FC Sports logo

សិល្បៈកម្សាន្ត


សិល្បៈកម្សាន្ត

បែ-កធ្លា-យដើមចម ជុំវិញរឿងប-ណ្តឹ-ងរបស់ ប៉ែន ចំរុង 

7 ម៉ោងមុន
7 ម៉ោងមុន

បែ-កធ្លា-យដើមចម ជុំវិញរឿងប-ណ្តឹ-ងរបស់ ប៉ែន ចំរុង 

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយបែកធ្លាយរឿង តារាសម្តែង និងជាពិធីករ ប៉ែន ចំរុង ចាញ់ក្តីនៅសាលាដំបូងត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១០ខែ  និងពិន័យជាទឹកប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍កាលពីអំឡុងឆ្នាំ២០២១ ពេលនេះបានដឹងពីដើមចមនៅក្នុងរឿងនេះហើយ គឺផ្តើមចេញពីការសហការណ៍រកស៊ីលក់ដីឡូត៍ ជាមួយគ្នា។ នៅថ្ងៃទី៩ ខែធ្នូ នេះមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា លោក ប៉ែន ចំរុង ជាតារាសម្តែង និងពិធីករល្បីឈ្មោះមួយរូប តុលាការបាន សម្រេច ផ្តន្ទាទោសលោក និងឈ្មោះ ង៉ាន់ ពិសី  ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈ ពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។ ជុំវិញរឿងដ៏ក្តៅគគុកខាងលើនេះ ក៏បែកធ្លាយសាលក្រមសាលាដំបូងរាជធានី ភ្នំពេញដែលធ្វើឱ្យមហាជនបានដឹងថា ដើមហេតុនៃរឿងនេះ ទាំងមូលគឺផ្តើម ចេញពីការសហការណ៍រកស៊ីលក់ដីឡូត៍ជាមួយគ្នា។ នៅក្នុងសាលក្រមនោះបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ែន ចំរុង ភេទប្រុស និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស បានធ្វើការ ដាក់ពាក្យបណ្ដឹងឈ្មោះ គាន ណារិត ភេទប្រុស មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត រហូតមានការប្តឹងផ្តល់ពីភាគី គាន ណារិត។  ក្នុងនោះដែរតាមចម្លើយរបស់លោក ប៉ែន ចំរុង នៅដំណាក់កាលអយ្យការ បានឆ្លើយថា ខ្លួន និង ឈ្មោះ គាន ណារិត និងឈ្មោះ ង៉ាន់ ពិសី បានរកស៊ី បង្កើតក្រុមហ៊ុន ត្រៃសូល៍ ជាមួយគ្នាទាក់ទង និងលក់ដីឡូតិ៍ ដោយ មានឈ្មោះ គាន ណារិត ភេទប្រុស ជាអ្នកទំនាក់ទំនងរកដៃគូសហការ និងគ្រប់គ្រងចំណូលចំណាយក្រុមហ៊ុនខ្លួនជា ប្រធាន ក្រុមប្រឹក្សាភិបាល ទទួលបន្ទុកផ្នែកគ្រប់គ្រងទីផ្សារ និងទទួលអតិថិជន ហើយឈ្មោះ ង៉ាន់ ពិសី ភេទប្រុស មាន តួនាទីជា អភិបាលទទួលបន្ទុកការរៀបចំគំរោងអភិវឌ្ឍន៍នៅក្នុងក្រុមហ៊ុនដោយបានធ្វើការសហការរកស៊ីជាមួយគ្ន នៅក្នុងឆ្នាំ២០១៩ ដោយមានទីតាំងនៅភូមិចំការដូង ឃុំវាលពុង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ នៅក្នុងឆ្នាំ២០១៨ ខ្លួនបាន ដឹង ថាមានក្រុមហ៊ុនផ្សេងបានមកធ្វើការវិនិយោគលើដីដែល ខ្លួនកំពុង វិនិយោគនោះជាដីរបស់បងប្អូនខ្សែស្រឡាយ របស់ ឈ្មោះ គាន ណារិត នោះដោយបានធ្វើកិច្ចសន្យាជាមួយម្ចាស់ដីថាព្រមប្រគល់ដីនោះមកឲ្យពួកខ្លួនជាអ្នករកទីផ្សារឲ្យ លុះក្រោយមកឈ្មោះ គាន ណារិត ក៏បានយកដីនោះទៅឲ្យបងប្រុសរបស់ គាត់ជាអ្នកអភិវឌ្ឍន៍លើដីនោះដែរ ដោយមិន បានព្រមព្រៀងជាមួយពួកខ្លួន ជាភាគហ៊ុនរួមជាមួយគ្នានោះទេ ។ បន្ទាប់មក ក៏មានការប្តឹងគ្នាទាក់ទង និងការរំលោភលើ ទំនុកចិត្តដោយអភិបាលទាក់ទងនឹងដីនោះ ក៏ត្រូវបានតំណាងអយ្យការធ្វើការ តម្កល់រឿងទុកឥតចាត់ការ ទើបក្រោយមក ឈ្មោះ គាន ណារិត ភេទប្រុស ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងខ្លួនវិញ ពីបទបរិហាបង្កាច់កេរ្តិ៍ លើសំណុំរឿងនេះវិញ ផងដែរ៕ ...
សិល្បៈកម្សាន្ត

សេង សុខឃីម បញ្ជា-ក់ច្បា-ស់ៗ មិនវិលប-កក្រោយ បន្ទាប់ពី នាយចឺម ខំបើកឡានការ-ពារតាំងពីខេត្ត ដល់ភ្នំពេញ

7 ម៉ោងមុន
7 ម៉ោងមុន

សេង សុខឃីម បញ្ជា-ក់ច្បា-ស់ៗ មិនវិលប-កក្រោយ បន្ទាប់ពី នាយចឺម ខំបើកឡានការ-ពារតាំងពីខេត្ត ដល់ភ្នំពេញ

សិល្បៈកម្សាន្ត
កម្សាន្ត៖ កាលពីកន្លងទៅថ្មីៗនេះ អ្នកនាង សេង សុឃីម បានបង្ហោះវីដេអូមួយធ្វើឱ្យ អ្នកគាំទ្រគិតថា នាង និង នាយចឺម អាចត្រូវគ្នាវិញ បន្ទាប់ពីខាងប្រុសបានបើក ឡានតាមពីក្រោយនាងតាំងពីខេត្តដល់ភ្នំពេញ។ ទោះយ៉ាងណាការសង្ស័យនេះ ក៏ធ្វើឱ្យអ្នកតាមដានអាចនឹងខកចិត្ត ព្រោះអ្នកនាង សេង សុខឃីម ប្រកាសមិនវិលបកក្រោយឡើយ ស្របពេល នាយចឺម បង្ហោះរូបភាពថ្មីជាមួយបវរកញ្ញា ប៉ុន សុរ៉ាវត្តី ព្រមទាំងប្រាប់ថា ត្រៀមចងដៃឱ្យហើយទៅ។ ថ្មីៗនេះ មានការចាប់អារម្មណ៍ជាថ្មីទៅលើទំនាក់ទំនង តារាសម្តែង សេង សុខឃីម និង តារាចម្រៀង នាយចឺម រហូតមានពាក្យថា អ្នកទាំងពីវិលមកជានាគ្នាវិញ។  ពោលគឺការផ្ទុះរឿងថ្មីនេះ ស្របពេលបណ្តឹងរបស់អ្នកនាង សេង សុខឃីម ប្តឹងទៅលើតារាចម្រៀង មាស នីតា ហើយរឿងនេះមហាជនក៏ចង់ដឹងដូចគ្នាពីទំនាក់ទំនងរវាង សេង សុខឃីម និង នាយចឺម តើត្រូវគ្នាវិញឬយ៉ាងណា ? ចម្ងល់នេះកើតឡើងពេលដែលតារាស្រីរូបនេះបានបង្ហោះឆាត និងក្នុងវីដេអូ ដោយនិយាយថា «នៅសុខៗ ស្រាប់តែជិះពីក្រោយឡានយើងជាប់ ពីខេត្តរហូតដល់ពេញ តើអ្នកមានអារម្មណ៍បែបណាទៅ ? អរគុណដែលបារម្ភ ហើយសួរថា មនុស្សប្រុសបើកឡានមែន ប្រាប់ថា អាឃីម អ្នកបើក អត់ជឿឯងទៀត»។ ទោះយ៉ាងណា បន្ទាប់ពីផ្ទុះការសង្ស័យថា អ្នកទាំងពីរត្រូវគ្នានោះ តែអ្នកនាង សេង សុខឃីម បែរជាបង្ហោះពាក្យយ៉ាងខ្លីថា «ចង់និយាយថា មិនបកក្រោយទេ យកថ្មី ចា៎» ដែលធ្វើឱ្យមហាជនគិតថា នាងនឹងមិនត្រលប់ជានាគ្នាជាមួយ នាយចឺម វិញឡើយ។ស្របពេលផ្ទុះពាក្យចចាមអារ៉ាមខាងលើ ងាកទៅកាន់ នាយចឺម វិញ បានបង្ហោះ រូបភាពជាមួយម្តាយ ដោយបាននិយាយថា «អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា 2ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»។ បន្ថែមពីលើនេះ នាយចឺម បាន បង្ហោះរូបភាពថ្មីក្នុងរូបភាពកូនកំលោះក្រមុំបែបបញ្ចឹមប្រទេស ដោយភ្ជាប់ ជាមួយ ចំណងជើងថា «ដំណឹងល្អឆាប់ៗនេះហើយបាទ ត្រៀមតែលុយចងដៃទៅ បងប្អូនទាំងអស់គ្នា»។ អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ នារីនៅក្នុងរូបភាពដែល នាយចឺម បង្ហោះនោះគឺ បវរកញ្ញា ប៉ុន សុរ៉ាវត្តី ជាម្ចាស់លាភី Miss Planet Cambodia 2020  ហើយការបង្ហោះរូបភាពថ្មីនេះក៏ធ្វើឱ្យមហាជនអ្នកលេ បណ្តាញសង្គម លើកឡើងថា នាយចឺម ពិតជាមានសំណាងណាស់ប៉ះសុទ្ធជានារីស្រស់ស្អាត ក្នុងជួរសិល្បៈ ខណៈទំនាក់ទំនងនាយចឺម និង សុរ៉ាវត្តី លើកនេះ មិនដឹងថាទំនាក់ទំនងស្នេហា ឬអ្នកទាំងពីរថតសម្អាងការឬថតMVនោះទេ៕ ...
សិល្បៈកម្សាន្ត

