FC Sports logo

អេលីត សាន់ បញ្ជាក់ហើយថា មិនចង់ប៉ះ ពេជ្រ សម្បតិ្តទេ លើកលែងតែ…

schedule 1 សប្ដាហ៍មុន 26 Views

បន្ទាប់ពីឃើញ ពេជ្រ សម្បតិ្ត ហាក់មានសមត្ថភាពកើនឡើងខ្លាំងឈ្នះជាប់ៗគ្នា ប្រិយមិត្តអ្នកស្នេហាវិស័យគុនខ្មែរបានបង្ហាញទស្សនៈចង់ឃើញ ជើងខ្លាំងល្អដៃរូបនេះប៉ះសិស្សគុនខ្មែររបស់ក្លិបនាយកដ្ឋានអង្គរក្ស អេលីត សាន់ ។ 


បន្ទាប់ពីមានការផ្គូផ្គងក្រៅផ្លូវការ ហើយដំណឹងនេះបានលេចឮដល់សាមីខ្លួន អ្នកលេងកណ្ដាប់ដៃមានរហស្សនាម « គីងកុង » បានចេញមុខមកបញ្ជាក់ថា ខ្លួនមិនចង់ប៉ះកីឡាករខ្មែរដូចគ្នាទេ លើកលែងតែវាជាកម្មវិធីដែលរៀបចំលក្ខណៈធំៗ ដូចជាខ្សែក្រវាត់ជាដើម ទើបព្រមទទួលការប្រកួតនេះ។ បើគ្រាន់តែជាការផ្គូផ្គងឲ្យប៉ះគ្នាក្នុងនាមគូមិត្តភាព ខ្មែរ និងខ្មែរ នោះកីឡាករវ័យ២៥ ឆ្នាំ នឹងមិនព្រមទទួលយកការប្រកួតនោះឡើយ។ 


គួររម្លឹកថា អេលីត សាន់ កំពុងឡើងកូដខ្លាំងមែនទែន ដោយបានយកឈ្នះ១៥ប្រកួតជាប់ៗគ្នាក្នុងនោះ បូកបញ្ចូលទាំងការប្រកួតនៅ PNN ដែលទើបផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ក្នុងកម្មវិធី Ganzberg One Strike ។ ចំណែក ពេជ្រ សម្បត្តិ ក៏កំពុងតែធ្វើព្យុះភ្លៀងក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមនេះដែរ ពោលគឺនឹងត្រូវប៉ះ ធន់ ផានិត ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ ខារ៉ាបាវ សង្វៀនស្ទឹងមានជ័យ៕

អត្ថបទស្រដៀង
ប្រដាល់

ពេជ្រ សម្បតិ្ត ៖ អរគុណ គុនខ្មែរជួយឲ្យជីវិតខ្ញុំផ្លាស់ប្តូរ ពីដើរស៊ីឈ្នួលបោសអាចម៍ជ្រូកឲ្យគេ មកបានល្អប្រសើរ  

11 ម៉ោងមុន
11 ម៉ោងមុន

ពេជ្រ សម្បតិ្ត ៖ អរគុណ គុនខ្មែរជួយឲ្យជីវិតខ្ញុំផ្លាស់ប្តូរ ពីដើរស៊ីឈ្នួលបោសអាចម៍ជ្រូកឲ្យគេ មកបានល្អប្រសើរ  

