លើសពីមិត្តរួមក្រុម Salah ផ្ញើសារលាទៅកាន់ Mane ក្រោយទៅចូលរួមជាមួយ Bayern

schedule 1 សប្ដាហ៍មុន 60 Views

ខ្សែ​បម្រើ​ប្រយុទ្ធ​ Mo Salah បាន​បង្ហោះ​សារ​លា​ទៅ​កាន់​​មិត្តរូម​ក្រុម Sadio Mane បន្ទាប់​ពី​សម្រេច​ចិត្ត​​ទៅ​ចូលរួម​ជាមួយ​​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich។

កីឡាករ​សញ្ជាតិ​សេណេហ្គាល់​វ័យ​៣០​ឆ្នាំ​​ បាន​បំពេញ​ការ​ផ្ទេរ​ក្នុង​​តម្លៃ​ខ្លួន​៣៥​លាន​ផោន​ទៅ​កាន់ Bayern កាល​ពី​យប់​មិញ។ គេ​បាន​​​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​នៅ​កីឡដ្ឋាន Allianz Arena ដែល​ជា​កន្លែង​ដែល​គេ​ត្រូវ​ជួយ​ Bayern បន្ត​​ការ​​គ្រប់គ្រង​ភាព​ខ្លាំង​​នៅ Bundesliga។



ការ​ចាកចេញ​​របស់​ Mane ធ្វើ​ឲ្យ Salah បាត់​ដៃ​គូ​ប្រយុទ្ធ​និង​មិត្តភ័ក្ដិ​​ដ៏​ល្អ​របស់​ខ្លួន។ កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​​ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែកាយ​បាន​បង្ហោះ​សារ​លា​​​​មួយ​លើ​បណ្ដាញ​សង្គម ​ភ្ជាប់​ជាមួយ​រូបថត​​៤​សន្លឹក​​ជាមួយ Mane អនុស្សាវរីយ៍​ធ្លាប់​លេង​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ។



សារ​នោះ Salah បាន​សរសេរ​ថា៖ “វា​ជា​ការ​រួម​ដំណើរ​ជាមួយ​គ្នា​ដ៏​លឿន។ អរគុណ​សម្រាប់​ពេលវេលា​ល្អ​ទាំងអស់ ហើយ​ខ្ញុំ​សូម​​ជូនពរ​ឯង​ទទួល​បាន​អ្វី​ដែល​ល្អ​ក្នុង​​​ដំណើរ​ជីវិត​ថ្មី។ អ្នក​នឹង​ត្រូវ​បាន​នឹក​​ដោយ​ពួក​យើង​ទាំងអស់​គ្នា”។

គួរបញ្ជាក់ថា ការលេង​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ​ ពួក​គេ​បាន​ជួយ Liverpool ឈ្នះ​ពាន Premier League, FA Cup, League Cup, Champions League, Club World Cup និង Super Cup៕

 

អត្ថបទស្រដៀង
បាល់ទាត់

Lothar Matthaus ៖ Ronaldo ជាអ្នកជំនួសដ៏ល្អឥតខ្ចោះ របស់ Lewandowski នៅ Bayern Munich

4 ម៉ោងមុន
4 ម៉ោងមុន

Lothar Matthaus ៖ Ronaldo ជាអ្នកជំនួសដ៏ល្អឥតខ្ចោះ របស់ Lewandowski នៅ Bayern Munich

