សហព័ន្ធ គួរលៃលក ថវិកាបានពីសង្វៀនផ្សេងៗ ធ្វើកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដើម្បីបណ្តុះអ្នកបន្តវេន កុំនៅដេកធ្មឹងចឹង!

schedule 1 សប្ដាហ៍មុន 68 Views

ភ្នំពេញ៖ ឬស្សីធំធាត់ ឡើងធំដើមខ្ពស់ ក៏ព្រោះវាមានប្រភពរបស់វា ដែលកើតចេញពីទំពាំង ដូចគ្នានេះដែរ គុនខ្មែរ ដើម្បីបានភាពល្បីល្បាញ ក៏គួរតែព្យាយាមបង្កើតកម្មវិធីថ្នាលគុនខ្មែរឲ្យបានជាប្រចាំ ទើបអាចធ្វើឲ្យគុនខ្មែរ​ខ្លាំងក្លា បាន ។ 
មកដល់ចំណុចនេះ អ្នកតាមដានស្នេហាគុនខ្មែរ ចង់ឃើញសង្វៀនថ្នាលគុនខ្មែរ កើតឡើងជាប្រចាំ ដែលជាការផ្តល់ឱកាស​ឲ្យក្មេងៗ ជំនាន់ក្រោយ ដកស្រង់បទពិសោធន៍  នឹងបន្តធ្វើការកម្មវិធីវៃ ដណ្តើមប្រាក់លានជាដើម ក្នុងន័យជំរុញ ឲ្យបណ្តាក្លិបបង្រៀន ហ្វឹកហាត់ជំហរ និងក្បាច់ ឲ្យបាន ត្រឹមត្រូវ ដើម្បីត្រៀមប្រកួតផងដែរ ។

ប្អូនបង្កើតនាគខ្មៅ ឃឹម ឌីម៉ា មកសងសឹក កក្រើកដល់ហើយ, ឌឹម សារ៉ា Vs ឃីម ឌីមី  05/08/19, ពន្លកគុនខ្មែរ - YouTube

មានការលើកឡើងពីអ្នកគាំទ្ររបស់គុនខ្មែរជាច្រើនបានលើកឡើងថា សហព័ន្ធទទួលបានថវិកាពីសង្វៀនគុនខ្មែរប្រចាំសប្តាហ៍ និងរាល់ខែច្រើន គួរតែលៃលក បង្កើតសង្វៀនឲ្យខានតែបានសម្រាប់បណ្តុះបណ្តាលពន្លកគុនខ្មែរ ឲ្យខានតែបាន កុំដល់ថ្នាក់មិនគិតគូ ពីមួយជំនាន់ហើយ មួយជំនាន់ទៀត ។ ការដេកធ្មឹង មិនខ្វល់ ដោយមិនលៃលក បង្កើតសង្វៀន វាហាក់បង្ហាញពី ភាពអសមត្ថភាពក្នុងការដឹកនាំ គុនខ្មែរ  នឹង​មិនអាច​ធ្វើឲ្យគុនខ្មែរបានល្បីនោះទេ  ដូច្នេះ គួរតែបើកភ្នែកផង កុំដល់ថ្នាក់ពឹងទៅលើបណ្តាក្លិបច្រើនពេក៕

អត្ថបទស្រដៀង
ប្រដាល់

ប៉ឺត សង្ឃឹម និង ម៉ឺន មេឃា ត្រៀមខ្លួនរួចរាល់តតាំងជាមួយជើងខ្លាំងមកពី ២ប្រទេសផ្សេងគ្នា

2 ម៉ោងមុន
2 ម៉ោងមុន

ប៉ឺត សង្ឃឹម និង ម៉ឺន មេឃា ត្រៀមខ្លួនរួចរាល់តតាំងជាមួយជើងខ្លាំងមកពី ២ប្រទេសផ្សេងគ្នា