ប្រដាល់
«ខ្ញុំអរគុណដល់គុនខ្មែរយ៉ាងខ្លាំង ដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំឲ្យបានល្អប្រសើរដូចពេលនេះ ដោយពីមុនធ្លាប់តែលំបាកដើរស៊ីឈ្នួលបោសអាចម៍ជ្រូកឲ្យគេ ធ្វើការងារលំបាកៗគ្រប់បែបយ៉ាង» ។ នេះជាសម្ដីរបស់អ្នកលេងកណ្ដាប់ដៃចិត្តស៊ូក្របីព្រៃ ពេជ្រ សម្បត្តិ រៀបរាប់មកកាន់ Lee News អ្នកគាំទ្ររបស់ខ្លួនបានដឹង។    កម្រិតកីឡាករលំដាប់ស្រុកខ្មែរក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមមានល្អៗជាច្រើននាក់ ក្នុងនោះក៏មាន ពេជ្រ សម្បត្តិ ម្នាក់ដែរ ដែលកំពុងស្ថិតក្នុងចំណោមកីឡាករឆ្នើមលំដាប់ជួរមុខប្រចាំប្រទេស។ កូនសិស្សសំណព្វរបស់លោកគ្រូ ពេជ្រ សុផាន់ រូបនេះក៏កំពុងត្រៀមខ្លួន ឡើងតទល់ជាមួយកីឡាករល្អក្បាច់គ្រប់គ្រឿង ធន់ ផានិត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ខារ៉ាប៉ាវ នៅសង្វៀនបាយ័នស្ទឹងមានជ័យនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។  បច្ចុប្បន្នកីឡាករឆ្នើមខាងលើកំពុងមានឈ្មោះល្បី ដែលត្រូវបានមហាជនស្គាល់ និងមើលឃើញថា រូបគេមានជីវភាពល្អប្រសើរហើយក្ដី តែបើក្រឡេកទៅមើលអតីតកាលរបស់គេវិញនោះ កីឡាករមានដើមកំណើតមកពីកំពង់ស្ពឺរូបនេះបានឆ្លងកាត់ជីវិតលំបាកមិនតិចនោះទេ។ ជាមួយគ្នានេះអ្នកលេងកណ្ដាប់ដៃមហាទង្ងន់ក្របីព្រៃ ពេជ្រ សម្បត្តិ បានឲ្យដឹងថា «...ពីមុនខ្ញុំជាអ្នកមើលថែជ្រូកឲ្យគេ បោសអាចម៍ជ្រូក ដើរធ្វើការឲ្យគេមួយថ្ងៃៗដូរជាប្រាក់តិចតួចបានលុយគ្រាន់ហូបបាយ ធ្វើការសំណង, ធ្វើការតាមរោងសត្វ ប៉ុន្តែក្រោយពេលចូលគុនខ្មែរយើងអភិវឌ្ឍន៍ខ្លួនបានលឿន។ តាមពិតទៅខ្ញុំមិននឹកស្មានថា ខ្ញុំអាចមានដូចថ្ងៃនេះទេ។ អីចឹងទៅពេលនេះខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តណាស់បង ពិសេសមានអ្នកគាំទ្រតែងផ្ដល់កម្លាំងចិត្តមកដល់ខ្ញុំជាប្រចាំមិនថា លទ្ធផលចាញ់ឬឈ្នះគាត់តែឆាតមកលើកទឹកចិត្ត ឬខំមិននៅលើវីដេអូឡាយអីជាដើម»។  គូររម្លឹកថា ក្របីព្រៃ ពេជ្រ សម្បត្តិ បានចាប់ផ្ដើមប្រលូកវិស័យគុនខ្មែរបានចំនួន២ឆ្នាំហើយ ដោយក្នុងនោះគេសន្សំបានទ្រព្យមួយចំនួនមានដូចជា ទិញដីស្រែចម្ការ ទិញគោសម្រាប់ចិញ្ចឹម ទិញយានជំនិះ បើសរុបជាប្រាក់ខ្ទង់ម៉ឺនដុល្លារអាមេរិក៕   ...
ប្រដាល់

លោក ពេជ្រ សុផាន់ ពន្យល់ដើមចមនៃការទទួលគ្រាប់ពេជ្រ​ ឡុង សុផា ពីក្លិប ឡុងសារវ័ន 

15 ម៉ោងមុន
15 ម៉ោងមុន

លោក ពេជ្រ សុផាន់ ពន្យល់ដើមចមនៃការទទួលគ្រាប់ពេជ្រ​ ឡុង សុផា ពីក្លិប ឡុងសារវ័ន 

ប្រដាល់
លោក ពេជ្រ សុផាន់ គ្រូបង្វឹកក្លិបចលនាយុវជនកម្ពុជា ១៥៧ ពន្យល់ពីដើមចមនៃការទទួលបានត្បូងពេជ្រល្អ ឡុង សុផា ពីក្លិប ឡុងសារវ័ន ក្រោយកីឡាកររូបនេះធ្លាប់ឡើងសង្វៀន ៣៦ លើករួចមកហើយ។  យុវជនវ័យ២២ឆ្នាំកម្ពស់១,៧៦ ឡុង សុផា ត្រូវបានលោក ពេជ្រ សុផាន់ ប្រកាសជាផ្លូវការនូវការផ្ទេរមកកាន់ក្លិបរបស់ខ្លួន ដែលការផ្ទេរនេះធ្វើឲ្យមហាជនអ្នកស្នេហាគុនខ្មែរកើតជាចម្ងល់យ៉ាងខ្លាំង ដ្បិតថា យុវជនរូបនេះធ្លាប់ឡើងសង្វៀនប្រកួត៣៦លើករួចមកហើយ ថែមទាំងបង្ហាញក្បាច់ល្អគួរឲ្យកត់សម្គាល់ទៀតផង។ យ៉ាងណាជុំវិញការផ្ទេរមកកាន់ផ្ទះថ្មីរបស់ ឡុង សុផា ត្រូវបានលោក ពេជ្រ សុផាន់ ប្រាប់មកកាន់ Lee News ថា «តាមពិតទៅដោយសារមានការស្ម័គ្រចិត្ត ពីសាមីខ្លួន បន្ទាប់មកខ្ញុំក៏បានសុំការអនុញ្ញាតពីលោកគ្រូដើមរបស់គាត់ដែរ ក្រោមហេតុផលក្លិបរបស់ខ្ញុំខ្វះកីឡាករក្នុងប្រភេទទម្ងន់ធំៗ។ ខ្ញុំចង់យកគាត់មកពង្រឹងបន្ថែមរាល់ចំណុចខ្វះខាតបន្តិចបន្តួច ។  ខ្ញុំក៏សូមអរគុណដល់គ្រូចាស់របស់គាត់ដែរ ដែលយល់ព្រមឲ្យគាត់មកហ្វឹកហាត់បន្តអាជីពប្រដាល់ជាមួយខ្ញុំ»។  គ្រូប្រដាល់ដដែលបន្ថែម «បើនិយាយរឿងតម្លៃខ្លួននៃការផ្ទេរនោះខ្ញុំសុំមិននិយាយទេ គ្រាន់តែការផ្ទេរនេះមានកិច្ចសន្យាត្រឹមត្រូវ»។ គួររម្លឹកថា ឡុង សុផា មានអាយុ២២ឆ្នាំមានកម្ពស់១,៧៦ ម៉ែត្រ ធ្លាប់ឡើងសង្វៀនប្រកួតបាន៣៦ដង កើតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕...
ប្រដាល់

