FC Sports logo

សង្គម


សង្គម

លោក ស សុខា ច្រានចោលការចោទប្រកាន់ថាលោក ចង់ធ្វើជានាយករដ្ឋមន្រ្តី

3 សប្ដាហ៍មុន
3 សប្ដាហ៍មុន

លោក ស សុខា ច្រានចោលការចោទប្រកាន់ថាលោក ចង់ធ្វើជានាយករដ្ឋមន្រ្តី

សង្គម
ភ្នំពេញ៖ លោក ស សុខា កូនប្រុស​របស់ សម្តេច ក្រឡាហោម ស ខេង  បានធ្វើការច្រានចោល ការចោទប្រកាន់ចំពោះរូបលោកថា ចង់ធ្វើជានាយករដ្ឋមន្រ្តី  ដោយលោកចាត់ទុការកាត់តនោះ ជាអំពើញុះញ៉ង់ ដើម្បីបំបែកផ្ទៃក្នុងរបស់បក្សតែប៉ុណ្ណោះ ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២២ លោកបានបញ្ចេញសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា ៖ជូនចំពោះម្ចាស់ Page Samdach Rotana TV !ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិរបស់លោកនោះទេ។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំដែលមានខ្លឹមសារផ្សេងទៅបង្ហោះដាក់ចំណងជើងផ្សឹងដែលបង្កប់ដោយចេតនាញ៉ុះញុង ឬចោទប្រកាន់ខ្ញុំថាបង្គាប់បញ្ជាប្រដែលប្រដៅបុគ្គលនេះបុគ្គលនោះ ជាពិសេសកូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត  និងឯកឧត្ដម ហ៊ុន ម៉ានី ជាដើម។  លោកបានបន្ថែមទៀតថា អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែនដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេចរបស់គណបក្សក្នុងការរៀបចំចាត់ចែងរចនាសម្ព័ន្ធដឹកនាំប្រទេសនៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោតជាបេក្ខជនបន្តវេននាពេលអនាគត ដែលក្នុងនោះខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ។ ថាជាភ័ព្វសំណាងរបស់ខ្ញុំក៏ថាបាន ដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតីពិតប្រាកដរបស់ខ្ញុំ មិនមែនកើតមកសម្រាប់ជាការប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែកឲ្យអស់ពីលទ្ធភាពដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺខ្ញុំមិនធ្វើជាចំណែកនៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែកនៃដំណោះស្រាយសង្គមវិញ។ ជារួមទាំងពីរចំណុច ដែលលោកទម្លាក់កំហុសលើខ្ញុំនេះ ជាសារមួយដែលមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ ខ្ញុំនៅតែនិយាយដដែលថា នេះជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ។ ពួកយើងមានតែការសាមគ្គីផ្ទៃក្នុងគ្រប់ស្រទាប់ ឋាន:  និងគ្រប់រូបភាព។ និយាយឲ្យអស់ទៅ យើងតែងជួបគ្នាគ្រប់មធ្យោបាយ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងរាប់អាន និងជាពិសេសកិច្ចការជាប្រយោជន៍ជាតិ ប្រកបដោយការគោរព ការយល់ចិត្តយល់ថ្លើម ក្នុងស្មារតីជិះទូកតែមួយទៅកាន់ត្រើយតែមួយ។ជាចុងក្រោយ ទោះបីយើងបក្សផ្សេងគ្នា រស់នៅប្រទេសខុសគ្នា ជំហរទស្សន: និងការមើលឃើញមួយជ្រុងផ្សេងគ្នាមែន តែសូមយើងប្រកាន់ចរិតជាខ្មែរតែមួយ។ យើងគួរមានមោទនភាពដែលបានកើតជាខ្មែរ ជ្រោមជ្រែងរួបរួមគ្នា ដើម្បីកម្ពុជារុងរឿង៕ ...
សិល្បៈកម្សាន្ត

ក្តៅដូចបាយពុះ! រដ្ឋបាលខេត្តស្ទឹងត្រែង ប្រតិកម្មកម្មវិធី Miss Grand Cambodia ទទូចឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការ និងឱ្យកម្មវិធីចេញមុខសូមទោសជាសាធារណៈ