បាល់ទាត់
វីរបុរសក្លឹបអាល្លឺម៉ង់ លោក Lothar Matthaus អះអាងថា Cristiano Ronaldo ចូលរួមជាមួយក្លឹប Bayern Munich នឹងមានភាពស៊ិចស៊ី ហើយ ជឿថាតារាព័រទុយហ្គាល់អាចក្លាយជាអ្នកជំនួស Robert Lewandowski ។ ថ្លែងមកកាន់ Sky Sport លោក Lothar Matthaus បានអះអាងថា អតីតក្រុមរបស់លោកគួរតែចុះហត្ថលេខាលើ Ronaldo ។ ដោយបន្ថែមថា កីឡាករសញ្ជាតិព័រទុយហ្គាល់ នឹងក្លាយជាអ្នកជំនួសដ៏ល្អឥតខ្ចោះ សម្រាប់ Lewandowski ដែលចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ លោក Matthaus និយាយថា៖« Ronaldo ទៅ Bayern ពិតជាសិចស៊ីណាស់! ប្រសិនបើអ្នកនៅ Munich មានគំនិតថា Cristiano Ronaldo នៅតែមានរាងកាយមាំមួនអាចលេងបានក្នុងរយៈពេល 1 ឬ 2 ឆ្នាំ អ្នកអាចទិញគេបាន»។ ការលើកឡើងរបស់ Matthaus ធ្វើឡើង បន្ទាប់ពីមានពាក្យចចាមរាមថា Ronaldo កំពុងតែចង់ចាកចេញពី Manchester United នៅរដូវក្តៅនេះ ខណៈដែលលោកចង់លេងនៅ Champions League ។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេរាយការណ៍ថា ជាគោលដៅសម្រាប់ Chelsea, PSG, Sporting និង Chelsea រួមជាមួយនឹងម្ចាស់ជើងឯកអាល្លឺម៉ង់ផងដែរ។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Robert Lewandowski បានបញ្ជាក់ថា គេនឹងមិនចុះកុងត្រាថ្មីជាមួយក្រុម Bundesliga នោះទេ ហើយត្រូវបានគេរាយការណ៍ថា ចង់ផ្ទេរទៅ Barcelona ៕...
បាល់ទាត់

ញាក់សាច់! ពេលដឹងតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់ Cristensen នៅ Barcelona

4 ម៉ោងមុន
4 ម៉ោងមុន

ញាក់សាច់! ពេលដឹងតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់ Cristensen នៅ Barcelona

បាល់ទាត់
ក្លិបអ្នកមានបុណ្យ Barcelona បាន​ប្រកាស​ចុះ​កុងត្រា​យក​បាន​ខ្សែ​ការពារ Andreas Christensen ដោយ​គ្មាន​​តម្លៃ​ខ្លួន ផ្លាស់​ពី​ក្លិប​យក្ស​របស់​អង់គ្លេស Chelsea។ កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​ Christensen វ័យ​២៦​ឆ្នាំ​​ បាន​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​នៅ​កីឡដ្ឋាន Camp Nou ជាមួយ​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​៥០០​លាន​អឺរ៉ូ។ Christensen ដែល​កើត​ចេញ​ពី​យុវជន​របស់​តោខៀវ លេង​បាន​១៦១​ប្រកួត​នៅ Stamford Bridge ហើយ​ធ្លាប់​ចំណាយ​ពេល​ខ្ចី​ជើង​​២​រដូវ​កាល​ជាមួយ​ក្រុម Borrussia Monchengladbach។ កីឡាកររូបនេះ ​ធ្លាប់​បាន​​ឈ្នះ​ពាន​ធំ​ៗ​ជា​ច្រើន​ដូច​​ជា Champions League, Europa League, UEFA Super Cup និង​ Club World Cup ជាមួយ Chelsea។ ការ​មក​ដល់​របស់ Christensen ដំណើរ​គ្នា​ជាមួយ​ខ្សែ​បម្រើ​Franck Kessie ដែល​ទើប​ផ្លាស់​ពី AC Milan មក​កាន់ Barca ដោយ​គ្មាន​តម្លៃ​ខ្លួន៕ ...
បាល់ទាត់

