្នុងកុងត្រារបស់លោក ម្ល៉ោះហើយទើបអ្នករូបនិពន្ធនេះលែងចង់បន្តការងារក្នុងទ្រនំចាស់បន្ថែមទៀត ប៉ុន្តែសម្រាប់ការងារជួយជ្រោមជ្រែងលោក ស្សាវរីយ៍ លោកនៅតែធ្វើដូចដើមទេ ព្រោះលោកមិនដាច់ចិត្តពីប្អូនឡើយ៕ ...
សិល្បៈកម្សាន្ត

ដឹងមូលហេតុកូនស្រី តារាកំប្លែង ស្រីអ៊ិត សម្រេចចិត្តចូលរួមប្រកួតក្នុងវិស័យ បវរកញ្ញា

16 ម៉ោងមុន
16 ម៉ោងមុន

ដឹងមូលហេតុកូនស្រី តារាកំប្លែង ស្រីអ៊ិត សម្រេចចិត្តចូលរួមប្រកួតក្នុងវិស័យ បវរកញ្ញា

សិល្បៈកម្សាន្ត
កម្សាន្ត៖ រយៈពេលថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី ឃើញកូនស្រីតារាកំប្លែងល្បីឈ្មោះអ្នកនាង អ៊ិត គឺកញ្ញា ង៉ា ស្រីណាន បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញា Miss Teen International Cambodia វិញម្តងក្រៅពីប្រលងចម្រៀង ហើយមូលហេតុនេះអ្នកនាង អ៊ិត បាន ទម្លាយប្រាប់តាមរយៈ Lee News ថា ដោយសារតែ ស្រីណាន ស្រលាញ់វិស័យនេះ និងចង់បានបទពិសោធន៍ថ្មីមួយទៀត ទើបសម្រេចចិត្តចូលរួមប្រកួត។   ក្រៅពីមានឈ្មោះជាតារាកំប្លែងល្បី អ្នកនាង សេន ចិន្តា ហៅស្រីអ៊ិត ក៏មានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ថែមទាំងមានដុងខាងវិស័យសិល្បៈមិនចាញ់ ម្តាយឡើយ។ ជាទូទៅកញ្ញា ង៉ា ស្រីណាន ត្រូវគេស្គាល់ថា ជាកូនស្រីរបស់អ្នកនាង អ៊ីត ដែលពោរពេញដោយ ទេពកោសល្យសិល្បៈ ហើយនារីវ័យ១៨ឆ្នាំរូបនេះក៏បានធ្វើឱ្យមហាជនស្គាល់ច្រើនតាំងពីប្រលង កម្មវិធី X Factor Cambodia កាលពី៣ឆ្នាំមុន និងបច្ចុប្បន្នកំពុងកើបលុយជាមួយម្តាយយ៉ាងក្រាស់ក្រែលលើអាជីពសិល្បៈ។  ទន្ទឹមនឹងការប្រលងចម្រៀង លើកនេះ ស្រីណាន ក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ម្តងទៀតបន្ទាប់ ឃើញនាងសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International Cambodia  ដែលជាកម្មវិធីជ្រើសរើសបវរកញ្ញាយុវត្តីចាប់ពីអាយុ១៤ឆ្នាំដល់២០ឆ្នាំ។ ឆ្លើយតបជំនួសកូនស្រីមកកាន់ Lee News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ អ្នកនាង អ៊ីត បានឱ្យដឹងថា ដោយសារតែការស្រលាញ់ ទើបកូនស្រីរបស់នាងសម្រេចចូលរួមប្រកួត។ តារាកំប្លែងរូបនេះក៏បានឱ្យដឹងទៀតថា មែនទែនទៅ ស្រីណាន ពេញចិត្តវិស័យសិល្បៈទាំងអស់ មិនថាវិស័យចម្រៀង សម្តែង ឬក៏វិស័យបវរកញ្ញានេះទេគឺនាងចូលចិត្តទាំងអស់ ហើយក្នុងនាមជាម្តាយដោយមើលឃើញពីការស្រលាញ់ តស៊ូ របស់កូនស្រី គាត់ក៏មិនឃាត់ឃាំងការសម្រេចចិត្តរបស់ ស្រីណាន ដាក់ពាក្យប្រកួត Miss Teen International Cambodia  ឡើយ។ បន្ថែមពីនេះ អ្នកនាង អ៊ិត ក៏សូមថ្លែងអំណរគុណ ចំពោះការស្រលាញ់របស់ពុកម៉ែ បងប្អូន ដែលតែងតែគាំទ្រកូនស្រីរបស់នាង កន្លងមកមិនថានាងប្រលងចម្រៀង ឬងាកមកប្រលងបវរកញ្ញាយ៉ាងណា នៅតែបន្តគាំទ្រ៕ ...
សិល្បៈកម្សាន្ត