ស្ដាប់ហើយស្ទើរស្រក់ទឹកភ្នែកអាណិត សាន សំអុន និងភរិយា ក្រោយរៀបការជាង១០ឆ្នាំមានកូន៣នាក់តែស្លាប់ទាំងអស់

មួយថ្ងៃមុន
មួយថ្ងៃមុន

ស្ដាប់ហើយស្ទើរស្រក់ទឹកភ្នែកអាណិត សាន សំអុន និងភរិយា ក្រោយរៀបការជាង១០ឆ្នាំមានកូន៣នាក់តែស្លាប់ទាំងអស់

ប្រដាល់
ការកសាងគ្រួសារគ្រប់គ្នាពិតជាចង់បានណាស់នូវចំណងដៃកូនប្រុស-ស្រី ដើម្បីស្នងតំណែង ប៉ុន្តែអភព្វអ្វីតែអ្នកប្រដាល់ សាន សំអុន និង ភរិយា ឆុំ សាបុណ្យ រៀបការជាមួយគ្នាចូល១៤ឆ្នាំហើយ មានកូន៣លើកប៉ុន្តែស្លាប់ទាំងអស់ ដែលរឿងនេះគ្រាន់ស្ដាប់ភ្លាមមានអារម្មណ៍អាណិតដល់អ្នកទាំងពីរជាពន់ពេក។     ឆ្លើយមកកាន់ Lee News ទាំងគ្មានការលាក់បាំងភរិយារបស់ សាន សំអុន បានរៀបរាប់ទាំងទឹកភ្នែកគ្រលីងគ្រលោងថា ខ្លួននិងស្វាមីបានរៀបការជាមួយគ្នាចន្លោះ១៣ឬ១៤ឆ្នាំហើយ ប៉ុន្តែមិនអាចមានកូនបាន។ កន្លងមកធ្លាប់មានកូនចំនួន៣លើកដែរ តែកូននោះសុទ្ធតែបានស្លាប់ទាំងអស់ បញ្ហានេះអ្នកទាំងពីរក៏បានទៅជួបគ្រូពេទ្យដែរតែគ្រូពេទ្យបានប្រាប់មកវិញថា គឺដោយសារតែបញ្ហាសុខភាពអ្នកទាំងពីរតែម្ដង។  បើនិយាយពីមុខរបរចិញ្ចឹមជីវិតវិញ ក្រៅពីប្ដូរសាច់ស្រស់ឈាមស្រស់នៅលើសង្វៀន អ្នកប្រដាល់ជើងចាស់របស់ក្លិបអរុណរះកីឡា ខាងលើ តែងឆ្លៀតស៊ីឈ្នួលលីជីឲ្យគេនៅក្បែរក្លិបនោះ ដើម្បីរកចំណូលបន្ថែមផងដែរ។ គួររម្លឹកថា ភរិយា របស់ សាន សំអុន តែងមកគាំទ្រស្វាមីប្រកួតដល់សង្វៀនជារឿយៗ រាល់ពេលការងាររោងចក្ររបស់ខ្លួនទំនេរ៕   ...
ប្រដាល់

លោក អេ ភូថង ពោលពាក្យមួយឃ្លានេះធ្វើឲ្យអ្នកស្នេហាគុនខ្មែរពេញចិត្តមិនស្ទើរទេ ក្រោយកូនប្រុសទាំងពីរធ្វើព្យុះភ្លៀងនៅស្រុកថៃ

មួយថ្ងៃមុន
មួយថ្ងៃមុន

លោក អេ ភូថង ពោលពាក្យមួយឃ្លានេះធ្វើឲ្យអ្នកស្នេហាគុនខ្មែរពេញចិត្តមិនស្ទើរទេ ក្រោយកូនប្រុសទាំងពីរធ្វើព្យុះភ្លៀងនៅស្រុកថៃ