ប្រដាល់
ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា ២រូប គឺប៉ឺត សង្ឃឹម និងកីឡាករ ម៉ឺន មេឃា បាន ត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយដៃគូមកពី ២ប្រទេសផ្សេងគ្នា ក្នុងព្រឹត្តិការណ៍ «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022» នាល្ងាចថ្ងៃទី០៦ ខែកក្កដាស្អែកនេះ នៅក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រោយថ្លឹងទម្ងន់ និងពិនិត្យសុខភាពមុនការប្រកួត នៅថ្ងៃទី០៥ ខែកក្កដានេះ ប៉ឺត សង្ឃឹម ម្ចាស់មេដាយមាសលើវិញ្ញាសាកីឡាប្រដាល់ឃីកបុកស៊ីង និងកីឡាករ ម៉ឺន មេឃា ម្ចាស់មេដាយមាសកីឡាវ៉ូវីណាម បានលើកឡើងស្រដៀងគ្នាថា ពួកគេសប្បាយចិត្តណាស់ ដែលបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាច្រើនសប្ដាហ៍ ដើម្បីពង្រឹងទាំងកម្លាំង និងបច្ចេកទេស។ ប៉ឺត សង្ឃឹម បញ្ជាក់ថា៖«ការប្ដូរពីឃីកបុកស៊ីង មកប្រកួតប្រដាល់គុនខ្មែរនេះ ខ្ញុំគិតថា មិនជាបញ្ហាចោទនោះទេ ដោយសារខ្ញុំមានមូលដ្ឋានគ្រឹះពីប្រដាល់គុនខ្មែរមកជាច្រើនមកហើយ។ ខ្ញុំពិតជាសប្បាយចិត្ត ដែលបានចូលរួមប្រកួតកម្មវិធី World Fight ដែលជាកម្មវិធីដ៏ធំលំដាប់ពិភពលោក ហើយក៏ជាបទពិសោធន៍ថ្មី សម្រាប់ការប្រកួតអន្ដរជាតិធំៗ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ»។ ចំណែកកីឡាករ ម៉ឺន មេឃា បានប្ដេជ្ញនឹងធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើមជ័យជម្នះ ពោលគឺវាយដោយទំនុកចិត្ត និងអស់ពីសមត្ថភាព ទោះបីរូបគេទទួលស្គាល់ដៃគូរបស់ខ្លួន គឺជាជើងខ្លាំងមួយរូបក៏ដោយ។ មេឃា និយាយថា៖«សម្រាប់ការហ្វឹកហាត់របស់ខ្ញុំ គឺខ្ញុំត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតស្អែកនេះ។ ខ្ញុំនៅតែហ្វឹកហាត់កីឡាវ៉ូវីណាមរៀងរាល់ថ្ងៃ បន្ទាប់មកបានខ្ញុំហាត់ប្រដាល់គុនខ្មែរ។ អ៊ីចឹងការហ្វឹកហាត់របស់ខ្ញុំ គឺហាត់ខ្លាំងទ្វេដង។ ដូច្នេះខ្ញុំគិតថា ទាំងបច្ចេកទេស និងកម្លាំង វាលើសពីធម្មតា ដែលខ្ញុំហ្វឹកហាត់ទាំង ២វិញ្ញាសា ក្នុងនោះវ៉ូវីណាម លោកគ្រូគាត់បង្ហាត់ក្បាច់ជើងទាត់ច្រើន ហើយគុនខ្មែរ គឺហាត់ដៃច្រើន...»។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ដ៏ធំ ដែលរៀបចំដោយស្ថាប័ន World Fight នេះ ប៉ឺត សង្ឃឹម នឹងត្រូវជួបកីឡាករថៃ Pen Thepeak Muangnon ទម្ងន់ ៥៧.២គីឡូក្រាម ខណៈកីឡាករ ម៉ឺន មេឃា នឹងត្រូវជួបកីឡាករប្រេស៊ីល Felype Souza ក្នុងនាមគូដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។ ក្រៅពីនេះ ក៏មានគូខ្លាំងៗ ៣គូផ្សេងទៀតដែរ រួមមានកីឡាករកម្ពុជា កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រាលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាការិនីកម្ពុជា ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet ទម្ងន់ ៥៣.៥គីឡូក្រាម។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺគូអន្ដរជាតិដ៏កក្រើក ក្នុងជំនួបរវាងជើងខ្លាំងថៃ Buakaw Banchamek ជួបជើងខ្លាំងប៉េឡារុស Varats Dzmitry ទម្ងន់ ៧១គីឡូក្រាម៕...
ប្រដាល់

