គ្រូបង្វឹក កុក បូរីស នៅម៉ាឡេស៊ី ត្រូវសម្រាករយ:ពេលខ្លីក្រោយដឹកនាំ Sarawak ធ្លាក់ដល់បាតតារាង
គណៈគ្រប់គ្រងក្លិប Sarawak United FC បានឈានដល់ការព្រមព្រៀងជាមួយគ្រូបង្វឹកលោក B. Satiananthan ដើម្បីអនុញ្ញាតឱ្យលោកសម្រាករយ:ពេលខ្លីពីកីឡាបាល់ទាត់ ដោយសារកត្តាសុខភាព បន្ទាប់ពីទទួលបានការណែនាំពីវេជ្ជបណ្ឌិត។
ក្រុមបាល់ទាត់ Sarawak United ដែលជាទ្រនំរបស់ខ្សែការពារ កុក បូរីស សមាជិកក្រុមជម្រើសជាតិកម្ពុជា បានបន្តបរាជ័យក្នុងសប្ដាហ៍ទី១០នៃពានរង្វាន់លីគកំពូលម៉ាឡេស៊ី Malaysia Super League 2022 ។
សប្ដាហ៍ទី១០ នេះក្រុម Sarawak United បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Selangor FC ដោយលទ្ធផល ៧ទល់០ លើទីលានកីឡដ្ឋាន MBPJ Stadium ធ្វើឲ្យពួកគេធ្លាក់ទៅឈរលេខ១២ក្នុងតំបន់កាត់ចោល ក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៧ មានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ៕