FC Sports logo

ផ្សេងៗ


សិល្បៈកម្សាន្ត

ផ្លូវការ! គុនល្បុក្កតោ បានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌ អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ផ្លូវការ! គុនល្បុក្កតោ បានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌ អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO

សិល្បៈកម្សាន្ត
 (គុនល្បុក្កតោ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារ បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ(UNESCO) បានអនុម័តចុះ គុនល្បុក្កតោ ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។  ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ក៏  បានអបអរសាទរកម្ពុជា ក្នុងការគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ផងដែរ។ ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ ការប្រើក្រមា នៅពេលគេវាយគ្នា គេតែងតែពាក់ឯកសណ្ឋានដូចទៅនឹងទាហានខ្មែរ កាលសម័យបុរាណអញ្ចឹង។ ក្រមា ត្រូវបានគេចងជុំវិញចង្កេះ ហើយ រង្វេលសូតពណ៌ក្រហម ត្រូវគេឲ្យឈ្មោះថា «ថ្ងៃសង្វារ» ដែលគេចងជុំវិញក្បាល។ ល្បុក្កតោមានក្បាច់ជាច្រើនដូចជាក្បាច់សេះ ក្បាច់ទា ក្បាច់តោ ក្បាច់បក្សី ក្បាច់ស្ដេចស្វា ក្បាច់ដំរី ក្បាច់អប្សរា និង ក្បាច់ក្រពើជាដើម។ គួរដឹងថាការស្នើសុំដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុល បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០២២ ទើបទទួលបានជោគជ័យ៕ ...
ផ្សេងៗ

ឯកឧត្តម សរ សិទ្ធិ ៖ ​​កីឡា​ជាតិ​លើ​ក​ទី​៣​ជា​ការ​វាស់​ស្ទង់​​​សមត្ថភាព​កីឡាករ និង​​​​មន្ត្រី​​បច្ចេកទេស​ដ៏សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​២០២៣​​

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ឯកឧត្តម សរ សិទ្ធិ ៖ ​​កីឡា​ជាតិ​លើ​ក​ទី​៣​ជា​ការ​វាស់​ស្ទង់​​​សមត្ថភាព​កីឡាករ និង​​​​មន្ត្រី​​បច្ចេកទេស​ដ៏សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​២០២៣​​

ផ្សេងៗ
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានចាត់ទុកថា ការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ឆ្នាំ២០២២នេះ គឺ​​ជា​ការ​​វាស់ស្ទង់​​សមត្ថភាព​កីឡាករ​ និង​មន្រ្តី​បច្ចេកទេស​​ដ៏​សំខាន់​ក្នុង​​ដំណើរ​ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។   រូបថត៖ Cambodia 2023    នេះការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។     «ការប្រកួតកីឡាជាតិ ឆ្នាំ២០២២ គឺជាការធ្វើតេស្តសមត្ថភាព វាស់ស្ទង់គុណផលរបស់កីឡាករ កីឡាការិនីតាមប្រភេទកីឡានីមួយៗ ក្នុងការត្រៀមខ្លួនឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំរៀងរាល់២ឆ្នាំម្តងមួយនេះ។ ដូច្នេះ សូមកីឡាករ កីឡាការិនីទាំងអស់គ្នា ត្រូវបន្តការខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យបានរឹងមាំ ឆ្ពោះទៅដណ្តើមលទ្ធផលល្អជូនជាតិ នាស៊ីហ្គេម ឆ្នាំ២០២៣»។ ​នេះ​ជា​​ការ​លើក​ឡើង​របស់ ឯកឧត្តម សរ សិទ្ធិ ។ ​   ជាមួយ​គ្នា​នេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ត្រីរៀបចំការប្រកួត និងប្រតិភូក្រសួង-រាជធានី-ខេត្ត កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាសូហ្វតិន្នីស ដោយបានខិតខំប្រកួតអស់ពីសមត្ថភាព ព្រមទាំងគោរពបាននូវបទបញ្ជាការប្រកួត ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងឆន្ទៈជួយជំរុញឲ្យព្រឹត្តិការណ៍នេះដំណើរការដោយរលូន និងជោគជ័យ នាពេលនេះ។   យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឲ្យដឹងថា ព្រឹត្តិ ការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលដំណើរការពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺប្រភេទកីឡាសូហ្វតិន្នីសបានដាក់ឲ្យក្រសួងរាជធានីខេត្តចូលរួមប្រកួតលើវិញ្ញាសាចំនួន៧ ក្នុងនោះក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមាស៦គ្រឿង និងសំរឹទ្ធ១។ ខេត្តត្បូងឃ្មុំឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានដាយមាស១ និងសំរឹទ្ធ២ ខណៈ៥ខេត្តនិងក្រសួងផ្សេងៗទៀតទទួលបានមេដាយប្រាក់ និង​សំរឹទ្ធ និងឈរនៅលេខរៀងជាបន្តបន្ទាប់៕​  ...
ផ្សេងៗ

ប៉េតង់កម្ពុជា ឈ្នះមេដាយសរុប៧គ្រឿងក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ

3 សប្ដាហ៍មុន
3 សប្ដាហ៍មុន

ប៉េតង់កម្ពុជា ឈ្នះមេដាយសរុប៧គ្រឿងក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ

ផ្សេងៗ
កម្ពុជា បានឈ្នះមេដាយសរុប ៧គ្រឿង ក្នុងការប្រកួតព្រឹត្តិការណ៍ប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា ដែលមានសមាជិកទាំងអស់ ២៧នាក់ បានដណ្ដើមមេដាយសរុប ៧គ្រឿងលើ៦វិញ្ញាសា។ មេដាយទាំង៧គ្រឿង ដែលកម្ពុជាដណ្តើមបានរួមមាន មេដាយមាស ចំនួន ៣គ្រឿង, មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធិចំនួន ២គ្រឿង មេដាយមាស ៣គ្រឿង៖-យុវជនអាយុក្រោម ១៨ឆ្នាំ វាយយកពិន្ទុ៖ កីឡាករ អ៊ុត ដួងខែ-បុរសវាយយកពិន្ទុ៖កីឡាករថោងឈឿន-បុរស៣នាក់ទល់៣នាក់ (A)៖ កីឡាករ ថោងឈឿន, យឹម សុភ័ណ្ឌ, សៅ សុភារ៉ាន់ និង តិប នរ៉ា មេដាយប្រាក់២គ្រឿង៖-នារី វាយយកពិន្ទុ ៖ កីឡាការិនី អ៊ុន ស្រីយ៉ា -នារី ៣នាក់ទល់៣នាក់ ៖ កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង អ៊ុ ដាវីន មេដាយសំរឹទ្ធ២គ្រឿង៖ -យុវជនអាយុក្រោម ១៨ឆ្នាំ ៣នាក់ទល់៣នាក់ (B) ៖ កីឡាករ ភាព ផាឃិន, អ៊ុត សុខជា, នូច សុខេមរៈ និងកីឡាការិនី ហាក់ ស្រីនុត -បុរស ៣នាក់ទល់៣នាក់ (B) ៖ កីឡាករ ហេង ស៊ូមៀន, ស៊ីន វង់, ញ៉ែម បូរ៉ា និង ពុធយ៉ុន ច័ន្ទដារ៉ា វិញ្ញាសាដែលកម្ពុជា រកបានមេដាយមាសផង និងមេដាយសំរឹទ្ធផង គឺវិញ្ញាសាបុរស ៣នាក់ ទល់៣នាក់ ដោយសារកម្ពុជា ជាម្ចាស់ជើងឯកឆ្នាំចាស់លើវិញ្ញាសានេះ ដូច្នេះមានសិទ្ធិចូលប្រកួតបានចំនួន ២ក្រុម។ នេះជាជោគជ័យដ៏ប្រសើរសម្រាប់អត្តពលិកប៊ូល និងប៉េតង់កម្ពុជា ដើម្បីជាទំនុកចិត្តកាន់តែមុតមាំ ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ លើទឹកដីខ្លួនឯង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំក្រោយ៕...
ផ្សេងៗ

កីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា យកឈ្នះម្ចាស់ផ្ទះឥណ្ឌា លើកពានអន្តរជាតិ ICRC

3 សប្ដាហ៍មុន
3 សប្ដាហ៍មុន

កីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា យកឈ្នះម្ចាស់ផ្ទះឥណ្ឌា លើកពានអន្តរជាតិ ICRC

ផ្សេងៗ
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ដណ្តើមបានជើងឯកក្នុង ព្រឹត្តិការណ៍ ICRC International Wheelchair Basketball Tournament ក្រោយឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងលទ្ធផល ៥៥-១៤ នៅវគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា នៅប្រទេសឥណ្ឌា។ ខណ:លេខ៣ បានទៅក្រុមនេប៉ាល់។ ព្រឹត្តិការណ៍ ICRC International Wheelchair Basketball Tournament  រៀបចំឡើងចាប់ពីថ្ងៃទី៦-១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ដែលមានប្រទេស កម្ពុជា នេប៉ាល់ និងឥណ្ឌា(ម្ចាស់ផ្ទះ)ចូលរួមប្រកួតប្រជែង។ សម្រាប់កម្មវិធីប្រកួតនេះជាលើកដំបូងដែលបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះជាតិឥណ្ឌា(WBFI)។ កីឡាការិនីជនពិការបាល់បោះជិះរទេះកម្ពុជា រួមមាន៖ សៀង សុខច័ន្ទ, សាន រដ្ឋា, ម៉ៅ អិត, ស៊ឹម ដា, ឯក ស្រីមុំ, តោ ចន្ថា, ឡាក់ សាវរី, ដួង ចន័ន្ទរក្សា, ហូ ចន្ធី, ទុន តំ, ផឺង ភ័ស, អាន ស៊ីណែត ដឹកនាំដោយគ្រូបង្វឹក លោក ម៉ៅ សុខជា និងគ្រូជំនួយលោកស្រី ជួន ចរិយា, ប្រាង្គ ណាវ៉ាន់ ពេទ្យព្យាបាលចលនា និងលោកស្រី វ៉ាន់ ភារម្យ មន្រ្តីនាយបេសកកម្ម។ នេះ​ជា​បទ​ពិសោធ​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុមកីឡាការិនី​​បាល់បោះ​ជិះ​រទេះ​ពិការ​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់​ពី​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១១ ឆ្នាំ​០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ពេល​ថ្មី​ៗនេះ៕...
ផ្សេងៗ

សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងណាត់ក្រុមជម្រើសជាតិបារាំងប្រកួតមិត្តភាពអន្ដរជាតិ 

មួយខែមុន
មួយខែមុន

សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងណាត់ក្រុមជម្រើសជាតិបារាំងប្រកួតមិត្តភាពអន្ដរជាតិ 

ផ្សេងៗ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមបាល់ទះជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម២១ឆ្នាំ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។ នេះបើតាមការបង្ហើបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា ឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះ ភាគីបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលអនាគតផងដែរ។ ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជា ដដែលបន្ដថា ៖«ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឈុតធំ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ»។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាក់បន្ថែមថា ៖«ការប្រកួតលក្ខណៈអន្ដរជាតិនេះ គ្រោងធ្វើឡើងក្រោមជម្រើស២។ ជម្រើសទី១-គឺក្រុមជម្រើសជាតិបារាំង ឬក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់បារាំង មកប្រកួតមិត្តភាពនៅកម្ពុជា។ ជម្រើសទី២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងតែម្ដង។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ»។ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣ លើពិភពលោកនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលជាស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។ ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ វិញ បន្ទាប់ពីដំណើរការប្រកួតអស់កន្លះខែ ដែលមានបេក្ខភាព១១ក្រុមចូលរួម គឺក្រុមបាល់ទះវិសាខា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-០ សិត (២៥-១៧, ២៥-១៨ និង ២៥-១៧ពិន្ទុ) ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមជើងឯកវិសាខា បានលើកពាន អមប្រាក់រង្វាន់១ម៉ឺនដុល្លារ ខណៈលេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួលបាន ៥ពាន់ដុល្លារ។ រីឯលេខ៣ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបាន ៣ពាន់ដុល្លារ៕...
ផ្សេងៗ

ក្រុមបាល់ទះវិសាខា លើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២២ ក្រោយយកឈ្នះ ក្រសួងមហាផ្ទៃ ៣សិត០

មួយខែមុន
មួយខែមុន

ក្រុមបាល់ទះវិសាខា លើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២២ ក្រោយយកឈ្នះ ក្រសួងមហាផ្ទៃ ៣សិត០

ផ្សេងៗ
ទីបំផុត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ដោយ​បាន​ទៅ​ក្រុម​បាល់ទះ​​វិសាខា ក្រោយ​យក​ឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣សិត​ទល់០ លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍ ម្តុំ​ហ្រ្គេន​ភ្នំពេញ។ លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ឃើញ​ថា​ក្រុម​បាល់ទះ​វិសាខា បាន​យក​ឈ្នះ​ក្រសួង​មហាផ្ទៃ ដោយ​លទ្ធផល សិត​ទី១ ចំនួន​២៥ទល់​១៨ សិត​ទី២ ចំនួន​​២៥ ទល់១៧ និង​សិត​ទី៣ ចំនួន២៥ ទល់១៧។ ដូច្នេះ​ជើង​ឯក​​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទៅ​ក្រុម​បាល់ទះ​វិសាខា ហើយ​ជើង​ឯក​រង​បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ ​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុម​លេខ៤​បាន​ទៅ​ក្រុម​កងពលធំអន្តរាគមន៍​លេខ៣។ ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន​១១​ចូលរួម ដោយ​ក្នុង​នោះ​ក្រុម​ចំនួន​៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗមាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​​បន្ត។ វគ្គ​បន្ត​នេះ​សល់​ក្រុម​ចំនួន​៨ បែងចែក​ជា​២​ពូល​ទៀត ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​វគ្គ​និង​​បន្ត​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ ដល់​៣០ ខែ​តុលា ឆ្នាំ​២០២២។ សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖ –វិសាខា ឈ្នះ​ជើង​ឯក ទទួល​បាន​ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ –ក្រសួង​មហាផ្ទៃ ឈ្នះ​ជើង​ឯក​រង ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ – បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​លេខ៣ ទទួល​បាន​មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ –កងពលធំ​អន្តរាគមន៍​លេខ៣ ឈរ​លេខ៤ ទទួល​បាន​ថវិកា ២ពាន់ដុល្លារ៕...
ផ្សេងៗ

អតីតម្ចាស់ពានរង្វាន់ជើងឯកបាល់ទះអូឡាំពិក របស់ចិន Lin Li ប្រកាសចូលនិវត្តន៍ក្នុងវ័យ៣០ឆ្នាំ

មួយខែមុន
មួយខែមុន

អតីតម្ចាស់ពានរង្វាន់ជើងឯកបាល់ទះអូឡាំពិក របស់ចិន Lin Li ប្រកាសចូលនិវត្តន៍ក្នុងវ័យ៣០ឆ្នាំ