ប្រដាល់
អតីតអ្នកប្រដាល់កែងឆេះជង្គង់ទិព្វ អេ ភូថង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្រោយកូនប្រុសរបស់ខ្លួន ម៉ឺន មេឃា បានផ្ដួលកីឡាករថៃ ស្មិញនុម ផេតប៊ុនមី ត្រឹមទឹកទី៣ តាមរយៈការប្រើកណ្ដាប់ដៃនៅសង្វៀន Petchyindee កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។  ក្រោយចប់ការប្រកួតភ្លាមៗឪពុករបស់ ម៉ឺន មេឃា រូបនេះបាននិយាយថា «បំណងដែលចង់មកផ្សព្វផ្សាយគុនខ្មែរនៅលើទឹកដីថៃបានសម្រេចហើយ»។ ការនិយាយនេះក្រោយកូនប្រុសរបស់ខ្លួនទាំងពីរឈ្នះការប្រកួតដូចគ្នា ដោយ អេអាំម៉ារិន ភូថង បានឈ្នះការប្រកួតលើកីឡាករថៃ រ៉ាក់សុរិន្ទ កាលពីថ្ងៃទី២៣ នៅសង្វៀន Petchyindee ដូចបងប្រុស ម៉ឺន មេឃា ដែលទើបសាងប្រវត្តិសាស្ត្រយ៉ាងដូច្នេះដែរ។  ជាងនេះទៅទៀតបើតាមវីដេអូក្នុងបទសម្ភាសន៍ផ្លូវការមួយរបស់ប្រទេសថៃជាមួយលោក អេ ភូថង គឺកូនប្រុសរបស់លោក អេអាំម៉ារិន ភូថង នឹងទទួលបានឱកាសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ១៣៥ ផោន ដែលជាខ្សែក្រវាត់ លំដាប់មួយរបស់ថៃ បើសិនកីឡាករជំនាញប្រើជង្គង់របស់កម្ពុជាខាងលើអាចឈ្នះពីរប្រកួតទៀតនៅលើទឹកដីថៃ។ ចំណែក មេឃា ក៏ទទួលបានឱកាសល្អមួយដែរ គឺគេនឹងត្រូវក្លាយជាគូឯកវិញម្ដង ប្រសិនបើមានការផ្គូផ្គងត្រូវរ៉ូវគ្នាម្ដងទៀតនៅសង្វៀនខាងលើ៕...
ប្រដាល់

លោក សួង បញ្ញា ៖ ក្នុងនាមខ្ញុំអ្នកស្រលាញ់គុនខ្មែរ ពិតជាមានមោទកភាពណាស់ ដែល ម៉ឺន មេឃា និង អេអាំម៉ារិន ភូថង បង្ហាញឲ្យពិភពលោកស្គាល់ពីគុនខ្មែរ

មួយថ្ងៃមុន
មួយថ្ងៃមុន

លោក សួង បញ្ញា ៖ ក្នុងនាមខ្ញុំអ្នកស្រលាញ់គុនខ្មែរ ពិតជាមានមោទកភាពណាស់ ដែល ម៉ឺន មេឃា និង អេអាំម៉ារិន ភូថង បង្ហាញឲ្យពិភពលោកស្គាល់ពីគុនខ្មែរ

ប្រដាល់
លោក សួង បញ្ញា គ្រូបង្ហាត់ប្រដាល់របស់ក្លិប អភិរក្សគុនខ្មែររុងរឿង បង្ហាញពីអារម្មណ៍សប្បាយរីករាយ ពេលឃើញ ម៉ឺន មេឃា អាចកាច់ធ្មុងរបស់ ស្មិញនុម ផេតប៊ុនមី ត្រឹមទឹកទី៣ តាមរយៈការប្រើកណ្ដាប់ដៃខណៈ អេអាំម៉ារិន ភូថង យកឈ្នះកីឡាករថៃ រ៉ាក់សូរិន្ទ នៅសង្វៀន Petchyindee នេះដូចគ្នា។  ក្រោយពីធ្វើព្យុះភ្លៀងនៅលើទឹកដីថៃ ប៉ុន្មានថ្ងៃមកនេះ អ្នកស្នេហាវិស័យប្រដាល់មិនតិចនោះទេ បានងាកមកចាប់អារម្មណ៍ពីគុនខ្មែរ បន្ទាប់ពីជើងខ្លាំងវ័យក្មេងរបស់កម្ពុជាពីររូបខាងលើស្វែងរកជ័យជម្នះជាបន្ទាប់ៗនៅលើទឹកដី ពិសេសនោះគឺនៅសង្វៀនលំដាប់៥ទឹករបស់ថៃ Petchyindee ។ ក្នុងនាមអ្នកស្នេហាគុនខ្មែរមិនខុសពីអ្នកដទៃ លោក សួង បញ្ញា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបាននិយាយថា «ក្នុងនាមខ្ញុំអ្នកស្រលាញ់គុនខ្មែរ ខ្ញុំពិតជាមានមោទនភាពណាស់ដែល ម៉ឺន មេឃា និង អេអាំម៉ារិន ភូថង បង្ហាញឲ្យពិភពលោកស្គាល់ពីគុនខ្មែរ។ ការយកឈ្នះកីឡាករលំដាប់ថៃនៅលើទឹកដី Petchyindee មិនមែនជារឿងងាយស្រួលទេ ព្រោះសង្វៀននេះជាសង្វៀនលំដាប់របស់ថៃហើយ» ។      គ្រូបង្វឹកដែលមានជំនាញរុំអំបោះឆៅរបស់ស្ថានីយទទករូបនេះបន្ថែមថា លោកសូមគាំទ្រពេញទំហឹងសម្រាប់ការខិតខំប្រឹងប្រែងរបស់កីឡាករខ្មែរគ្រប់រូបទៅវាយនៅក្រៅស្រុក។ ប៉ុន្តែលោកក៏ចង់ឃើញគុនខ្មែរត្រូវបានគេស្គាល់តាមរយៈការឈ្នះគូរប្រកួត ពោលមិនមែនទៅវាយយកតែលុយ នៅពេលដៃគូវាយត្រូវតិចតួច ធ្វើសន្លប់ត្រឡប់ ឬទៅវាយដោយមិនបានត្រៀមខ្លួន វាយឲ្យតែបានបានរួចត្រឡប់មកស្រុកកំណើតវិញនោះទេ។ កាន់តែពិសេសទៀតនោះត្រូវប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ពេញលេញមុនពេលទោវាយនៅក្រៅស្រុកព្រោះវាជាមុខមាត់ប្រទេសជាតិ និងមុខមាត់គុនខ្មែរទាំងមូលផងដែរ៕...
ប្រដាល់