វា-យបកគ្នាអស់ចិត្ត ក្រុមហ៊ុន Miss Earth Cambodia និង ហង្ស សុរិយាន់ ដល់វគ្គដណ្តើមគ្នាដេកកណ្តាល និយាយយកល្អរៀងខ្លួន

8 ម៉ោងមុន
8 ម៉ោងមុន

វា-យបកគ្នាអស់ចិត្ត ក្រុមហ៊ុន Miss Earth Cambodia និង ហង្ស សុរិយាន់ ដល់វគ្គដណ្តើមគ្នាដេកកណ្តាល និយាយយកល្អរៀងខ្លួន

សិល្បៈកម្សាន្ត
កម្សាន្ត៖ បន្ទាប់ពីកញ្ញាហង្ស សុរិយាន់ ផ្តល់កិច្ចសម្ភាសក្នុងកម្មវិធី V talk confession ដោយបាននិយាយពីមូលហេតុមិនអាចចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ព្រោះតែគ្មានថវិកាគ្រប់គ្រាន់ បានធ្វើឱ្យទំព័រផេក Miss Earth Cambodia ឆេះដុំចេញមកទម្លាយថា កញ្ញា ហង្ស សុរិយាន់ ជាមនុស្សមានអត្តចរិតពូកែសម្តែង ហើយក្រុមហ៊ុនខាតលុយរាប់ពាន់ដុល្លារដោយសារនាង។ គេចាំបានថា កញ្ញា ហង្ស សុរិយាន់ ជាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ព្រមទាំងទទួលបានតំណែងជា Miss Earth Cambodia នឹងមានតួនាទីចេញទៅប្រកួតលើឆាកអន្តរជាតិ។ ទោះយ៉ាងណា កញ្ញា ហង្ស សុរិយាន់ បានសម្រេចចិត្តមិនទៅប្រកួតវិញ ដោយបានលើកឡើងថា មានបញ្ហាសុខភាព ព្រមទាំងសម្រេចចិត្តលាលែងតំណែងជាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ផងដែរ។ ទន្ទឹមនឹងការលាលែងតំណែង និងមានបញ្ហាសុខភាពខាងលើមិនអាចទៅប្រកួត លើឆាកអន្តរជាតិបាន រឿងនេះក៏មានពាក្យចចាមអារ៉ាមថា ការទៅប្រកួតនៅក្រៅប្រទេសគឺបវរកញ្ញាត្រូវរាប់រងដោយខ្លួនឯងទាំងស្រុង ខណៈរឿងនេះខាងក្រុមហ៊ុនក៏បានបដិសេធផងដែរ។ អ្វីដែលកាន់តែក្តៅគគុកនាពេលនេះ ខាងទំព័រផេក Miss Earth Cambodia អត់ទ្រាំមិនបានចេញមកពន្លះកញ្ញា ហង្ស សុរិយាន់ ថាជាមនុស្សមានអត្តចរិត ពូកែសម្តែង បន្ទាប់ពីនាងបានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី V talk confession ទាក់ទងនឹងបញ្ហាអក់ខានចេញទៅប្រកួត។ ការផ្តល់កិច្ចសម្ភាសក្នុងកម្មវិធីខាងលើ អតីតលំដាប់រងទី១ខាងលើនេះ បានរៀបរាប់ថា ខាងក្រុមហ៊ុនបានជួយចេញច្រើនទាក់ទងទៅនឹងការចេញទៅប្រកួត នឹងតម្រូវឱ្យខ្លួនឯងចំណាយលុយខ្លួនឯងតិចតួចខ្លះដែរ ប៉ុន្តែដោយសារតែលុយ ចេញតិចតួចនោះនាងគ្មានសមត្ថភាព ព្រោះខ្លួនធ្លាប់ចេញទៅប្រកួតក្រៅប្រទេស ២ដងហើយ ទើបនាងគ្មានលុយ ហើយតម្រូវការចូលរួមកម្មវិធី  Miss Earth International មានច្រើនទើបអក់ខានតែម្តង។ អត្ថន័យទាំងមូលខាងក្រុមហ៊ុនបានឱ្យដឹងថា«ខាងក្រុមហ៊ុនចេញអោយទាំងអស់ហើយថែមទាំងអោយលុយគាត់ចាយថែមទៀតតែបែរគាត់មកនិយាយបែបនេះទៅវិញ។ បើដឹងការពិតបានដឹង អ្នកណាក៏ដឹងថាចរិកគាត់យ៉ាងណាដែរ !គាត់ពូសម្ដែងមែន សូមសរសើរ !ក្រុមហ៊ុនតាមអង្វរគាត់ត្រុកៗគាត់ ពង្វក់ក្រុមហ៊ុនណាស់ ក្រុមហ៊ុនខាតបង់លុយរាប់ពាន់ដុល្លារដោយសារគាត់»។ ទោះយ៉ាងណា ការលើកឡើងរបស់ផេក Miss Earth Cambodia ខាងលើនេះ ក៏ត្រូវអ្នកប្រើលេងបណ្តាញសង្គមរិះគន់ទៅវិញ ដោយបានលើកឡើងថា កញ្ញា ហង្ស សុរិយាន់ មិនបាននិយាយអ្វីប៉ះពាល់ទៅដល់ក្រុមហ៊ុនទេ ប៉ុន្តែបែរជាអ្នកកាន់ផេកមានអត្តចរិតមិនសមបែបនេះទៅវិញ៕ ...
សិល្បៈកម្សាន្ត

ធ្លា-យរឿងពិធីករ ប៉ែន ចំរុង ត្រូវជា-ប់ពន្ធ-គារ១០ខែ និងពិ-ន័-យសរុបទឹកប្រាក់៤០លានរៀល ពីប-ទបរិ-ហារ-ប-ង្កា-ច់កេ-រ្តិ៍

8 ម៉ោងមុន
8 ម៉ោងមុន

ធ្លា-យរឿងពិធីករ ប៉ែន ចំរុង ត្រូវជា-ប់ពន្ធ-គារ១០ខែ និងពិ-ន័-យសរុបទឹកប្រាក់៤០លានរៀល ពីប-ទបរិ-ហារ-ប-ង្កា-ច់កេ-រ្តិ៍

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី មានគណនីហ្វេកប៊ុកមួយឈ្មោះ San Prum បានលើកឡើងថា តារាសម្តែង និង ពិធីការ ប៉ែន ចំរ៉ុង ត្រូវតុលាការផ្តន្ទាទោស  ដាក់ពន្ធនាគារ ១០ខែ  និងពិន័យជាទឹក ប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍កាលពីអំឡុងឆ្នាំ២០២១។ ពិធីករ ប៉ែន ចំរុង បច្ចុប្បន្នកំពុងរីកមុខមាត់យ៉ាងខ្លាំងលើអាជីពនេះ ជាពិសេសជាពិធីករនៅក្នុងកម្មវិធី The Wall Song Cambodia ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះលោកមិនត្រឹមតែពូកែសម្តែងប៉ុណ្ណោះទេ តែខាងពិធីករវិញលោកក៏ពូកែកំប្លុកកំប្លែងផងដែរ។ ទន្ទឹមនឹងនឹងការងារសិល្បៈរីកចម្រើន ស្រាប់តែមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា San Prum បានបង្ហោះរូបជាមួយ សំណេរថា តារាសម្តែង និងពិធីករ ប៉ែន ចំរុង ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ខែ នៅថ្ងៃទី៩ ខែធ្នូ ។ ប្រភពខាងលើបានរៀបរាប់ថា « តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី  ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១លានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ »។ ជុំវិញបញ្ហាខាងលើនេះ Lee News បានទាក់ទងទៅលោក ប៉ែន ចំរុង ផ្ទាល់ក្នុងគោលបំណងសួរនាំព័ត៌មានជាក់លាក់បន្ថែមដែរ ប៉ុន្តែលោកបាននិយាយត្រឹមពាក្យដោយខ្លីថា ពេលនេះលោកកំពុងរវល់៕ ...
សិល្បៈកម្សាន្ត

បុរសៗ ខកចិត្តមិនស្ទើរទេ ក្រោយឃើញប្អូនស្រីដ៏ស្រស់ស្អាត ខាត់ សុឃីម ខាត់ ណាចា មានម្ចាស់បេះដូង បែបនេះ

14 ម៉ោងមុន
14 ម៉ោងមុន

បុរសៗ ខកចិត្តមិនស្ទើរទេ ក្រោយឃើញប្អូនស្រីដ៏ស្រស់ស្អាត ខាត់ សុឃីម ខាត់ ណាចា មានម្ចាស់បេះដូង បែបនេះ