រ៉ា រ៉ង ក្រោយរបួសធ្ងន់ ទទួលការរ៉ាប់រ៉ងព្យាបាលទាំងស្រុង​ពីសំណាក់លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន

មួយថ្ងៃមុន
មួយថ្ងៃមុន

រ៉ា រ៉ង ក្រោយរបួសធ្ងន់ ទទួលការរ៉ាប់រ៉ងព្យាបាលទាំងស្រុង​ពីសំណាក់លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន

ប្រដាល់
(ភ្នំពេញ)៖ ក្រោយពីពើបប្រទះបញ្ហារបួសធ្ងន់ធ្ងរ អំឡុងកាលប្រកួតនាពេលថ្មីៗនេះ លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន និងថ្នាក់ដឹកនាំនៃស្ថានីយ៍ទូរទស្សន៍មួយនេះ បានយកចិត្តទុកដាក់ចំពោះ កីឡាករខាងលើ ដោយរ៉ាប់រ៉ងការព្យាបាលទាំងស្រុង​។ បើតាមលោក នាង ស៊ីវត្ថា អ្នកគ្រប់គ្រងប្រដាល់របស់ទូរទស្សន៍បាយ័ន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងផងដែរថា ម៉ោ​ង​១​០​ ​ព្រឹ​ក​នេះ​រ៉ា​ ​រ៉​ង​ ​ហា​ក់​មាន​ស​ភា​ព​ល្អ​វិ​ញ​ខ្លះ​​ ​…​.​.​ទោះ​ជា​យ៉ា​ង​ណា​ក្រុ​មកា​រ​ងា​រ​រ​ប​ស់​ស្ថា​នី​យ៍​ទូ​រ​ទ​ស្ស​ន៍​បា​យ័​ន​ ​ក្រោ​ម​ចំ​ណា​ត់​តាំ​ង​ដ៍​ខ្ព​ង់​ខ្ព​ស់​ពី​សំ​ណា​ក់​លោ​ក​ជំ​ទា​វ​ហ៊ុ​ន​ ​ម៉ា​ណា​ ​អ​គ្គ​នា​យិ​កា​ ​និ​ង​ថ្នា​ក់​ដឹ​ក​នាំ​ថ្នា​ក់​ប​ន្ទា​ប់​ៗ​ ​មិ​ន​ទៅ​ណា​ឆ្ងា​យ​ពី​សុ​ខ​ទុ​ក្ខ​រ៉ា​រ៉​ង​ ​និ​ង​ក្រុ​ម​គ្រួ​សា​រ​រ​ប​ស់​គេ​ឡើយ​ ​គឺ​ផ្តោ​ត​កា​រ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​និ​ង​ទ​ទួ​លខុ​ស​ត្រូ​វ​លើ​កា​រ​ទំ​នុ​ក​បំ​រ៉ុ​ង​គ្រ​ប់​បែ​ប​យ៉ា​ង​រា​ប់​ទាំ​ង​ដោះ​ស្រា​យ​ជី​វ​ភា​ព​គ្រួ​សា​រ​រ៉ា​រ៉​ង​ក្នុ​ង​កំ​ឡុ​ង​ពេ​ល​កំ​ដ​រ​អ្ន​ក​ជ​​ម្ងឺ​ក្នុង​ម​​ន្ទី​ពេទ្យ​​ ។  ក្នុងនោះ លោក នាង ស៊ីវត្ថា ក៏បានថ្លែង​អំណេរគុណដល់ ​មន្ទី​ពេ​ទ្យ​ ​ចា​រី​ ​(​វា​ល​ស្បូ​វ​)​ដែ​ល​ប្រឹ​ង​ប្រែ​ង​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​យ៉ា​ង​ស​ក​ម្ម​អ​រ​គុ​ណ​លោ​ក​វេជ្ជ​ប​ណ្ឌឹ​ត​ ​ជឹ​ម​ ​ផ​ល្លា​(​វេ​ជ្ជ​.​ប្រ​ចាំ​កា​រស្ថា​នី​យ​ទូ​រទស្ស​ន៍​បា​យ័​ន​ក្នុង​ក​ម្ម​វិ​ធី​​ប្រដា​ល់​​)ដែ​ល​បា​ន​ដុ​ត​ដៃដុ​ត​ជើ​​ង​យ៉ា​ង​ស​ក​ម្ម​ ។ ដំណឹងនេះក៏បានធ្វើឲ្យអ្នកស្នេហា គុនខ្មែរ អស់ក្តីបារម្ភចំពោះ កីឡាករគុនខ្មែរខាងលើ ផងដែរ ៕  ...
ប្រដាល់