Floyd បាន​ចំណូល​​ជាង​២០​លាន​ដុល្លារ ក្រោយ​ផ្ដួល​កីឡាករ​ជប៉ុន​ផុយៗ

3 ថ្ងៃមុន
3 ថ្ងៃមុន

Floyd បាន​ចំណូល​​ជាង​២០​លាន​ដុល្លារ ក្រោយ​ផ្ដួល​កីឡាករ​ជប៉ុន​ផុយៗ

ប្រដាល់
(ប្រដាល់)៖កាល​ពី​​ចុង​សប្ដាហ៍ អ្នក​ប្រដាល់​អាមេរិក Floyd Mayweather បាន​ផ្ដួល​កីឡាករ​ជប៉ុន Mikuru Asakura ត្រឹម​ទឹក​ទី​ពីរ​​ក្នុង​ការ​ប្រកួត​បែប​មិត្តភាព។ ក្នុង​ការ​ប្រកួត​ដែល​រៀបចំ​ត្រឹម​តែ​៣​ទឹក Floyd បាន​​ម៉ាត់​ Mikuru ​​ចូល​មុខ​ពេញ​នៅ​ចុង​ទឹក​​២ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​១០​​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។ តាម​ពិត​ទៅ​ Mikuru ជា​កីឡាករ​អាជីព​គុន​ចម្រុះ​ទេ ហើយ​នេះ​​ជា​លើក​ដំបូង​ដែល​គេ​មក​ប្រកួត​បែប​សកល។ ក្រោយ​បញ្ចប់​ការ​ប្រកួត Floyd ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​ចំណូល​ពី​ការ​ប្រកួត​ខាង​លើ​២១,៥​លាន​​ដុល្លារ​ឯណោះ។ រឿង​ពិសេស​មួយ​ទៀត អតីត​​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​អាស៊ី Manny Pacquiao ក៏​បាន​ទៅ​ទស្សនា​ការ​ប្រកួត​របស់ Floyd ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស។ បន្ទាប់​ពី​ឈ្នះ​ងាយ​ៗ Floyd Mayweather ​បាន​និយាយ​​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពួក​យើង​​អាច​​ផ្ដល់​ឲ្យ​អ្នក​គាំទ្រ​​នូវ​ការ​ប្រកួត​ដ៏​រំភើប។ អរគុណ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​មក​ទី​នេះ។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ម្ដង​ទៀត។ វីរបុរស​​ផ្សេង​ទៀត​ក៏​បាន​មក​ទី​នេះ ម្ចាស់​ខ្សែ​ក្រវាត់​​ពិភពលោក​៨​ស្ថាប័ន​ផ្សេង​​គ្នា​ Pacquiao។ ម្ចាស់​ជើងឯក​ដ៏​អស្ចារ្យ”៕ ...
ប្រដាល់

សៀវ ង៉ុយ ៖ បញ្ហាដែលអ្នកប្រដាល់គ្រប់គ្នាស្អប់ខ្លាំងបំផុតបានធ្លាក់មកលើខ្ញុំ រហូតស្ទើរតែដើរចេញពីគុនខ្មែរ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

សៀវ ង៉ុយ ៖ បញ្ហាដែលអ្នកប្រដាល់គ្រប់គ្នាស្អប់ខ្លាំងបំផុតបានធ្លាក់មកលើខ្ញុំ រហូតស្ទើរតែដើរចេញពីគុនខ្មែរ