សិល្បៈកម្សាន្ត
កម្សាន្ត៖មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញរូបភាពយ៉ាងស្អិតរមួតរួមនឹងពាក្យពេចន៍ផ្អែមល្ហែមរបស់គណនីយហ្វេសប៊ុកមួយ ដែលត្រូវ បានគេដឹងថាជាគូស្នេហ៍របស់ ខាត់ ណាចា ជាប្អូនស្រីរបស់តារាពហុជំនាញ ខាត់ សុឃីម ។ ជាមួយគ្នានោះក៏មានបុរសៗលួចCrush ខាត់ ណាចា បានសម្តែងការខកចិត្តគ្រប់គ្នា។ ជឿជាក់ថាអ្នកគាំទ្រភាគច្រើន ប្រាកដជាបានដឹងហើយថា តារាពហុជំនាញ ខាត់ សុឃីម មានបងប្អូនប្រុសស្រីជាច្រើននាក់ ដែលម្នាក់ៗសុទ្ធធសឹងតែមានទេពកោសល្យផ្នែកសិល្បៈគ្រប់គ្នា។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះប្អូនស្រីពៅ ខាត់ សុឃីម ដែលមានឈ្មោះថា ខាត់ ណាចា មានសម្រស់ ស្អាតជាពិសេសមុខមាត់ទាក់ទាញមិនចាញ់តារាល្បីៗនោះទេ។ តែកូនពៅត្រកូនខាត់រូបនេះហាក់រាងងាកឆ្ងាយជាងបងៗបន្តិច ទោះរូបនាងមានសមត្ថភាពសិល្បៈពេញខ្លួនទាំងការលេងភ្លេងបុរាណ ច្រៀងនិងសម្តែងក៏ដោយតែ ខាត់ ណាចា មិនបាន ចាប់អាជីពសិល្បៈដូចបងៗឡើយ ពោលនាងបែរជាចាប់យកអាជីពជាម្ចាស់ហាងសាឡនទៅវិញ ។  អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្រុមគ្រួសារត្រកូល ខាត់ ចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ខាត់ ណាចា មានសម្រស់ផូរផង់ហើយការលេងស្ទីលតុបតែងខ្លួន ក៏មើលទៅទាក់ទាញ និងស៊ីវិល័យមិនចាញ់តារាប៉ុន្មានឡើយ ។ក្នុងនោះក៏មានបុរសៗមិនតិចទេ ស្រមៃចង់ក្លាយជាប្អូនថ្លៃរបស់តារា ពហុជំនាញ ខាត់ សុឃីម តែគួរឱ្យស្តាយ ខាត់ ណាចា មានអង្គរក្សបេះដូងរួចទៅហើយ ពោលពួកគេតែងបង្ហាញភាពផ្អែមល្ហែមជាចំហតាម បណ្តាញសង្គមឃើញហើយពិតជាគួរឱ្យច្រណែនតែម្តង ។ចំណងស្នេហ៍របស់ ខាត់ ណាចា និងគូស្នេហ៍មានការបើកចំហជាសារធាណៈពោលតាមរយៈគណនីយហ្វេសប៊ុកដែលមានឈ្មោះថា Bong Kheng ដែលត្រូវគេដឹងថាជាគូស្នេហ៍ ខាត់ ណាចា តែងបង្ហាញរូបភាពផ្អែមល្ហែមនៅ ក្នុងដំណើរកម្សាន្តទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។  ជាក់សែ្តងនៅក្នុងថ្ងៃខួបកំណើត ខាត់ ណាចា កាលពីដើម ខែវិច្ឆិកា កន្លងទៅគូស្នេហ៍នាងបាននាំទៅដើរកម្សាន្តនៅប្រទេសសិង្ហបុរីរួមនឹងការជូនពរយ៉ាងផ្អែមល្ហែមថា «Happy Birthday ម្ចាស់ជីវិតជូនពរអូនក្នុងថ្ងៃខួប នេះឱ្យជួបតែសុខផ្លូវកាយ និងផ្លូវចិត្តជួបតែមនុស្សល្អស្មោះត្រង់និងឱ្យអូនប៉ងប្រាថ្នាអ្វីសម្រេចដូចបំណងប្រាថ្នាទាំងអស់ ជាពិសេសបងសន្យាថាឱ្យតែថ្ងៃខួបអូនចង់ទៅណាចង់បានអ្វីបងនឹងឱ្យទាំងអស់ហើយនឹងជូនពរអូនមាត់ទិព្វចង់បានអីបាននឹងរហូតទៅ Love You More  ខាត់ ណាចា » ។  ការបើកបង្ហាញ មុខគូស្នេហ៍របស់ ខាត់ ណាចា បានធ្វើឱ្យមហាជនអ្នកគាំទ្រគ្រួសារត្រកូល ខាត់ មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះមិនធ្លាប់ដឹងថា ខាត់ ណាចា មានម្ចាស់បេះដូងរួចបែបនេះ ។ ក្នុងនោះក៏មានការជូនពរឱ្យចំណងស្នេហ៍របស់ ខាត់ ណាចា និងគូស្នេហ៍គង់វង្សជារៀងរហូត៕ ...
សិល្បៈកម្សាន្ត

តារាចម្រៀង ឈិន ម៉ានិច្ច ជួបទុក្ខធំ ឪពុកទទួលមរណៈភាព

មួយថ្ងៃមុន
មួយថ្ងៃមុន

តារាចម្រៀង ឈិន ម៉ានិច្ច ជួបទុក្ខធំ ឪពុកទទួលមរណៈភាព

សិល្បៈកម្សាន្ត
កម្សាន្ត៖នៅមុននេះបន្តិចតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ឈិន ម៉ានិច្ច បានប្តូរប្រូហ្វាល កាន់ទុក្ខដោយបញ្ជាក់ថា លោកឪពុករបស់នាងបានលាចាកលោកទៅហើយ។ការបាត់បង់លោកឪពុករបស់តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមសោកស្តាយ និងរំលែក ទុក្ខគ្រប់គ្នា។  ជាមួយនឹងរូបភាពកាន់ទុក្ខរួមនឹងរូបភាពជុំគ្រួសារជាមួយលោកឪពុកកាលពីនៅក្មេង ឈិន ម៉ានិច្ច បានបង្ហោះសារខ្លីដែលមានអត្ថន័យ សោកសង្រេងនៅក្នុង គណនីយហ្វេសប៊ុកផ្ទាល់ខ្លួនថា «ប៉ា កូនទៅផ្ទះយើងវិញហើយ»។ សារខ្លីមួយ នេះស្តាប់ហើយពិតជារំជួលចិត្តជាខ្លាំងណាស់។  គេចាំបានថា កាលពីប៉ុន្មានខែមុនតារាចម្រៀង ឈិន ម៉ានិច្ច បានឱ្យដឹង ថាឪពុករបស់នាងកំពុងឈឺសម្រាកនៅមន្ទីរពេទ្យមួយ តែនាងមិនបានបញ្ជាក់ ថា លោកឪពុកមានជំងឺអ្វីប្រាកដទេ ដោយ គ្រាន់តែលើកឡើងថាមានជំងឺច្រើនមុខ ។ កាលណោះ ឈិន ម៉ានិច្ច ក៏ទទួល បានការជួយជាថវិការពីសំណាក់សប្បុរជនមួយចំនួនក្នុងការព្យាបាលជំងឺលោកឪពុកផងដែរ ។ ការចាកចេញទៅរបស់លោកឪពុក ឈិន ម៉ានិច្ច ដោយគ្មានការវិលត្រឡប់បែប នេះបានធ្វើឱ្យមិត្តរួមអាជីពក៏ដូចជាអ្នកគាំទ្របានចូលរួមរំលែកទុក្ខនិងសោកស្តាយគ្រប់គ្នាហើយក៏មានការលើកទឹកចិត្តដល់រូបនាងឱ្យរឹងមាំនឹងទទួលយកការពិតក្នុងការបាត់បង់សមាជិកជាទីស្រឡាញ់ព្រោះថាកើតចាស់ឈឺស្លាប់ជា ច្បាប់ធម្មជាតិ ៕ ...
សិល្បៈកម្សាន្ត

នៅចាំបេក្ខនារី The Voice Cambodia សន ស្រីពៅ ឡើងប្រលងទាំងមាន ផ្ទៃពោះទេ  ពេលនេះត្រៀមចូលផលិតកម្ម បន្ទាប់ពីបែកបាក់គ្រួសារ

មួយថ្ងៃមុន
មួយថ្ងៃមុន

នៅចាំបេក្ខនារី The Voice Cambodia សន ស្រីពៅ ឡើងប្រលងទាំងមាន ផ្ទៃពោះទេ  ពេលនេះត្រៀមចូលផលិតកម្ម បន្ទាប់ពីបែកបាក់គ្រួសារ

សិល្បៈកម្សាន្ត
កម្សាន្ត៖ក្រោយបន្សាត់ខ្លួនចេញពីអាជីពសិល្បៈប្រមាណជាជិត១០ឆ្នាំពេលនេះអតីត បេក្ខនារីដែលចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី The Voice Cambodia បានវិលចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីម្តងទៀត ហើយឆាប់ៗនេះ បន្ទាប់ពីជីវិតគ្រួសារជួបនូវបញ្ហាបាក់បែក ពោលគឺពេលនេះ សន ស្រីពៅ ក៏ត្រៀមបង្ហាញខ្លួននៅក្នុងផលិតកម្មមួយ ហើយក៏ជិតបញ្ចេញបទថ្មីផងដែរ ។   ជឿជាក់ថាមហាជនដែលនិយមតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនៅក្នុងទូរទស្សន៍ ហង្សមាស ពិតជានៅចងចាំអតីតបេក្ខនារីមួយរូបដែលបានចូលរួមប្រឡងចម្រៀងទាំងកំពុងពពោះក្នុងកម្មវិធី The Voice Cambodia ឆ្នាំ ២០១៤ គឺបេក្ខនារី សន ស្រីពៅ ។ កាលណោះអ្នកនាងបានធ្វើឲ្យ ទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារនាងជាបេក្ខនារីប្លែកពីគេត្រង់ថា ចូលរួមប្រលងទាំងមានផ្ទៃពោះ។  ពេលនោះដ្បិត សន ស្រីពៅ មិនទទួលបានជោគជ័យពីកម្មវិធីខាងលើ ប៉ុន្ដែអ្នកនាងបានឈានដល់វគ្គ The Battle Round  ហើយទោះបីជាមិនបានក្លាយជាម្ចាស់ជ័យលាភី The Voice Cambodia ក៏ពិតមែន តែទីផ្សារសិល្បៈរបស់គេបានរីកទូលាយ និងមានតម្លៃខ្លួនខ្ពស់ ប៉ុន្តែគួរឱ្យស្តាយ សន ស្រីពៅ មិនបានចាប់អាជីពចម្រៀងជាប់លាប់ទេ ដោយសារត្រូវមើលថែទាំកូនៗដល់ទៅបីនាក់ ។  បច្ចុប្បន្ន សន ស្រីពៅ ក៏បានប្រកាសវិលចូលប្រឡូកសិល្បៈជាថ្មី និងពេញទំហឹងតែម្តង ។ យ៉ាងណាមិញថ្មីៗនេះអ្នកនាង បានបង្ហាញមុខក្នុងកម្មវិធីប្រគំ តន្រ្តីនៅតាមស្ថានីយទូរទស្សន៍ហង្សមាសទៀតផង ។  វត្តមានសិល្បៈជាថ្មីនេះ តារាចម្រៀង សន ស្រីពៅ  បានប្រាប់ Lee News តាមទូរស័ព្ទថា «សម្រាប់ការចូលប្រឡូកក្នុងសិល្បៈ របស់ខ្ញុំលើកនេះ គឺជាប់លាប់តែម្តង។ អាចនិយាយថា ក្រៅពីទទួលច្រៀងនៅតាមកម្មវិធីទូរទស្សន៍ និងកម្មវិធីនានាខ្ញុំក៏អាចទទួលសម្តែងរឿងនឹងថតផ្សាយផលិតផលនានាផងដែរ»។  តែអ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការវិលចូលសិល្បៈជាថ្មីរបស់ សន ស្រីពៅ ពិតជាមិនខុសបំណងឡើយ ព្រោះឆាប់ៗខាងមុខនេះនាងត្រៀមខ្លួននឹងចូលច្រៀងនៅក្នុងផលិតកម្មធំមួយ  ដោយគ្រាន់តែសុំលាក់ឈ្មោះផលិតកម្មទុកឱ្យមហាជនភ្ញាក់ផ្អើលពេលឆាប់ៗខាង មុខនេះ។ ជាមួយគ្នានេះក្រៅពីត្រៀមខ្លួនចូលផលិតកម្ម សន ស្រីពៅ ក៏ច្រៀងនៅភោជនីយដ្ឋានមួយកន្លែងផងដែរ ។   មិនមែនជារឿងចៃដន្យទេ សម្រាប់ការវិលចូលសិល្បៈរបស់ សន ស្រីពៅ ពីព្រោះទោះជាបោះបង់អាជីពជិត១០ឆ្នាំទៅហើយក្តី តែដោយសារទឹកចិត្តស្រឡាញ់ និងត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់ក្នុងការចិញ្ចឹមកូនដល់ទៅបីនាក់ ដោយពេលនេះនាងមានបន្ទុកតែម្នកា់ឯង ព្រោះជីវិតប្តីប្រពន្ធ របស់នាងបានដើរដល់ផ្លូវបែក ដោយសារការរស់នៅមិនចុះសម្រុង ។ សន ស្រីពៅ បាន បន្ថែមទៀតថា «ក្រោយបែកជាមួយប្តីជីវិតខ្ញុំធ្លាក់ដល់ចំណុចសូន្យមិនថាផ្លូវចិត្តឬជីវភាពនោះទេ តែពេលនេះខ្ញុំបានធូរស្រាលបន្តិចនឹងចាប់ផ្តើមការងារ សិល្បៈ ដែលត្រៀមបង្ហាញបទថ្មីៗនៅក្នុងផលិតកម្មមួយ»។ បន្ថែមលើនោះ សន ស្រីពៅ ក៏រំពឹងថា ការត្រឡប់ជាថ្មីរបស់នាងនឹងទទួលបានការគាំទ្រពីសំណាក់មហាជន ដែលធ្លាប់ស្រឡាញ់ និងគាំទ្ររូបនាងនាពេលកន្លងមក៕ ...
សិល្បៈកម្សាន្ត