កីឡាករចាស់វស្សា Ashley Young បន្តកុងត្រាមួយឆ្នាំទៀតជាមួយ Aston Villa

4 ម៉ោងមុន
4 ម៉ោងមុន

កីឡាករចាស់វស្សា Ashley Young បន្តកុងត្រាមួយឆ្នាំទៀតជាមួយ Aston Villa

បាល់ទាត់
ខ្សែ​បម្រើ Ashley Young បាន​​បន្ត​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​​ទៀត​ជាមួយ​ក្លិប Aston Villa។ អតីត​កីឡាករ​របស់ Manchester United បាន​ត្រលប់​មក​កាន់ Villa ដោយ​​គ្មាន​តម្លៃ​ខ្លួន​ ផ្លាស់​ពី Inter Milan កាល​ពី​រដូវ​ក្ដៅ​មុន។ Young វ័យ​៣៦​ឆ្នាំ​បាន​បន្ថែម​កុងត្រា​ថ្មី​ជាមួយ Villa បន្ទាប់​ពី​​កិច្ចសន្យា​ចាស់​របស់​គេ​បាន​អស់​កាល​ពី​សប្ដាហ៍​មុន។ អ្នក​ចាត់​ការ​ Steven Gerrard និង​ក្រុម​ការងារ​នៅ​តែ​ចាត់​ទុក​កីឡាករ​សញ្ជាតិ​អង់គ្លេស​ខាង​លើ​ជា​គំរូ​សំខាន់​ទាំង​ក្រៅ​និង​ក្នុង​ទីលាន។ កុងត្រា​ថ្មី​នេះ​​បាន​ធ្វើ​ឲ្យ Young បន្ត​ជួយ Villa សម្រាប់​យុទ្ធនាការ​​ប្រកួត​រដូវ​កាល​២០២២-២៣។ ក្រៅ​ពី Young ក្លិប Aston បាន​នាំ​ចូល​សមាជិក​ថ្មី​៤​រូប​រួច​ទៅ​ហើយ​នៅ​រដូវ​ក្ដៅ​នេះ​ ក្នុង​នោះ Philippe Coutinho បាន​ផ្ទេរ​ជា​ផ្លូវ​ការ​មក​កាន់​ក្រុម​ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន​ពី​ Barca ក្រោយ​ខ្ចី​ជើង​លេង​មួយ​រដូវ​កាល។ខ្សែ​បម្រើ​ការពារ Boubaca Kamara ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លិប Marseille មួយ​សប្ដាហ៍​មុន​ពេល​​អ្នក​ចាំ​ទី Robin Olsen ចុះ​កុងត្រា​ជា​កីឡាករ​អចិន្ត្រៃយ៍​។ក្នុង​នោះ Villa ក៏​បាន​ទិញ​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល Diego Carlos ពី Sevilla ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន និង​ទទួល​បាន​ថ្លៃ​ពលកម្ម​១០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕...
បាល់ទាត់