ផ្សេងៗ
យោងតាមសារព័ត៌មាន Volleybox ចុះផ្សាយបានឲ្យដឹងថាអតីតម្ចាស់ ជើងឯកបាល់ទះផ្នែកនារី នៅព្រឹត្តិការណ៍ Rio Olympics ឆ្នាំ២០១៦ និងជាកីឡាការិនីល្អបំផុតសម្រាប់ឆ្នាំនោះ Lin Li ប្រកាសពីការចូលនិវត្តន៍ ក្នុងវ័យ៣០ឆ្នាំ។ ក្រោយប្រកាសចូលនិវត្តន៍ពីបាល់ទះនារីរបស់ក្រុមជម្រើសជាតិចិន គឺកីឡាការនី Lin Li បានលើកឡើងថា នាងបានចាប់ផ្តើមអាជីពថ្មីមួយ គឺជាគ្រូបង្រៀនមហាវិទ្យាល័យក្នុងខេត្ត Fujian។ កីឡាការនី Lin Li បានលើកឡើងថា៖«ខ្ញុំកំពុងផ្តោតលើអាជីពថ្មីរបស់ខ្ញុំ។ ខ្ញុំក៏មានការរីករាយចិត្តចំពោះតួនាទីថ្មីនេះ ដោយខ្ញុំអាចផ្ទេរចំណេះដឹងផ្នែកបាល់ទះ តាមរយៈជាគ្រូបង្វឹក និងវប្បធម៌កីឡាដ៏ពេញនិយមនេះដែរ»។ នាង Lin Li បច្ចុប្បន្នមានវ័យ៣០ឆ្នាំ កើតនៅខេត្ត Fujian ហើយបានចាប់ផ្តើមអាជីពបាល់ទះរបស់នាងនៅទីនោះ។ នាងគឺជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាការិនីសំខាន់ នៅក្នុងក្រុមបាល់ទះជម្រើសជាតិចិនផ្នែកនារី សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៥ និង Olympics ឆ្នាំ២០១៦៕...
ផ្សេងៗ

តុក្កតាឌីជីថលជប៉ុន imma  បានធ្វើឱ្យកញ្ញា តន់ ចន្ទសីម៉ា មានភាពភ្ញាក់ផ្អើល

មួយខែមុន
មួយខែមុន

តុក្កតាឌីជីថលជប៉ុន imma  បានធ្វើឱ្យកញ្ញា តន់ ចន្ទសីម៉ា មានភាពភ្ញាក់ផ្អើល

ផ្សេងៗ
ពិតជានិស្ស័យមែន ដែល សីម៉ា និង imma(​អ៊ីម៉ា) ទូតសុច្ឆន្ទៈទាំងពីររូប របស់ vivo បានមកសហការ ក្នុងការថតរូបជាមួយគ្នានាពេលរាត្រី ជាមួយកាមេរ៉ា​​លើស្មាតហ្វូន V25 series។​ ក្រុមហ៊ុន vivo តែងតែនាំយកនូវអ្វីដែលថ្មីៗ មានគុណតម្លៃ និងល្បីល្បាញជាសកលដើម្បីឲ្យស័ក្តិសម ជាមួយនឹងតម្លៃព្រមទាំងគុណភាព នៃ V25 series  ក៏ដូចទៅទូតសុច្ឆន្ទៈរបស់ vivo ផងដែរ។ តាមរយៈការសាកសួររបស់អ្នកសារព័ត៌មាននូវចំណាប់អារម្មណ៍កញ្ញា តន់ ចន្ទសីម៉ា ​មានអារម្មណ៍ភ្ជាក់ផ្អើលជាខ្លាំងពេលបានសហការគ្នាលក្ខណៈ Digital បែបនេះ ព្រោះថានៅប្រទេសកម្ពុជាគឺពុំធ្លាប់មានវត្តមាននូវបច្ចេកវិទ្យាបែបនេះកើតឡើងទេ តែពេលនេះក្រុមហ៊ុន vivo បានធ្វើការសហការ ជាមួយក្រុមហ៊ុន ModelingCafe ក្នុងការផលិតចេញវីដេអូ និងរូបភាព ដែលវាគឺជាបទពិសោធន៍ថ្មីមួយ ក្នុងការសហការជាមួយនឹង imma ក្នុងការតំណាងឲ្យស្មាតហ្វូន V25 series និងជាភាពអស្ចារ្យ លើប្រព័ន្វផ្សព្វផ្សាយលើឆាកអន្តរជាតិផងដែរ។​ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ រំភើប និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលបានចូលរួមសហការ ធ្វើការងាររួមគ្នាជាមួយ imma ជាលើកដំបូង ហើយក៏សូមអរគុណដល់ក្រុមហ៊ុនស្មាតហ្វូន vivo ដែលបានរៀបចំការ Surprise មួយនេះឡើង ហើយខ្ញុំសង្ឃឹមថាយើងនឹងមានឱកាសសហការ រួមការងារជាមួយគ្នាបន្តបន្ទាប់ទៀត។ កញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញទៀតក្នុង​វីដេអូរបស់ imma  ( https://fb.watch/gjjrcN95F5/ ) គាត់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីមករកនាងខ្ញុំ ព្រមទាំងតារាតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖ វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ដែលនៅក្នុងដំណើរកំសាន្តរបស់គាត់ តែងតែរក្សាទុកនូវអនុស្សាវរីយ៍ជារូបភាពពេលរាត្រីដ៏អស្ចារ្យ តាមរយៈការប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន V25 series។ កញ្ញាបានបន្ថែមទៀតថាស្មាតហ្វូន V25 series ពិតជាស័ក្តិសម សម្រាប់បំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់ទាំងពីរ ការងារភាគច្រើនគឺនៅពេលយប់ និងនៅទីកន្លែងដែលមានពន្លឺខ្សោយពិបាកក្នុងការចាប់យករូបភាពញបានភ្លឺល្អ និងស្រស់ស្អាតបាន ប៉ុន្តែសម្រាប់កាម៉េរាស្មាតហ្វូន V25 series ការងាររបស់ពួកគាត់ទាំងពីររូបអាចសម្រេចបានយ៉ាងរលូនដោយបានផ្តិតយករូបភាពពេលរាត្រី បានដ៏អស្ចារ្យ៕ ...
ផ្សេងៗ

សូហ្វតេន្នីស ​​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ទៅ​ប្រជែង​មេដាយ​នៅ​ឥណ្ឌូណេស៊ី​ខែ​ធ្នូ​ខាង​មុខ​នេះ​

មួយខែមុន
មួយខែមុន

សូហ្វតេន្នីស ​​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ទៅ​ប្រជែង​មេដាយ​នៅ​ឥណ្ឌូណេស៊ី​ខែ​ធ្នូ​ខាង​មុខ​នេះ​