កំពូលខ្សែភាពយន្តភាគចិន ចុងឆ្នាំ២០២២ អមដោយតួអង្គសម្តែងចិនល្បីៗ នឹងត្រៀមបង្ហាញវត្តមានជាផ្លូវការនាពាក់កណ្តាលខែនេះហើយ

មួយថ្ងៃមុន
មួយថ្ងៃមុន

កំពូលខ្សែភាពយន្តភាគចិន ចុងឆ្នាំ២០២២ អមដោយតួអង្គសម្តែងចិនល្បីៗ នឹងត្រៀមបង្ហាញវត្តមានជាផ្លូវការនាពាក់កណ្តាលខែនេះហើយ

សិល្បៈកម្សាន្ត
កម្សាន្ត៖ នាចុងឆ្នាំ ២០២២ នេះ ស្ថានីយទូរទស្សន៍ ភីអិនអិន បាននាំយកមកនូវកំពូលខ្សែភាពយន្តភាគចិនមួយរឿងយ៉ាងថ្មីសន្លាង ដែលជាប្រភេទសាច់រឿង សើបអង្កេត អមដោយទស្សនីយ៍ភាពថ្មីៗ ឈុតឆាកសម្តែងដ៏អស្ចារ្យ ជូនទស្សនិកជន ។ ហ្វេនៗ នឹងមិន មិនខកបំណងឡើយ ចំពោះសាច់រឿងបែបកំប្លុកកំប្លែង អាថ៌កំបាំង លាយឡំនឹងស្នេហារ៉ូមែនទិច ក្នុងខ្សែភាពយន្តភាគមួយរឿងនះ។ «អ្នកស៊ើបការណ៍ស្រី ធានសានឈី» ដែលមានដំណើរសាច់រឿង បង្ហាញពីតួអង្គក្មេងស្រីម្នាក់ មានការអត់ធ្មត់រងចាំបុរសដែលខ្លួនលង់ស្រលាញ់ និងតាំងចិត្តថានឹងរៀបការជាមួយនៅពេលពេញវ័យ។ ថ្ងៃមួយនាងក៏បានជួបបុរសម្នាក់ដែល ជាបុរសក្នុងក្តីស្រម៉ៃម្តងទៀត ដោយនាងបានប្រើគ្រប់មធ្យោបាយ ដើម្បីបាននៅក្បែរគេ ប៉ុន្តែបុរសម្នាក់នោះហាក់ដូចជាមិនចងចាំនាងទេ។ ទន្ទឹមនឹងនេះ ធានសានឈី ត្រូវបានមនុស្សគ្រប់រូបយល់ថា នាងគឺជាក្មេងស្រីចម្លែកដែលចូលចិត្តពិនិត្យសាកសព តាំងពីនៅជាកុមារភាព។ ហើយការងារពិនិត្យសាកសព ដើម្បីបំបែករឿងក្តីឃាកម្ម ត្រូវតែជាមនុស្សប្រុសតែប៉ុណ្ណោះដែលអាចធ្វើបាន ព្រោះនៅក្នុងរជ្ជកាលនោះ គេយល់ថាមនុស្សស្រីជាភេទទន់ខ្សោយ មិនអាចធ្វើការងារធំបានក្រៅពីធ្វើជាភរិយាដ៏ល្អចំពោះស្វាមី ប៉ុន្តែ ធានសានឈី បានធ្វើអោយមនុស្សគ្រប់រូបប្តូរផ្នត់គំនិត ដោយប្រើជំនាញ និងប្រាជ្ញារបស់នាងក្នុងការបំបែករឿងក្តីជាច្រើន។ ទាំងនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗ ពីដំណើរសាច់រឿងសង្ខេបតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាកពីមួយភាគទៅមួយភាគ ល្អមើល យ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «អ្នកស៊ើបការស្រី ធានសានឈី »ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ និងចាក់ផ្សាយនូវរៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2FPNNDramaFanClub%2Fvideos%2F688052676036580%2F&show_text=false&width=560&t=0  ...
សិល្បៈកម្សាន្ត

សឿ សុធារ៉ា មានសង្ឃឹមហើយ ម្ចាស់ហាងកែសម្ជស្សមួយ សន្យាជួយនាំទៅព្យាបាលនៅ វៀតណាម

មួយថ្ងៃមុន
មួយថ្ងៃមុន

សឿ សុធារ៉ា មានសង្ឃឹមហើយ ម្ចាស់ហាងកែសម្ជស្សមួយ សន្យាជួយនាំទៅព្យាបាលនៅ វៀតណាម

សិល្បៈកម្សាន្ត
កម្សាន្ត៖មហាជនជាច្រើនបានសម្តែងការអាណិតអាសូរដល់តារាសម្តែង សឿ សុធារ៉ាក្រោយនាងធ្លាក់ខ្លួនចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីប៉ុន្មានថ្ងៃមុនទាំងកណ្តាលយប់ ។ ស្ថានភាពដ៏គួរឱ្យអាណិតរបស់ សឿ សុធារ៉ា ត្រូវបាន មហាជនជួយផ្តល់ជាថវិកាជាបន្តបន្ទាប់ រហូតមាន ម្ចាស់ហាងកែសម្ជស្សមួយកន្លែងបានសន្យាថា នឹងជួយយកតារារូបនេះ ទៅព្យាបាលនៅប្រទេសវៀតណាម ថែមទៀត ។  ពេលនេះដែរ សឿ សុធារ៉ា បានចេញពីមន្ទីរពេទ្យកាល់ម៉ែត ហើយក្រោយពីសម្រាកព្យាបាលជំងឺប្រមាណជិតមួយសប្តាហ៍ ហើយបើតាមការលើកឡើងរបស់គណនីយហ្វេសប៊ុក ព្រះតេជគុណវត្តវិហារត្រាញ់ បានបង្ហោះវីដេអូរួមនឹងសារដែលមានអត្ថន័យថា«ប្អូនស្រី សឿ សុធារ៉ា ចេញពីមន្ទីរពេទ្យវិញហើយ ប៉ុន្តែសុខភាពមិនទាន់ល្អវិញទេទ្រុឌទ្រោមខ្លាំងណាស់»។ ការលើកឡើងរបស់ព្រះតេជគុណរូបនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកាន់តែអាណិតដល់ សឿ សុ ធារ៉ា ជាខ្លាំង រហូត ថ្មីៗនេះមានម្ចាស់ហាងកែសម្ជស្សមួយដែលត្រូវគេស្គាល់ថាជា អ្នកគ្រូ កេត វ៉ាឌី បាននិយាយថា អ្នកគ្រូនឹងជួយដល់ សឿ សុធារ៉ា ដោយ ការនាំនាងទៅព្យាបាលជំងឺនៅប្រទេសវៀតណាមដើម្បីស្កេនមើលជំងឺឱ្យបានច្បាស់លាស់ ម្ចាស់ហាងកែសម្ជស្សរូបនេះបានបន្តទៀតថា អ្នកគ្រូនឹងធានាជួយចេញថ្លៃចំណាយព្យាបាលទាំងស្រុងរបស់ សឿ សុធារ៉ា ហើយយ៉ាងយូរមួយទៅពីរអាទិត្យទៀត អ្នកគ្រូមានពេលទំនេរនឹងអាចជូន សឿ សុធារ៉ា ទៅវៀតណាមបាន។ អ្នកគ្រូបានបន្ថែមទៀតថា ខ្លួនបានទូរស័ព្ទទៅលោកគ្រូពេទ្យរួចរាល់ ហើយ លោកគ្រូពេទ្យពូកែណាស់ ។  ទឹកចិត្តដ៏ល្អពោរពេញទៅដោយសប្បុរធម៌របស់អ្នកគ្រូ កេត វ៉ាឌី បានធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរហើយរំពឹងថា សឿ សុធារ៉ា នឹងមានសុខភាពល្អប្រសើរនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ស្របពេលដែល សឿ សុធារ៉ា កំពុងស្ថិតក្នុងស្ថានភាពពិបាកដោយមានទាំងជំងឺ និងបំណុលវ័ណ្ឌកនោះ សូម្បីតែកូនស្រីច្បងរបស់នាង សាពូន ដារ៉ាពិមាន ក៏បានចាប់ផ្តើម ទទួលការងារដោយការចេញឡាយនឹងថតម៉ូដសម្លៀកបំពាក់ដើម្បីជួយសម្រាលបន្ទុកម្តាយ។ ណាមួយក្នុងពេលនេះនាងតូចក៏ទំនេរពីការសិក្សាផងដែរ ៕ ...
សិល្បៈកម្សាន្ត