Peypey Dy ទ្រាំមិនបានបោះពាក្យចុកចាប់ ទៅកាន់ Miss Grand Cambodia ខណៈតួលេខបោះឆ្នោតរបស់ខ្លួន ចាញ់បវរកញ្ញារៀមច្បង 

17 ម៉ោងមុន
17 ម៉ោងមុន

Peypey Dy ទ្រាំមិនបានបោះពាក្យចុកចាប់ ទៅកាន់ Miss Grand Cambodia ខណៈតួលេខបោះឆ្នោតរបស់ខ្លួន ចាញ់បវរកញ្ញារៀមច្បង 

សិល្បៈកម្សាន្ត
កម្សាន្ត៖ ការបោះឆ្នោតជ្រើសរើសបវរកញ្ញាតំណាងប្រទេស១០រូបដែល មានសំណាងអាចទទួលទានអាហារជាមួយស្ថាបនិក Miss Grand បានចាប់ ផ្តើមហើយ ខណៈបវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានសូមឱ្យ ប្រជាជនជួយបោះឆ្នោតឱ្យខ្លួនផងដែរ ប៉ុន្តែសន្ទុះការគាំទ្រមានការធ្លាក់ ចុះជាងឆ្នាំមុន រហូតអ្នកលេងបណ្តាញសង្គមដ៏ល្បី Peypey Dy បានបោះពាក្យ ចុកចាប់ទៅកាន់កម្មវិធី Miss Grand Cambodia ថា បវរកញ្ញាល្អ និងមានសមត្ថភាពហើយ ប៉ុន្តែធ្លាក់ចុះការបោះឆ្នោតដោយសារតែមកពី Admin ផេកឌឺដង ឱ្យមហាជនពេក។ ដូចមហាជនមួយចំនួនបានដឹងហើយថា រឿងរ៉ាវចម្រូងចម្រាស់ក្នុងកម្មវិធី Miss Grand Cambodia 2022 មានបញ្ហាល្អក់កករយ៉ាងខ្លាំង ហើយមហាជនក៏មិន ពេញចិត្តចំពោះពាក្យសម្តីរបស់ Admin ផេក ដែលបានផ្លែផ្កាដាក់ អ្នកគាំទ្រ ម្តងហើយម្តងទៀត ដោយពួកគេគ្រាន់តែផ្តល់មតិរិះគន់ដើម្បីឱ្យកម្មវិធីកែ លម្អចំណុចខ្វះខាត ព្រោះចង់ឱ្យភាពល្អប្រសើរ តែលទ្ធផលទទួលបាននោះ ខាងកម្មវិធី ដែលគ្រប់ គ្រងដោយលោក អ៊ិន សុភិន មិនបានបើកបេះដូង ទទួលយកឡើយ។ ទន្ទឹមការបោះឆ្នោតជាជំហានដំបូងមុនការប្រកួតឈុតធំ នៅលើទំព័រផេក Miss Grand Cambodia បានបន្ទន់ឥរិយាបថបន្តិចដើម្បីឱ្យមហាជនជូនចុច Like & Share ឱ្យបានច្រើន ដើម្បីបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលចំណាត់ណាមួយក្នុងចំណោម១០ប្រទេសមានឱកាសទទួលទានអាហារជាមួយស្ថាបនិក Miss Grand ខណៈប្រទេសចូលរួមទាំងអស់មានចំនួន៧២ប្រទេស ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនសោកស្តាយនោះសន្ទុះការបោះឆ្នោត(Vote) បវរកញ្ញាកម្ពុជាមានការធ្លាក់ចុះជាងឆ្នាំមុន ចាញ់ប្រទេសឯទៀត។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមដ៏ល្បី លោក Peypey Dy អត់ទ្រាំមិនបានបោះពាក្យសម្តីដ៏ចុកចាប់ទៅកាន់ admin ផេក Miss Grand Cambodia ថា «ឆ្នាំមុនៗ Like ខ្ទង់សែន Share ចូលលាន តែឆ្នាំនេះបវរកញ្ញាកម្ពុជាបែរជាគ្មានចំណាត់ថ្នាក់ មិនទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ជ្រើសរើសបានបវរកញ្ញាល្អហើយ មានសមត្ថភាពហើយ ប៉ុន្តែការគាំទ្របែរជាធ្លាក់ចុះ បញ្ហាកើតពីស្ថាប័ន admin ប្រើសំដីឌឺដងនាំផលប៉ះពាល់ដល់បេក្ខភាពប្រលង ឥលូវឃើញលទ្ធផលទេ ?» លោក Peypey Dy បានបន្តសំណេរថា   «ពេលគេរិះគន់ស្ថាបនាចង់អោយល្អ ដាក់គេវិញឡើងចុក ថាគេជាន់ពន្លិច និយាយទៅ អោយរឹងប៉ះមិនបាន ផុសឌឺម៉ាឆ្ងាញ់បែបគេគិតថា អាណាថាអីថាទៅ ដល់ថ្ងៃពួកវាដឹងតែ like shareហើយ អាណិតតែបេក្ខភាពទេ គ្នាខំណាស់ ហាត់ផងអីផងស្ទើរតែគ្មានពេលសំរាក តែadminដុតកំហឹងមហាជន ចឹងមានតែតាមហ្នឹងទៅ ខ្មែរស្រលាញ់ខ្មែរ តែបើ…..រឹងដូចដែកថែបចឹង អោយadminហ្នឹងចាត់ចែងតែឯងទៅ»៕ ...
សិល្បៈកម្សាន្ត