កំពូលកីឡាករអង់គ្លេសទាំង 10 ដែលបានទៅប្រកបអាជីបនៅក្រៅប្រទេស

5 ម៉ោងមុន
5 ម៉ោងមុន

កំពូលកីឡាករអង់គ្លេសទាំង 10 ដែលបានទៅប្រកបអាជីបនៅក្រៅប្រទេស

បាល់ទាត់
វាជារឿងដ៏កម្រខ្លាំងណាស់ ក្នុងការឃើញកីឡាករបាល់ទាត់អង់គ្លេស ចេញទៅប្រកបអាជីបរបស់ពួកគេក្រៅពី Premier League ពីព្រោះថាលីកនេះ គឺជាលីកលេខ១របស់ពិភពលោក ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗ និងការប្រកួតជែងដ៏ស្វឹតស្វាញ។ យ៉ាងណាមិញ ក៏មានកីឡាករកំពូលៗមួយចំនួននៅគ្រប់ជំនាន់ ដែលផ្លាស់ចេញពីប្រទេសអង់គ្លេស ដើម្បីប្រកបអាជីពនៅលីកកំពូលអឺរ៉ុបផ្សេងទៀតដូចជា Laliga, Bundesliga និង League 1 ផងដែរ។ កីឡាករអង់គ្លេសលេចធ្លោមួយចំនួន ដែលបានសម្រេចចិត្តចាកចេញពី Premier League គឺមានដូចជាវីរៈបុរសអង់គ្លេស David Beckham, Gary Lineker, Michael Owen និង Paul Gascoigne ជាដើម។ ទាំង Beckham និង Owen លេងឱ្យ Real Madrid នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2000 ស្របពេលដែល Lineker និង Gascoigne លេងឱ្យ FC Barcelona និង Lazio។ ខាងក្រោមនេះ គឺជាកំពូលកីឡាករអង់គ្លេស ទាំង១០ ដែលប្រកបអាជីបនៅក្រៅប្រទេស។ ១ David Beckham កីឡាករបាល់ទាត់អង់គ្លេសដ៏អស្ចារ្យបំផុតម្នាក់គ្រប់ពេល David Beckham បានចូលរួមជាមួយ Real Madrid ពី Manchester United ក្នុងឆ្នាំ 2003 ហើយបានលេងនៅទីនោះអស់រយៈពេល 4 រដូវកាល និងឈ្នះពានរង្វាន់ជាច្រើន។ នៅឆ្នាំ 2007 លោកបានផ្លាស់ទៅក្លឹប LA Galaxy របស់ MLS ជាកន្លែងដែលលោកបានចំណាយពេលប្រាំរដូវកាលនៅទីនោះ។ នៅចន្លោះពេលនោះ លោកបានខ្ចីជើងរយៈពេលខ្លីចំនួនពីរដងនៅ AC Milan ក្នុងឆ្នាំ 2009 និង 2010។ ទីបំផុត លោកបានបញ្ចប់អាជីពរបស់ខ្លួននៅឆ្នាំ 2013 បន្ទាប់ពីចំណាយពេល 6 ខែនៅ PSG។ ២ Michael Owen មិត្តរួមក្រុមអង់គ្លេសរបស់លោក David Beckham កីឡាករ Michael Owen បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ 2004 មួយឆ្នាំ បន្ទាប់ពីការមកដល់របស់ Beckham។ ជាអកុសលការស្នាក់នៅរបស់លោកមានរយៈពេលខ្លីណាស់។ Owen បានញាំញីដោយរបួសច្រើនពេក ហើយលោកបានចាកចេញពីក្លឹបស្ដេចស បន្ទាប់ពីចូលរួមបានត្រឹមតែមួយរដូវកាល មុនពេលត្រលប់ទៅប្រទេសអង់គ្លេសវិញ។ ៣ Gary Lineker អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស បានផ្លាស់ទៅប្រទេសអេស្ប៉ាញ ដើម្បីចូលរួមជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona ពីក្លឹប Everton ក្នុងឆ្នាំ 1986 និងបានលេងឱ្យក្លឹបចំនួនបីរដូវកាល។ បន្ទាប់ពីត្រលប់មកពី Barcelona លោក បានចំណាយពេលបីឆ្នាំនៅ Tottenham