FC Sports logo

បាល់ទាត់


បាល់ទាត់

ហ៊ុល គឹមហ៊ុយ ត្រៀមខ្លួនទៅក្លិបថ្មីធំមួយ បន្ទាប់ពីចែកផ្លូវ ទាំងក្ដុកក្ដួល ជាមួយបឹងកេត នៅថ្ងៃនេះ

មួយថ្ងៃមុន
មួយថ្ងៃមុន

ហ៊ុល គឹមហ៊ុយ ត្រៀមខ្លួនទៅក្លិបថ្មីធំមួយ បន្ទាប់ពីចែកផ្លូវ ទាំងក្ដុកក្ដួល ជាមួយបឹងកេត នៅថ្ងៃនេះ

បាល់ទាត់
(បាល់ទាត់)៖ នៅរសៀលម៉ោង២ ថ្ងៃទី០៨ ខែធ្នូនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករពីររូប គឺអ្នកចាំទីដៃទីមួយ ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប បន្ទាប់ពីការប្រកួតនៅលីគកំពូលកម្ពុជា បានបញ្ជប់ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្រុមទាំង៨។ សេចក្ដីថ្លៃងការណ៍របស់ក្លិប បាននិយាយថា៖« ក្លិបបាល់ទាត់បឹងកេត សូមប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករទាំងពីររូប គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប។ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាពអស្ចារ្យ និងស្នាដៃល្អៗជាច្រើន ដែលអ្នកទាំងពីរ ធ្លាប់បានរួមចំណែកក៏សាងឡើងជាមួយក្លិបបឹងកេត នាពេលកន្លងមក»។ ជាមួយគ្នានេះ ប្រធានក្លិបបាល់ទាត់បឹងកេត លោកស្រី ពុធ ធីតា បាននិយាយថា៖ នេះគឺជាបាល់ទាត់… សូមសំណាងល្អជាមួយក្លិបថ្មីប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំទាំងពីរ»។ ក្រោយប្រកាសចែកផ្លូវ បានតែ ៣០នាទី អ្នកចាំទី ហ៊ុល គីមហុយ ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី បានប្រាប់មកកាន់ Lee News ដោយនិយាយទាំងក្ដុកក្ដួលថា៖« បាទបង ខ្ញុំបានចែកផ្លូវជាមួយក្លិបបាល់ទាត់បឹងកេត ហើយបង។ ខ្ញុំពិតជាអរគុណដល់ប្រធានក្លិប លោកស្រី ពុធ ធីតា និងគ្រួសារ លោកគ្រូបង្វឹកទាំងអស់ បុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយ អ្នកអនាម័យ ចុងភៅ អ្នកថែស្មៅ អ្នកគាំទ្រ និងបងសន្តិសុខទាំងអស់ សម្រាប់រយៈពេល៤ឆ្នាំមកនេះ»។ អ្នកចាំទីដែលមានដើមកំណើតនៅខេត្តតាកែវ រូបនេះ បានបន្តថា៖« វាជាការសម្រេចចិត្តមួយដ៏ពិបាករបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែធ្វើ ព្រោះនេះជាបាល់ទាត់។ រយៈពេល៤ឆ្នាំមកនេះ ខ្ញុំបានរៀនសូត្រពីពួកគាត់បានច្រើន ភាពលំបាក ជូចត់ សេចក្ដីស្រលាញ់ ភាពជោគជ័យ។ ខ្ញុំសូមជូនពរឲ្យពួកគាត់ ទទួលបានជោគជ័យនាពេលអនាគត់ ហើយយើងនឹងប្រកួតប្រជែងជាមួយគ្នាបន្តទៀត ក្នុងនាមជាបងប្អូន ក្នុងវិស័យបាល់ទាត់»។ ជាមួយគ្នានេះ ហ៊ុល គីមហ៊ុយ ក៏បានបង្ហើបថា រូបគេនឹងចូលរួមជាមួយក្លិបដ៏ធំមួយនៅលីគកំពូលកម្ពុជានេះ  តែយ៉ាងណារូបគេ សុំមិនទាន់បញ្ជេញឈ្មោះនោះទេ។ តើក្លិបធំដែល ហ៊ុល គឹមហុយ ត្រៀមឈានជើងចូលជ្រកកោនជាទ្រនំថ្មីជាក្លិបណា ខណៈក្លិបធំៗប្រចាំកម្ពុជា មានដូចជា ក្លិបព្រះខ័នរាជស្វាងរៀង វិសាខា ភ្នំពេញក្រោន   និងក្លិប ណាហ្គាវ័ល ៕...
បាល់ទាត់

Hazard ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយបែលហ្ស៊ិកធ្លាក់ពី World Cup

មួយថ្ងៃមុន
មួយថ្ងៃមុន

Hazard ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយបែលហ្ស៊ិកធ្លាក់ពី World Cup

បាល់ទាត់
(បាល់ទាត់)៖ ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ហើយ ​ក្នុង​វ័យ​៣១​ឆ្នាំ ក្រោយ​​បែលហ្ស៊ិក ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ World Cup ២០២២ ក្នុង​ប្រទេស​កាតា។​Hazard ដែល​បច្ចុប្បន្ន ​កំពុង​លេង​​ក្នុង​​ក្លិប Real Madrid បាន​ចូល​លេង​ប្រកួត​ដំបូង​បំផុត​​ឲ្យ​ជម្រើស​ជាតិ​បែលហ្ស៊ិក ​កាល​ពី​ឆ្នាំ​២០០៨ ក្នុង​វ័យ​១៧​ឆ្នាំ។ គិត​ត្រឹម​ពេល​នេះ​ គេ​បង្ហាញ​ខ្លួន​​បាន ​១២៦​ប្រកួត និង​រក​បាន​៣៣​គ្រាប់។ ការ​សម្រេច​ចិត្ត​របស់ Hazard ក្រោយ​ពេល​បែលហ្ស៊ិក​​ បាន​ជ្រុះ​ចេញ​ពី​កម្មវិធី World Cup។ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម អតីត​កីឡាករ​​របស់ Chelsea បាន​​សរសេរ​ថា៖ "​ទំព័រ​ត្រូវ​បាន​បិទ​​នៅ​ថ្ងៃ​នេះ​។ អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់​​របស់​អ្នក​ទាំង​អស់​គ្នា និង​ការ​​គាំទ្រ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន។ អរគុណ​​​ចំពោះ​សុភមង្គល​ទាំង​អស់​ចាប់​តាំង​ពី​ឆ្នាំ​២០០៨។ ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​ជាមួយ​ជម្រើស​ជាតិ​ហើយ។ ខ្ញុំ​នឹង​នឹក​អ្នក​ទាំង​​អស់​គ្នា"។  ​​​​Hazard គឺ​ជា​សមាជិក​ម្នាក់ ​ដែល​បាន​ជួយ​បែលហ្ស៊ិក ​​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup ឆ្នាំ​២០១៨ តែ​ចាញ់​បារាំង ១-០ ហើយ​បន្ទាប់​មក​​ពួក​គេ​បាន​យក​ឈ្នះ​អង់គ្លេស ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៣៕ ​...
បាល់ទាត់

កីឡដ្ឋាន ៩៧៤ នៅ World Cup នឹង​ត្រូវ​រុះរើ​ចេញទាំងស្រុង ក្រោយ​ចប់​វគ្គ១៦ក្រុមចុងក្រោយ

មួយថ្ងៃមុន
មួយថ្ងៃមុន

កីឡដ្ឋាន ៩៧៤ នៅ World Cup នឹង​ត្រូវ​រុះរើ​ចេញទាំងស្រុង ក្រោយ​ចប់​វគ្គ១៦ក្រុមចុងក្រោយ