មួយខែមុន
មួយខែមុន

ក្តៅដូចបាយពុះ! រដ្ឋបាលខេត្តស្ទឹងត្រែង ប្រតិកម្មកម្មវិធី Miss Grand Cambodia ទទូចឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការ និងឱ្យកម្មវិធីចេញមុខសូមទោសជាសាធារណៈ

សិល្បៈកម្សាន្ត
នៅថ្ងៃទី២៧ ខែសីហា នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញលិខិតបំភ្លឺជា សាធារណៈ សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្នុងកម្មវិធី Miss Grand Cambodia ក្រោយពីឈុតរាត្រីស្រមោលសរបស់ Miss Grand ស្ទឹងត្រែង រងការរិះគន់យ៉ាងខ្លាំងពីមហាជន ព្រោះតែបង្ហាញភាពស៊ិចស៊ីជ្រុល ស្រើបស្រាលនៅលើឆាក ដោយទទូចឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ចាត់វិធានការលើរឿងនេះ។ និងសុំឱ្យកម្មវិធីចេញមុខសូមទោសជាសាធារណៈ ជាពិសេស សូមទោសដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ព្រោះឈុតនេះមិនបានឆ្លុះបញ្ចាំង ពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋាន នៃខេត្តស្ទឹងត្រែង នោះទេ ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និងប្រជាជនខេត្តស្ទឹងត្រែងទាំងមូល។ លិខិតពីរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់យ៉ាងដូច្នេះថា  ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការ ចែកចាយយ៉ាងទូលំទូលាយនូវកម្មវិធីប្រកួតឈុតតំណាងជាតិ ដែលផ្សាយចេញពីផេកផ្លូវការរបស់កម្ម វិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើស លុប ជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្តែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាង ក្តៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលេចលើលេចក្រោម ធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីល្អរបស់ខ្មែរ ពិសេស កិត្តិយសរបស់ស្ត្រីខ្មែរយើង។ រដ្ឋបាល ខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញ ក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនឆ្លុះ បញ្ចាំងពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែង នោះទេ។ ដើម្បីស្តារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស ត្រូវធ្វើការសុំទោស ជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រួចធ្វើការកែសម្រួលឡើងវិញជាបន្ទាន់។ ជាមួយគ្នានេះដែរ  រដ្ឋបាលខេត្ត បានទទូចស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន មេត្តាពិនិត្យ និងចាត់វិធានការចំពោះករណីនេះ ដើម្បីការពារប្បធម៌ប្រពៃណីដ៏ល្អរបស់ផូរផង់របស់ស្ត្រី ខ្មែរយើង៕    ...
សង្គម

អាជ្ញាធរខេត្តព្រះសីហនុថា គ្មានករណីបង្ខាំងទុកមនុស្ស៣នាក់ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែងនោះទេ

មួយខែមុន
មួយខែមុន

អាជ្ញាធរខេត្តព្រះសីហនុថា គ្មានករណីបង្ខាំងទុកមនុស្ស៣នាក់ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែងនោះទេ

សង្គម
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  លោកឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមនុស្សទាំង ០៣នាក់ (បុរសជនជាតិអាមេរិក ០១នាក់ ,បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ០១នាក់ និង ស្រ្តីជនជាតិ ឥណ្ឌូនេស៊ី) ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង បានស្វែររកឃើញមនុស្សទាំង០៣នាក់នោះ។  ក្រោយក្រុមការងារចុះទៅដល់កន្លែងស្នាក់នៅ បានរកឃើញថា ជនទាំងមិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយស្លាកស្នាមនៅលើដងខ្លួន ក៏មិនមានស្នាមរបួសអ្វីដែរ។ ក្រោយមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានសម្រេចចិត្តនាំខ្លួនជនទាំង០៣នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ មនុស្សទាំង០៣នាក់ ឈ្មោះ SATH CHAP ភេទប្រុសជនជាតិខ្មែរ សញ្ជាតិអាមេរិក, ឈ្មោះ DANIEL WAYNE SCOTT ភេទប្រុស ជនជាតិអាមេរិក និង ឈ្មោះ PLASIDIA RETTA RIAMA ភេទស្រី ជនជាតិឥណ្ឌូនេស៊ី។ យោងតាមសេចក្តីសន្និដ្ឋានដោយ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះទាំង០៣នាក់មិនមានការចាប់បង្ខាំង វាយធ្វើទារុណកម្មទេ។  បើតាមការស្រាវជ្រាវ ជនទាំង០៣នាក់ មានបុរស ០២នាក់ ធ្វើការពីកន្លែងមួយទៅកន្លែងមួយ ទទួលបានប្រាក់ខែគ្រប់ចំនួន ចន្លោះពី៨០០ដុល្លារ ទៅ ១,០០០ដុល្លារ និងនៅមានប្រាក់រង្វាន់បន្ថែមចន្លោះពី ១០,០០០ដុល្លារ ទៅ ៥០,០០០ដុល្លារ នៅពេលដែលពួកគាត់ធ្វើការងារបានល្អ។ បច្ចុប្បន្នពួកគាត់ទាំង០៣នាក់ បានស្នើសុំត្រឡប់ទៅរាជធានីភ្នំពេញវិញ៕ ...
សង្គម

សម្ដេចពិជ័យសេនាទៀ បាញ់អញ្ជើញបញ្ចុះបឋមសិលាសាងសង់ចេតិយសម្រាប់តម្កល់អដ្ឋិធាតុកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា

មួយខែមុន
មួយខែមុន

សម្ដេចពិជ័យសេនាទៀ បាញ់អញ្ជើញបញ្ចុះបឋមសិលាសាងសង់ចេតិយសម្រាប់តម្កល់អដ្ឋិធាតុកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា

សង្គម
(ភ្នំពេញ)៖សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ចេតិយសម្រាប់តម្កល់អដ្ឋិធាតុកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ក្នុងស្មារតីចងចាំជានិច្ច ដើម្បីរំឮកដល់គុណបំណាច់ដ៏ធំធេងចំពោះយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហានៃយើង។ ...
សង្គម

ស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នឹងត្រូវក្រុងពាលីនៅថ្ងៃស្អែក​

មួយខែមុន
មួយខែមុន

ស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នឹងត្រូវក្រុងពាលីនៅថ្ងៃស្អែក​

សង្គម
(ត្បូងឃ្មុំ)៖នាយឧត្ដមសេនីយ៍ សៅ សុខា បានអញ្ជើញចុះត្រួតពិនិត្យទីតាំង មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និង ជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ នៅរសៀលថ្ងៃទី១៩ខែ សីហា ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យក្រុមការងាររៀបចំទីតាំងសម្រាប់ពិធីក្រុងពាលី និង បញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និង ជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕ ...
សង្គម

ទឹកស្ទឹងសែនហក់ឡើងខ្ពស់ អ្នករស់នៅស្រុកចំនួន ៣ គួរប្រុងប្រយ័ត្នខ្ពស់ 

មួយខែមុន
មួយខែមុន

ទឹកស្ទឹងសែនហក់ឡើងខ្ពស់ អ្នករស់នៅស្រុកចំនួន ៣ គួរប្រុងប្រយ័ត្នខ្ពស់ 

សង្គម
(ភ្នំពេញ)៖ កម្ពស់ទឹកស្ទឹង​សែន បានហក់ឡើងខ្ពស់ ដែលប្រជាជនក្នុងតំបន់ទាំងនេះ គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។​រដ្ឋបាលខេតកំពង់ធំ នៅរសៀលថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ បានចេញសេចក្តីជូនដំណឹង ឲ្យ ប្រជាពលរដ្ឋ រសនៅតាមដងស្ទឹងសែន ក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន  បង្កើនការប្រុងប្រយ័ត្នខ្ពស់ ។ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំបង់ធំ ៖ ...