ផ្សេងៗ
សហព័ន្ធ​កីឡា​​​ សូហ្វតេន្នីស ​កម្ពុជា​ នឹង​ចេញ​ទៅ​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ៤ ខែ​ ធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ​គឺ​មាន​សារសំខាន់​​បំផុត​​ សម្រាប់​​ការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព​កីឡាករ​-​កីឡា​ការិនី​ជម្រើសជាតិ ​ក្នុង​ទិសដៅ​សម្រេច​​គោលដៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣​។ ​​   ​​​CAMSOC បាន​ដាក់​គោលដៅ​ឲ្យ​សហព័ន្ធ​មួយ​នេះ​ធ្វើ​យ៉ាង​ណា​យក​ឲ្យ​បាន​មេដាយ​មាស​យ៉ាង​ហោច​ចំនួន ២ ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​មិន​ព្រងើយ​កន្តើយ​ឡើយ សហព័ន្ធ​បាន​រៀបចំ​ផែនការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​​នេះ ហើយ​បើ​សិន​បាន​លើស​នេះ​គឺ​កាន់​តែ​ប្រសើរ​។   ​ជាក់​ស្ដែង​នៅ​​​​ខែ​ធ្នូ​ខាង​មុខ​នេះ​សហព័ន្ធ​​ នឹង​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​​ទៅ​ប្រកួត​​​លើ​វិញ្ញាសា​ចំនួន ៥ ​វិញ្ញាសា​​គឺ​មាន​ ​ឯកត្តជន​បុរស, ឯកត្តជន​នារី, ​វាយ​គូ​បុរស,​ ​ វាយ​គូ​នារី ​និង​វាយ​គូ​ចម្រុះ​បុរស-​នារី​។ ​ជា​មួយ​គ្នា​នោះ​មន្ត្រី​របស់​​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទៅ​ឥណ្ឌូណេស៊ី​លើក​នេះ​ គឺ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ដ៏​មាន​សារសំខាន់​​បំផុត ក្នុង​ការ​ត្រៀមខ្លួន សម្រាប់​ស៊ីហ្គេម​២០២៣។ ​សហព័ន្ធ​ជឿជាក់​ថា កីឡាករ នឹងធ្វើបានល្អ ​ព្រោះ​មុន​ចេញ​ទៅ​ប្រកួត សហព័ន្ធ​បាន​រៀបចំ ​ការ​តេស្ដ​សមត្ថភាព​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។ នោះ​មាន​ន័យ​ថា អ្នក​ចេញ​ទៅ សុទ្ធសឹងតែ​អ្នក​ដែល​មាន​សមត្ថភាព តាម​រយៈ​ការ​ធ្វើ​តេស្ត ប្រកប​ដោយ សុក្រឹតភាព តម្លាភាព និង​គុណភាព។     គួរ​រម្លឹក​ថា ​សហព័ន្ធ​សូហ្វតេន្នីស​កម្ពុជា នឹង​បញ្ជូន​កីឡាករ​ចំនួន ៦ ​នាក់ និង​កីឡា​ការិនី​ចំនួន ៦ នាក់​​ ដើម្បី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​​ផង​ដែរ​៕  ...
ផ្សេងៗ

ផ្លូវការ! កីឡា៣៨ប្រភេទ និង៦០៨វិញ្ញាសា សម្រេចអនុម័តសម្រាប់ស៊ីហ្គេមនៅកម្ពុជា

មួយខែមុន
មួយខែមុន

ផ្លូវការ! កីឡា៣៨ប្រភេទ និង៦០៨វិញ្ញាសា សម្រេចអនុម័តសម្រាប់ស៊ីហ្គេមនៅកម្ពុជា

ផ្សេងៗ
ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានអនុម័តប្រភេទកីឡា សម្រាប់ការប្រកួតរួចរាល់ហើយ ដោយមានកីឡាចំនួន ៣៨ប្រភេទ និងវិញ្ញាសាសរុបចំនួន ៦០៨វិញ្ញាសា។ ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)៣. វាយសី៤. បាល់បោះ (៥×៥ និង ៣×៣)៥. ប៊ីយ៉ា ស្នូកឃ័រ៦. ប្រដាល់សកល៧. កាយវប្បកម្ម៨. អុក (អុកចត្រង្គ និងអុកចិន)៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ)១០. គ្រីឃីត (T20/Sixes និង T50/T20)១១. កីឡារាំ១២. កីឡាអេឡិចត្រូនិក១៣. គុនដាវ១៤. Floorball១៥. បាល់ទាត់ (បុរស-នារី)១៦. វាយកូនហ្គោល១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)១៩. ម៉ូតូទឹក២០. យូដូ២១. ការ៉ាតេ២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវណាម, គុនខ្មែរ)២៣. កីឡាឧបសគ្គ២៤. បញ្ចសីលា២៥. ប៉េតង់២៦. ទូកក្ដោង២៧. សីដក់២៨. សូហ្វតេន្នីស២៩. វាយកូនឃ្លីលើតុ៣០. តេក្វាន់ដូ WT៣១. វាយកូនបាល់៣២.  ប្រណាំងទូកប្រពៃណី៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)៣៥. លើកទម្ងន់៣៦. ចំបាប់៣៧. វ៉ូស៊ូ៣៨. កីឡា​សម្តែង  Teqball៕...
ផ្សេងៗ

បាល់ទះនារីស៊ែប៊ី លើកពាន World Championship ជាលើកទី៥ ក្រោយឈ្នះប្រេស៊ីល ទាំង៣សិតទល់នឹង0

មួយខែមុន
មួយខែមុន

បាល់ទះនារីស៊ែប៊ី លើកពាន World Championship ជាលើកទី៥ ក្រោយឈ្នះប្រេស៊ីល ទាំង៣សិតទល់នឹង0

ផ្សេងៗ
ក្រុមបាល់ទះនារីក្នុងសាល ស៊ែប៊ី បន្តភាពខ្លាំងរបស់ខ្លួនបន្ទាប់ពីបំបាក់ក្រុមប្រេស៊ីល មិនឱ្យតដៃបាន ៣-០ សិត។ ចំណែក អ៊ីតាលី គ្រងលេខ៣ ក្រោយឈ្នះ អាម៉េរិក ៣-០ សិតនាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះក្នុងសាលនារី IFVB Volleyball Women’s World Championship 2022 ដែលធ្វើឡើងនៅប្រទេសហូឡង់។ ក្នុងសិតទី១ ក្រុមនារីស៊ែប៊ី នាំមុខមុនដោយពិន្ទុប្រកៀកប្រកិតគ្នាមិនជាដាច់ឆ្ងាយឡើយដោយពង្ស ២៦-២៤ ចូលដល់សិតទី២ ស៊ែប៊ី បន្តនាំមុខទាំងលំបាកយ៉ាងប្រដេញ ប្រេស៊ីលដោយពង្ស ២៥-២២ និងនៅក្នុងសិតទី៣ ក្រុមនារីប្រេស៊ីល ប្រឹងប្រែងស្រវាយកជ័យជម្នះដែរ តែមិនអាចទៅរួចជាមួយស៊ែប៊ី ដោយពិន្ទុ ស៊ែប៊ី២៥-១៧ ប្រេស៊ីល។' បញ្ចប់ការប្រកួតក្រុមបាល់ទះនារីប្រេស៊ី ចាញ់ស៊ែប៊ី ៣-០ សិត សរុប៣សិត ស៊ែប៊ីមាន៧៦ ខណៈប្រេស៊ីលមាន ៦៣ពិន្ទុ។ ចំណែក ក្រុមបាល់ទះនារីអ៊ីតាលី ដណ្តើមបានដំណែងលេខ៣ បន្ទាប់ពីយកឈ្នះអាម៉េរិក ៣-០ សិត(២៥-២០, ២៥-១៥ ,២៧-២៥) សរុបទាំង៣សិត អ៊ីតាលី មាន៧៧ រីឯអាម៉េរិក មាន៦០ពិន្ទុ។ គួរបញ្ជាក់ថា នេះជាលើកទី៥ របស់ក្រុមបាល់ទះជម្រើសជាតិស៊ែប៊ី ដោយគ្រងដំណែងបាល់ទះលំដាប់ពិភពលោក៥រដូវកាល(២០១១,២០១៧,២០១៨,២០១៩ និង២០២២)៕...
ផ្សេងៗ