មុនពេលបញ្ចប់អាជីពរបស់គាត់នៅក្លឹបជប៉ុន Nagoya Grampus ។ ៤ Paul Gascoigne ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្រុម Lazio របស់ក្របខ័ណ្ឌ Serie A ពី Tottenham Hotspur ក្នុងឆ្នាំ 1992 ហើយបានលេងចំនួន 3 រដូវកាល មុនពេលផ្លាស់ទៅប្រទេសស្កុតឡែន និងចូលរួមជាមួយក្រុម Rangers ។ ក្រោយមក លោកបានលេងឱ្យក្លឹបចិន Gansu Tianma រយៈពេលមួយឆ្នាំ ក្នុងឆ្នាំ 1993 ។ ៥ Steve McManaman អតីតវីរបុរស Liverpool បានចូលរួមជាមួយ Real Madrid ពីហង្សក្រហមក្នុងឆ្នាំ 1999 ហើយបានចំណាយពេល 4 រដូវកាលនៅក្លឹបយក្សអេស្ប៉ាញ។ នៅឆ្នាំ 2003 លោកបានត្រលប់ទៅលេងនៅ Premier League វិញ ដោយចូលរួមជាមួយ Manchester City អស់រយៈពេល 2ឆ្នាំ មុនពេលបញ្ចប់អាជីពរបស់លោកនៅឆ្នាំ 2005 ។ ៦ Jadon Sancho ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្លឹប Borussia Dortmund ក្នុងឆ្នាំ 2017 ពីថ្នាល Manchester City ហើយបានចំណាយពេល 4 រដូវកាលនៅក្លឹបអាល្លឺម៉ង់ មុនពេលត្រលប់មកអង់គ្លេសវិញ នៅឆ្នាំ 2021 និងចូលរួមជាមួយ Manchester United ក្នុងតម្លៃ 85 លានអឺរ៉ូ។ ៧ Jude Bellingham ខ្សែបម្រើវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយ Dortmund ពី Birmingham City ក្នុងឆ្នាំ 2020 ហើយបានលេងនៅទីនោះអស់រយៈពេលពីររដូវកាលកន្លងមក បច្ចុប្បន្នគេកំពុងប្រកបអាជីបនៅទីនោះ។ ៨ Tammy Abraham ក្លឹបក្រៅប្រទេស៖ AS Roma អតីតខ្សែប្រយុទ្ធ Chelsea និងជម្រើសជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយ AS Roma មុនរដូវកាល 2021/22 ។ នៅក្នុងយុទ្ធនាការដំបូងរបស់ខ្លួន Abraham រកបាន 17 គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប 37 ប្រកួត។ ៩ Kevin Keegan Kevin Keegan បានចាកចេញពីហង្សក្រហម បន្ទាប់ពីចំណាយពេលប្រាំមួយរដូវកាលក្នុងឆ្នាំ 1977 ហើយបានផ្លាស់ទៅប្រទេសអាឡឺម៉ង់ ដើម្បីចូលរួមជាមួយក្រុម Hamburger SV ជាកន្លែងដែលលោកបានលេងអស់រយៈពេល 3ឆ្នាំ។ Keegan មានតួនាទីសំខាន់ក្នុងក្រុម Hamburger ដោយជួយអោយក្រុមឈ្នះពាន Bundesliga ក្នុងរដូវកាល 1978/79 ហើយបានឈ្នះ Ballon d'Ors ពីរលើក កំឡុងពេលលោកនៅអាល្លឺម៉ង់។ ១០ លោក Glenn Hoddle អតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្រុម AS Monaco នៅ Ligue 1 ក្នុងឆ្នាំ 1987 ពីក្រុម Tottenham Hotspur ហើយបានលេងរយៈពេល 4 រដូវកាលនៅក្លឹបនេះ មុនពេលត្រឡប់ទៅប្រទេសអង់គ្លេស និងចូលរួមជាមួយ Swindon Town ។ពិតណាស់លោក បានលេងចុងក្រោយឱ្យតោខៀវ Chelsea ពីឆ្នាំ 1993 ដល់ 1995 មុនពេលប្រកាសចូលនិវត្តន៍៕  ...
បាល់ទាត់