ប្រដាល់
«ខ្ញុំស្ទើរតែដើរចេញពីគុនខ្មែរទៅហើយបង ដោយសារតែបញ្ហាចាប់គូមិនបានវ៉ៃសោះ ខ្ញុំមានបន្ទុកកូន៣នាក់ប្រពន្ធទៀត ហើយបងគិតមើលខានវ៉ៃចូល៦ខែពេញ។ បញ្ហានេះអ្នកប្រដាល់ណាក៏គេស្អប់ដែរបង ព្រោះបើហាត់មិនបានវ៉ៃគ្មានកម្លាំងហាត់ទេ ដូចបងដឹងស្រាប់អ្នកប្រដាល់មិនមានជីវភាពធូរធារដូចគេប៉ុន្មានទេ»។ នេះជាសម្ដីរបស់ សៀវ ង៉ុយ រៀបរាប់ទាំងអួលដើមកមកកាន់ Lee News ។  ក្រោយពេលប្រកួតចប់នៅលើសង្វៀនទាំងហត់អស់កម្លាំងស្ទើរដកដង្ហើមមិនដល់គ្នា អតីតម្ចាស់ជើងឯករងខ្សែក្រវាត់ One Strike របស់ស្ថានីយទូរទស្សន៍ PNN បានឲ្យដឹងថា តាំងពីបញ្ចប់ការប្រកួតខ្សែក្រវាត់នោះមក មិនដែលមានស្ថានីយណាហៅខ្លួនបានឡើងប្រកួតម្ដងឡើយ ពោលល្បាក់ខ្ទង់៦ ខែ។ មែនទែនទៅគេដឹងថា ខ្លួនមិនមែនជាកីឡាករលំដាប់អស្ចារ្យអ្វីនោះទេ គ្រាន់តែអ្នកល្មមៗមិនងាយស៊ីខ្លួនឡើយ។    សិស្សរបស់ក្លិប អភិរក្សគុនខ្មែររុងរឿង បញ្ជាក់ទៀតថា «ប្រពន្ធខ្ញុំដេញឲ្យខ្ញុំឈប់ហាត់ទៅ ព្រោះហាត់ធ្វើអីបើហាត់គ្មានអ្នកណាមើលឃើញហៅឡើងវ៉ៃផងហ្នឹង។ ពេលខ្លះកូនខ្ញុំសួរខ្ញុំថា ប៉ា, ប៉ាប្រកួតថ្ងៃណា? ខ្ញុំឆ្លើយថា ស្អែកកូនស្អែក? តាមពិតទៅគ្មានអ្នកណាហៅខ្ញុំឡើងវ៉ៃទេបងអើយ ចេះតែកុហកកូនទៅ។ ខ្ញុំអត់ដឹងថា មកពីអ្វីទេបង យើងដឹងថា យើងនៅប្រកួតបានតែគេមិនព្រមផ្ដល់ឱកាសឲ្យយើងសោះ»។  ជាមួយគ្នានោះលោក សួង បញ្ញា គ្រូបង្វឹករបស់ សៀវ ង៉ុយ បានពន្យល់បែបនេះថា លោកបានព្យាយាមទាក់ទងទៅគ្រប់ស្ថានីយដែរ ដើម្បីឲ្យសិស្សរបស់ខ្លួនបានឡើងសង្វៀន។ ប៉ុន្តែស្ថានីយទាំងអស់ដែលបានទាក់ទងទៅ បានឆ្លើយមកវិញថា អ្នកឧបត្ថម្ភគេចង់បានក្មេងៗ ឬ បញ្ហាចេះបញ្ហាចុះ មិនចេះអស់មិនចេះហើយ។  គ្រូបង្វឹកដដែលបន្ថែមទៀតថា គ្រប់ស្ថានីយគួរតែផ្ដល់ការលើកទឹកចិត្តខ្លះៗ ដូចជាផ្ដល់ឱកាសយូរៗបានវ៉ៃម្ដង ព្រោះថាបើខានវ៉ៃយូរពេកគ្នាបានចំណូលពីណាដើម្បីចិញ្ចឹមគ្រួសារ។ ណាមួយទៀតលោកមើលឃើញថា សៀវ ង៉ុយ ក៏នៅល្អដែរ ពោលគឺនៅប្រកួតបាន កុំចាំដល់គ្នាប្រកួតលែងកើតប្រកាសសុំជំនួយនោះមិនកើតទេ៕...
ប្រដាល់

អ្នកស្នេហាគុនខ្មែរផ្ទុះការវែកញែករឿងតម្លៃខ្លួនកីឡាករទៅវ៉ៃ  Thai Fight កាន់តែថោកពីមួយឆ្នាំទៅមួយឆ្នាំ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

អ្នកស្នេហាគុនខ្មែរផ្ទុះការវែកញែករឿងតម្លៃខ្លួនកីឡាករទៅវ៉ៃ  Thai Fight កាន់តែថោកពីមួយឆ្នាំទៅមួយឆ្នាំ