លទ្ធផល ពេជ្រ សម្បត្តិ និង ទួនប៉េ យប់មិញ ស្ថិតក្រោមការស៊ើបអង្កេត​

មួយថ្ងៃមុន
មួយថ្ងៃមុន

លទ្ធផល ពេជ្រ សម្បត្តិ និង ទួនប៉េ យប់មិញ ស្ថិតក្រោមការស៊ើបអង្កេត​

ប្រដាល់
ភ្នំពេញ៖រឿងរ៉ាវក្របីព្រៃ ពេជ្រ សម្បត្តិ និង ទួនប៉េ សម្រាប់ការប្រកួតយប់មិញនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ក៏ព្រោះតែលទ្ធផល ហាក់មិនសមតាមអ្វីដែលទស្សនិកជនចង់បានឡើយ  ។​ ក្រោយប្រកាសលទ្ធផល ឲ្យទួនប៉េ ឈ្នះទាំងក្បាលឈាមជោគ នេះបានធ្វើឲ្យមហាជនប្រតិកម្ម  និង នឹងលើកនូវមតិផ្សេងៗ ដែលមិនពេញចិត្តចំពោះលទ្ធផល ដែលចៅក្រម និងគណៈកម្មការ ប្រដាល់នៅរាត្រីយប់មិញនេះ សម្រេច​ទាល់តែសោះ ។ លោកពេជ្រ សុផាន់ គ្រូ ពេជ្រ សម្បត្តិ បានជូនដំណឹងលើបណ្តាញទំនាក់ទំនងសង្គមថា សូ​ម​អរ​គុ​ណ​ដ​ល់​ពុ​ក​ម៉ែ​ប​ង​ប្អូ​ន​អ្ន​ក​គាំ​ទ្រ​ ​ក្រ​បី​ព្រៃ​ ​ពេ​ជ្រ​ ​ស​ម្ប​​ត្តិ ​ទូ​ទាំ​​ង​ប្រ​ទេ​ស​ ​ដោ​យ​សា​រ​កា​រ​ប្រ​កួ​ត​យ​ប់​មិ​ញ​ ​ផ្ទុះ​កា​រ​មិ​ន​ពេ​ញ​ចិ​ត្ត​នូ​វ​ល​ទ្ធ​ផ​ល​ប្រ​កួ​ត​ ដូ​ច្នេះ ​ម៉ោ​ង​៣​រ​សៀ​ល​ថ្ងៃ​នេះ​ ​ស​ហ​ព័​ន្ធ​កី​ឡា​ប្រ​ដា​ល់​គុ​ន​ខ្មែ​រ​ ​នឹ​ង​មាន​​ការ​​ប្រ​ជុំ​សើ​រើត្រួ​ត​ពិ​និ​ត្យ​ល​ទ្ធ​ផ​ល​ឡើ​​ង​​វិ​ញ​.ប្រសិ​ន​បើ​ត្រួ​ត​ពិ​និ​ត្យ​ឃើ​ញ​​ថា​ ​ពេ​ជ្រ ​​ស​​​ម្ប​ត្តិ​ ​ឈ្នះ​កា​រ​ប្រ​កួ​ត​យ​ប់​មិ​ញ​ ​នោះ​ល​ទ្ធ​ផ​ល​នឹ​ង​កែ​​ប្រែឡើ​ង​​វិ​ញ ។  អ៊ីចឹងយើងមានតែរងចាំទស្សនា​ទាំងអស់គ្នា ថាតើលទ្ធផល នេះនឹងប្រែប្រួលទៅជាយ៉ាងណា  ? ​\ ...
ប្រដាល់