តោខៀវ កំពុងនាំមុខ Bayern Munich លើការផ្ទេរ De Ligt ពីសេះបង្កង់

7 ម៉ោងមុន
7 ម៉ោងមុន

តោខៀវ កំពុងនាំមុខ Bayern Munich លើការផ្ទេរ De Ligt ពីសេះបង្កង់

បាល់ទាត់
ក្លិបតោខៀវ Chelsea នៅតែបន្តនាំមុខក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងការស្វែងរកការផ្ទេរខ្សែការពារកណ្តាលសញ្ជាតិហូឡង់ កីឡាករ Matthijs de Ligt ពីក្លុបសេះបង្កង់ Juventus។ ក្រុមតោខៀវ បានកំណត់កីឡាករហូឡង់រូបនេះថា ជាគោលដៅសំខាន់មួយនៅរដូវក្តៅនេះ ប៉ុន្តែក្រុម Bayern Munich បានប្រជែងនឹងក្រុមនៅ Stamford Bridge ក្នុងការនាំយកកីឡាករអន្តរជាតិហូឡង់  ដោយកំពុងប្រជែងយ៉ាងក្តៅគគុក សម្រាប់ការចុះហត្ថលេខាកីឡាករក្រុមសេះបង្កង់។ ពិតណាស់ Chelsea មាន​ភាគរយខ្ពស់ក្នុងការនាំ​យក​ខ្សែ​ការពារ​កណ្តាល​រូបនេះទៅ​ទីក្រុង​ឡុងដ៍។ យ៉ាងណាមិញ ​ស្ថានការណ៍​នៅ​តែ​ស្ថិត​ក្នុង​ភាព​តានតឹង​ដដែល ដោយ​  Bayern នៅតែមាន​ឱកាសឆកយក និង​ផ្តល់​សំណើ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បន្ថែម​ទៀត​ដល់ Juventus ។ មែនទែនទៅ ក្រុមនៅទូរីន មិនមានបំណងឲ្យកីឡាករវ័យ 22 ឆ្នាំរូបនេះចាកចេញនោះទេ ពោគឺពួកគេចង់រក្សាទុកកីឡាកររូបនេះជាមួយក្រុមរយៈពេលយូរ។ យ៉ាងណាមិញ នាយកប្រតិបត្តិក្លឹប Juventus លោក Maurizio Arrivabene បានលើកឡើងថា ៖«វាពិបាកណាស់ក្នុងការរក្សាកីឡាករ ហើយការរក្សាកីឡាករដែលចង់ចាកចេញគឺមិនអាចទៅរួចនោះទេ អ្នក​ណា​មាន​លុយ​ អ្នកនោះឈ្នះ»។ គិតមកទល់ពេលនេះ ក្រុមរបស់លោក Thomas Tuchel មិនទាន់ទិញបានកីឡាករណាម្នាក់នៅឡើយទេ ស្រមពេលដែលកីឡាករឆ្នើមទាំងដូចជា Antonio Rudiger និង Andreas Christensen ចាកចេញដោយមិនគិតថ្លៃ ខណៈ Romelu Lukaku បានចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅ Inter Milan៕ ...
បាល់ទាត់

ក្រុមហ៊ុន Suzuki ចែកម៉ូតូ១គ្រឿងទៅកាន់ក្លិបទាំង៨នៅលីគកំពូលកម្ពុជា

8 ម៉ោងមុន
8 ម៉ោងមុន

ក្រុមហ៊ុន Suzuki ចែកម៉ូតូ១គ្រឿងទៅកាន់ក្លិបទាំង៨នៅលីគកំពូលកម្ពុជា

បាល់ទាត់
នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ នេះខេមបូឌានព្រីមៀរលីគ បានសហការជាមួយក្រុមហ៊ុន Suzuki Motor Co., LTD of Cambodia បាន នាំយកម៉ូតូ (Suzuki) មួយគ្រឿង ទៅប្រគល់ជូន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅការិយាល័យ របស់ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៩:៣០នាទីព្រឹកនេះ។ ដោយប្រគល់ជូនដោយលោក ISAO TERADA Managing Director ទៅកាន់ដំណាងរបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក. ហ៊ាង ម៉េងហ៊ួ ប្រធានផ្នែកទីផ្សាររបស់ក្លិបផ្ទាល់។ រង្វាន់ម៉ូតូនេះគឺក្រុមហ៊ុន Suzuki Motor Co., LTD ផ្តល់ជូនក្លិប បាល់ទាត់ព្រះខ័នរាជស្វាយរៀង ដើម្បីប្រើប្រាស់ទូទៅ នៅក្នុងក្លិបបាល់ទាត់របស់ព្រះខ័នរាជផ្ទាល់។ ក្រុមហ៊ុន Suzuki Motor Co., LTD នឹងបន្តផ្តល់ជូនក្លិបបាល់ទាត់ទាំងអស់ (៨ក្លិប) ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២៕...
បាល់ទាត់