ក្រោយល្បីកក្រើកដល់ពិភពលោក កម្ពុជាលេងបាល់ទះជាប់ដៃ  ពេលនេះសហព័ន្ធបាល់ទះ សិក្សាធ្វើច្បាប់ហាមលែងបែបនេះ

មួយខែមុន
មួយខែមុន

ក្រោយល្បីកក្រើកដល់ពិភពលោក កម្ពុជាលេងបាល់ទះជាប់ដៃ  ពេលនេះសហព័ន្ធបាល់ទះ សិក្សាធ្វើច្បាប់ហាមលែងបែបនេះ

ផ្សេងៗ
កាលពីពេលថ្មីៗនេះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជាបានលើកឡើង ក្នុងថ្ងៃប្រកាសបើកសម្ពោធកម្មវិធី Slamball (៤ទល់នឹង៤) បាល់ទះពាក់កណ្ដាលអាជីពថា លោកកំពុងសិក្សារកវិធីណាដើម្បីដាក់ពិន័យដល់ការលេងជាប់ដៃ លក្ខណៈក្រៅផ្លូវការ ដែលជាទម្លាប់អាក្រក់មើល។ ទន្ទឹមគ្នានោះក៏មានសំណួរជាច្រើនបានលើកមកសួរថា តើទៅរួចទេ ប្រសិនបើច្បាប់នេះត្រូវបានរៀបចំឡើង ?  អគ្គលេខាធិការខាងលើបាននិយាយថា «ឥឡូវនេះខ្ញុំកំពុងតែសិក្សាមើលថា ធ្វើម៉េចទើបអាចរៀបចំច្បាប់ ដើម្បីដាក់ពិន័យកីឡាករដែលលេងជាប់ដៃបាន ព្រោះថា កន្លងមកខ្ញុំដឹកនាំកីឡាករចេញទៅប្រកួតស្រុកគេ ខ្ញុំខ្មាសគេណាស់ ពេលគេសួរខ្ញុំថា អាលេងជាប់ដៃហ្នឹងនៅប្រទេសណា ? និយាយទៅខ្ញុំខ្មាសគេម៉ង។ ខ្ញុំគិតថា យើងលេងជាប់ដៃលេងទៅតែសុំចិត្តកុំ Live នៅលើបណ្ដាញសង្គម ឬថតបង្ហោះអី ព្រោះអីប្រទេសគេនោះគេមិនដឹងថា យើងលេងសើចទេ ជូនកាលគេអាចគិតថា វាជាទម្លាប់របស់យើងផងមិនដឹង»។  ចំពោះចំណុចនេះមិនត្រឹមតែមានមហាជនធ្លាប់បានសំណូមពរទេ សូម្បីថ្នាក់ដឹកនាំកីឡាបាល់ទះ មានទាំងគ្រូបង្វឹក និងកីឡាករជម្រើសជាតិបាល់ទះក៏ធ្លាប់បានលើកឡើង ដោយធ្វើការសំណូមពរហើយ សំណូមពរទៀត ព្រោះអីការលេងជាប់ដៃបែបនេះ វាបានជះឥទ្ធិពលដល់ក្មេងៗជំនាន់ក្រោយ យកជាគំរូតាម។ ជាក់ស្ដែងវិស័យបាល់ទះកំពុងតែមានការចាប់អារម្មណ៍ ពិសេសមិនថាបណ្ដាទីជនបទ ឬទីក្រុងឡើយ តែងតែមានការផុសផុលពេញនិយមចូលរួមទស្សនាពេញៗតារាង ហើយនៅពេលផុស ឬថតផ្សាយចេញទៅក៏មានអ្នកមើលរាប់ពាន់ ឬចូលខ្ទង់ម៉ឺននាក់ក៏មានដែរ ហើយក្នុងចំណោមនោះក៏អាចមានក្មេងៗ ឬជនបរទេសមើលដែរ។  គូររម្លឹកថា ការប្រកួតបាល់ទះ Slamball (៤ទល់នឹង៤) ដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay និងស្រាបៀ Anchor នឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះតទៅហើយ ដោយក្រុមខ្លាំងៗ ចំនួន ៨ ចូលរួម។ ការប្រកួតព្រឹត្តិការណ៍នេះក៏មិនមានឲ្យលេងជាប់ដៃដែរ ពោលគឺលេងដូចការប្រកួតស្តង់ដារយ៉ាងដូច្នេះដែរ គ្រាន់តែប្រកួតលក្ខណៈ ៤ ទល់ ៤ ឬ គេហៅថា ៤ ស្មើ ដែលក្នុងនោះមានសុទ្ធតែកីឡាករល្បីៗចូលរួមមាន ឌូក , យុន , រាជ, ម៉ាប់ ឆ្វេង ជាដើម៕...
ផ្សេងៗ

Max Verstappen ក្លាយជាម្ចាស់ជើងឯក Formula 1 ឆ្នាំ២០២២ ខណ:ការប្រកួតនៅសល់៤ទីលានទៀត

មួយខែមុន
មួយខែមុន

Max Verstappen ក្លាយជាម្ចាស់ជើងឯក Formula 1 ឆ្នាំ២០២២ ខណ:ការប្រកួតនៅសល់៤ទីលានទៀត

ផ្សេងៗ
Max Verstappen ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រណាំងរថយន្ត Formula One ឆ្នាំ២០២២ ទាំងនៅសល់ការប្រកួត៤ទីលានទៀត។ Verstappen របស់ក្រុម Red Bull ការពារតំណែងជើងឯករបស់ខ្លួនបាន ក្រោយឈ្នះការប្រណាំងនៅកម្មវិធី Japanese Grand Prix ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែតុលា។ នាការប្រណាំងនៅទីលានទី១៩ ម្ចាស់ការពារជើងឯក Verstappen អាចដណ្តើមបានជ័យជន្នះជាលើកទី១២របស់ខ្លួន ដោយប្រជែងឈ្នះមិត្តរួមក្រុម Sergio Perez និង Charles Leclerc​ របស់ក្រុម Ferrari ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ​ ប្រើថេរវេលា ៣ម៉ោង ១នាទី និង៤៤វិនាទី ក្នុងទីលានប្រណាំងដែលមានភ្លឿងធ្លាក់ខ្លាំង។  ជ័យជម្នះនៅជប៉ុននេះ បានជួយ Verstappen ក្លាយជាជើងឯក F1 រដូវកាល២០២២នេះតែម្តង ដោយសាររូបគេមានពិន្ទុនាំមុខដាច់ក្នុងតារាង។ ឆ្លងកាត់ការប្រណាំង១៩លើក  Verstappen វ័យ២៥ឆ្នាំ រកបាន៣៦៦ពិន្ទុ នាំមុខ Perez ដែលឈរលេខ២ រហូតដល់១១១៣ពិន្ទុ ខណៈការប្រណាំងសល់៤លើកទៀតប៉ុណ្ណោះ។ Verstappen ក៏បានក្លាយជាកីឡាករ១៧ ដែលឈ្នះពានរង្វាន់ប្រណាំងរថយន្តពិពលោក​ ឬកាំជ្រួចលើផ្ទៃរៀបចាប់ពី២លើកផងដែរ។ សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ ក្រុមប្រណាំង Red Bull របស់ Verstappen និង​ Perez ក៏មានភាគរយខ្ពស់ដើម្បីគ្រងជើងឯក F1 រដូវកាលនេះផងដែរ។ គិតត្រឹមពេលនេះ Red Bull នាំមុខដាច់ក្នុងតារាង F1 ដោយរកបាន៦១៩ពិន្ទុ នាំមុខក្រុមលេខ២ Ferrari ដល់ទៅ១៦៥ពិន្ទុ។ Mercedes រក្សាចំណាត់ថ្នាក់លេខ៣ ដដែល ដោយរកបាន៣៨៧ពិន្ទុ៕  ...
ផ្សេងៗ