បាល់ទាត់
(បាល់ទាត់)៖ កីឡដ្ឋាន 974 ដែល​សាងសង់​ឡើងដោយ​ទូ​កុងតឺន័រ​ ចំនួន៩៧៤​ទូ ដើម្បី​បម្រើ​ដល់​ការ​ប្រកួត World Cup 2022 នៅ​ប្រទេស​កា​តា នឹង​ត្រូវ​រុះរើ​ចេញ​តែ​ម្តង បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយនៅវគ្គ១៦ក្រុមចុងក្រោយ។ ​កា​តា បាន​ត្រៀមខ្លួន​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឆ្នាំ​នេះ ដោយ​បាន​សាងសង់​កីឡដ្ឋាន​ថ្មី​ចំនួន ៧ នៅ​ទូ​ទាំង​ប្រទេស ក្នុង​ចំណោម​កីឡដ្ឋាន​សរុប​៨ ដែល​ទទួល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។ ក្នុង​ចំណោម​នោះ គឺ​មាន​តែ​កីឡដ្ឋាន 974 ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ដូ​ហា តែ​មួយ​គត់ ដែល​សាងសង់​ឡើង​ដោយ​ប្រើ​ទូ​កុងតឺន័រ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ កីឡដ្ឋាន​នេះ នឹង​ត្រូវ​រលាយ​បាត់​រូបរាង​ទាំងស្រុង​តែ​ម្តង តាម​រយៈ​ការ​រុះ​រើស​ចេញ ក្រោយ​ចប់​ការ​ប្រកួត​រវាង​ប្រេ​ស៊ី​ល នឹង​កូរ៉េ​ខាងត្បូង​។ នៅ​ក្នុង​ការ​ប្រកួត World Cup 2022 កីឡដ្ឋាន 974 ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤៤,០៨៩​នាក់ ដែល​មិន​ត្រូវ​ប្រកាស​អំពី​តម្លៃ​នៃ​ការ​សាងសង់ បាន​ទទួល​រៀបចំ​ការ​ប្រកួត​សរុប​ចំនួន ៧​ប្រកួត ចាប់តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រហូត​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បានឱ្យ​ដឹង​ថា កីឡដ្ឋាន 974 ត្រូវ​បាន​សាងសង់​ឡើងជា​ផ្នែក​ៗ ដោយ​ប្រើ​វត្ថុធាតុដើម​កែ​ច្នៃ រួម​ទាំង​ដែកថែប ជា​ពិសេស​ទូ​កុងតឺន័រ​ចំនួន ៩៧៤​ទូ ដូចនឹង​ឈ្មោះ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​កីឡដ្ឋាន​នេះ​៕...
បាល់ទាត់

តោះទៅមើលបញ្ជីឈ្មោះកីឡាករ១១នាក់ល្អជាងគេប្រចាំរដូវកាល ២០២២ លីគកំពូលកម្ពុជា

មួយថ្ងៃមុន
មួយថ្ងៃមុន

តោះទៅមើលបញ្ជីឈ្មោះកីឡាករ១១នាក់ល្អជាងគេប្រចាំរដូវកាល ២០២២ លីគកំពូលកម្ពុជា

បាល់ទាត់
(បាល់ទាត់)៖ បន្ទាប់ពីរកឃើញម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២ ពានរង្វាន់ជាក្រុម និងឯកត្តជនត្រូវបានប្រគល់ជូនហើយ នាល្ងាចថ្ងៃទី៧ ខែធ្នូនេះ នៅផ្សារទំនើបអីអនសែនសុខ ជាន់ទី៣ ក្នុងកម្មវិធី CPL Football Awards 2022។ សម្រាប់កីឡាករ១១នាក់ល្អជាងគេប្រចាំរដូវកាល នៃលីគរដូវកាល ២០២២ មានដូចជា៖អ្នកចាំទី សាវែង សំណាង (ភ្នំពេញក្រោន),ខ្សែការពារ ឆេង ម៉េង (វិសាខា), អ៊ុក សុវណ្ណ (វិសាខា), សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង), Mizanu Hikaru (ព្រះខ័នរាជស្វាយរៀង), ខ្សែបម្រើ ម៉ាត នូរុណ (បឹងកេត), សៀង ចន្ធា (បឹងកេត), សារ ទី (វិសាខា) និង ខ្សែប្រយុទ្ធ Andres Nieto (ភ្នំពេញក្រោន), Marcus Haber (ព្រះខ័នរាជស្វាយរៀង) និង លឹម ពិសុទ្ធ (ភ្នំពេញក្រោន)។ ក្នុងនោះ ខ្សែប្រយុទ្ធ Marcus Haber របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈ្នះបានពានរង្វាន់ធំៗចំនួន៣ម្នាក់ឯងដូចជា៖ ពានរង្វាន់អ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេ ឬស្បែកជើងមាស បន្ទាប់ពីស៊ុតបញ្ចូលទីសរុបចំនួន២៥គ្រាប់, កីឡាករល្អទាំង១១នាក់ ប្រចាំរដូវកាល និង កីឡាករឆ្នើមជាងគេប្រចាំរដូវកាល។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ នេះធ្វើឡើងដើម្បីផ្តល់គុណតម្លៃប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និងម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ៕...
បាល់ទាត់

Gabriel Jesus ជោគជ័យក្នុងការវះកាត់ជង្គង់ហើយ

2 ថ្ងៃមុន
2 ថ្ងៃមុន

Gabriel Jesus ជោគជ័យក្នុងការវះកាត់ជង្គង់ហើយ

បាល់ទាត់
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ Arsenal កីឡាករ Gabriel Jesus បានទទួលជោគជ័យក្នុងការវះកាត់ជង្គង់ ដែលធ្វើឲ្យគេខកខានការប្រកួតរបស់ប្រេស៊ីល ដែលនៅសល់ក្នុង World Cup។ កីឡាករវ័យ២៥ឆ្នាំ និងមិត្តរួមជាតិ Alex Telles បានរបួសជង្គង់ខាងស្ដាំដូចគ្នា អំឡុងពេលប្រេស៊ីលប្រកួតចាញ់កាមេរ៉ូន ១-០ នៅការប្រកួតទី៣ វគ្គសន្សំពិន្ទុ។ ប្រកួតនេះ វាជាលើកដំបូងដែល Jesus បង្ហាញខ្លួនជាជម្រើសដំបូង ខណៈ២ប្រកួតមុនៗ ត្រឹមជាកីឡាករបម្រុង។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ប្រេស៊ីល នឹងត្រូវជួបក្រូអាត ក្រោយពួកគេយកឈ្នះកូរ៉េខាងត្បូង ៤-១ កាលពីដើមសប្ដាហ៍។ ត្បិតតែ Jesus របួស ប៉ុន្តែប្រេស៊ីល ក៏សប្បាយចិត្តឡើងវិញពេលដែលខ្សែបម្រើប្រយុទ្ធ Neymar បានវិលត្រឡប់មកកាន់ទីលានវិញ ក្រោយមានរបួសជើង។ កីឡាកររបស់ក្លិប PSG ក៏រកបានមួយគ្រាប់ដែរ អំឡុងជ័យជម្នះលើកូរ៉េខាងត្បូង៕ ...
បាល់ទាត់

ហេតុផលនេះទើប Fernando Santos ដាក់ Ronaldo អង្គុយកៅអីបម្រុង ជំនួប ព័រទុយហ្គាល់ និង ស្វីស  យប់មិញ

2 ថ្ងៃមុន
2 ថ្ងៃមុន

ហេតុផលនេះទើប Fernando Santos ដាក់ Ronaldo អង្គុយកៅអីបម្រុង ជំនួប ព័រទុយហ្គាល់ និង ស្វីស  យប់មិញ