ប្រដាល់
ប្រិយមិត្តអ្នកស្នេហាគុនខ្មែរកំពុងតែផ្ទុះការវែកញែករឿងកីឡាករកម្ពុជាទៅវាយនៅ Thai Fight បានតម្លៃខ្លួនថោក ចាញ់កាលជំនាន់កីឡាករចាស់ៗដូចជា កែវ រំចង់ , សេន ប៊ុនថេន, កូននាគ វង្ស ណយ, អ៊ុង វីរៈ, ពេជ្រ សីហា និង ផល សោភ័ណ្ឌ ជាដើម...។      ដើមហេតុនៃការផ្ទុះការវែកញែកបន្ទាប់ពីថ្មីៗនេះត្រូវបានគេដឹងថា កីឡាករកម្ពុជាកម្ពុជាចំនួន២រូប ធន់ រិទ្ធី និង ធន់ ចាន់តាក់  នឹងត្រូវទៅប្រកួតក្នុងកម្មវិធីលំដាប់ធំមួយរបស់ថៃគឺ Thai Fight ដែលអ្នកទាំងពីរត្រូវបានលោក សំណព្វ អ្នកនាំកីឡាករខ្មែរទៅវាយនោះបានទម្លាយតម្លៃខ្លួនថា «មិនក្រោម៦៥០$ »។ ជាមួយគ្នានោះលោក ស៊ន អេលីត គ្រូបង្វឹករបស់ក្លិបនាយកដ្ឋានអង្គរក្សក៏បានទម្លាយដែរថា កាលពីពេលថ្មីៗមានមនុស្សម្នាក់ទាក់ទងមកខ្លួន ដើម្បីសួរនាំកីឡាករកម្ពុជា ម៉ឹន សុខហ៊ុច ទៅវាយនៅក្នុងកម្មវិធី Thai Fight ដែរ ប៉ុន្តែហ៊ានផ្ដល់តម្លៃខ្លួនដល់កីឡាករកម្ពុជាត្រឹម ២ម៉ឺនបាត គិតជាលុយដុល្លារប្រមាណជា ៥៤០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ក្រោយបានឮខាងថៃផ្ដល់តម្លៃខ្លួនថោក ហើយឲ្យទៅប៉ះកីឡាករលំដាប់ថៃគ្រូបង្វឹកដដែលមិនពេញចិត្តឡើយ នឹងបានពោលពាក្យមួយឃ្លាថា «លោកមិនឲ្យទៅវាយជាដាច់ខាត សុខចិត្តបិទក្លិបចោល។ ...ហេតុអីថៃផ្ដល់តម្លៃខ្លួនកីឡាករខ្មែរថោកយ៉ាងនេះ? »។  ក្រោយរឿងនេះផ្ទុះឡើងអតីតអ្នកលេងកណ្ដាប់ដៃថ្ម ពេជ្រ សីហា ទម្លាយថា ខ្លួនធ្លាប់ទៅវាយទទួលបានតម្លៃខ្លួនចំនួន១៥០០ ដុល្លារកាលឆ្នាំ២០១២។ ជុំវិញរឿងនេះលោក ពេជ្រ សុផាន់ គ្រូរបស់ ពេជ្រ សីហា បញ្ចេញទស្សនៈមកថា «ខ្ញុំធ្លាប់យក ពេជ្រ សីហា ទៅវាយនៅ Thai Fight ទទួលបាន១៥០០ ដុល្លារកាលឆ្នាំ២០១២ ហេតុអី១០ឆ្នាំក្រោយឆ្នាំ២០២២ តម្លៃខ្លួនកីឡាករខ្មែរយើងធ្លាក់ចុះខ្លាំងយ៉ាងនេះ»។ មិនខុសគ្នាប៉ុន្មានទេ កាលជំនាន់ កែវ រំចង់ ទៅវាយនៅ Thai Fight ឆ្នាំ២០១៦ ក៏ធ្លាប់ទទួលបានចំនួន២០០០ ដុល្លារ។ ដោយឡែកកីឡាករផ្សេងៗទៀតដូចជា សេន ប៊ុនថេន , កូននាគ វង្ស ណយ, អ៊ុង វីរៈ និង ផល សោភ័ណ្ឌ ក៏មិនខុសគ្នាប៉ុន្មានដែរកាលជំនាន់នោះ។   ជុំវិញករណីខាងលើក៏ត្រូវបានមហាជនអ្នកស្នេហាគុនខ្មែរជាច្រើនខំមិនឆ្លើយឆ្លងគ្នាទៅវិញទៅមក បង្កើតបានជាវេទិកាវែកញែកអ្នកខ្លះថា បើគេឲ្យថោកមិនបាច់ទៅវាយទេ ហើយអ្នកខ្លះទៀតគិតថា ថៃមើលងាយ ជាដើម៕ ...
ប្រដាល់