ចូលសិល្បៈជាង ១០ ឆ្នាំ ឆឹម សក្កដា ទើបតែទទួលបានការងារមួយដែលខ្លួនស្រឡាញ់ពេញចិត្ត

មួយថ្ងៃមុន
មួយថ្ងៃមុន

ចូលសិល្បៈជាង ១០ ឆ្នាំ ឆឹម សក្កដា ទើបតែទទួលបានការងារមួយដែលខ្លួនស្រឡាញ់ពេញចិត្ត

សិល្បៈកម្សាន្ត
កម្សាន្ត ៖ លោក ឆឹម សក្កដា ក៏មានវត្តមាននៅក្នុងភាពយន្តចម្រៀង «ជីវិតក្មេងវត្ត » ផងដែរ ដោយវត្តមាននៅក្នុងស្នាដៃថ្មីនេះធ្វើឱ្យលោកពេញចិត្តជាខ្លាំងបន្ទាប់ពីប្រលូកក្នុងវិស័យសិល្បៈអស់ពេលជាង ១០ ឆ្នាំ ។ នៅក្នុងភាពយន្តចម្រៀង « ជីវិតក្មេងវត្ត » នេះ លោក ឆឹម សក្កដា សម្តែងជាតួអង្គឪពុកនិងត្រូវជាស្វាមីរបស់ តារាសម្តែង ឌួង ហ្សូរីដា មើលទៅលោកសម្តែងសមខ្លាំងណាស់ក្នុងតួអង្គមួយនេះ ។ លោក ឆឹម សក្កដា​ បាននិយាយថា ចូលសិល្បៈជាង ១០ ឆ្នាំហើយ តែការងារមួយនេះលោកទទួលបានមេរៀនច្រើនជាងគេ ។ លោកពិតជាសប្បាយចិត្តណាស់ដែលមានឱកាសចូលរួមសម្តែងនៅក្នុងភាពយន្តចម្រៀងនេះ ។ បុរសសង្ហារ ឆឹម សក្កដា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបដែលមានអ្នកស្រឡាញ់គាំទ្រច្រើន មិនចាញ់តារាល្បីៗមួយចំនួនទេ ជាពិសេសលោកកាន់តែល្បីល្បាញបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង ពេជ្រ សោភា ទោះបីជាពេលនេះអ្នកទាំងពីរបានបែកផ្លូវគ្នាក្តី តែការស្រឡាញ់រាប់អានចំពោះគ្នានៅតែមាន ។ លោក ឆឹម សក្កដា នៅតែមិនអាចបំភ្លេចតារាចម្រៀង ពេជ្រ សោភា ព្រោះជាស្នេហាដំបូងដែលជ្រាលជ្រៅបំផុត លោកនៅតែព្យាយាមធ្វើអ្វីដើម្បី ពេជ្រ សោភា ទាំងដែល ពេជ្រ សោភា មានដៃគូថ្មីទៅហើយ ។ ឆឹម សក្កដា បានប្រាប់ថា លោក និង ពេជ្រ សោភា នៅតែជាមិត្ត ប្រសិនបើមិត្តជួបទុក្ខលំបាកលោកនៅតែជួយ ។ លោក ឆឹម សក្កដា នៅពុំទាន់សម្រេចចិត្តកសាងស្នេហាថ្មីជាមួយនារីណាម្នាក់ទេ ដោយលោកទុក បេះដូងនៅទំនេរ ដើម្បីធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ដោយសារមិនចង់ខូចចិត្តជាលើកទី២ ៕  ...
សិល្បៈកម្សាន្ត