បាត់មុខពីសិល្បៈ ការពិតតារាសម្តែង សួង សាខារ៉ានីត យកពេលពពោះ ទើបសម្រាលកូន តែមិនទាន់បង្ហាញមុខប្តី

មួយថ្ងៃមុន
មួយថ្ងៃមុន

បាត់មុខពីសិល្បៈ ការពិតតារាសម្តែង សួង សាខារ៉ានីត យកពេលពពោះ ទើបសម្រាលកូន តែមិនទាន់បង្ហាញមុខប្តី

សិល្បៈកម្សាន្ត
កម្សាន្ត៖ក្រោយស្ងប់ជំងឺកូវីដគេសង្កេតឃើញសិល្បករការិនីជាច្រើន ចាប់ផ្តើមបង្ហាញសកម្មភាពការងារសិល្បៈជាថ្មី ប៉ុន្តែងាកមកស្រីស្អាត សួង សាខារ៉ានីត បែរជាស្ងាត់ឈឹងតែម្តង។ ស្របពេលចុងក្រោយនេះ តារាសាច់សខ្ចីបានបង្ហាញមុខទារកម្នាក់ដោយបញ្ជាក់ជាកូនរបស់ខ្លួនទើបសម្រាល ប៉ុន្តែពេល Lee News សួរនាំសុំឱ្យបង្ហាញមុខប្តីឱ្យអ្នកគាំទ្របានឃើញផងនោះ តារាស្រីរូបនេះសុំមិនទាន់បង្ហាញទេ។ សួង សាខារ៉ានីត ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានប្រជាប្រិយភាព ម្នាក់ដោយនាងលេចមុខនៅក្នុងការសម្តែងរឿងជាច្រើនក្នុងតំណែងជាតួកាចឆ្នាស់ឆ្នើមឡូយឆាយជាដើម  ប៉ុន្តែមួយរយៈចុងក្រោយនេះអ្នកនាង បានបាត់មុខពីអាជីពសិល្បៈឈឹងតែម្តង សូម្បីនៅក្នុងកម្មវិធីរបស់មិត្តភក្តិរួម អាជីពនានា ក៏គេមិនដែលឃើញវត្តមាននាងចូលរួមផងដែរ ។ ស្រាប់តែថ្មីៗនេះ សួង សាខារ៉ានីត បានធ្វើឱ្យមិត្តភក្តិ និងអ្នកគាំទ្រមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើល ក្រោយឃើញរូបនាងបង្ហាញរូបភាពទារកម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់និងបានបញ្ជាក់ថា ជាកូនរបស់នាងទាំងដែលកន្លងមកតារារូបនេះមិនដែលលេចឮព័ត៌មានរៀបការជាមួយបុរសណាឡើយ ។ សូម្បីគូស្នេហ៍ក៏នាង មិនដែលបង្ហាញមុខជាសាធារណៈដល់អ្នកគាំទ្របានឃើញមុខដែរ។   សួង សាខារ៉ានីត បានបង្ហាញរូបភាពបីទារកម្នាក់ ភ្ជាប់ជាមួយសារដែលមាន អត្ថន័យថា«អាជីពម៉ែ…ប្រាក់ខែ…មិនមានថ្ងៃសម្រាក…មិនមានលាឈប់…មិនបានហាមឈឺហាមលាឈប់ចាប់ផ្ដើមមានការងារ…ពេលកូនភ្ញាក់សម្រាកការងារ…ពេលកូនដេកលក់ថ្ងៃខ្លះធ្វើ OT (ថែមម៉ោង) ស្គាល់អស់ហើយរសជាតិជីវិត»។ការលើកឡើងរបស់ សួង សាខារ៉ានីត បានធ្វើឱ្យមិត្តភក្តិនៅក្នុង បណ្តាញសង្គមចូលរួមត្រេកអរដោយបានសរសើរថា បានកូនស្រស់ស្អាតខ្លាំងណាស់មុខឡើងស្រទន់តែម្តង ។ ការខមិនទាំងនេះ សួង សាខា រ៉ានីត ហាក់មិនមានចេតនាលាក់លៀមឡើយ ដោយបានប្រាប់ថា មុខកាត់ទៅប៉ាៗរបស់គេ។  ការឆ្លើយតបនេះស្តាប់ទៅតារាស្រីមានភាពក្លាហានទទួលស្គាល់ថា មានកូនក៏ពិតមែន ប៉ុន្តែអ្នកនាងបែរជាមិនទាន់ហ៊ានបង្ហាញមុខ ស្វាមីរបស់ខ្លួនជានរណាឡើយ ។ ចំណុចនេះអ្នកសារព័ត៌មាន Lee News ក៏បានទំនាក់ទំនងទៅ សួង សាខារ៉ានីត ដើម្បីបញ្ជាក់រឿងនេះ តែនាងឆ្លើយតបសុំមិនទាន់បង្ហាញទេ ។មិនមានអ្វីប្លែកទេ ព្រោះថាចុងក្រោយនេះអ្នកសិល្បៈជាច្រើនបានសម្រេចជ្រើសរើសការរស់នៅជាមួយគ្នាតាមបែបបស្ចឹមប្រទេស ពោលគឺយកកូនមុនការរៀបការដោយអ្នកខ្លះក៏បានបង្ហាញមុខដៃគូ ហើយខ្លះទៀតក៏បានព្យាយាមលាក់បាំងដោយបញ្ជាក់ ថា ដៃគូខ្លួនមិនចង់បង្ហាញមុខជាដើម ។ គេមិនទាន់ដឹងថា ក្រោយសម្រាលកូនដំបូងរឹងដៃជើងតារាសម្តែង សួង សាខារ៉ានីត នឹងត្រឡប់ មក ប្រឡូកការងារ សិល្បៈដូចមុន ឬបែបណាឡើយ ។ ខណៈពេលនេះនាងក៏មានមុខរបរផ្ទាល់ ខ្លួនគឺហាងសាឡនដែលមានទីតាំងនៅផ្ទះរបស់នាង ដែលស្ថិតនៅបុរីប៉េងហួតបឹងស្នោ ៕ ...
សិល្បៈកម្សាន្ត

Noly ចាប់ផ្តើមបង្ហាញមុខគូស្នេ-ហ៍ថ្មី ក្រោយប្រកាសលែ-ងលះអតីតភ-រិ-យាបាន១ខែ

មួយថ្ងៃមុន
មួយថ្ងៃមុន

Noly ចាប់ផ្តើមបង្ហាញមុខគូស្នេ-ហ៍ថ្មី ក្រោយប្រកាសលែ-ងលះអតីតភ-រិ-យាបាន១ខែ

សិល្បៈកម្សាន្ត
កម្សាន្ត៖ កាលពីខែវិច្ឆិកា កន្លងមកនេះលោក Noly និងអតីតភរិយា បានប្រកាសពីការលែងលះគ្នាជាសាធារណៈដោយកូនប្រុសស្ថិតក្រោមការមើលថែរបស់ម្តាយ។ ទោះយ៉ាងណា បន្ទាប់ពីប្រកាសនេះបានរយៈពេល១ខែ ម្ចាស់បទ«លក់គោយន្ត» បានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាសាធារណៈហើយ គឺជានារីស្រស់ស្អាតម្នាក់។ អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងជាផ្លូវការនៅលើបណ្តាញសង្គមរបស់លោក Noly និងអតីតភរិយា ថាអ្នកទាំងពីរលែងលះគ្នាហើយ ដោយកូនប្រុសខាងម្តាយជាអ្នកមើលថែ។ ខណៈការលែងលះឈានដល់តុលាការនោះ ខាងអតីតភរិយាលោក Noly បានចំណាយលុយជាង៤ពាន់ដុល្លារ។ ទោះយ៉ាងណាអ្នកទាំងពីរមិនបានបញ្ជាក់ពីមូលហេតុជូនមហាជនឡើយ។ យ៉ាងណាមិញ បន្ទាប់ពីលោក Noly ប្រកាសលែងលះអតីតភរិយាបាន១ខែ ពេលនេះតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងរូបនេះ សម្រេចចិត្តបង្ហាញមុខមាត់ គូស្នេហ៍ថ្មីជាសាធារណៈហើយ។ មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍ថ្មីរបស់លោកគឺ ជានារីដ៏ស្រស់ស្អាតម្នាក់ហើយនាងមានឈ្មោះថា លីដា ។ ដ្បិតថា លោក Noly បានបង្ហាញមុខគូស្នេហ៍ថ្មីនៅលើ Story ហ្វេកប៊ុក ប៉ុន្តែអ្នកគាំទ្រនៅមិនទាន់ដឹងច្បាស់ថានារីរូបស្រស់ខាងលើជាអ្នកជំនួញ ឬមានអាជីពអ្វីនោះទេ ហើយអ្នកទាំងពីរចាប់ផ្តើមបាក់ចិត្តស្រលាញ់គ្នាដោយរបៀបណាឡើយ ខណៈអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំបញ្ជាក់ច្បាស់ការពីសាមីខ្លួនទាំងទ្វេ។ គួរបញ្ជាក់ផងដែរថា មុនពេលលោក Noly ប្រកាសលែងលះ ជាមួយអតីតភរិយាជា សាធារណៈកាលពីដើមខែវិច្ឆិកា អ្នកទាំងពីរបានលែងលះជា ច្រើនខែមកហើយ មុនពេលប្រកាសឱ្យមហាជនដឹង៕ ...
សិល្បៈកម្សាន្ត

Nak Fake ពីកម្ម-កររោងចក្រ អ្នកធ្វើសំ-ណង់ ក្លា-យជាតារាចម្រៀងល្បី ហក់ចូលទ្រនំហ្គាឡាក់ស៊ី

2 ថ្ងៃមុន
2 ថ្ងៃមុន

Nak Fake ពីកម្ម-កររោងចក្រ អ្នកធ្វើសំ-ណង់ ក្លា-យជាតារាចម្រៀងល្បី ហក់ចូលទ្រនំហ្គាឡាក់ស៊ី