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

5 ថ្ងៃមុន
5 ថ្ងៃមុន

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

ប្រដាល់
ទីបំផុត វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ក្នុងកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ នៃស្ថានីយ ទូរទស្សន៍ PNN បានឈានមកដល់ហើយ នាថ្ងៃ អាទិត្យ  ទី០៣ ខែកក្កដា  ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ រវាងកំពូលអ្នកលេងក្បាច់ រិន ដេវិត និងខ្លាចាស់ សៀវ ង៉ុយ។ ឆ្លងកាត់វគ្គជម្រុះជាច្រើនសប្ដាហ៍រយៈពេលប្រមាណ៦ខែ បានរកឃើញជើងខ្លាំងគុនខ្មែរពីររូប ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង១៦រូប គឺ រិន ដេវីត  និង សៀវ ង៉ុយ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រប្រឈមគ្នាដ៏សំខាន់មួយនេះ. តើនរណាជាម្ចាស់ប្រាក់រង្វាន់១ម៉ឺនដុល្លារ និងក្រវាត់ដ៏ស្រស់ស្អាត ពីកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ លើប្រភេទទម្ងន់៦០គីឡូក្រាម នាសប្ដាហ៍នេះ?  កាន់តែពិសេស និងកក្រើក ក្នុងកម្មវិធីតែមួយ គូអមវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ រវាង រិន ដេវីត និង សៀវ ង៉ុយ ក្នុងនោះ គូ មិត្តភាព អន្តរជាតិ ONESTRIKE សែន រ៉ាដេត ត្រូវប្រឈមជើងខ្លាំងថៃ ភេត ផាត់ឆារ៉ាក់ ប្រកួត១ទឹក៧នាទី មានពីរទឹក ដើម្បីរកឈ្នះទទួលបាន១លានរៀលបន្ថែមពី Ganzberg។ ដោយឡែក សម្រាប់គូមិត្តភាពជាតិ ជំនួបសងសឹក គឿង សុវណ្ណឃឹម តតាំង យុទ្ធថាន់ ចាន់រាជ្យ ស្របពេល ឃន សុម៉ាលី ប៉ះ យ៉ន ពីសី លើសង្វៀន Ganzberg One Strike ដូចគ្នាផងដែរ។ សូម បញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕...
ប្រដាល់

​ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូង​ចម្រាស់ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

​ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូង​ចម្រាស់ 

ប្រដាល់
ភ្នំពេញ៖ ក្រោយរឿងបាចសាចពេញបណ្តាញសង្គម ពាក់ព័ន្ធរឿងមិនឲ្យតម្លៃខ្លួន ដល់កីឡាករ នី សុភី ស្រាប់តែ ធ្លាយព័ត៌មានចុងក្រោយមកថា បញ្ហាទាំងនោះត្រូវបានដោះស្រាយរួចរាល់ហើយ ។ មុនដំណោះស្រាយបញ្ហាខាងលើ បានឡើងសារនៅលើបណ្តាញសង្គមថា  ​ខ្ញុំ​ច​ង់​សួ​រ​ថា​លុ​យ​ត​ម្លៃ​ខ្លួ​ន​រ​ប​ស់​ខ្ញុំ​ ​បើ​ក​អោ​យ​ខ្ញុំ​ទេ​ ​ព្រោះ​ខ្ញុំ​ឡើ​ង​ប្រ​កួ​ត​ដើ​រ​ចូ​ល​វៃ​ ​៤​ ​​ទឹក​ពេ​ញ​មិ​ន​បា​ន​ដើ​រ​ថ​យ​ក្រោ​យ​ទេ​​ ខ្ញុំ​ច​ង់​ដ​ល់​អ្ន​ក​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ប្រ​កួ​តនៅ​​ភី​អឹ​ន​ៗ​តើ​ឲ្យ​ត​ម្លៃ​ខ្លួ​នខ្ញុំ​ដែ​រ​ឬ​ទេ​អោ​យ​មិ​ន​ឲ្យ​ព្រោះ​ត​ម្លៃ​ខ្លួ​ន​រ​ប​ស់​​ខ្ញុំពេ​ញ​តើ​ហេ​តុ​អ្វី​មិ​ន​ឱ្យ​ត​ម្លៃ​ខ្លួ​ន​ខ្ញុំ​ព្រោះ​ថា​ខ្ញុំ​ខុ​ស​អ្វី​ច​ង់​សួ​រ​ប​ន្តិ​ច​តើខ្ញុំ​ដើ​រ​ចូ​ល​​វៃ​ខុ​ស​ឬក៏​ដោ​យ​ថ​យ​​ឈ្នះ​ ។ ដំណឹងបាចសាចពេញបណ្តាញសង្គម ព្រោងព្រាតយ៉ាងដូច្នោះ ក៏ស្រាប់តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា ធ្លាយចេញ នូវព័ត៌មានដ៏ទុកចិត្តមួយថា តម្លៃខ្លួន របស់នី សុភី ឬ ឡុង សុភី ត្រូវបានទម្លាយចេញរួចរាល់ហើយ ដោយខាងស្ថានីយ៍បានដោះស្រាយជូន ដើម្បីបញ្ចប់បញ្ហា ដ៏ចម្រូង​ចម្រាស់នេះ ។តាមប្រភពមួយបានបង្ហើបថា ឡុង សុភី នឹងទទួលថវិកាពេញ៥០០ដុល្លារ ពេញតែម្តង​។ ទន្ទឹមជាមួយគ្នានោះដែរ អ្នកលេងក្បាច់មាន់ចឹកស្រូវ ខាងលើ បានបញ្ជាក់ថា កិត្តិយសខ្ញុំខំប្រឹងរយៈពេលជាង 20 ឆ្នាំឥឡូវពេលនេះខ្ញុំបញ្ចប់រឿងត្រឹមហ្នឹងចុះខ្ញុំមិនចង់បន្តរឿងដំណើរទៅមុខទៀតទេ សូមអរគុណ បងប្អូនទាំងអស់គ្នា ដែលគាំទ្រ ឈ្នះ ឈ្នះ ឈ្នះ ទាំងអស់គ្នា ៕    ...
ប្រដាល់

នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក

ប្រដាល់
ភ្នំពេញ៖ កីឡាករក្បាច់មាន់ចឹកស្រូវ នី សុភី បានប្រកាន់គោលជំហរដោយមិនលុបចោលនូវអ្វីដែលគេបានសរសេរតាមហ្វេសប៊ុក នូវការទាមទារពីកំលាំងញើសឈាមរបស់គេ ក្រោយអាជ្ញាកណ្តាលបណ្តេញគេចុះ  ពីការប្រកួតថែមទាំងមិនឲ្យតម្លៃខ្លួន ។  នី សុភី ឬ ឡុង សុភី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លុយប៉ុណ្ណឹងវាមិនច្រើនសម្រាប់អ្នក តែវាជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខំប្រឹងការប្រកួត បើចង់សួរខ្ញុំអាចទាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទ📱093432226  📱093432226 ។  ក្រោយការសេរថានេះ នី សុភី បានអះអាងថា ខាងសហព័ន្ធប្រដាល់គុនខ្មែរ បានស្នើសុំឲ្យលុបចោលនូវអ្វីដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែកីឡាករ ចាស់វស្សានេះ បានបញ្ជាក់ថា រូបគេមិនលុបចោលឡើយ ក៏ព្រោះថា រូបគេ មិនបានខុស ។ ក្នុងបទសម្ភាសន៍មួយ នី សុភី  បានអះអាងថា ហេតុការណ៍ការប្រកួតនេះ បានកើតឡើងនៅស្ថានីយ៍ ភីអិនអិន ដោយរូបគេ ត្រូវបានអាជ្ញាកណ្តាល បណ្តេញរូបគេចុះពីលើសង្វៀន  ហើយថែមទាំងមិនបើកតម្លៃខ្លួនឲ្យ ដែលជា កំលាំង ញើស ឈាមរបស់គេ ។  នី សុភី នៅតែប្រកាន់ គោលជំហរ ថា រូបគេមិនខុសនោះទេ ហើយក៏មិនលុបចោលនូវអ្វីដែលជាការទាមទារនៅលើបណ្តាញទំនាក់ទំនងសង្គមផងដែរ ៕ ...
ប្រដាល់