ដំណើរកម្សាន្តនៅ ជប៉ុន ទេព បូព្រឹក្ស ហៅ ជី ដេវីត ប្តីពេញៗមាត់ថែមទាំងទិញកាដូតម្លៃរាប់ម៉ឺនដុល្លារជូនដៃគូ

មួយថ្ងៃមុន
មួយថ្ងៃមុន

ដំណើរកម្សាន្តនៅ ជប៉ុន ទេព បូព្រឹក្ស ហៅ ជី ដេវីត ប្តីពេញៗមាត់ថែមទាំងទិញកាដូតម្លៃរាប់ម៉ឺនដុល្លារជូនដៃគូ

សិល្បៈកម្សាន្ត
កម្សាន្ត ៖ ប៉ុន្មានខែនេះ ទេព បូព្រឹក្ស បានចាយលុយរាប់សែនដុល្លារក្នុងការដើរកម្សាន្តនិងទិញសំភារៈប្រ៊េនៗជាច្រើនដើម្បីបំពេញក្តីសុខដល់ខ្លួន ជាក់ស្តែងប៉ុន្មានថ្ងៃនេះនាងបានចំណាយប្រាក់រាប់ម៉ឺនដុល្លារទិញនាឡិកាជូនដល់លោក ជី ដេវីត ព្រមទាំងហៅ ជី ដេវីដ ជាប្តីពេញៗមាត់ ដែលធ្វើឱ្យទស្សនិកជនជាច្រើនគិតថា អ្នកទាំងពីរត្រៀមនឹងរៀបចំពិធីមង្គលការដ៏ធំក្នុងពេលឆាប់ៗខាងមុខ។ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស កំពុងប្រើជីវិតហាយសូរនៅប្រទេស ជប៉ុន យ៉ាងសប្បាយរីករាយជាមួយនិងការទិញសំភារៈប្រ៊េនៗជាច្រើនជាមួយលោក ជី ដេវីដ ដែលជាដៃគូ ធ្វើឱ្យគូស្នេហ៍ជាច្រើនមានការច្រណែន ជាពិសេស ទេព បូព្រឹក្ស បានទិញនាឡិកាតម្លៃ ១៥,០០០ ដុល្លារ ជូនដល់ដៃគូរបស់ខ្លួនផងដែរ ហើយនាងថែមទាំងនិយាយថា «ទឹកចិត្តភរិយា » ។ ពាក្យមួយឃ្លានេះកាន់តែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ពីព្រោះ ទេព បូព្រឹក្ស និង ជី ដេវីត មិនទាន់ប្រកាសរៀបការជាផ្លូវការផង តែហៅគ្នាជាប្តីប្រពន្ធទៅហើយ។ ទោះយ៉ាងណានេះមិនមែនជាលើកទី ១ ទេដែល ទេព បូព្រឹក្ស ហៅលោក ជី ដេវីត ថាប្តីនោះ មិត្តភក្តិក្នុងនិងក្រៅសិល្បៈសុទ្ធតែដឹងថា អ្នកទាំងពីរបានហៅគ្នាទៅវិញទៅមកបែបនេះជាយូរឆ្នាំមកហើយ ។ ស្របពេលដែលចំណាយលុយរាប់សែនដុល្លារក្នុងការដើរកម្សាន្ត និងទិញសំភារៈថ្លៃៗ ក៏មានព័ត៌មានថា ទេព បូព្រឹក្ស និង ជី ដេវីត ត្រៀមនឹងចូលរោងការនិងគ្នាក្នុងពេលឆាប់ៗ ដើម្បីបំពេញក្តីស្រមៃឱ្យគ្នាទៅវិញទៅមក ដូចដឹងស្រាប់ហើយថា ទេព បូព្រឹក្ស ប៉ងប្រាថ្នាចង់បានកាដូធំពីលោក ជី ដេវីដ នោះគឺនាងចង់រៀបការ ហើយលោក ជី ដេវីដ ត្រៀមនឹងផ្តល់កាដូពិសេសនេះដល់ ទេព បូព្រឹក្ស ក្នុងពេលឆាប់ៗ បន្ទាប់ពីលោកសម្រេចគម្រោងការងារធំមួយ ៕ ...
សិល្បៈកម្សាន្ត