បញ្ហានេះហើយធ្វើឲ្យ ស សី នាំសិស្សទៅវ៉ៃនៅថៃថ្ងៃមុនចាញ់ទាំងមិនអស់ចិត្ត

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

បញ្ហានេះហើយធ្វើឲ្យ ស សី នាំសិស្សទៅវ៉ៃនៅថៃថ្ងៃមុនចាញ់ទាំងមិនអស់ចិត្ត

ប្រដាល់
ថ្មីៗនេះគ្រូបង្ហាត់ប្រដាល់នៅស្រុកមុខកំពូល ស សី បាននាំសិស្សសំណព្វ ស ធារ៉ា ទៅវ៉ៃនៅប្រទេសថៃ ក្បែរជាយដែនម៉ាឡេស៊ី ដោយការប្រកួតនោះយុវជនវ័យក្មេងរបស់កម្ពុជាប្រកួតចាញ់ពិន្ទុ កីឡាករថៃ Superball ។  ការប្រកួតនោះបានធ្វើឲ្យលោក ស សី ជាគ្រូបង្វឹកមិនអស់ចិត្តឡើយ ជាងនេះទៅទៀតពេលនេះលោកចេញមុខប្រកាស ចង់បង្កើតការប្រកួតរវាងកីឡាករទាំងពីរម្ដងទៀត ដោយធ្វើឡើងនៅខ្មែរវិញម្ដង។ លោកហ៊ានផ្ដល់តម្លៃខ្លួននូវទឹកប្រាក់ចំនួន៣០០ ដុល្លារដល់កីឡាករថៃខាងលើ ប្រសិនបើហ៊ានមកប្រកួតជាមួយ ធារ៉ា នៅខ្មែរវិញម្ដង  ចំពោះដើមចមដែលនាំឲ្យលោកចាញ់ទាំងមិនអស់ចិត្ត ពេលនាំ «ក្របីយន្ត» ស ធារ៉ា ទៅវាយនៅថៃនោះគឺដោយសារតែបញ្ហា ទីមួយគឺការធ្វើដំណើរមានរយៈពេលរហូតដល់ទៅ២ថ្ងៃទើបទៅដល់ទីតាំងប្រកួត ពោលជិះឡានចំនួន៥ ដំណាក់កាល និយាយទៅមានរយៈចម្ងាយឆ្ងាយណាស់រហូតដល់ជាយដែនម៉ាឡេស៊ីឯនោះ។ មួយចំណុចទៀតនោះគឺ ធារ៉ា មិនបានហ្វឹកហាត់ពេញលេញ លោកថា កាលនោះហាត់បានតែ២ថ្ងៃគត់។  «បាទ!កាលហ្នឹងខ្ញុំអឺ ព្រមទទួលការប្រកួតគេហើយ បើក្រឡាស់សម្ដីមិនកើត ហើយវាជិតដល់ថ្ងៃវ៉ៃផង។ ដល់ចឹងហាត់បានតែ២ថ្ងៃក៏ចេញដំណើរទៅប្រកួតទៅ។ ការធ្វើដំណើរឆ្ងាយណាស់បងអើយ ជិះឡាន២ថ្ងៃពេញ ដូរឡាន៥ដំណាក់កាលទើបដល់ កាលហ្នឹងយើងទៅដល់មុន២ថ្ងៃ តែ ធារ៉ា គ្នាគ្មានកម្លាំងទេ។ បងគិតមើលធ្វើដំណើរឆ្ងាយហើយពេលថ្លឹងទម្ងន់គេលើសយើង៨ខាំទៀតគឺគេ ៤៥,៨ គីឡូក្រាម យើងបាន ៤៥ គីឡូក្រាម។ ចឹងហើយទើបខ្ញុំចាញ់គេមិនអស់ចិត្តហ្នឹង បើខ្ញុំមើលក្បាច់វាយ ធារ៉ា ល្អជាង»។ នេះជាការសម្ដីលោក ស សី បានប្រាប់មកកាន់ Lee News ។  គួររម្លឹកថា ការប្រកួតរវាង ក្របីយន្ត ស ធារ៉ា និងយុវជនថៃ Superball  អ្នករៀបចំកម្មវិធីរបស់ថៃក៏បានផ្ដល់ថវិកាចំនួន ៣០០ ដុល្លារដល់ខាងកីឡាករកម្ពុជាដូចគ្នា ហើយការហូបចុក ធ្វើដំណើរត្រូវចំណាយខ្លួនឯងទៀត ទើបលោកប្រកាសព្រមផ្ដល់ប្រាក់៣០០ដុល្លារដូចគ្នា ព្រោះចង់ឲ្យគូនេះប៉ះគ្នាម្ដងទៀតនៅខ្មែរ ហើយបើសិនបានប្រកួតក្នុងថ្ងៃព្រឹត្តិការណ៍មហាគុនខ្មែរថ្ងៃទី២៧ ខែកញ្ញា ខាងមុននេះកាន់តែពិសេស៕   ...