សិល្បៈកម្សាន្ត
កម្សាន្ត៖ តារាចម្រៀងវ័យក្មេង Nak Fake ដែលបងប្អួនស្គាល់តាមរយៈបទចម្រៀង «យើងជាទន្សាយគេជាព្រះច័ន្ទ»បានបង្ហាញខ្លួនជាតារាចម្រៀងផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ហើយបន្ទាប់ពីប្រលូកក្នុងអាជីពសិល្បៈជាង៣ឆ្នាំ ខណៈពេលមុន ក្លាយជាតារាចម្រៀងល្បីឈ្មោះលោក មានប្រវត្តិធ្លាប់ជាកម្មកររោងចក្រ និងអ្នកធ្វើសំណង់។ តារាចម្រៀងមានស្រុកកំណើតនៅខេត្តស្វាយរៀង Nak Fake ដែលទទួលបាន ប្រជាប្រិយ ភាពតាមរយៈបទចម្រៀងមនោសញ្ចេតនាជាច្រើនមាន ដូចជា «ហេតុអ្វី អូនមានអ្នកថ្មី?»,និង «យើងជាទន្សាយគេជាព្រះច័ន្ទ» ជាដើម បានធ្វើឱ្យ អ្នក គាំទ្រ រំភើបចិត្តជាខ្លាំងបន្ទាប់ពីផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ប្រកាសថា Nak Fake បានក្លាយជាតារាចម្រៀងរបស់ក្រុមហ៊ុនហើយ ព្រមទាំងមានបទ ចម្រៀងដំបូងក្នុងផលិតកម្មថ្មីមានចំណងជើងថា«​ ខ្ញុំខ្លាចហើយស្នេហា» ដែលបានចេញនៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ។ ទន្ទឹមនឹងមានភាពល្បីល្បាញរហូតអាចឈានចូលក្នុងផលិតកម្មអ្នកឧកញ៉ាសម្បូរលុយនោះ តារាចម្រៀងខាងលើមានប្រវត្តិជូរចត់ និងឆ្លងកាត់ឧបសគ្គជាច្រើ​ន។ តាមការឱ្យដឹងពី Nak Fake ផ្តល់កិច្ចសម្ភាសតាមរយៈកម្មវិធីកន្លង មកបានឱ្យដឹង ថា លោកធ្លាប់ជាកម្មកររោងចក្រ និងអ្នកធ្វើសំណង់ ដោយសារតែជីវភាព គ្រួសារលំបាក។ ម្ចាស់បទ «បេះដូងខ្មៅ» បន្តទៀតថា ការចាប់ផ្តើមប្រលូកក្នុងអាជីពសិល្បៈដំបូងៗ គឺគ្មានអ្វីអស្ចារ្យនោះទេ គឺមានត្រឹមទូរស័ព្ទមួយគ្រឿងយកមក Record សំឡេងប៉ុណ្ណោះ ដោយដំបូង លោកបានសាកច្រៀង Cover បទរៀមច្បងសិន បន្ទាប់មកក៏បានផលិតបទ ចម្រៀងខ្លួនឯង ដំបូងមានចំណងជើងថា « ហេតុអ្វីអូនមានអ្នកថ្មី?» ខណៈ មួយបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ រហូតលោក និង មិត្តភក្តិ បានបន្តសកម្មភាពជាបន្តបន្ទាប់ ហើយក៏មានអ្នកស្គាល់ លោកជាបន្ត បន្ទាប់ជាពិសេសបទចម្រៀងមួយបទមានចំណងជើងថា «យើងជាទន្សាយ គេជាព្រះចន្ទ» ។ ទោះឈានចូលសិល្បៈទើបតែជាង៣ឆ្នាំមែនពិត ប៉ុន្តែ Nak Fake ចាត់ទុកថា ជាតារាចម្រៀងមួយរូបដែលមានទេពកោសល្យ និងទទួលបាន ការគាំទ្រច្រើន ពីមហាជន រហូតអាចឈានជើងក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ដែលជា ផលិតកម្ម ធំមួយក្នុងប្រទេសកម្ពុជា៕  ...
សិល្បៈកម្សាន្ត

អ្នកគាំទ្រកំពុងអ៊ុតមើល តើឧកញ៉ា ខេមរៈ សិរីមន្ត   នឹងចូលផលិតកម្ម Galaxy ខណៈចប់កិ-ច្ចស-ន្យានៅផលិតកម្មហង្សមាស

2 ថ្ងៃមុន
2 ថ្ងៃមុន

អ្នកគាំទ្រកំពុងអ៊ុតមើល តើឧកញ៉ា ខេមរៈ សិរីមន្ត   នឹងចូលផលិតកម្ម Galaxy ខណៈចប់កិ-ច្ចស-ន្យានៅផលិតកម្មហង្សមាស

សិល្បៈកម្សាន្ត
កម្សាន្ត៖ហ្វេន ហ្វេន បង្ហាញក្តីរំភើបជាខ្លាំងក្រោយឃើញតារាចម្រៀងដ៏ល្បីឧកញ៉ា ខេមរៈ សិរីមន្ត ចាប់ ផ្តើមបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីជាថ្មីឡើងវិញ ក្រោយខកខានជាច្រើនខែ ។ ក្នុងនោះក៏មានការទន្ទឹងរចង់ដឹងថា តើម្ចាស់បទ«ធុញបងមែនទេ»រូបនេះនឹងចូលផលិតកម្មមួយណា ខណៈពេលនេះលោកបានចប់កិច្ចសន្យានៅផលិតកម្មហង្សមាសតាំងពីខែវិច្ឆិកាមកម្លេះ ។  ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានភាពជោគជ័យទាំង ព្រមមិនថាអាជីពសិល្បៈ ការងារជំនួញ និងជីវិតគ្រួសារនោះទេ ។ យ៉ាងណាមិញឧកញ៉ា ខេមរៈ សិរីមន្ត នៅតែជាតារាចម្រៀងដែលមានឈ្មោះល្បីនឹងទទួលបានការស្រឡាញ់ចូល ចិត្តពីសំណាក់អ្នកគាំទ្រ បើទោះមានតារាចម្រៀងវ័យក្មេងរីកដុះដាលព្រោងព្រាតក៏ដោយ។   ស្របពេលអាជីពចម្រៀងកំពុងតែមានសន្ទុះតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានងាកទៅចាប់ជំនួញអចលទ្រព្យ ដែលមានទីតាំងនៅខេត្ត សៀមរាប និងបន្ទាយមានជ័យយ៉ាងពេញទំហឹង តែមួយរយៈខ្លីប៉ុណ្ណោះ ជំនួញរបស់តារាចម្រៀងរូបនេះមានភាពជោគជ័យនឹងដំណើរការយ៉ាងរលូនគួរឱ្យកត់សម្គាល់ ព្រោះមានអតិថិជនយ៉ាងច្រើនបានផ្តល់ទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុនអចលនទ្រព្យរបស់លោក ក្នុងការទិញដីទុកចំណេញ ឬធ្វើជាលំនៅដ្ឋានជាដើម។  ការអាក់ខានក្នុងការបង្ហាញមុខនៅតាមកម្មវីធីប្រគំតន្រ្តីនានា នៅតាមបណ្តារខេត្តក៏ដូចជា កម្មវិធីទូរទស្សន៍មួយរយៈពេលរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរិមន្ត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសោកស្តាយ  ប៉ុន្តែថ្មីៗនេះឧកញ៉ា បានបង្ហោះសារនៅក្នុងគណនីយផ្លូវការថានឹងត្រឡប់ មកប្រឡូកការងារសិល្បៈឱ្យមានសកម្មភាពដូចមុនវិញ ពោលឧកញ៉ា នឹងមានវត្តមាននៅក្នុងការប្រគំតន្ត្រីនៅខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ ។  ការប្រកាសរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការរំភើបជាខ្លាំងដោយម្នាក់ៗ បានបង្ហាញអារម្មណ៍រីករាយចំពោះការវិលត្រឡប់មកឆាកតន្រ្តីរបស់លោក ក្រោយខកខានជាច្រើនខែ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ការទទួលការងារសិល្បៈ របស់តារាចម្រៀង ខេមរៈ សិរិមន្ត ឡើងវិញស្របនឹងកិច្ចសន្យាជាមួយផលិតកម្មហង្សមាសបានបញ្ចប់តាំងពីខែវិច្ឆិកាមកម្លេះដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចង់ដឹងថា ក្រោយចប់កិច្ចសន្យាជាមួយផលិតកម្មចាស់តើឧកញ៉ា ខេមរៈ សិរីមន្ត នឹងហក់ចូលផលិតកម្ម Galaxy Navatra ឬបែបណា ? ខណៈឧកញ៉ា ខេមរៈសិរីមន្ត និងអ្នកឧកញ៉ា ឡេង ណា វ៉ាត្រា មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលនាពេលកន្លងមក ។ ជុំវិញរឿងនេះ អ្នកគាំទ្រជាច្រើនកំពុងរង់ចាំអ៊ុតមើលថា តើតារាចម្រៀង ខេមរៈ សិរីមន្ត នឹងចេញបទចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ឬបន្តនៅផលិតកម្មហង្សមាសដដែលឬបែបណា ? ...
សិល្បៈកម្សាន្ត

ខណៈភាពថ្កុំ-ថ្កើងត្រូវគេស-ង្ស័-យថា មានអ្នកជួយជ្រោម-ជ្រែង ពេលនេះ ឈិន ម៉ានិច្ច សម្ញែងវីឡាធំស្កឹមស្កៃបន្ថែម

2 ថ្ងៃមុន
2 ថ្ងៃមុន

ខណៈភាពថ្កុំ-ថ្កើងត្រូវគេស-ង្ស័-យថា មានអ្នកជួយជ្រោម-ជ្រែង ពេលនេះ ឈិន ម៉ានិច្ច សម្ញែងវីឡាធំស្កឹមស្កៃបន្ថែម