ស្ងាត់ៗ Pep Guardiola បញ្ចូនភ្នាក់ងារទៅមើលកីឡាករឆ្នើមរបស់ Bayern Munich

8 ម៉ោងមុន
8 ម៉ោងមុន

ស្ងាត់ៗ Pep Guardiola បញ្ចូនភ្នាក់ងារទៅមើលកីឡាករឆ្នើមរបស់ Bayern Munich

បាល់ទាត់
(បាល់ទាត់)៖ សារព័ត៌មាន  sportskeeda បានចុះផ្សាយថា ក្លិបមេឃខៀវ បានបញ្ចូនភ្នាក់ងាររបស់ខ្លួន ដើម្បីទៅមើលខ្សែបម្រើ Serge Gnabry នៃក្លិបជើងឯកអាល្លឺម៉ង់ FC Bayern Munich  ។ អ្នកកាសែតដ៏ល្បីល្បាញ Fabrizio Romano បានចុះផ្សាយថា ក្លិប Manchester City បានបញ្ជូនអ្នកតំណាងទៅឃ្លាំមើលខ្សែបម្រើ Serge Gnabry នៃក្លិប Bayern Munich ជាច្រើនដង ដើម្បីប្រាកដចិត្តថាគេអាចលេងក្នុងប្រព័ន្ធដឹកនាំរបស់លោក Pep Guardiola បាន។ Fabrizio Romano បានចុះផ្សាយថា៖ទោះជាមានពាក្យចចាមអារ៉ាមក៏ដោយ ក៏ Serge Gnabry មិនបានស្ថិតក្នុងបញ្ជីកីឡាករដែល Arsenal ចង់បានទេ។ FC Bayern បានស្នើកុងត្រាថ្មីដល់គេហើយតែមិនទាន់ទទួលបានចម្លើយជាក់លាក់ទេ។ បើនិយាយពីក្លិបនៅ Premier League វិញគឺ Man City បានបញ្ជូនភ្នាក់ងារទៅឃ្លាំមើលគេជាច្រើនដង ដើម្បីមើលថាគេពិតជាស័ក្តិសមនឹងប្រព័ន្ធនៃការលេងរបស់លោក Pep Guadriola មែនឬអត់ ប៉ុន្តែគ្មានសំណើតថ្លៃផ្លូវការណាមួយទៅ Bayern ទេ ដើម្បីស្នើសុំទិញរូបគេ៕ ...
បាល់ទាត់