បាល់ទាត់
(បាល់ទាត់)៖ អ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Fernando Santos បានពន្យល់ពីហេតុផល ដែលលោកសម្រេចចិត្តដាក់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo អង្គុយកៅអីបម្រុងក្នុងការប្រកួត World Cup វគ្គ ១៦ក្រុមចុងក្រោយ ជាមួយប្រទេសស្វីស។ កាលពីយប់មិញគេសង្កេតឃើញថា Ronaldo បានអង្គុយលើកៅអីបម្រុង ហើយចូលលេងនៅ ១៧ នាទីចុងក្រោយ ខណៈដែលព័រទុយហ្គាល់ បានយកឈ្នះគូប្រកួតរបស់ពួកគេ ៦ ទល់នឹង ១ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្រោយចប់ការប្រកួតលោក Santos ត្រូវបានគេសួរថា ហេតុអ្វីបានជាលោកមិនដាក់ Ronaldo ក្នុងជម្រើស១១នាក់ដំបូង? អ្នកចាត់ការរូបនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ថា៖« វាមិនមែនជាកូរ៉េខាងត្បូងនោះទេ។ Cristiano និង Ramos គឺជាកីឡាករផ្សេងគ្នា។ ប្រធានក្រុមជម្រើសជាតិគាត់មិនមានបញ្ហាអ្វីទេ តែវាជាយុទ្ធសាស្ត្ររបស់កីឡាករ គឺខុសគ្នា»។ លោកបន្តថា៖«មិនមានបញ្ហាអ្វីទេរវាងខ្ញុំ និងប្រធានក្រុមជម្រើសជាតិ។ យើងជាមិត្តនឹងគ្នាជាច្រើនឆ្នាំមកហើយ ហើយអ្វីៗមិនប៉ះពាល់ដល់យើងទេ។ គ្រូបង្វឹកធ្វើការសម្រេចចិត្ត ខ្ញុំបានពន្យល់រួចហើយ ផ្នែកនោះត្រូវបានដោះស្រាយទាំងស្រុង ហើយគាត់បានធ្វើជាគំរូ នៃប្រធានក្រុមដ៏អស្ចារ្យម្នាក់»។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងប្រកួតជាមួយក្រុមជម្រើសជាតិ ម៉ារ៉ុក ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ៕...
បាល់ទាត់

កក្រើកស្រុក ស្ទឹងត្រង់ ពានរង្វាន់បាល់ទាត់ដ៏ធំមួយ ក្រុមជើងឯកបានរង្វាន់ ២៤ លានរៀល 

2 ថ្ងៃមុន
2 ថ្ងៃមុន

កក្រើកស្រុក ស្ទឹងត្រង់ ពានរង្វាន់បាល់ទាត់ដ៏ធំមួយ ក្រុមជើងឯកបានរង្វាន់ ២៤ លានរៀល 

បាល់ទាត់
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ស្រុកស្វឹងត្រង់ ខេត្តកំព់ងចាម បានបង្កើតពានរង្វាន់មហាជនមួយ ដែលមានឈ្មោះថា ពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានិត សន្ដិភាព ក្រោមគំនិតផ្ដួចផ្ដើមរបស់គម្រោងដីឡូ វីអាយអិនឌី(VIND) ក្នុងន័យបំផុសគំនិតអោយយុវជនកម្ពុជា ងាកមកលេងកីឡា ដើម្បីជៀសឆ្ងាយពីអំពើអប្បាយមុខ ក៏ដូចជាផ្នែកមួយនៃការលើកស្ទួយវិស័យបាល់ទាត់កម្ពុជា អោយរីកចំរើនផងដែរ។ មែនទែនទៅ ពានរង្វាន់មហាជនខាងលើនេះ ត្រូវបានបង្កើតឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០២១  ហើយចុងឆ្នាំ២០២២នេះ បានចាប់ផ្ដើមប្រកាសរដូវកាលថ្មីរបស់ខ្លួនមកវិញ ហើយក៏ជារដូវកាលទី២ផងដែរ។ ជុំវិញការកកើតពានរង្វាន់ខាងលើនេះ លោក MC Rock ដែលជាអ្នកអត្ថាធិប្បាយពានរង្វាន់ខាងលើបានប្រាប់ Lee News ថា៖« ពានរង្វាន់ ឯកឧត្ដម ហ៊ុន ម៉ានិត សន្ដិភាព ប្រកួតជាលក្ខណៈខាប់ ដោយប្រកួតចាញ់ធ្លាក់តែម្ដង  ដែលមានទាំងការប្រកួតបាល់ទាត់ផ្នែកបុរស និងការប្រកួតផ្នែកនារី ។ ក្នុងនោះផ្នែកបុរស មាន១៦ក្រុម ចំណែកផ្នែកនារី មានចំនួន ៤ក្រុម»។  បើតាមការបញ្ជាក់របស់លោក ក្រុមម្ចាស់ជើងឯកផ្នែកបាល់ទាត់បុរស នឹងទទួលបានទឹកប្រាក់ចំនួន ២៤ លានរៀល, ជើឯករង ទទួលបាន ៨ លានរៀល, លេខ៣ ទទួលបាន ៦លានរៀល និងលេខ៤ បាន ៤លានរៀល។ ចំណែកក្រុមបាល់ទាត់ផ្នែកនារីវិញ  ក្រុមជើងឯកបាន ១លានរៀល និងក្រុមជើងឯករងបាន ៥ សែនរៀល ផងដែរ»។ MC Rock បានបញ្ជាក់បន្ថែមថា៖« ពានរង្វាន់ខាងលើនេះ ធ្វើឡើងដោយប្រើរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ ហើយគ្រោងនឹងចំណាយលុយប្រមាណជា ២០,០០០ ទៅ ២៥,០០០ដុល្លារ ពិសេសអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងពានរង្វាន់នេះ សុទ្ធតែជាអាជ្ញាកណ្ដាលដែលមាន Leicene ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងអស់។  សម្រាប់លក្ខខន្តិកនៃការដាក់ពាក្យចូលរួមប្រកួត MC ពូកែវោហារូបនេះ បានសង្កត់ធ្ងន់ថា៖ «សម្រាប់ក្រុមនីមួយៗ អាចប្រើប្រាស់កីឡាករបានដោយសេរី ពោលគឺមិនកំណត់នោះទេ ទោះបីជាកីឡាករអាជីពដែលលេងនៅកម្ពុជាលីគ២ និងលីគកំពូលកម្ពុជា ក៏អាចចូលរួមលេងក្នុងក្រុមផងដែរ»។  គួរបញ្ជាក់ផងដែរថា ពានរង្វាន់ ឯកឧត្ដម ហ៊ុន ម៉ានិត សន្ដិភាព នឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចដីឡូ វីអាយអិនឌី(VIND) ក្នុងស្រុកស្វឹងត្រង់ ខេត្តកំពង់ចាម៕...
បាល់ទាត់

ក្រុមតំណាងអាស៊ីទាំង៣ ហាលអាវត្រឹមវគ្គ១៦ក្រុម World Cup 2022 តែជប៉ុន ធ្វើឱ្យកក្រើក ពេលប៉ះ ក្រូអាត 

3 ថ្ងៃមុន
3 ថ្ងៃមុន

ក្រុមតំណាងអាស៊ីទាំង៣ ហាលអាវត្រឹមវគ្គ១៦ក្រុម World Cup 2022 តែជប៉ុន ធ្វើឱ្យកក្រើក ពេលប៉ះ ក្រូអាត 