សហព័ន្ធ​ប៊ីយ៉ា និង​ស្នូកឃ័រ កម្ពុជា​​ធ្វើ​សន្និបាត​​អាណត្តិ​ទី​២​ និង​បញ្ជូន​កីឡាករ២​រូប​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​

2 ខែមុន
2 ខែមុន

សហព័ន្ធ​ប៊ីយ៉ា និង​ស្នូកឃ័រ កម្ពុជា​​ធ្វើ​សន្និបាត​​អាណត្តិ​ទី​២​ និង​បញ្ជូន​កីឡាករ២​រូប​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​

ផ្សេងៗ
​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា បាន​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​​ព្រម​​ទាំង​​រៀបចំ​ធ្វើ​អាណត្តិ​ទី​២ ​​និង​​បញ្ជូន​កីឡាករ​​២​រូប​ទៅ​ប្រកួត​ព្រឹត្តិការណ៍ Asian 6-Red Snooker Championship 20222 នៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​២៤ ដល់​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២។    ​​​​​​​ក្នុង​មហា​សន្និបាត​នោះ​​​ឯក​ឧត្ដម ​ជុំ​ កុសល រដ្ឋ​លេខាធិការ​ក្រសួងព័ត៌មាន និង​ទីប្រឹក្សា​​ សម្តេច​ផ្ទាល់​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ត្រូវ​បាន​តែង​តាំង ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​អាណត្តិ​ថ្មីឆ្នាំ២០២២-២០២៦ ។ ​ចំណែក​​លោក​ ជួន លាង អនុប្រធាន ក្រោយ​ពី​សមាជិក​ប្រតិបត្តិ​ចាស់ និង​បណ្តា​ក្លិប​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​ធ្វើ​ការ​បោះ​ឆ្នោត​គាំទ្រ​លោក​ជា​ប្រធាន​បន្ត​អាណត្តិ​ថ្មី​។    ក្នុង​ឱកាស​​នោះ​​ឯក​ឧត្ដម ជុំ​ កុសល បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ជម្រើសជាតិ​ ពិសេស​គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ជ្រោមជ្រែង​ស្វែង​​ការ​ជួយ​ឧបត្ថម្ភ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ក្នុង​គោលដៅ​ទ្រទ្រង់​សហព័ន្ធ។ មួយ​វិញ​ទៀត​ឯកឧត្ដម​ក៏​ប្ដេជ្ញា​​​ពង្រឹង​ដល់​​ការ​ដឹកនាំ​ក្នុង​ទិសដៅ​ជ្រោមជ្រែង​កីឡាករ​ជម្រើស​ជាតិ​ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ ដើម្បី​ជា​ការ​​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​យក​មេដាយ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​​កម្ពុជា​ឆ្នាំ​២០២៣​​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។  ក្នុង​​អាណត្តិ​ថ្មី​ឆ្នាំ២០២២-២០២៦ សមាជិក​ប្រតិបត្តិ​ចំនួន ​១៣​នាក់​រួម​មាន​លោក ជុំ កុសល ប្រធាន លោក ​ជួន លាង អនុប្រធាន លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ លោក ទុយ វិច្ឆិកា អគ្គលេខាធិការ​រង លោក​ស្រី អេង អ៊ីតា អគ្គហេរញ្ញិក,  អ្នក​នាង​ ស្រួង ភាវី, លោកស្រី ជាវ ពុទ្ធិតា, លោក ភិន ឈុនទៀង,  លោក ឆាយ បញ្ញា, លោក ទូច ចំរីន, លោក ចាន់ រ៉ាវី, លោក ជួង ប៊ុនធឿន និងលោក អ៊ុច ច័ន្ទដារ៉ា។  ​ងាក​មក​កាន់​ការ​​បញ្ជូន​កីឡាករ​ពីរ​រូប​ទៅ​ប្រកួត​នៅ​ប្រទេស​​ម៉ាឡេស៊ី​វិញ​​លោក​អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ថា កីឡាករ​កម្ពុជា​ពីរ​រូប​គឺ ជួង ប៊ុនធឿន និង​ ថាយ តិចហុក នឹង​ត្រូវ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​ខាង​លើ​។ លោក​មើល​ឃើញ​ថា ការ​ចូល​រួម​នេះ​មាន​ប្រទេស​ចន្លោះ​ពី​៨ ទៅ​១១ ព្រទេស​ ព្រោះ​ថា​បច្ចុប្បន្ន​មិន​ទាន់​ច្បាស់​ឡើយ​ថា នឹង​មាន​ប្រទេស​ណា​ខ្លះ​បាន​អវត្តមាន​។ ​ជា​មួយ​គ្នា​នោះ​លោក​អគ្គលេខាធិការ​ក៏​បាន​អរគុណ​ទៅ​កាន់​លោក​​​ ALEX LIM ជា​នាយក​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អាជីវកម្ម ​និង​ទីផ្សារ​ធនាគារ​ព្រីនស៍ ម.ក ដែល​បាន​ឧបត្ថម្ភ​ដល់​សហព័ន្ធ​។   ​ដោយ​លោក  ALEX LIM ​ក៏​បាន​​លើក​ឡើង​​ថា លោក​ពិត​ជា​​មាន​​ភាព​សប្បាយ​រីករាយ​ ដែល​ចូលរួម​ជាមួយ​សហព័ន្ធ​កីឡា​ប៊ីយ៉ា ​និង​ស្នូកឃ័រ​ក​ម្ពុជា​នេះ​ជា​ផ្នែក​តូច​មួយ​ក្នុង​រួម​ចំណែក​ការ​អភិវឌ្ឍ​​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​ ពិសេស​ប្រភេទ​កីឡា​ស្នូកឃ័រ សម្រាប់​ការ​ចូលរួម​ប្រកួត​កីឡា​ស្នូកឃ័រ ​Asian 6-Red Snooker Championship 2022 ​នៅ​ប្រទេស​ម៉ាឡេស៊ី៕ ​​​​​​ ...
ផ្សេងៗ

សួរថាខ្មាសគេទេ! ទីបំផុតវីដេអូដែលខ្មែរលេងបាល់ទះជាប់ដៃខុសទំនងល្បីដល់ពិភពលោកគេសើចចំអក

2 ខែមុន
2 ខែមុន

សួរថាខ្មាសគេទេ! ទីបំផុតវីដេអូដែលខ្មែរលេងបាល់ទះជាប់ដៃខុសទំនងល្បីដល់ពិភពលោកគេសើចចំអក