សិល្បៈកម្សាន្ត
កម្សាន្ត៖មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថា តារាចម្រៀង ឈិន ម៉ានិច្ច កាន់តែបង្ហាញភាពហ៊ឺហាតាមរយៈការបញ្ចេញនូវសម្ភារៈទំនើបនិយម ដែលមានដូចជា គ្រឿងអលង្ការពេជ្រ រួមនឹងរថយន្តស៊េរីទំនើបម៉ាកហ្សីបជាដើម ។ តែអ្វីដែលកត់សម្គាល់បន្ថែមថ្មីៗនេះ ស្រាប់តែតារាចម្រៀង ឈិន ម៉ានិច្ច បានសម្ញែងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមិនទាន់សាងសង់រួចរាល់ ដែលវីឡាមួយនេះជាកម្មសិទ្ធផ្ទាល់ខ្លួនទីពីររបស់នាង ។  ប្រើពេលប្រឡូកអាជីពជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស តែ៦ឆ្នាំ ឈិន ម៉ានិច្ច ទទួលបានភាពជោគជ័យមិនធម្មតាឡើយ ។ យ៉ាងណាមិញបើគេក្រឡេកមកមើលពីជីវភាពរបស់តារាចម្រៀងសម្បុរស្រអែមរូបនេះវិញ ឃើញថាមានភាពប្រែប្រួលខុសប្លែកពីមុនស្ទើរមិនគួរឱ្យជឿ រហូតមានមិត្តភក្តិរួមទ្រនំលាន់មាត់ស្ទើរគ្រប់គ្នា ។ តួយ៉ាងថ្មីៗនេះតារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃដែលសាងសង់មិនទាន់រួចនៅក្នុង Story ហ្វេសប៊ុករបស់នាងហើយគេសន្និដ្ឋានដ៏ស្កឹមស្កៃមួយនេះ បើតាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន អាចមានតម្លៃមិនក្រោមកន្លះលានដុល្លារនោះទេ។ ទន្ទឹមនឹងការបង្ហាញរូបថតផ្ទះវីថ្មីនេះដែរ ក៏មានការសង្ស័យថា ក្រោយ ផ្ទះវីឡាដ៏ស្រស់ស្អាតមួយនេះធ្វើរួចរាល់ ឈិន ម៉ានិច្ច អាចនឹងមានមានដំណឹងល្អឆាប់ៗ ព្រោះរយៈពេលចុងក្រោយនេះ នាងតែងបង្ហាញអារម្មណ៍ដូចជាមនុស្សកំពុងមានស្នេហាយ៉ាងមានក្តីសុខ ។  ការបង្ហាញភាពមានបាននេះ បើប្រៀបធៀបជាមួយមិត្តភក្តិដែលចូលប្រឡូកដំណាលគ្នា តារាចម្រៀង ឈិន ម៉ានិច្ច ពិតជាហក់ខ្លាំងមិនធម្មតាទេ ។ ជាក់ស្តែងនាងមានផ្ទះផ្ទាល់ខ្លួននៅបុរី វិមានភ្នំពេញ នឹងបានធ្វើផ្ទះជូនឪពុកម្តាយយ៉ាងស្រស់ស្អាតនៅស្រុកកំណើត ហើយមួយរយៈមុនតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏បានទិញរថយន្តហ្សីបតម្លៃប្រមាណជា៧ម៉ឺនដុល្លារជិះយ៉ាងរំភើយមិនចាញ់តារាល្បីរៀមច្បងឡើយ។  ជាមួយគ្នានោះញយដងណាស់ ឈិន ម៉ានិច្ច តែងបង្ហាញគ្រឿងអលង្ការពេជ្រ ជាច្រើននៅតាមបណ្តាញសង្គមជាបន្តបន្ទាប់  រហូតធ្វើឱ្យមានការលើកឡើងពីសំណាក់ហ្វេន ហ្វេន ថាតារាចម្រៀង ឈិន ម៉ានិច្ច អាចនឹងមានអ្នកជ្រោមជ្រែងពីក្រោយខ្នង ទើបនាងជោគជ័យខ្លាំងផ្នែកជីវភាពបែបនេះ ប៉ុន្តែការយល់ឃើញខាងលើនេះត្រូវបាននាងនិយាយថា «សម្រាប់នាងការងារមិនខ្វះទេខ្វះតែកម្លាំងធ្វើប៉ុណ្ណោះ »។ អ្វីដែលចាប់អារម្មណ៍ជីវភាពកាន់តែរីកត្រដែត បើក្រឡេកមើលសម្រស់របស់ ឈិន ម៉ានិច្ច ក៏ស្រស់ស្អាតប្លែកដោយចុងក្រោយនេះនាងបានងាកមកលេង ស្ទីលស្លៀកពាក់សិចស៊ីបង្ហាញសាច់ភ្លៅដែលគេមិនដែលឃើញនាងតែងខ្លួនបែបនេះពីមុនធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថា ឈិន ម៉ានិច្ច ដូរស្ទីលបែបនេះកាន់តែស្អាតជះសម្រស់ទាក់ទាញប្លែកជាងមុន ៕ ...
សិល្បៈកម្សាន្ត

អ្នកសិល្បៈច្រើនរូបស្រែកទាមទារយុត្តិធម៌ ក្រោយជនប-ង្ក-ប-ង់លុ-យ២៥០០ដុល្លារ បញ្ច-ប់ប-ញ្ហាលើជី-វិ-តមនុស្ស៣នាក់

3 ថ្ងៃមុន
3 ថ្ងៃមុន

អ្នកសិល្បៈច្រើនរូបស្រែកទាមទារយុត្តិធម៌ ក្រោយជនប-ង្ក-ប-ង់លុ-យ២៥០០ដុល្លារ បញ្ច-ប់ប-ញ្ហាលើជី-វិ-តមនុស្ស៣នាក់

សិល្បៈកម្សាន្ត
កម្សាន្ត៖ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្រេងមួយនៅលើស្ពានជ្រោយចង្វារក្នុងមួយគ្រួសារក្នុងនោះមានទារកម្នាក់បានធ្វើឱ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង ខណៈព័ត៌មាន ថ្មីបន្ថែមទទួលបានថា ជនបង្កជាអ្នកបើកឡានលុចស៊ីស បង់ចំនួន២៥០០ដុល្លារ ទៅលើជីវិត៣នាក់ ដើម្បីបញ្ចប់រឿង។ ភាពអយុត្តិធម៌ទៅលើជនរងគ្រោះទាំង ស្ថិត ក្នុងតំបន់គ្រោះថ្នាក់នៅឡើយនេះ ធ្វើឱ្យអ្នកសិល្បៈជាច្រើនរូបចេញមុខស្រែក ​ទាមទាររកយុត្តិធម៌ឱ្យក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោមេត្តាជួយរកយុត្តិធម៌ដល់គ្រួសារកំសត់ខាងលើនេះ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើស្ពានជ្រោយចង្វារនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ដោយជនបង្កបើកបរក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូមួយ គ្រឿងដែលមានសមាជិក៣នាក់ក្នុងនោះក៏មានទារកម្នាក់ដែលធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង។ ករណីខាងលើនេះ បើតាមប្រភពពីលោក ផន ផល្លា ជាប្រធានអង្គការ​មណ្ឌល​កុមារកំព្រា​មែកឈើ បានឱ្យដឹងថា ជនបង្កបានផ្តល់សំណងនូវទឹកប្រាក់ចំនួន ២៥០០ដុល្លារ ទៅលើជនរងគ្រោះ ទាំងម្តាយទារកសម្រាកព្យាបាលមួយយប់អស់ ៦៧០ដុល្លារ ចំណែកឯទារកអាយុ២ខែ នៅមិនទាន់រួចផុតគ្រោះថ្នាក់នៅឡើយ។ សំណងទឹកប្រាក់ចំនួន២៥០០ដុល្លារទៅលើជីវិតមនុស្ស៣នាក់នេះត្រូវមហាជនសម្តែងក្តីអយុត្តិធម៌យ៉ាងខ្លាំង រហូតមានអ្នកសិល្បៈជាច្រើនរូបចេញមុខទាមទារ រក យុត្តិធម៌ឱ្យគ្រួសារដ៏កំសត់ខាងលើ និងស្នើដល់ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោមេត្តាជួយរកយុត្តិធម៌ក្នុងរឿងនេះ។ លោក បញ្ញា រិទ្ធិ ជាតារាម៉ូឌែល បានរៀបរាប់ថា « សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice សូមមេត្តាជួយរកយុត្តិធម៌ក្នុងករណីនេះផងដើម្បីឱ្យជនបង្កទទួលទោសជាកំហិត និងផ្តល់សំណងអោយបានសមហេតុផលផង បើកបរទាំងស្រវឹង បើកលើស ល្បឿនកំណត់ បុកគេរងរបួសធ្ងន់ដោយមានកូនតូចនៅសង្រ្គោះបន្ទាន់ បើកបុក ហើយរត់ដោយមានភស្តុតាងទាំងអស់តាមរយៈការឡាយរបស់បងៗអ្នកកាសែត ជីវិត​មនុស្ស​មាន​តម្លៃ​ត្រឹម​តែ​លុយ ២៥០០$ នឹង​មែន​ទេ​ ទាំង​ក្មេង​តូច​ដែរ​មិន​ទាន់​ដឹង​អី​ ទាំងម្ដាយក្មេងតូច ហើយនៅ​លោក​ពូ​ម្នាក់​ទៀត​មិន​ទាន់​ដឹង​ថា​រស់​ឬ​ស្លាប់​យ៉ាងណាជនបង្កយ៉ាងហោចណាស់ក៏គួរតែទទួលខុសត្រូវទាំងស្រុងលើការចាយវាយថ្លៃមន្ទីរពេទ្យការស្នាក់នៅផ្សេងៗឱ្យចប់សព្វគ្រប់រហូតទាល់តែពួកគាត់ទាំងបីនាក់ជាសះស្បើយដូចដើមវិញទើបសមសូមកុំអោយបញ្ចប់ត្រឹម លុយ ២៥០០$ ហើយជន បង្ករួចខ្លួន» ។ មិនខុសពីតារាម៉ូឌែលខាងលើ លោក សុខ ជំនោរ ជាផលិតករល្បីឈ្មោះ មួយរូបក៏ បានប្រកាស ទាមទាររកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះដូចគ្នា និងមានតារា ជា ច្រើនរូបទៀតដូចជា តារាចម្រៀង វ៉ាន់ នីឡា, បវរកញ្ញា អែម គុនថង និងអ្នកនាង ទូច ស្រីល័ក្ខ ក៏បានចេញមុខទាមទាររកយុត្តិធម៌លើករណីគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះ ដោយសង្ឃឹមថានឹងទទួលបានយុត្តិធម៌លើផ្លូវច្បាប់៕      ...
សិល្បៈកម្សាន្ត

តារាស្រី២ដួង លើកឡើងបែបនេះក្រោយឃើញករណីគ្រោះ-ថ្នា-ក់ច-រាចរ-ណ៍មួយ គ្រួសារមានទា-រ-ករង-គ្រោះ