ភ្នាក់ងារ Ronaldo ចរចារឲ្យទៅលេងក្លិបយក្សអេស្ប៉ាញវិញ

8 ម៉ោងមុន
8 ម៉ោងមុន

ភ្នាក់ងារ Ronaldo ចរចារឲ្យទៅលេងក្លិបយក្សអេស្ប៉ាញវិញ

បាល់ទាត់
(បាល់ទាត់)៖ សារព័ត៌មាន Metro បានចុះផ្សាយយ៉ាងភ្ញាក់ផ្អើលថា Ronaldo កំពុងបើកកិច្ចពិភាក្សា ឈានដល់ការចុះកុងត្រាជាមួយ ក្លិបអ្នកមានបុណ្យ Barcelona  ដែលមានមូលដ្ឋាននៅក្នុងទឹកដីអេស្ប៉ាញ។ លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា កំពុងបើកកិច្ចពិភាក្សាជាមួយប្រធានក្លិប Barcelona លោក Joan Laporta ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ មកកាន់កីឡដ្ឋាន Camp Nou។ កាលពីដើមរដូវកាលមុន Ronaldo បានបង្កើតភាពភ្ញាក់ផ្អើលពេញពិភពបាល់ទាត់អំពីការវិលត្រឡប់មកកាន់ Man Utd វិញជាលើកទីពីរ ដោយរូបគេបានរួមចំណែកទាត់បញ្ចូលទីបានបាន២៤គ្រាប់ គិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការជួយក្រុមឈ្នះពានរង្វាន់អ្វីមួយឡើយ សូម្បីតែកៅអីលេងក្នុងពានរង្វាន់ Champions League ។ អ្វីដែលភ្ញាក់ផ្អើល CR7 មិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមតាមការគ្រោងទុកឡើយ ដែលជាសញ្ញាមួយបញ្ជាក់ថា រូបគេនឹងមិនបន្តលេងនៅជាមួយក្រុមឡើយ។ គេហទំព័រ AS បានលើកឡើងថា  លោក Mendes បានធ្វើការណាត់ជួបជាមួយលោក Laporta ដោយបានលើកយកប្រធានបទ Ronaldo មកធ្វើការពិភាក្សាគ្នាជុំវិញលទ្ធភាពនាំយកមករួមគេមកកាន់ Barcelona បន្ទាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមអ្នកមានបុណ្យហាក់មានភាពល្អប្រសើរឡើងវិញ ៕...
បាល់ទាត់

ក្លិបសារិការព្រៃ ព្យាយាមប្រជែងជាមួយកាំភ្លើងធំ ដើម្បីយកខ្សែបម្រើម្នាក់របស់ Leicester City

9 ម៉ោងមុន
9 ម៉ោងមុន

ក្លិបសារិការព្រៃ ព្យាយាមប្រជែងជាមួយកាំភ្លើងធំ ដើម្បីយកខ្សែបម្រើម្នាក់របស់ Leicester City

បាល់ទាត់
(បាល់ទាត់)៖ ក្លិបសារិការព្រៃ Newcastle នៅរដូវកាលនេះបានព្យាយាមយ៉ាងខ្លាំងក្នុងការផ្ទេរកីឡាករចូលក្លិប ហើយក៏បានដាក់គោលដៅថ្មីមួយទៀតប្រជែងជាមួយក្រុមកាំភ្លើងធំ ដើម្បីយកខ្សែបម្រើម្នាក់ដ៏ឆ្នើមរបស់ក្រុមកញ្ជ្រោងខៀវ Leicester City។ យោងតាម sportskeeda បានចុះផ្សាយថា គ្រូបង្វឹកក្លិបខាងលើលោក Eddie Howe បានទិញយក ខ្សែការពារ Sven Botman, Matt Targett និង Nick Pope រួចមកហើយ  ប៉ុន្តែហាក់ទន់ជ្រាយដោយខ្វះតំបន់បម្រើកណ្តាល ដែលជាចំណុចចលករដ៏ខ្លាំងក្លា សម្រាប់លេងនារដូវកាលខាងមុខ ។ សារព័ត៌មាន CBS Sports Golazo បានរាយការណ៍ថា Newcastle ពេញចិត្ត Tielemans ណាស់និងអាចចូលប្រជែងជាមួយកាំភ្លើងធំរបស់លោក Mikel Arteta ខណៈដែល Manchester United ក៏ចាប់អារម្មណ៍ខ្សែបម្រើនេះដែរ។ ថ្វីបើសារិកាព្រៃចង់បានពិតមែន តែក្លិបនេះ មិនទាន់ដាក់សំណើរតថ្លៃជាផ្លូវការនោះឡើយទេ ខណៈ Arsenal បានកៀកចុះកុងត្រាយកខ្សែបម្រើរូបនេះហើយដែរព្រោះ Youri Tielemans បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចអស់ទៅហើយ៕...