បាល់ទាត់
(បាល់ទាត់)៖ នៅពីរាត្រីយប់មិញនេះ ក្រុមជម្រើសជាតិជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 ត្រឹមវគ្គ១៦ក្រុមចុងក្រោយទាំងសោកស្ដាយ ប៉ុន្តែទោះចាញ់ជប៉ុនក៏បានធ្វើឱ្យកក្រើតពិភពលោកផងដែរ ក្នុងជំនួបជាមួយ ក្រូអាត យប់មិញនេះ ។ ការប្រកួតយប់មិញនេះ ក្រុមជម្រើសជាតិជប៉ុន បានរងបរាជ័យក្រោមស្នាដៃជើងឯករង World Cup 2018 ក្រូអាត ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ ទល់នឹង ១  បន្ទាប់ពីលេង១២០នាទី ស្មើគ្នា ១ ទល់នឹង ១។  ចំណែកក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានបរាជ័យក្នុងលទ្ធផលដាច់គ្នាឆ្ងាយ ក្រោមស្នាដៃម្ចាស់ជើងឯក World Cup ៥ សម័យកាល ដែលគ្រប់គ្នាស្គាល់ថា សាំបាប្រេស៊ីល ក្នុងលទ្ធផល ១ ទល់នឹង ៤។ ដូច្នេះហើយ ទាំងជប៉ុន និងកូរ៉េខាងត្បូង មិនអាចឡើងទៅវគ្គបន្តទៀតបាននោះទេ ដោយត្រូវដឹកដៃគ្នា ត្រលប់មកអាស៊ីវិញ។ មែនទែនទៅ មានក្រុមអាស៊ីមួយទៀត ដែលបានហាល់អាវមុនគេ មុនដល់វេនជប៉ុន និងកូរ៉េខាងត្បូង គឺក្រុមជម្រើសជាតិអូស្រ្តាលី ដោយពួកគេបានចាញ់ក្រុមជើងខ្លាំងមកពីអាមេរិកឡាទីន អាហ្សង់ទីន ក្នុងលទ្ធផល ១ ទល់នឹង ២។ គួរបញ្ជាក់ថា ក្នុងព្រិត្តិការណ៍ World Cup 2022នេះ ក្រុមមកពីអាស៊ី មានរហូតដល់ទៅ៦ក្រុម ដែលរួមមាន៖ ម្ចាស់ផ្ទះកាតា អឺរ៉ង់ អារ៉ាប់ប៊ីសាអូឌីត អូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង ខណៈមានតែ៣ក្រុមប៉ុណ្ណោះ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ គឺ អូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង៕...
បាល់ទាត់

កុំចេះតែហ៊ាន FIFA កំពុងបើកចំណាត់ការលើកីឡាកររបស់អ៊ុយរុយហ្គាយ ៤នាក់

3 ថ្ងៃមុន
3 ថ្ងៃមុន

កុំចេះតែហ៊ាន FIFA កំពុងបើកចំណាត់ការលើកីឡាកររបស់អ៊ុយរុយហ្គាយ ៤នាក់

បាល់ទាត់
(បាល់ទាត់)៖ សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA បាន​បើក​ចំណាត់​ការ​លើ​កីឡាករ​​៤នាក់ និង​​សហព័ន្ធ​បាល់ទាត់​របស់​អ៊ុយរុយហ្គាយ ​​លើ​ការ​ប្រព្រឹត្តិ​​របស់​ពួក​គេ​​ នៅ​ការ​ប្រកួត​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ​​ ពាន​រង្វាន់ World Cup ទល់​នឹង​ហ្គាណា។ ​​អ៊ុយរុយហ្គាយ ​​បាន​ប្រកួត​យក​ឈ្នះ​ហ្គាណា ២-០ ប៉ុន្តែ​ពួក​គេ​បាន​ត្រឹម​បញ្ចប់​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ​ឈរ​ក្រោម​កូរ៉េខាងត្បូង ​​ដែល​នៅ​លេខ​២ក្នុង​ពូល H។ ក្រុម​កីឡាករ​របស់​អ៊ុយរុយហ្គាយ  ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​បញ្ចប់​ការ​ប្រកួត ដោយ​បាន​ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​​ទាំង​ក្នុង​ទីលាន​ និង​ជំនួយ​ការ។ ការ​តវ៉ា​របស់​ពួក​គេ ក្រោយ​ពេល​អាជ្ញាកណ្ដាល ​​មិន​ផ្ដល់​បាល់​ប៉េណាលទី ស្រប​ពេល​ដែល​ក្រុម​កំពុង​ត្រូវ​ការ​គ្រាប់​បាល់​ខ្លាំង ​ដើម្បី​ប្រជែង​ជាមួយ​កូរ៉េខាងត្បូង។ កីឡាករ Jose Maria Gimenez, Edinson Cavani, Fernando Muslera និង Diego Godin សុទ្ធសឹងតែ​ជា​កីឡាករ ​ដែល​ប្រឈម​នឹង​ការ​ពិន័យ​របស់ FIFA ដោយ​សារ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ។ សហព័ន្ធ​បាល់ទាត់​របស់​អ៊ុយរុយហ្គាយ ​​​ក៏​ប្រឈមមុខ​នឹង​ចំណាត់ការ​​ដូច​គ្នា ចំពោះការបំពានច្បាប់​ រួមជាមួយ​កីឡាករ​៤​នាក់​ខាង​លើ​ ក៏​ដូច​ជា​មួយ​ទៀត​ទាក់ទង​នឹង​ការ​រើសអើង៕  ​...
បាល់ទាត់

អ្នកចាំទីម៉ិកស៊ិក ផ្តាំក្រុម CONCACAF ឲ្យបង្កើនសមត្ថភាពបន្ថែម ទៀតបើមិនចង់បាក់មុខនៅ World Cup ២០២៦

3 ថ្ងៃមុន
3 ថ្ងៃមុន

អ្នកចាំទីម៉ិកស៊ិក ផ្តាំក្រុម CONCACAF ឲ្យបង្កើនសមត្ថភាពបន្ថែម ទៀតបើមិនចង់បាក់មុខនៅ World Cup ២០២៦

បាល់ទាត់
(បាល់ទាត់)៖ Guillermo Ochoa អ្នកចាំទីឆ្នើមក្រុមជម្រើសជាតិម៉ិកស៊ិក ណែនាំក្រុមតំបន់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) ត្រូវយកបទពិសោធន៍តាមក្រុមទ្វីបអឺរ៉ុប ទៅពង្រឹងក្រុមជម្រើសជាតិខ្លួន បើមិនចង់បាក់មុខនៅការប្រកួត FIFA World Cup ឆ្នាំ២០២៦។ World Cup ២០២២ ក្រុមពីតំបន់អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងអឺរ៉ុប មានយ៉ាងហោចណាស់ពីរក្រុមឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ លើកលែងក្រុម CONCACAF មានតែអាម៉េរិក មួយប៉ុណ្ណោះ ហើយត្រូវធ្លាក់ក្រោមថ្វីជើងហូឡង់ នៅវគ្គ១៦ក្រុមចុងក្រោយផ្តាច់ព្រ័ត្រ។ ស្របពេលប្រទេសនៅតំបន់ CONCACAF ទាំងបី រួមមានអាម៉េរិក កាណា និងម៉ិកស៊ិក នឹងត្រូវដឹកនាំរួមគ្នាធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ ពិភពលោកឆ្នាំ២០២៦ អ្នកចាំទីដ៏មានបទពិសោធន៍របស់ម៉ិកស៊ិក Ochoa អំពាវនាវឱ្យក្រុមទាំងនេះ មានផែនការសកម្មភាពប្រកួតក្នុងតំបន់ឱ្យបានច្រើន ពោលគឺដូចក្រុមនៅអឺរ៉ុប ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការប្រកួត ប្រជែងទល់ក្រុមពីទ្វីបផ្សេងៗ។ អ្នកចាំទីវ័យ ៣៧ឆ្នាំរូបនេះ មិនចង់ឱ្យក្រុមនៅ CONCACAF ពឹងផ្អែកតែលើកីឡាករមួយចំនួនតូច ដែលប្រកបអាជីពតាមក្លិបល្បីៗនៅអឺរ៉ុប នេះទេ ប៉ុន្តែត្រូវពង្រឹងកីឡាករដែលលេងក្នុងស្រុក  ឬក្នុងតំបន់ឱ្យប្រសើរជាងមុន ទើបមានប្រសិទ្ធភាព។ ការលើកឡើងរបស់ Ochoa ក៏ទទួលបានការគាំទ្រពីអ្នកចាំទីកូស្តារីកា Keylor Navas ផងដែរ ។ Navas អ្នកចាំទី Paris St Germain និងក្លិបល្បីៗនៅអឺរ៉ុប ផ្សេងទៀត ដូចជា Real Madrid ជាដើមនោះ សង្ឃឹមថា យុវជនពីតំបន់ CONCACAF ទាំងអស់អាចប្រកួតប្រជែងក្នុងកម្រិតខ្ពស់រៀងរាល់សប្តាហ៍ ដោយមិនមែនត្រឹមតែនៅក្នុងការប្រកួត World Cup ប៉ុណ្ណោះនោះទេ៕...
បាល់ទាត់