មហាជនកំពុងសង្ស័យ ឆន សុវណ្ណារាជ ហោះទៅលំហែកាយនៅប្រទេស បារាំង ជាមួយគូស្នេហ៍

មួយថ្ងៃមុន
មួយថ្ងៃមុន

មហាជនកំពុងសង្ស័យ ឆន សុវណ្ណារាជ ហោះទៅលំហែកាយនៅប្រទេស បារាំង ជាមួយគូស្នេហ៍

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ច្រើនឆ្នាំមកហើយដែលតារាចម្រៀងរូបសង្ហា ឆន សុវណ្ណារាជ ខកខានក្នុងការចេញទៅក្រៅប្រទេស ដូច្នេះបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ និងបញ្ចប់តួនាទីជាគណៈកម្មការរួចលោកបានហោះទៅប្រទេស បារាំង ដើម្បីផ្តល់រង្វាន់សម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើតឆ្នាំនេះ ខណៈមហាជនក៏កំពុងសង្ស័យថា តារាចម្រៀងរូបនេះអាចទៅជាមួយគូស្នេហ៍ព្រោះកាលពីប៉ុន្មានឆ្នាំមុនលោកក៏ទៅប្រទេសនេះដើម្បីឆ្លងថ្ងៃកំណើតដូចគ្នា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ឆន សុវណ្ណារាជ មិនដែលបានផ្តល់សេចក្តីសុខដល់ខ្លួននោះទេ ដោយលោកបានខំប្រឹងប្រែងធ្វើការរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារដ៏ធំមួយ រហូតបានបង្កើតអាជីវកម្មដល់ទៅ ៤ ផ្សេងគ្នាក្នុងពេលតែមួយដោយមិនខ្លាចនូវការនឿយហត់ឡើយ រហូតសល់ប្រាក់ច្រើនគួរសម ។ ជាមួយនិងការខំប្រឹងប្រែងនេះលោក ឆន សុវណ្ណារាជ ក៏មានជំងឺជាប់កាយផងដែរ ប៉ុន្តែលោកមិនដែល ត្អូញត្អែរឱ្យនរណាដឹងនោះទេ តែជាញឹកញាប់លោកទៅពិនិត្យសុខភាពនៅប្រទេស ថៃ ។ បន្ទាប់ពីមាមាញឹកកាងារជាហូរហែ កាលពីថ្ងៃទី ២៧​ ខែ កញ្ញា កន្លងមកនេះ លោក ឆន សុវណ្ណារាជ បានហោះទៅប្រទេស បារាំង បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌចប់ ជាពិសេស មើលទៅលោកពិតជាសប្បាយរីករាយជាមួយដំណើរកម្សាន្តនេះខ្លាំងណាស់ មិនដឹងថាលោក ឆន សុវណ្ណារាជ ទៅប្រទេស បារាំង លើកនេះជាមួយនរណាខ្លះទេ ឬក៏ទៅជាមួយគូស្នេហ៍? លោក ឆន សុវណ្ណារាជ មិនបានប្រាប់ថាខ្លួនទៅប្រទេស បារាំង​ជាមួយនរណាខ្លះឡើយ ប៉ុន្តែលោកបានប្រាប់ថា លោកចង់ទៅលំហែកាយ បន្ទាប់ពីខំប្រឹងធ្វើការជាច្រើនឆ្នាំ នេះជាកាដូដ៏ធំសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើតឆ្នាំនេះ ។ កាលពីប៉ុន្មានឆ្នាំមុនលោក ឆន សុវណ្ណារាជ ក៏បានទៅឆ្លងថ្ងៃកំណើតរបស់ខ្លួននៅប្រទេស បារាំង ផងដែរ ដូច្នេះខួបកំណើតឆ្នាំនេះលោកក៏ចង់រំលឹកអនុស្សាវរីយ៍ឡើងវិញ ក៏ធ្វើដំណើរទៅប្រទេស បារាំង ម្តងទៀត ។ គួររំលឹកផងដែរថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ លោក ឆន សុវណ្ណារាជ បានដើរធ្វើបុណ្យតាំងពីថ្ងៃបិណ្ឌ ១ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ រហូតទទួលបានការទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ លោកថាឆ្នាំនេះសុំធ្វើបុណ្យទានឱ្យបានច្រើន៕  ...
សិល្បៈកម្សាន្ត

នីរ័ត្ន បញ្ជាក់ច្បាស់ៗថា ការមកខ្មែរម្នាក់ឯង នាងមិនមានបញ្ហាជាមួយគ្រួសារឡើយ តែមកក្នុងគោលបំណងនេះ...