ធន់ រិទ្ធី  អាចនឹងជួប សុកសាខន នៅសង្វៀនថៃហ្វៃ ?

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ធន់ រិទ្ធី  អាចនឹងជួប សុកសាខន នៅសង្វៀនថៃហ្វៃ ?

ប្រដាល់
ភ្នំពេញ៖ នៅទីបំផុត ធន់ រិទ្ធី ត្រូវបានគេផ្គូរផ្គង ជាមួយជើងខ្លាំងចាស់វស្សា របស់ ថៃហ្វៃ គឺ សុកសាខន   ក្រោយពីកីឡាករជើងខ្លាំងថៃនេះ បានវាយឲ្យ លី រិទ្ធី ដែលជា អតីត សិស្សប្អូនរបស់ ធន់ រិទ្ធី សន្លប់ធំ កាលពីពេល ថ្មីៗនេះ ។ រយៈពេល ប៉ុន្មានថ្ងៃនេះ ក៏មានការផ្គូរផ្គងឲ្យ ធន់ រិទ្ធី ជួបជាមួយ សុកសាខន ប៉ុន្តែ លទ្ធផល ទៅរួច ឬយ៉ាងណា មានតែរងចាំមើល ទាំងអស់គ្នា ។ នៅលើផេក MrLy Gym and Boxing បានសរសេរថា លី រឹទ្ធី សន្លប់ មិនមែនអត់ប្រយោជន៍នោះទេ។  មើលទៅអាចកើតឡើងបានទេ គូនេះ?ដោឡែកម្ចាស់អាខោន Sopheap Kh បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គមថា សិស្សចាញ់ តែបើដាក់គ្រូទៅម្តងមិនប្រាកដថាស៊ីផុយទៀតទេ អាចឈ្នះសន្លប់វិញ ព្រោះ ធន់ រិទ្ធី មានផ្លែមានអាវុធល្អត្រូវជំនាញ👍 គាំទ្របើបញ្ជូន ធន់ រិទ្ធីទៅ👍 ។ អ្នកគាំទ្រគុនខ្មែរ លោក Dara Vuthy បានលើកឡើងផងដែរថា មាន ប្រម៉ូតទ័រម្នាក់គាត់ដាក់ឈ្មោះ  ធន់ រិទ្ធី  ទៅដែរពេលនឹង  តែខាងថៃគេមិនយក ប្រហែលជាថៃគេមិនព្រមព្រោះគិតថា  ធន់ រិទ្ធី  គេនឹងពិបាកស៊ី  ឬក៏អាចចាញ់ ធន់ រិទ្ធី  ទើបបានខាងថៃគេទាក់ទៅ ប្រម៉ូតទ័រផ្សេង ហើយប្រម៉ូតទ័រប្រហែលព្រោះតែលុយមួយមុខ មិនគិតពីមុខមាត់ Kun Khmer ទាំងដែលដឹង សមត្ថភាព កីឡាករ ខ្លួនដែលនាំទៅនោះនៅកំរិតណាហើយ៕  ...
ប្រដាល់

លី រិទ្ធី និង សូដា សុជាតិ ក្លាយជាប្រធានបទធំក្នុងពិភពគុនខ្មែរ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