រឿងអស្ចារ្យ៦យ៉ាង ដែលក្រុមជម្រើសជាតិជប៉ុន ធ្វើឱ្យអ្នកទស្សនា World Cup 2022 ចាប់អារម្មណ៍បំផុត

3 ថ្ងៃមុន
3 ថ្ងៃមុន

រឿងអស្ចារ្យ៦យ៉ាង ដែលក្រុមជម្រើសជាតិជប៉ុន ធ្វើឱ្យអ្នកទស្សនា World Cup 2022 ចាប់អារម្មណ៍បំផុត

បាល់ទាត់
(បាល់ទាត់)៖ ក្នុងព្រិត្តិការណ៍ World Cup 2022 អាចនិយាយបានថា ជាកាដូដ៏ល្អសម្រាប់ក្រុមមកពីអាស៊ី ដោយមានរហូតដល់ទៅ៦ក្រុម ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ពិភពលោក ខណៈក្រុមទាំងនោះ បានធ្វើព្យុះធ្វើភ្លៀងយ៉ាងច្រើនក្នុងឆ្នាំនេះ។ ក្នុងចំណោមក្រុមមកពីអាស៊ីទាំងអស់ គេចាប់អារម្មណ៍ខ្លាំងបំផុតទៅលើក្រុមជម្រើសជាតិជប៉ុន ដែលបានបង្ដើតរឿងរាវដ៏គួរឲ្យភ្ញាក់ផ្អើល រាប់ចាប់តាំងពីកីឡាករ រហូតដល់អ្នកគាំទ្រ។ខាងក្រោមនេះ ជារឿងរ៉ាវ ៦យ៉ាងដែលអ្នកគួរដឹងពីក្រុមជម្រើសជាតិជប៉ុន នៅ World Cup ឆ្នាំនេះ។ ១ ឈ្នះអាល្លឺម៉ង់ ក្នុងប្រកួតបើកឆាកក្រុមជម្រើសជាតិជប៉ុន បានបង្វើតភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោក ក្នុងការប្រកួតបើកឆាកក្នុងពូល E ដោយបានវាយបកយកឈ្នះក្រុមជើងឯក World Cup 4 សម័យកាល ឥន្រ្តីដែកអាល្លឺម៉ង់ យ៉ាងមិនគួរឲ្យជឿក្នុងលទ្ធផល ២ ទល់នឹង ១។ ២ ឈ្នះអេស្ប៉ាញ ប្រកួតចុងក្រោយក្នុងពូលបន្ទាប់ពីបង្កភាពភ្ញាក់ផ្អើលជាមួយអាល្លឺម៉ង់ ក្រុមសាមូរ៉ៃជប៉ុន បានធ្វើឲ្យពិភពលោកភ្លឺភ្នែកម្ដងទៀត ដោយយកឈ្នះក្រុមខ្លាំងក្នុងពូលមួយទៀត ដែលជាម្ចាស់ជើងឯក World Cup ២០១០ គឺក្រុមគោជល់ អេស្ប៉ាញ ក្នុងលទ្ធផល ២ ទល់នឹង ១។ ៣ ស្ថិតក្នុងពូលមរណៈ តែបញ្ចប់ពូលដោយឈរកំពូលតារាងដំបូងឡើយ ជប៉ុនត្រូវបានគេវិភាគថា មិនមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយនោះទេ ព្រោះស្ថិតក្នុងពូលជាមួយក្រុមខ្លាំង  អេស្ប៉ាញ អាល្លឺម៉ង់ និងកូស្រ្តារីកា ហើយក្រុមដែលមានភាគរយខ្ពស់ឡើងនោះគឺ អេស្ប៉ាញ និងអាល្លឺម៉ង់។ តែផ្ទុយទៅវិញ ឆ្លងកាត់តាមរយៈការប្រកួតចំនួន៣ ជប៉ុន បែជាឈរកំពូលតារាង ហើយអាល្លឺម៉ង់ បែជាហាលអាវទៅវិញ។ ៤ អ្នកគាំទ្រជប៉ុន សម្អាតសម្រាមក្នុងកីឡដ្ឋាន រៀងរាល់ការប្រកួតអ្នកគាំទ្រជប៉ុន បានធ្វើឲ្យពិភពលោក ផ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ World Cup 2022 នេះ ដោយពួកគេបាននាំគ្នាប្រមូលសម្រាមក្នុងកីឡដ្ឋាន ដែលក្រុមជម្រើសជាតិរបស់ពួកគេប្រកួត។ សកម្មភាពនេះ ធ្វើឲ្យពិភពលោកកោតសរសើរ ពីវប្បធម៍ដ៏ស្រស់ស្អាតនៃជាតិសាសន៍មួយនេះ។ ៥ ក្រុមទី១ មានបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ស្អាតបំផុត ពេលចាកចេញមិនខុសពីអ្នកគាំទ្ររបស់ខ្លួននោះទេ ទាំងប្រជាជន និងកីឡាករ សុទ្ធតែប្រកាន់ភ្ជាប់នៅការរស់នៅស្អាត គ្មានសម្រាម ហើយក្នុងព្រឹត្តិការណ៍បាល់ទាត់នៅកាតានេះ ពួកគេបានក្លាយជាក្រុមទីមួយ ដែលមានបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ស្អាតបំផុត រាល់ពេលដែលកីឡាករចាកចេញ។ ៦ ឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយ ជាលើកទី៤រាប់ទាំងឆ្នាំនេះ ជប៉ុន បានឡើងមកកាន់វគ្គចាញ់ធ្លាក់ ឬវគ្គ១៦ក្រុមចុងក្រោយ ៤លើកហើយ ដោយឡើងមកកាន់វគ្គនេះដំបូងបំផុត កាលពីឆ្នាំ២០០២ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។ លើកទី២ គឺនៅឆ្នាំ២០១០ និងលើកទី៣ នៅឆ្នាំ ២០១៨ ដែលរុស្សី ធ្វើជាម្ចាស់ផ្ទះ។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិជប៉ុន បានហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពី រងបរាជ័យក្រោមស្នាដៃជើងឯករង World Cup 2018 ក្រូអាត ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ ទល់នឹង ១  ក្រោយពីលេង១២០នាទី ស្មើគ្នា ១ ទល់នឹង ១៕...
បាល់ទាត់

ផ្ការីកគ្រប់រដូវ! សុះ ស៊ូហាណា ជាកីឡាករម្នាក់គត់នៅលីគកំពូលកម្ពុជា ដែលមិនស្ថិតក្នុងតំបន់ Top 4 តែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិលើកនេះ

3 ថ្ងៃមុន
3 ថ្ងៃមុន

ផ្ការីកគ្រប់រដូវ! សុះ ស៊ូហាណា ជាកីឡាករម្នាក់គត់នៅលីគកំពូលកម្ពុជា ដែលមិនស្ថិតក្នុងតំបន់ Top 4 តែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិលើកនេះ

បាល់ទាត់
(បាល់ទាត់)៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី និងត្រៀមការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្នុងចំណោមកីឡាករទាំង២៣នាក់ ដែលលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានជ្រើសរើសនោះ គេសង្កេតឃើញថា សុទ្ធសឹងតែជាកីឡាករក្នុងតំបន់ Top 4 នៃលីគកំពូលកម្ពុជាទៅហើយ។ ក្នុងនោះគេបានមើលឃើញថា មានការកោះហៅមកពីក្រៅស្រុកចំនួនពីរនាក់ និងកីឡាករស្ថិតនៅក្រៅតំបន់ Top 4 ម្នាក់ផងដែរ។  កីឡាករទាំងបីនាក់នោះរួមមាន៖ កីឡាករ សុះ ស៊ូហាណា របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍, កូនកាត់ខ្មែរ-បារាំង កុក បូរីស អតីតកីឡាករក្នុងក្លិបបាល់ទាត់ Sarawak United សមាជិកលីគកំពូលម៉ាឡេស៊ី ដែលទើបតែប្រកាសចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះ និងកីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor កំពុងប្រកបអាជីពនៅ Orlando City B សមាជិកលីគទី២ អាមេរិក។ មែនទែនទៅលោក ហុងដា ធ្លាប់បាននិយាយថា កីឡាករដែលស្ថិតនៅតំបន់ Top 4 ជាកីឡាករអតិភាព និងមានលទ្ធភាពខ្ពស់ជាប់ជម្រើសជាតិលេងពាន AFF Cup 2022។ យ៉ាងណា ក្រឡេកមកមើលពីកីឡាករ សុះ ស៊ូហាណា វិញ ទោះបីជាក្រុមរបស់គេ មិនបានជាប់ក្នុងតំបន់ Top 4 ក៏ដោយ ក៏កីឡាកររូបនេះ នៅតែស្ថិត្ថក្នុងជម្រើសរបស់លោក ហុងដា ដែរ ដោយសារសមត្ថភាពដ៏ល្អរបស់គេ៕...
បាល់ទាត់

អ៊ុំ វិចិត្រ៖«គួរតែផ្តល់ឱកាសឱ្យ សាវែង សំណាង សម្រាប់កៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា»

4 ថ្ងៃមុន
4 ថ្ងៃមុន

អ៊ុំ វិចិត្រ៖«គួរតែផ្តល់ឱកាសឱ្យ សាវែង សំណាង សម្រាប់កៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា»

បាល់ទាត់
 (បាល់ទាត់)៖ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បច្ចុប្បន្ន កំពុងស្ថិតនៅប្រទេសកាតា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ កាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ។ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២២ ក្នុង​ទីក្រុង​កូឡាឡាំពួរ និងត្រៀមសម្រាប់ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះគេសង្កេតឃើញថា មិនមាន​វត្តមានអ្នកចាំទីដៃទី១ សាវែង សំណាង​ ដែលទើប​តែជួយភ្នំពេញក្រោន​ លើក​ពាន​លីគកំពូលកម្ពុជា លើកទី៨​ក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួននោះឡើយ។ ភ្លាមៗនោះ អ្នក​ចាំទីរៀមច្បង អ៊ុំ វិចិត្រ​ បានសរសេរក្នុងទំព័រហ្វេសបុក ដូច្នេះថា «គួរតែផ្តល់ឱកាសអោយគាត់សម្រាប់កៅអីជម្រើសជាតិ ទោះបីជាគាត់មានបញ្ហាកម្ពស់ក៏ដោយ ប៉ុន្តែគួរតែសម្លឹងមើល Performance របស់គាត់ នៅក្នុងការប្រកួតលីគកំពូល»។ សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និង ប្រ៊ុយណា ខណ:ការប្រកួតបើកឆាកត្រូវជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់៕...
បាល់ទាត់

គ្រូប្រេស៊ីល បញ្ជាក់ថា Neymar អាចលេងបានទល់នឹងកូរ៉េខាងត្បូង

4 ថ្ងៃមុន
4 ថ្ងៃមុន

គ្រូប្រេស៊ីល បញ្ជាក់ថា Neymar អាចលេងបានទល់នឹងកូរ៉េខាងត្បូង

បាល់ទាត់
(បាល់ទាត់)៖ លោក Tite ដែលជាគ្រូរបស់ជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថា Neymar អាចចូលលេងបានសម្រាប់ការប្រកួតរបស់ប្រេស៊ីល ទល់នឹងកូរ៉េខាងត្បូង វគ្គ១៦ក្រុមចុងក្រោយ នៅយប់នេះ។ Neymar វ័យ៣០ឆ្នាំ បានខកខាន២ប្រកួតក្នុងវគ្គសន្សំពិន្ទុរបស់ប្រេស៊ីល បន្ទាប់ពីមានបញ្ហារបួសកជើងខាងស្ដាំក្នុងការប្រកួតបើកឆាកទល់នឹង ស៊ែប៊ី។ ត្បិតអវត្តមានកីឡាកររបស់ PSG ប៉ុន្តែប្រេស៊ីល នៅតែធ្វើបានល្អ បានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ ក្រោយយកបានចំណាត់ថ្នាក់កំពូលតារាងពូល G។ សាកសួរមុនជំនួបជាមួយកូរ៉េខាងត្បូង នៅរាត្រីនេះ ម៉ោង ២:០០នាទីរំលងអាធ្រាត្រ លោក Tite បានបញ្ជាក់ថា Neymar អាចជាទាន់ក្នុងប្រកួតនេះ។ បច្ចុប្បន្ន Neymar បានចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីលធម្មតា ដើម្បីត្រៀមសម្រាប់ប្រកួតខាងមុខៗ។ គួររម្លឹកថា អតីតកីឡាកររបស់ Barcelona ខាងលើ ត្រូវបានប្ដូរចេញនៅនាទីទី៨០ ពេលដែលប្រេស៊ីល យកឈ្នះស៊ែប៊ី ២-០ ដោយសារតែមានរបួសកជើង ក្រោយពេលប៉ះទង្គិចជាមួយកីឡាករ Nikila Milenkovic។  នៅប៉ុន្មានឆ្នាំចុងក្រោយ Neymar ឧស្សាហ៍របួសមែនទែននៅជើងខាងស្ដាំរបស់គេ ហើយកាលពីឆ្នាំ២០១៩ គេបានខកខានប្រកួតក្នុងកម្មវិធី Copa America៕...
បាល់ទាត់