ផ្សេងៗ
ទីបំផុតវីដេអូបាល់ទះប្រមាណជា៣៧វិនាទី ដែលលេងជាប់ដៃខុសទំនង របស់កម្ពុជា ហើយថតបង្ហោះនោះបានល្បីដល់ពិភពលោកហើយ ដោយសារ Page បាល់ទះធំបំផុតមួយក្នុងលោកមានឈ្មោះថា Volleyball World ដែលមានអ្នក Like រហូតជិត៣លាននិង អ្នក follower ជាង៤លានយកទៅស៊ាបន្ត ហើយបើសរុបអ្នកចូលមើលវិញមានរហូតជាង៤៥លានដង។    ជាការពិតចេតនាក្នុងការថតបង្ហោះនោះគឺគ្រាន់តែជាការលេងសើចសប្បាយរបស់បងប្អូនក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺត្រូវបាន Page បាល់ទះធំបំផុតមួយក្នុងលោកស៊ាបន្ត ហើយបានសរសេរ Caption ចោទជាសំនួរថា « តើវាត្រូវតាមច្បាប់បាល់ទះ ឬ ទេ?» ។ ក្នុងវីដេអូដដែលក៏មានការ Comment ឆ្លើយឆ្លងយ៉ាងច្រើន ហើយអ្វីដែលជាចំណុចក្ដៅនោះគឺត្រូវបានគេ Comment សើចចំអក និងបានសួរថា តើច្បាប់នេះលេងនៅប្រទេសណា ក្នុងនោះក៏មានអ្នកចូលទៅប្រាប់ទៀតថា គឺជាច្បាប់ដែលលេងនៅកម្ពុជា។    ជុំវិញរឿងនេះដែរកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ផុល រតនៈ ក៏បានបញ្ចេញទស្សនៈក្នុងនាមអ្នករក្សានូវតម្លៃនៃមុខមាត់បាត់ទះកម្ពុជាម្នាក់ដែរនោះ ក៏បានលើកឡើងថា វាជារឿងដដែល រូបគេធ្លាប់បានលើកឡើងកន្លងមកហើយ។ ចេតនារបស់អ្នកថតបង្ហោះគ្រាន់តែចង់សើចសប្បាយ បាន Like និង Share ឲ្យបានច្រើន តែមែនទែនទៅវាពិតជាមិនគួរថតបង្ហោះទាល់តែសោះ ព្រោះវាអាចកើតឡើងដូចករណីនេះមានប្រទេសនៅលើពិភពលោកគេបានសើចចំអកបាល់ទះកម្ពុជា ។ កីឡាកររបស់វិសាខាដដែលបន្ថែមថា រឿងនេះវាបានហួសទៅហើយ ហើយពេលនេះពិភពលោកក៏គេបានឃើញហើយដែរ ដូច្នេះរូបគេបានអំពាវនាវកុំបន្តការលេងដូច្នេះ និងបានសូមរក្សាការលេងឲ្យត្រូវតាមស្តង់ដារ ដើម្បីលើកស្ទួយវិស័យបាល់ទះទាំងអស់គ្នា។ មួយវិញទៀតពេលនេះបាល់ទះកម្ពុជាត្រូវបានគេស្គាល់ច្រើន បន្ទាប់កម្ពុជាបានយកឈ្នះថៃ និងហ្វីលីពីនកាលស៊ីហ្គេមនៅវៀតណាម ថ្មីៗនេះ៕   ...
ផ្សេងៗ

​​ឃើញ​​​ ឌូក ​​ចេញ​លេង​​រាល់​ថ្ងៃ​ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា គេ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ​ៗ? 

3 ខែមុន
3 ខែមុន

​​ឃើញ​​​ ឌូក ​​ចេញ​លេង​​រាល់​ថ្ងៃ​ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា គេ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ​ៗ? 

ផ្សេងៗ
​​ស្មាត់​​របស់​ក្លឹប​​កង​ពល​ធំ​អន្តរាគមន៍​លេខ​​៣ ​​និង​​ជម្រើសជាតិ​បាល់ទះ​ឆ្នេរខ្សាច់ ​ជុក សោភា ​ឬ​​ត្រូវ​បាន​គេ​ស្គាល់​ថា ​ឌូក ​តែង​ឃើញ​មុខ​លេង​ក្រៅ​ផ្លូវ​ការ​ជា​ញឹកញាប់​។ ជា​និច្ចកាល​គេ​​តែង​បង្ហាញ​មុខ​​នៅ​តាម​តារាង​​​បាល់​នានា​មិន​ថា ក្នុង​ក្រុង​ភ្នំពេញ និង​តាម​ខេត្ត​​ឡើយ​។ ចុះ​ប្រិយមិត្ត​ដឹង​ទេ​​​ថា ឃើញ​ស្មាត់​​​ធំ​ដែល​អាច​វាយ​ស្ដាំ​ក៏​បាន​ឆ្វេង​ក៏​បាន​រូប​នេះ​ចេញ​លេង​​​ដូច្នេះ​ តើ​គេ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​​ក្នុង​មួយ​ខែ​ៗ​?  ​​​​ស្មាត់​ស្ដាំ​ជំនាញ​​ឡើង​ផ្ដាច់​ឆ្វេង​ខាង​លើ​បាន​​ទម្លាយ​ប្រាប់​​មក​​កាន់ Lee News ថា ​រូប​គេ​ចេញ​លេង​បាល់​រាល់​ថ្ងៃ​នេះ​​បាន​​ត្រឹម​តែ​មួយ​ចាយ​​ប៉ុណ្ណោះ​។ ពោល​គឺ​គ្រាន់​តែ​​អាច​​ផ្គត់ផ្គង់​​គ្រួសារ​បាន​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​។ ​កីឡាករ​ដែល​មាន​ដើម​កំណើត​មក​​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​ទម្លាយ​ទៀត​ថា ​​សរុប​​ជា​ទឹក​ប្រាក់​សរុប​បាន​ខ្ទង់​ប្រហែល​ជា​​២​លាន​អី​ប៉ុណ្ណោះ​ ដែល​ទំហំ​ទឹក​ប្រាក់​នេះ​មិន​គិត​បញ្ចូល​ជា​មួយ​ប្រាក់​ខែ​កីឡាករ​ជម្រើសជាតិ​​របស់​គេ​ឡើយ​។    ​​​ឌូក ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​​ឆ្នេរ​ខ្សាច់​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​គេ​ក៏​ជា​កីឡាករ​ដែល​ធ្លាប់​ជា​ប់​ជម្រើស​ជាតិ​​​បាល់ទះ​លើ​ក្ដារ​កាល​ឆ្នាំ​២០១៧​​​ដែរ​ ដែល​ពេល​នោះ​គេ​បាន​ចេញ​ទៅលេង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​នៅ​ប្រទេស​​ម៉ាឡេស៊ី​ផង​ដែរ​៕    ...
ផ្សេងៗ

រំភើបណាស់! ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ដណ្តើមបានមេដាយមេស ក្រោយបំបាក់ថៃ នៅប៉ារ៉ាហ្គេម

4 ខែមុន
4 ខែមុន

រំភើបណាស់! ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ដណ្តើមបានមេដាយមេស ក្រោយបំបាក់ថៃ នៅប៉ារ៉ាហ្គេម

ផ្សេងៗ
(បាល់ទាត់)៖ ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ដណ្តើមបានមេដាយមេស ក្រោយយកឈ្នះថៃ ៣សិតទល់១សិត នៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ ខែសីហា។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ – កម្ពុជា ៣សិតទល់២សិត ឥណ្ឌូណេស៊ី។ វគ្គផ្តាច់ព្រ័ត្រ៖ – កម្ពុជា ៣សិតទល់១សិត ថៃ។ គួរឲ្យដឹងថា ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ស្ថិតនៅកំពូលតារាង Group 2 បន្ទាប់ពី៖ – កម្ពុជា ៣សិតទល់០សិត ហ្វីលីពីន – កម្ពុជា ៣សិតទល់១សិត មីយ៉ាន់ម៉ា។ កីឡាករបាល់ទះអង្គុយបុរសកម្ពុជា៖១. ម៉ន យ៉ារ៉ាញ់២. កៅ ហឿន៣. ណៃ ការ៤. ស្រៀង លាប៥. ស្រៀង សុខណា៦. អឿន ណុត៧. អ៊ីង ភារៀម៨. យ៉ុន ក្រឹម៩. ញូញ សុខ១០. តង់ រ៉ាវី១១. ពូន ឌីណា១២. អ៊ូ ផល្លា៕...
ផ្សេងៗ