2 ថ្ងៃមុន
2 ថ្ងៃមុន

នីរ័ត្ន បញ្ជាក់ច្បាស់ៗថា ការមកខ្មែរម្នាក់ឯង នាងមិនមានបញ្ហាជាមួយគ្រួសារឡើយ តែមកក្នុងគោលបំណងនេះ...

សិល្បៈកម្សាន្ត
អតីតតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម ថោន នីរ័ត្ន ម្ចាស់បទ «សង្សារអ្នកមាន» បានឃ្លាតឆ្ងាយពីអាជីពសិល្បៈ ដោយទៅសំងំរស់នៅជាមួយគ្រួសារលើទឹកដី សហរដ្ឋអាម៉េរិក ជាង៥ឆ្នាំមកហើយ ខណៈដែលថ្មីៗនេះ នាងបានត្រឡប់មកទឹកដីកំណើតម្នាក់ឯង រហូតធ្វើឱ្យអ្នកមួយចំនួនដាក់ការសង្ស័យថា តារាចម្រៀងរូបនេះអាចនឹងមានបញ្ហាគ្រួសារទើបវិលមកមាតុភូមិវិញ  ប៉ុន្តែ នីរ័ត្ន បានអះអាងតាមរយៈ Lee News ថា ការមកខ្មែរម្នាក់ឯង នាងមិនមានបញ្ហា ជាមួយគ្រួសារឡើយ ប៉ុន្តែមកក្នុងគោលបំណងធ្វើបុណ្យជូនពុក ដែលបានចែកឋានទៅ និងមកលេងម្តាយប៉ុណ្ណោះ។ គេចាំបានថា កាលពី៥ឆ្នាំមុន តារាចម្រៀង នីរ័ត្ន ផ្ទុះការគាំទ្រយ៉ាង ខ្លាំងតាមរយៈ បទចម្រៀងល្បីៗជាច្រើនរួមមាន «សង្សារអ្នកមាន», «កុលាបពុលដី ឈ្មោះស្រីមិនល្អ» ,«វ៉ល់ៗ» និងបទ«មានក្រគង់ស្លាប់ដូចគ្នា» ជាដើម។ ខណៈទទួលបានប្រជាប្រិយភាពពីទស្សនិកជន ស្រាប់តែតារាស្រីរូបនេះសម្រេច ចិត្តទៅរស់នៅអាម៉េរិក និងកសាងគ្រួសារនៅទីនោះយ៉ាងមានក្តីសុខ ព្រមទាំងទទួលបានគ្រាប់ពេជ្រ កូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់។ ទោះជាបាត់មុខពីវិស័យសិល្បៈក្តីប៉ុន្តែអ្នកគាំទ្រ នៅតែតាមដានសកម្មភាព នីរ័ត្ន ដដែល តួយ៉ាងកាលពីពេលថ្មីៗនេះ តារាចម្រៀងខាងលើនេះ ធ្វើឱ្យអ្នកមួយចំនួន គិតថានាង មកស្រុកខ្មែរតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ដោយអវត្តមាន ស្វាមី និងកូនបែបនេះ ប្រហែលជាមានបញ្ហារកាំរកូសនឹងគ្នាហើយ។ ឆ្លើយតបជាមួយ Lee News នៅថ្ងៃទី២៨ ខែកញ្ញា នេះ តារាចម្រៀង នីរ័ត្ន បានឱ្យដឹងថា នាងនិងគ្រួសារ មិនមានបញ្ហារកាំរកូសណាមួយឡើយ ហើយការដែលនាងមកខ្មែរតែម្នាក់ឯងដោយសារតែកូននាងនៅតូច ពិបាកយកមក ព្រោះគាត់ទើបមានអាយុជាង២ខួប ចំណែកខាងគ្រួសារវិញដោយសារតែបញ្ហាអាកាសធាតុរស់នៅខុសគ្នា ទើបសម្រេចចិត្តមកតែម្នាក់ឯង។  នីរ័ត្ន បានបន្តទៀតថា គោលបំណងធំដែលខ្លូនវិលមកស្រុកខ្មែរលើកដំបូង ចាប់តាំងពីទៅរស់នៅស្រុកគេ ដោយសារតែមកធ្វើបុណ្យជូនពុក និងមកលេងម៉ាក់និងបងប្អូននៅឯស្រុកកំណើត។ តារាចម្រៀងរូបនេះបានឱ្យដឹង ទៀតថា ការមកលេងស្រុកខ្មែរ នាងមានរយៈពេលតែ១ខែប៉ុណ្ណោះ បើសិនជាមានពេលរូបនាងក៏មានបទចម្រៀងជូនអ្នកគាំទ្រផងដែរ៕ ...
សិល្បៈកម្សាន្ត