Mbappe ឡើងជា Top Scorer ក្រោយរកបាន២គ្រាប់បន្ថែមយប់មិញ

4 ថ្ងៃមុន
4 ថ្ងៃមុន

Mbappe ឡើងជា Top Scorer ក្រោយរកបាន២គ្រាប់បន្ថែមយប់មិញ

បាល់ទាត់
(បាល់ទាត់)៖ ខ្សែ​បម្រើ​ប្រយុទ្ធ Kylain Mbappe កំពុង​ឈរ​ជា​​​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០២២ ក្រោយ​រក​​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ​បារាំង​ យក​ឈ្នះ​ ប៉ូឡូញ ៣-១ យប់​មិញ។ ការ​ប្រកួត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ខ្សែ​ប្រយុទ្ធ​ចាស់វស្សា Olivier Giroud ជា​អ្នក​រក​បាន​គ្រាប់​ដំបូង​ឲ្យ​បារាំង ​នៅ​នាទី​ទី​៤៤ មុន​ពេល Mbappe បន្ថែម​២​គ្រាប់​ផ្ទួន​ៗ​នៅ​នាទី​ទី​​៧៤ ​និង​៩០+១។ ជិត​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ប៉ូឡូញ ​ទទួល​បាន​​ប៉េណាល់ទី​មួយ​បាល់ និង​សម្រេច​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Robert Lewandowski។ ជ័យជម្នះ​បាន​ជួយ​ឲ្យ​បារាំង​ ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ នឹង​ទៅ​ប៉ះ​ជាមួយ​តោ​កំណាច​អង់គ្លេស ​​ដែល​យក​ឈ្នះ ​សេណេហ្គាល់ ៣-០។  Mbappe ពេល​នេះ​ កំពុង​ឈរ​លេខ​មួយ​ជា​​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ World Cup មាន​៥​គ្រាប់ តាម​ពី​ក្រោយ​ដោយ​កីឡាករ​៧​នាក់​ផ្សេង​ទៀត​ដូច​ជា Messi, Valencia, Rashford, Saka, Giroud, Gakpo និង Morata។ ចំណែក​មួយ​គ្រាប់​យប់​មិញ ​ក៏​បាន​ជួយ  Giroud ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ ​ក្នុង​ជម្រើស​ជាតិ​បារាំង ​​មាន​ ៥២​គ្រាប់ លើ​អ្នក​លេខ​ពីរ Thierry Henry មួយ​គ្រាប់​ និង​លើ​អ្នក​លេខ​បី Griezmann ១០​គ្រាប់៕...
បាល់ទាត់

Raheem Sterling ឡើងយន្ដហោះទៅអង់គ្លេសភ្លាមៗ ក្រោយទទួលដំណឹងថា មានក្រុមចោរចូលផ្ទះ

4 ថ្ងៃមុន
4 ថ្ងៃមុន

Raheem Sterling ឡើងយន្ដហោះទៅអង់គ្លេសភ្លាមៗ ក្រោយទទួលដំណឹងថា មានក្រុមចោរចូលផ្ទះ

បាល់ទាត់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News បានឲ្យដឹងថាខ្សែប្រយុទ្ធ Raheem Sterling សមាជិករបស់ក្រុមតោខៀវ Chelsea បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសភ្លាមៗតែម្តង។ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទទួលដំណឹងថាមានក្រុមចោរប្រដាប់អាវុធចូលផ្ទះរបស់គេ ខណ:គ្រួសាររបស់ Sterling ស្ថិតនៅទីនោះ ហើយខ្សែប្រយុទ្ធ Chelsea រូបនេះបានជិះយន្តហោះចេញពីប្រទេសកាតាភ្លាមៗ នៅពេលទទួលដំណឹងអំពីឧបទ្ទវហេតុនេះ។ ប្រភពជិតស្និទ្ធនឹងខ្សែប្រយុទ្ធក្លិបតោខៀវ Chelsea រូបនេះ បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកីឡារបស់ Sky News លោក Rob Harris ថា Sterling រន្ធត់ចិត្តនិងព្រួយបារម្ភចំពោះសុវត្ថិភាពកូនៗរបស់គេ។ បន្ទាប់ពីការប្រកួតដែលអង់គ្លេសយកឈ្នះសេណេហ្គាល់ ៣-០កាលពីយប់មិញនេះ អ្នកចាត់ការ Gareth Southgate បានបញ្ជាក់ថា Sterling បានធ្វើដំណើរត្រលប់ទៅចក្រភពអង់គ្លេសវិញហើយ។ នៅពេលសួរថាតើគាត់អាចវិលត្រលប់មកចូលរួមការប្រកួត World Cup វិញបានទេ លោក Southgate និយាយថា«ខ្ញុំពិតជាមិនដឹងទេ វាជាស្ថានភាពដែលគាត់ត្រូវការពេលវេលាដើម្បីដោះស្រាយ ខ្ញុំមិនចង់ដាក់សម្ពាធលើគាត់ឡើយ។ ពេលខ្លះបាល់ទាត់មិនមែនជារឿងសំខាន់បំផុតទេ គ្រួសារគួរតែជារឿងចម្បង»។ គួរដឹងថាក្រុមជម្រើសជាតិតោកំណាចអង់គ្លេស នឹងត្រូវជួប មាន់គក់បារាំង របស់លោក Didier Deschamps នៅវគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១០ ខែធ្នូ ក្នុងកីឡដ្ឋាន Al Bayt វេលាម៉ោង ២:០០រំលងអធ្រាត្រ៕...
បាល់ទាត់

Suarez បដិសេធសុំទោសហ្គាណាចំពោះការយកដៃប៉ះបាល់កាលពី២០១០

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

Suarez បដិសេធសុំទោសហ្គាណាចំពោះការយកដៃប៉ះបាល់កាលពី២០១០

បាល់ទាត់
ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​កីឡាករ Luis Suarez បាន​បដិសេធ​​សុំទោស​​សម្រាប់​ការ​យក​ដៃ​ប៉ះ​បាល់​​ទល់​នឹង​ជម្រើស​ជាតិ​ហ្គាណា​​កាល​ពី World Cup ២០១០។ Suarez ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​​ទីលាន​នៅ​ចុង​ម៉ោង​បន្ថែម​នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោយ​យក​ដៃ​វាយ​បាល់​ចេញ​ពី​មុខ​ទី​របស់​ក្រុម​ខ្លួន។ ពេល​នោះ​ហ្គាណា​ទទួល​បាន​បាល់​ប៉េណាល់ទី តែ​កីឡាករ Asamoah Gyan ខកខាន​ធ្វើ​មិន​បាន​សម្រេច។ មក​ទល់​នឹង​ពេល​នេះ​រឿង​ខាង​លើ​មានរយៈពេល​១២​ឆ្នាំ​មក​ហើយ ខណៈ​អ្នក​គាំទ្រ​បាល់ទាត់​នៅ​ហ្គាណា​មួយ​ចំនួន​នៅ​តែចង់​ចាំ និង​ហៅ​ Suarez ជា​បិសាច​។ ទាក់ទិន​នឹង​រឿង​នេះ Suarez បាន​និយាយ​មុន​ជួប​ហ្គាណា​យប់​នេះ​ថា៖ "កីឡាករ​ហ្គាណា​​ជា​អ្នក​ទាត់​ប៉េណាល់ទី​មិន​ចូល​ខ្លួន​ឯង មិន​មែន​ដោយ​សារ​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​សុំទោស​សម្រាប់​រឿង​នេះ​ឡើយ។ ខ្ញុំ​សុំទោស​ប្រសិន​បើ​ខ្ញុំ​​ធ្វើ​ឲ្យ​កីឡាករ​ណា​ម្នាក់​របួស”។ អ៊ុយរុយហ្គាយ​និង​ត្រូវ​លេង​ទល់​ជាមួយ​ហ្គាណា​នៅ​រាត្រី​នេះ​សម្រាប់​ការ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ H។ ​ក្រុម​ទាំង​ពី​ទាមទារ​ការ​ឈ្នះ​ដូច​គ្នា​ដើម្បី​មាន​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ ខណៈ​កូរ៉េខាងត្បូង​ក៏​មិន​ទាន់​អស់​ឱកាស​​ដោយ​ត្រូវ​លេង​ជាមួយ​ព័រទុយហ្គាល់​យប់​នេះ​ដូច​គ្នា។ ...
បាល់ទាត់