លី រិទ្ធី និង សូដា សុជាតិ ក្លាយជាប្រធានបទធំក្នុងពិភពគុនខ្មែរ 

ប្រដាល់
ភ្នំពេញ៖  ខណៈដែល Poster បានបង្ហាញជាផ្លូវការក្នុងការប្រកួតនៅសង្វៀន ថៃហ្វៃ របស់ព្រះរាជាណាចក្រថៃ បាននឹងកំពុងធ្វើឲ្យ អ្នកស្នេហាគុនខ្មែរ មានប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញកីឡាករ ពីររូបលំដាប់ C របស់ខ្មែរ យកទៅជល់នឹងលំដាប់កំពូលរបស់ថៃ ។  លី រិទ្ធី និង សូដា សុជាតិ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ តែលើកនេះជារឿងរិះគន់ មិនមែនចាប់អារម្មណ៍ថាល្អនោះទេ ក៏ព្រោះតែ អ្នកគាំទ្រយល់ឃើញថា យកកីឡាករលំដាប់ ខ្សោយទៅជួបខ្លាំង ហាក់ជាចេតនា បន្ថោក មិនឲ្យតម្លៃ ទៅលើកីឡាករខ្មែរ ។វាបានក្លាយជាប្រធានបទដ៏ក្តៅ នៅសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងក្បាច់គុននេះ ។  ទោះជាយ៉ាងណា មានការលើកឡើងថា ការដាក់កីឡាករពីរូបនេះខាងលើនេះ ​មានភាគរយតិចណាស់ ក្នុងាករឈ្នះកីឡាកររបស់ថៃ ប៉ុន្តែ បើសិនជាពួកគេអាចធ្វើបានវិញ អាចក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ថ្វីបើមានការគិតបែបវិជ្ចមានបែបនេះក្តី ប៉ុន្តែមានការលើកឡើងថា ភាគរយ ឈ្នះ មិនអាចទៅរួចនោះទេ ព្រោះថា កីឡាករ​ពីររូបខាងលើនេះ មានបទពិសោធន៍លើសង្វៀនក្នុងការជួបជើងខ្លាំងតិចបំផុត ។ ម្លោះហើយ រឿងនេះជារឿងមិនអាចទៅរួច ៕ ...
ប្រដាល់

លឺថា  ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

លឺថា  ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ 

ប្រដាល់
ភ្នំពេញ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ ពុទ្ធ ឆាយ​រិទ្ធី  បានល្បីថា នឹងមកលេង​សង្វៀន TVK Fighter ដែលជាកម្មវិធីរបស់ស្ថានីយ៍ទូរទស្សនស៍ជាតិ ដោយនឹងបង្ហាញវត្តមាន លេងអំបោះឆៅ ដើម្បីស្វាគមន៍ជើងខ្លាំង របស់ថៃ សម្រាប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។អ្នកលេងក្បាច់គុនខ្មែរ មកពីក្លិប ​ពុទ្ធ​សេរី​វង្ស​​កីឡា បានត្រៀមខ្លួនរួចរាល់ក្នុងការ តង្រៀមខ្លួនលេងគុនខ្មែរអំបោះឆៅ សម្រាប់ការប្រកួតគូឯករបស់ កម្មវិធីខាងលើ ។  បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធីខាងលើ បានបង្ហើបឲ្យដឹងថា ពុទ្ធ ឆាយរិទ្ធ  នឹងចូលខ្លួនលេងអំបោះឆៅ ដោយស្វាគមន៍កីឡាករថៃ ប៉ុន្តែកីឡាករជានរណានោះ សុំលាក់ទុកសិន រងចាំការប្រូម៉ូតចេញមក ដើម្បីកុំឲ្យខុសគោលការណ៍របស់កម្មវិធី ។  ការប្រកួតគុនខ្មែរ អំបោះឆៅ នេះ រូបនេះ នឹង​ប្រកួតក្នុងប្រភេទម្ងន់ 69 គីឡូក្រាម ។  អ្នករៀបចំកម្មវិធីខាងលើក៏បានបង្ហើបទៀតថា ក្រៅពីគូអំបោះឆៅ មិត្តភាពខ្មែរថៃ នៅមាន កីឡាករខ្មែរ ប៉ះកីឡាករខ្មែរ លេងអំបោះឆៅ ៤គូផ្សេងទៀតផងដែរ ៕​ ...