ត្រឹម៣ថ្ងៃ! បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » លីម តិចម៉េង មានអ្នកទស្សនាជិត ៣លាន Views

2 ថ្ងៃមុន
2 ថ្ងៃមុន

ត្រឹម៣ថ្ងៃ! បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » លីម តិចម៉េង មានអ្នកទស្សនាជិត ៣លាន Views

សិល្បៈកម្សាន្ត
 តារាចម្រៀងពន្លកថ្មីប្រចាំផលិតកម្ម រស្មីហង្សមាស លីម តិចម៉េង បានចេញ MV ជាផ្លូវការបានចំនួន២បទហើយបន្ទាប់ពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤  ជាពិសេស MV បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » ទទួល បានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលមានអ្នកចូលទស្សនារហូតជិត៣លាន Views  ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ កំលោះតូច លីម តិចម៉េង ជាតារាចម្រៀងចំណូលថ្មីដែលទទួលបានការគាំទ្រខ្លាំង តាំងពីប្រលង រហូតក្លាយជាតារាចម្រៀងអាជីព ហើយកាន់មានភាពល្បីល្បាញខ្លាំងឡើង។  ការក្រសោបប្រជាប្រិយភាពបានពីមហាជនទាំងនេះហើយ ដែលធ្វើឱ្យបទចម្រៀង លីម តិចម៉េង មាន Views ច្រើនជាងរៀមច្បងទៅទៀតនៅក្នុងផលិតកម្មរស្មីហង្សមាស ក្នុងបទចម្រៀងនារដូវកាលភ្ជុំបិណ្ឌកន្លងមកថ្មីៗនេះ។ MV បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » ជាវីដេអូចម្រៀងផ្លូវការទី២ របស់ លីម តិចម៉េង នៅលើផលិតកម្ម រស្មីហង្សមាស ដែលបានចេញកាលពីថ្ងៃទី ២៥ ខែកញ្ញា ហើយបទនេះទៀតសោតមាន សន្ទុះគាំទ្រខ្លាំង ត្រឹមរយៈពេល៣ថ្ងៃ មានអ្នកទស្សនាជិត៣លានដងសរុប ទាំងនៅលើ យូធូប និងផេកផ្លូវការរបស់ រស្មីហង្សមាស។ អនុភាពដ៏ខ្លាំងនេះ លីម តិចម៉េង ក៏បានបញ្ជាក់ជាច្រើនដងចំពោះមហាជនថា ទោះរូបគេឡើងខ្ពស់ដល់កម្រិតណា ក៏គេនៅតែរក្សាខ្លួនជាសាមញ្ញជន មិនឆ្នើងឆ្នៃ ព្រោះមានមហាជនទើប លីម តិចម៉េង មានថ្ងៃនេះក្លាយជាតារាចម្រៀងមួយដួង មានការទទួលស្គាល់ពីមហាជន។ គួរបញ្ជាក់ផងដែរថា តារាសម្តែង សិទ្ធី នីកា ជាតួឯកស្រីក្នុង វីដេអូបទ  «អស់ស្មោះត្រឹមកំលោះកំពង់ចាម » ហើយក្នុងចម្រៀង វីដេអូនេះបាន ផ្តិតរូបភាពស្អាតៗ និងបានឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ កាន់តែធ្វើឱ្យ MV នេះមានភាពទាក់ទាញខ្លាំង គួបផ្សំប្រជាប្រិយភាពរបស់ លីម តិចម៉េង ទៀតជាហេតុបទនេះទទួលបានអ្នកទស្សនាច្រើន៕ ...
សិល្បៈកម្សាន្ត

ពេជ្រ វត្តីសារ៉ាវឌ្ឍី សូមឱ្យបងប្អូនខ្មែរជួយបោះឆ្នោតឱ្យខ្លួន ដើម្បីមានឱកាសញុំា អាហារជាមួយស្ថាបនិក Miss Grand 

