លី រិទ្ធី និង សូដា សុជាតិ ក្លាយជាប្រធានបទធំក្នុងពិភពគុនខ្មែរ
ភ្នំពេញ៖ ខណៈដែល Poster បានបង្ហាញជាផ្លូវការក្នុងការប្រកួតនៅសង្វៀន ថៃហ្វៃ របស់ព្រះរាជាណាចក្រថៃ បាននឹងកំពុងធ្វើឲ្យ អ្នកស្នេហាគុនខ្មែរ មានប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញកីឡាករ ពីររូបលំដាប់ C របស់ខ្មែរ យកទៅជល់នឹងលំដាប់កំពូលរបស់ថៃ ។
លី រិទ្ធី និង សូដា សុជាតិ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ តែលើកនេះជារឿងរិះគន់ មិនមែនចាប់អារម្មណ៍ថាល្អនោះទេ ក៏ព្រោះតែ អ្នកគាំទ្រយល់ឃើញថា យកកីឡាករលំដាប់ ខ្សោយទៅជួបខ្លាំង ហាក់ជាចេតនា បន្ថោក មិនឲ្យតម្លៃ ទៅលើកីឡាករខ្មែរ ។
វាបានក្លាយជាប្រធានបទដ៏ក្តៅ នៅសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងក្បាច់គុននេះ ។
ទោះជាយ៉ាងណា មានការលើកឡើងថា ការដាក់កីឡាករពីរូបនេះខាងលើនេះ មានភាគរយតិចណាស់ ក្នុងាករឈ្នះកីឡាកររបស់ថៃ ប៉ុន្តែ បើសិនជាពួកគេអាចធ្វើបានវិញ អាចក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ថ្វីបើមានការគិតបែបវិជ្ចមានបែបនេះក្តី ប៉ុន្តែមានការលើកឡើងថា ភាគរយ ឈ្នះ មិនអាចទៅរួចនោះទេ ព្រោះថា កីឡាករពីររូបខាងលើនេះ មានបទពិសោធន៍លើសង្វៀនក្នុងការជួបជើងខ្លាំងតិចបំផុត ។ ម្លោះហើយ រឿងនេះជារឿងមិនអាចទៅរួច ៕