បង្ហាញ​១២​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ World Cup

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

បង្ហាញ​១២​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ World Cup

បាល់ទាត់
ក្រុម​បាល់ទាត់​ក្នុង​ពូល G​និង​H នឹង​ត្រូវ​លេង​បង្គ្រប់​ការ​ប្រកួត​ទី​​៣​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពាន​រង្វាន់ World Cup ​នា​យប់​​នេះ ហើយ​បន្ទាប់​ពី​លេង​ចប់​គេ​នឹង​រក​ឃើញ​ក្រុម​ទាំង​អស់​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។ **ការ​ប្រកួត​យប់​នេះ** ពូល G- កាមេរ៉ូន vs ប្រេស៊ីល - ស៊ែប៊ី vs ស្វីសពូល H- កូរ៉េខាងត្បូង vs ព័រទុយហ្គាល់- ហ្គាណា vs អ៊ុយរុយហ្គាយ បច្ចុប្បន្ន​គេ​បាន​រក​ឃើញ​ក្រុម​ចំនួន​១៤​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ នៅ​​ខ្វះ​តែ​២​ក្រុម​ទៀត​ប៉ុណ្ណោះ។ ប្រេស៊ីល​និង​ព័រទុយហ្គាល់​ត្បិត​តែ​នៅ​សល់​មួយ​ប្រកួត​ទៀត​ត្រូវ​លេង ប៉ុន្តែ​ពួក​គេ​មាន​ពិន្ទុ​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ ពួក​គេ​នៅ​តែ​រងចាំ​គូ​ប្រកួត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។   ខាង​ក្រោម​ជា​ក្រុម​ទាំង​១២​ដែល​នឹង​ជួប​គ្នា​នៅ​វគ្គ​បន្ទាប់៖- ហុល្លង់ vs អាមេរិក- អាហ្សង់ទីន vs អូស្ត្រាលី- ជប៉ុន vs ក្រូអាត - អង់គ្លេស vs សេណេហ្គាល់ - បារាំង vs ប៉ូឡូញ - ម៉ារ៉ុក vs អេស្ប៉ាញ៕...
បាល់ទាត់

CPL នឹងរៀបចំពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ឆាប់ៗខាងមុខនេះ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

CPL នឹងរៀបចំពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ឆាប់ៗខាងមុខនេះ

បាល់ទាត់
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញសេចក្ដីប្រកាស ស្ដីពីកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌា​នព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃពុធ ទី០៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ចាប់ពីម៉ោង ១៦:០០នាទីល្ងាចតទៅ។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ ពានរង្វាន់ខេមបូឌា​នព្រីមៀរលីគឆ្នាំ២០២២ នេះធ្វើឡើងដើម្បី​ ផ្តល់គុណតម្លៃប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និង ម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ។ តម្លៃនិងចំនួនសំបុត្រ យើងបានកំណត់ជាក់លាក់ និងដាក់លក់នាពេលឆាប់ៗខាងមុខនេះ ហើយតម្លៃក្នុង០១សំបុត្រ ១០ដុល្លា ស្មើនឹង ៤០.០០០រៀល ដោយទទួលបានអាហារសម្រន់ និងការទស្សនានូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ ចំពោះតម្លៃសំបុត្រ អាចនិយាយថាមិនមែនសម្រាប់ការរៀបចំកម្មវិធីទាំង មូលទេ គឺជាការអោយតម្លៃកម្មវិធីនេះ៖-ដើម្បីញ៉ាំងអោយកម្មវិធីកាន់តែមានភាពទាក់ទាញ -ដើម្បីបង្កើននូវចំនួនពានរង្វាន់សម្រាប់កីឡាករ-ដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់កីឡាករដែលត្រូវទទួលបាន ពានរង្វាន់ជ័យលាភី-មានឱកាសជួបជាមួយនឹងកីឡាករដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្តអាចចូលរួមលេងហ្គេម និងមានឱកាសឈ្នះរង្វាន់។ ដោយលែកនៅព្រឹកថ្ងៃកម្មវិធី CPL ក៏មានរៀបចំការប្រកួតហ្គេម (eFootball) ជាប្រភេទ Mobile Game ដែលរៀបចំនៅពេលព្រឹកចាប់ពីចាប់ពីម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីថ្ងៃរសៀល។ ជ័យលាភីជើងឯក​នឹងទទួលបាន រង្វាន់នៅក្នុងពិធីប្រគល់ពានរង្វាន់ខេមបូឌា​នព្រីមៀរលីគឆ្នាំ២០២២។  គួរដឹងដែរថា នេះជាលើកទី១ហើយដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL រៀបចំឲ្យមានកម្មវិធី CPL Football Award 2022 នេះឡើង៕...
បាល់ទាត់

មិនគួរឲ្យជឿរ! អាល្លឺម៉ង់ និង បែលហ្សិក ហាលអាវត្រឹមវគ្គ ៣២ក្រុម

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

មិនគួរឲ្យជឿរ! អាល្លឺម៉ង់ និង បែលហ្សិក ហាលអាវត្រឹមវគ្គ ៣២ក្រុម

បាល់ទាត់
(បាល់ទាត់)៖ ក្រុមឥន្រ្តីដែកអាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯក World Cup 2014 និងក្រុមជម្រើសជាតិបែលហ្សិក ដែលជាក្រុមឈរនៅលេខរៀងទីពីរ នៅ FIFA Ranking មិនអាចបន្តដំណើរប្រជែងពានទៀតបាននោះទេ ពោលគឺត្រូវហាលអាវត្រឹមវគ្គ៣២ក្រុម។ ការប្រកួតវេលាម៉ោង ១០៖០០នាទី យប់មិញនេះ ក្រុមដែលមានរហាសនាមថា បិសាចបែលហ្សិក ត្រូវប្រកួតកាត់សេចក្ដីជាមួយក្រុមជើងឯករង World Cup 2018 ក្រូអាត ក្រោយចប់ការប្រកួតដល់៩០នាទី ក្រុមទាំងពីរ មិនអាចធ្វើអ្វីគ្នាបាននោះទេ ដោយបញ្ចប់ក្នុងលទ្ធផល ០-០។ ឆ្លងកាត់៣ប្រកួត ក្នុងវគ្គចែកពូល F ក្រុមបែលស៊ិកបែលហ្សិក ដែលសំបូរដោយកីឡាករល្បីៗ បានយកឈ្នះ ១ប្រកួត ស្មើ ១ និងចាញ់មួយប្រកួត មាន ៤ ពិន្ទុ។ ដូច្នេះ ក្រុមជម្រើសជាតិមារ៉ុក និងក្រូអាត បានដឹកដៃគ្នាឡើងវគ្គបន្ត ខណៈបែលស៊ិក និងកាណាដា ហាលអាវ ទាំងសោកស្ដាយ។ ក្រឡែកមកមើលមួយពូល E វិញម្ដង ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះ ប្រទសកូស្រ្តារីកា ក្នុងលទ្ធផល ៤ ទល់នឹង ២ ប៉ុន្តែការទទួលជ័យជម្នះរបស់ជប៉ុន លើក្រុមគោជល់អេស្ប៉ាញ បានបញ្ជូនពួកគេឲ្យទៅផ្ទះវិញ ទាំងមិនអស់ចិត្ត ដ្បិតមានពិន្ទុស្មើជាមួយអេស្ប៉ាញ ចាញ់តែគ្រាប់បាល់ចំណេញតែប៉ុណ្ណោះ។ ឆ្លងកាត់៣ប្រកួត ក្នុងវគ្គចែកពូល E ជប៉ុន ឈរនៅកំពូលតារាងមាន ៦ពិន្ទុ អេស្ប៉ាញ ឈរនៅលេខ២ មាន ៤ពិន្ទុ អាល្លឺម៉ង់ ឈរនៅលេខ៣ មាន ៤ពិន្ទុ ប៉ុន្តែចាញ់គ្រាប់បាល់ចំណេញអេស្ប៉ាញ និងកូស្រ្តារីកា ឈរនៅលេខ៤ មាន ៣ពិន្ទុ។ សរុបមក មារ៉ុក ក្រូអាត ជប៉ុន និងអេស្ប៉ាញ បានឡើងទៅវគ្គបន្ត រីឯក្រុមជម្រើសជាតិ បែលស៊ិក កាណាដា អាល្លឺម៉ង់ និងកូស្រ្តារីកា អស់ភារៈកិច្ចត្រឹមវគ្គនេះហើយ៕...