2 ថ្ងៃមុន
2 ថ្ងៃមុន

ពេជ្រ វត្តីសារ៉ាវឌ្ឍី សូមឱ្យបងប្អូនខ្មែរជួយបោះឆ្នោតឱ្យខ្លួន ដើម្បីមានឱកាសញុំា អាហារជាមួយស្ថាបនិក Miss Grand 

សិល្បៈកម្សាន្ត
កម្មវិធីប្រកួត Miss Grand International 2022 កាន់តែកៀកមកដល់ ខណៈ ការបោះឆ្នោតសម្រាប់បវរកញ្ញាតំណាងប្រទេសនីមួយៗចូលរួមប្រកួតក៏ចាប់ផ្តើមជាបណ្តើរៗ ក្នុងនោះបវរកញ្ញាប្រចាំប្រទេសកម្ពុជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ក៏សូមឱ្យប្រជាជនខ្មែរមេត្តាជួយបោះឆ្នោតដល់រូបនាងមុនថ្ងៃប្រកួតចូលមកដល់ ដើម្បីឱ្យនាងមានឱកាសញុំាអាហារជាមួយស្ថាបនិក Miss Grand លោក ណាវ៉ាត់ ទោះបីជាពេលនេះមហាជនសម្តែងការមិនពេញចិត្តចំពោះ ការគ្រប់គ្រងរបស់លោក អ៊ិន សុភិន ក្តី។ ដូចមហាជនជ្រាបមកហើយថា កម្មវិធី Miss Grand Cambodia 2022 ក្រោយការគ្រប់គ្រងរបស់ថៅកែមហាហង្ស គឺលោក អ៊ិន សុភិន ធ្វើឱ្យរំជួលបណ្តាញសង្គមយ៉ាងខ្លាំង រហូតប្រមុខថ្នាក់ដឹកនាំប្រទេសក៏ចេញមុខប្រតិកម្មក្នុងកម្មវិធីនេះរហូតមានការសម្រួបសម្រួលឡើងវិញ។ ទោះជាយ៉ាងណា ក្រៅពីមតិរិះគន់ផុសឡើងកាន់តែខ្លាំងនោះ បណ្តាអ្នកស្នេហាវិស័យបវរកញ្ញាបានព្រលយពាក្យថា ក្នុងឆ្នាំនេះពួកគេមិនបោះឆ្នោតឱ្យឡើយ ព្រោះមិនពេញចិត្តអុ្នកគ្រប់គ្រងក្នុងកម្មវិធីនេះ ដែលមិនស្តាប់មតិរិះគន់ប្តូរឈុតតំណាងជាតិ «គោព្រៃ»។ យ៉ាងណាមិញ ដំណើរការប្រកួតអន្តរជាតិកាន់តែកៀកមកដល់ ខាងកម្មវិធី Miss Grand International ក៏បានបង្ហោះរូបបវរកញ្ញាដើម្បីបោះឆ្នោត បើបវរកញ្ញារូបណាទទួលបានការគាំទ្រច្រើននឹងមានឱកាសទទួលទានអាហារជាមួយស្ថាបនិក Miss Grand  ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានស្នើសូមឱ្យប្រជាជនកម្ពុជាជួយបោះឆ្នោតឱ្យនាងផងដែរ។ Miss Grand Cambodia 2022 បានរៀបរាប់ថា «ជម្រាបសួរប្រជាជនកម្ពុជានេះគឺការ Vote របស់កម្មវិធី Miss Grand International 2022 អ្នកដែលឈ្នះ១០រូបនឹងទទួលបានកិច្ចស្វាគមន៏ដោយមានឱកាសទទួលទានអាហារជាមួយនឹង Mr. Nawat President MGI ដើម្បីអោយនាងខ្ញុំទទួលបានឱកាសមួយនេះសូមជួយចុច like និង Follow ក្នុងផេកផ្លូវការណ៍ Instagram  Miss Grand International !»។ ការបង្ហោះសាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើឱ្យអ្នកគាំទ្រអាណិតរូបនាងយ៉ាងខ្លាំង ក្នុងឆ្នាំនេះ Miss Grand Cambodia ធ្លាក់ប្រជាប្រិយភាពខ្លាំង ប៉ុន្តែយ៉ាងណាសង្ឃឹមថាប្រជាជនកម្ពុជានឹងជួយបោះឆ្នោតដល់នាងដើម្បីលើកកម្ពស់មុខមាត់ប្រទេស៕  ...