តារាក្បាច់គុនខ្មែរ ឡៅ ចិន្ទ្រា ស្វាគមន៍ថៃដណ្តើមប្រាក់លាន
ភ្នំពេញ៖ ឡៅ ចន្ទ្រា បានត្រៀមខ្លួនសារជាថ្មី ក្នុងការទទួលយកការប្រកួត ១ទៀតនៅស្ថានីយ៍ទូរទស្សន៍ ស៊ីអីនស៊ី ដោយត្រូវស្វាគមន៍ជើងខ្លាំងរបស់ថៃ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ2022 ខាងមុខនេះ។
ក្នុងការប្រកួតនេះ នឹងធ្វើការដណ្តើមប្រាក់លាន ដោយ ចិន្ទ្រា ត្រូវជួប កីឡាករ បានឆាសឹក របស់ថៃ ។
តារាក្បាច់គុនខ្មែរ ឡៅចន្ទ្រា មួយរយៈចុងក្រោយនេះបានធ្វើឲ្យអ្នកគាំទ្រអាក់អនចិត្តយ៉ាងខ្លាំង ចំពោះរូបគេ ក៏ព្រោះតែទម្រង់វាយធ្លាក់ ខណៈដែលតម្លៃខ្លួននៅតែបន្តឡើងថ្លៃ ៕