ជោគជ័យណាស់! កម្ពុជា ឈ្នះមេដាយមាសលើសការរំពឹងទុកនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១

4 ខែមុន
4 ខែមុន

ជោគជ័យណាស់! កម្ពុជា ឈ្នះមេដាយមាសលើសការរំពឹងទុកនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១

ផ្សេងៗ
(ប៉ារ៉ាហ្គេ)៖ពិតជាមានមោទនភាពណាស់ កម្ពុជា បានសម្រេចគោលដៅមេដាយមាសតាមការគ្រោងទុកក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងព្រឹត្តិការណ៍ប្រកួតមិនទាន់ចប់។ ជាការពិតណាស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្លាប់បាននិយាយថា កម្ពុជាបានកំណត់យកមេដាយមាសឲ្យបានចំនួន៣គ្រឿង ចំណែកមេដាយប្រាក់ និងសំរឹទ្ធ ត្រូវរកឲ្យបានច្រើនគ្រឿងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២២។ បើគិតត្រឹមថ្ងៃទី៣ ខែសីហា ក្រុមអត្តពលិកជនពិការកម្ពុជា បានឈ្នះមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង។ សមិទ្ធផលនេះ មានន័យថា កម្ពុជាទទួលបានមេដាយមាសលើសចំនួនកំណត់ហើយ  ពោលគឺលីសចំនួន២ ស្របពេលដែលមានវិញ្ញាសាជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺថា មិនត្រឹមឈ្នះមេដាយមាសលើសគោលដៅកំណត់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអត្តពលិកជនពិការកម្ពុជា ឈ្នះបានមេដាយសរុបច្រើនជាងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមុនៗទាំងអស់ ពោលគឺឈ្នះសរុប ១៨គ្រឿង ប្រៀបធៀបនឹងកាលឆ្នាំ ឆ្នាំ២០០១ បាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧  បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ ( ដើមឆ្នាំ២០១៤) បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី បានចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡាចំនួន១១៥នាក់ លើ១១ប្រភេទកីឡា៕ ...
ផ្សេងៗ

ទីបំផុត! កម្ពុជា បំបែកកំណត់ត្រាប្រវត្តិសារមេដាយអាស៊ានប៉ារ៉ាហ្គេម

4 ខែមុន
4 ខែមុន

ទីបំផុត! កម្ពុជា បំបែកកំណត់ត្រាប្រវត្តិសារមេដាយអាស៊ានប៉ារ៉ាហ្គេម

ផ្សេងៗ
(ប៉ារ៉ាហ្គេម)៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហានេះ ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង ជាបណ្ដោះអាសន្ន រួមមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៤ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ សមិទ្ធផលដ៏ត្រចះត្រចង់របស់ក្រុមអត្តពលិកជនពិការកម្ពុជា ក្នុងឆ្នាំនេះ បានធ្វើឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ឈ្នះមេដាយច្រើនជាងគេ បើគិតចាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បង្កើតឡើងដំបូង កាលពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ន ពិសេសកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដែលកាលនោះ កម្ពុជាដណ្ដើមបានត្រឹមមេដាយមាស ៣គ្រឿង។ ក្នុងចំណោមមេដាយ ដែលក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនីមួយៗ រួមមាន៖ -លើកទី១ ឆ្នាំ២០០១ នៅម៉ាឡេស៊ី៖ មាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៣ -លើកទី២ ឆ្នាំ២០០៣ នៅវៀតណាម៖ មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣ សរុប ៩ -លើកទី៣ ឆ្នាំ២០០៥ នៅហ្វីលីពីន៖ ប្រាក់ ៣ និងសំរឹទ្ធ ២ សរុប ៥ -លើកទី៤ ឆ្នាំ២០០៧ (រៀបចំដើមឆ្នាំ២០០៨) នៅថៃ៖ ប្រាក់ ១ សរុប ១ -លើកទី៥ ឆ្នាំ២០០៩ នៅម៉ាឡេស៊ី៖ មាស ១ ប្រាក់ ២ និងសំរឹទ្ធ ៤ សរុប ៧ -លើកទី៦ ឆ្នាំ២០១១ នៅឥណ្ឌូនេស៊ី៖ ប្រាក់ ៥ និងសំរឹទ្ធ ២ សរុប ៧ -លើកទី៧ ឆ្នាំ២០១៣ (រៀបចំនៅដើមឆ្នាំ២០១៤) នៅមីយ៉ាន់ម៉ា៖ មាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ២ សរុប ៩ -លើកទី៨ ឆ្នាំ២០១៥ នៅសិង្ហបុរី៖ មាស ១ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ៩ -លើកទី៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី៖ ប្រាក់ ៥ និងសំរឹទ្ធ ៥ សរុប ១០ -លើកទី១០ ឆ្នាំ២០១៩ នៅហ្វីលីពីន៖ លុបចោល ដោយសារបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណាមិញ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ ដែលឥណ្ឌូនេស៊ី យល់ព្រមទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២២នេះ បច្ចុប្បន្ន កម្ពុជាបានបំបែកកំណត់ត្រាឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន។ មិនតែប៉ុណ្ណោះ កម្ពុជានៅមានឱកាសស្វែងរកមេដាយបន្ថែមទៀត ព្រោះនៅសល់វិញ្ញាសារជាច្រើនមិនទាន់ប្រកួត ខណៈវិញ្ញាសាមួយចំនួន បានឈានដល់វគ្គដណ្ដើមមេដាយ ពិសេសវិញ្ញាសាបាល់ទះអង្គុយបុរសកម្ពុជា ដែលត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ជាមួយថៃ នាថ្ងៃទី០៤ ខែសីហា ស្អែកនេះ។ គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បានប្រព្រឹត្តទៅ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៦ ខែសីហា ចុងសប្ដាហ៍នេះ៕...
ផ្សេងៗ

អបអរសាទរ! គិតត្រឹមព្រឹកថ្ងៃទី៣នេះ កម្ពុជា ឈ្នះមេដាយសរុប ១៤គ្រឿងហើយ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២

4 ខែមុន
4 ខែមុន

អបអរសាទរ! គិតត្រឹមព្រឹកថ្ងៃទី៣នេះ កម្ពុជា ឈ្នះមេដាយសរុប ១៤គ្រឿងហើយ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២

ផ្សេងៗ
(ប៉ារ៉ាហ្គេម)៖ គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ អត្តពលិកជនពិការកម្ពុជា រកបានមេដាយសរុបចំនួន ១៤គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងចំណោមមេដាយទាំង ១១គ្រឿងរួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២។ សមិទ្ធផលនេះ បានសបញ្ជាក់ឲ្យឃើញពីការតាំងចិត្តរបស់អត្តពលិកកីឡាជនពិការកម្ពុជាថា នឹងកាន់តែជោគជ័យ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា នាឆ្នាំ២០២៣ ទាំងការរៀបចំ និងការដណ្តើមមេដាយជូនជាតិ។ ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាជនពិការកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន បានកំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញ កែច្នៃយ៉ាងណាឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា ឲ្យជោគជ័យ។ គួរបញ្ជាក់ថា កម្ពុជា បានបញ្ជូនអត្តពលិកជនពិការ ១១៥នាក់ លើ១១ប្រភេទកីឡា ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី និងជាអាស៊ានប៉ារ៉ាហ្គេមយុទ្ធសាស្រ្តចុងក្រោយ សម្រាប់ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង ឆ្នាំ២០២៣៕ ...