4 ថ្ងៃមុន
4 ថ្ងៃមុន

តារាស្រី២ដួង លើកឡើងបែបនេះក្រោយឃើញករណីគ្រោះ-ថ្នា-ក់ច-រាចរ-ណ៍មួយ គ្រួសារមានទា-រ-ករង-គ្រោះ

សិល្បៈកម្សាន្ត
កម្សាន្ត៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងវេលាម៉ោង២រំលងអាធាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ នៅលើស្ពានជ្រោយចង្វារ បង្កដោយរថយន្ត លុចស៊ីស បើកដោយបុរសម្នាក់មាន ជាតិ ស្រវឹង ក្នុងខ្លួន ទៅបុកម៉ូតូមួយគ្រឿងមានសមាជិក៣នាក់ទាំងទារកទើបកើត បានធ្វើឱ្យ មហាជនសម្តែងក្តីខឹងសម្បារយ៉ាងខ្លាំងទៅលើជនបង្ក និងអាណិត អាសូរយ៉ាងខ្លាំង ទៅលើជនរងគ្រោះ។ ក្នុងករណីខាងលើនេះ ធ្វើឱ្យតារាស្រីពីរ ដួងគឺតារាចម្រៀង វ៉ាន់នីឡា និងតារាកំប្លែង នីឡា ចេញមុខនិយាយតែម្តង។ ​សោកនាដកម្ម គ្រោះថ្នាក់ចរាចរាណ៍ដែលបង្កដោយ បុរសម្នាក់ ជិះរថយន្តលុចស៊ីស បើកបរយ៉ាងលឿនក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកម៉ូតូមួយគ្រឿងមានសមាជិក ៣នាក់ ក្នុងនោះក៏មានទារកម្នាក់ គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យមហាជនខ្លោចចិត្តជា ខ្លាំងចំពោះហេតុការណ៍ខាងលើនេះជាពិសេសទៅលើទារកតែម្តង ខណៈអ្នកទាំង៣ នៅមិនទាន់រួចផុតពីទ្វារមច្ចុរាជនៅឡើយ។ ជុំវិញខាងលើនេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំងទៅលើជនបង្កហេតុ និងទាមទារស្វែងរកយុត្តិធម៌ឱ្យគ្រួសារដ៏កំសត់នេះ។ សេក្តីសោកសង្រេង នេះតារាស្រី ២ដួងរួមមានតារាចម្រៀង វ៉ាន់ នីឡា និងតារាកំប្លែង នីឡា ក៏បាននិយាយទៅលើរឿងនេះដូចគ្នា។ វ៉ាន នីឡា បានលើកឡើងថា «ឃើញព័ត៌មានបុរសម្នាក់ស្រវឹងជោគបើកឡានបុក ទារកនឹងឪពុកម្តាយក្មេងទាំងកំរោល នៅលើស្ពានជ្រោយចង្វារ ឃើញហើយខ្ញុំពិតជាទប់ទឹកភ្នែកអត់ជាប់ទេគ្នាទើបតែចេញពីពេទ្យទាំងកណ្តាលអាធ្រាត . សុំចិត្តបងប្អូនដែលស្រវឹងចេញពីផឹកស៊ីសសប្បាយសូមកុំនាំទុក្ខដល់អ្នកដ៏ទៃ ខ្ញុំខឹងណាស់អ្នកមានឡានជិះគួរយល់អារម្មណ៍គ្នាអ្នកជិះម៉ូតូផង. បើរឿងនេះកើតឡើងលើគ្រួសារអស់អ្នកឯងអ្នកឯងនឹងយល់» ។  តារាចម្រៀងខាងលើនេះក៏បន្ថែមថា «សូមច្បាប់មេត្តារកយុត្តិធម៌ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ មិនថាគ្រួសារជនបង្ករមានឋានៈរឺមានលុយអីទេ ខ្ញុំនឹងshare រឿងនេះរហូតទាល់តែអាអ្នកបង្កចូលគុក» ។ ងាកកទៅកាន់តារាកំប្លែង នីឡា វិញ បានបង្ហោះរូបភាពទារកនិងបានសរសេរថា «ជីវិតមួយនេះដូចជាលំបាកពេកហើយកូន»៕      ...
សិល្បៈកម្សាន្ត

ឌីជេ ក្តិប វិលមកកាន់ឆ្នាំងបាយចាស់ សន្ទុះកំពុងហក់ឡើងខ្លាំង

4 ថ្ងៃមុន
4 ថ្ងៃមុន

ឌីជេ ក្តិប វិលមកកាន់ឆ្នាំងបាយចាស់ សន្ទុះកំពុងហក់ឡើងខ្លាំង

សិល្បៈកម្សាន្ត
កម្សាន្ត៖ ឌីជេ ក្តិប ត្រូវបានចាត់ទុកថាជាសិល្បៈករខាងវិស័យហ៊ីបហបម្នាក់ ប៉ុន្តែដោយសារមានបញ្ហាផ្ទាល់ខ្លួន និងមានបញ្ហាសុខភាពលោកក៏បានផ្អាកពី អាជីព សិល្បៈមួយរយៈធំ។ ទោះយ៉ាងណា ឌីជេ ក្តិប បានវិលមកកាន់អាជីពចាស់វិញ នឹងកំពុងទទួលបានភាព ល្បីល្បាញម្តងទៀត ព្រោះអ្នកគាំទ្រនៅលើកឡើងថា ឌីជេ ក្តិប នៅតែជាអ្នករ៉េបជួរមុខម្នាក់នៅកម្ពុជា។ បើនិយាយពីឈ្មោះ ឌីជេ ក្តិប មហាជនមួយចំនួននៅតែនឹកឃើញពីកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញនាអំឡុងឆ្នាំ២០០០ជាង ព្រោះការរ៉េប ការច្រៀងរបស់លោកទទួល បានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ យ៉ាងណាមិញ ឌីជេ ក្តិប ក៏បានបាត់មុខពីវិស័យសិល្បៈ ដោយសារតែមានបញ្ហាផ្ទាល់ខ្លួន ព្រមទាំងមានជំងឺប្រចាំកាយផងដែរ។ ទោះជាយ៉ាងណា ឌីជេ ក្តិប បានធ្វើឱ្យអ្នក គាំទ្ររំភើបចិត្តម្តងទៀត ព្រោះឌីជេ រូបនេះបានប្រកាសវិលមក កាន់អាជីព សិល្បៈ វិញ កាលពីឧសភា ។ អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកនោះ មានហ្វេកប៊ុកមួយ បាន បង្ហោះវីដេអូ ឌីជេ ក្តិប ឡើងច្រៀងបទ «បើកលុយ» នៅក្នុងក្លឹបកម្សាន្តមួយណាពេលថ្មីៗនេះ ដែល ជាបទល្បីមួយបទរបស់លោកជាមួយ ឧកញ៉ា ខេមរៈ សិរីមន្ត​ ព្រមទាំង ទទួល បាន ការសាទរយ៉ាងខ្លាំង និងមានអ្នកជជែកវែកញែករឿងលោកជាច្រើន ថាលោកមកលើកនេះកាន់តែកាចជាងមុន។ មិនត្រឹមតែមហាជនស្វាគមន៍ការវិលត្រលប់មកវិញរបស់ ឌីជេ ក្តិប ប៉ុណ្ណោះទេ តែសម្រាប់អ្នកសិល្បៈមួយចំនួនក៏បានស្វាគមន៍ការវិលត្រលប់របស់លោកដូចគ្នា ព្រមទាំងលើកឡើងទៀតថា ឌីជេ ក្តិប នឹងល្បីដូចមុន ព្រោះលោកគឺជា Legend ម្នាក់ក្នុងវិស័យនេះជាមួយទេពកោសល្យសិល្បៈរបស់លោក។ គួរបញ្ជាក់ផងដែរថា ឌីជេ ក្តិប មានឈ្មោះពិត ចាន់ សំណាង បច្ចុប្បន្នមានកូន៣ នាក់។ លោក ធ្លាប់ និពន្ធ​ទំនុក​ច្រៀង និង​មេឡូឌីឱ្យ​តារា​ចម្រៀង​ប្រុស​ស្រី​កំពូលៗ​នៅ​លើ​ទ្រនំ​ហង្សមាស ជា​ពិសេស​បទ​ល្បី​ខ្លាំង ដែល​មាន​ចំណង​ជើង​ថា «រាំ​អញ្ចេក» ក្នុងឆ្នាំ២០១៨៕ ...
សិល្បៈកម្សាន្ត

ម៉ា ច័ន្ទបញ្ញា រម្លឹករឿងស្លៀកពាក់សម័យអាណានិគមបារាំង ត្រូវអ្នកលេង បណ្តាញសង្គមរិះគន់ចាស់ដៃ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ម៉ា ច័ន្ទបញ្ញា រម្លឹករឿងស្លៀកពាក់សម័យអាណានិគមបារាំង ត្រូវអ្នកលេង បណ្តាញសង្គមរិះគន់ចាស់ដៃ 

សិល្បៈកម្សាន្ត
កម្សាន្ត៖ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃថា លោកជាតារាមួយរូបអត់រំលងមួយរឿង ក្រោយពីលោកបង្ហោះ រូបរម្លឹកអនុស្សាវរីយ៍ កាលពីឆ្នាំ២០១៤ ស្លៀកពាក់យកគម្រូតាមសម័យ អាណានិគមបារាំងពេល លោកទទួលពានរង្វាន់។ បន្ទាប់ពីតារាចម្រៀងវ័យក្មេងដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា បង្ហាញខ្លួនក្នុងឈុត សំលៀកបំពាក់ដ៏សមសួនកាលពីពេលកន្លងទៅនេះ បានធ្វើឱ្យអ្នកលេងបណ្តាញ សង្គមជជែក វែកពីរឿងសំលៀកបំពាក់ថាសំលៀកបំពាក់ដែល វណ្ណដា ស្លៀកនោះគឺជាឈុតតាមលំនាំឈុតព្រះករុណាជាអង្គម្ចាស់ នាយុគសម័យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី២ ខែធ្នូ  តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាពនិងអមជាមួយចំណងជើងថា «យើងតស៊ូដើម្បីជាតិទាំងអស់គ្នា ថ្ងៃនេះខ្ញុំសូមលើកឡើងពីជោគជ័យមួយដែលខ្ញុំយកជូនប្រទេសជាតិកាលពីឆ្នាំ2014 ដោយកាលនោះ ខ្ញុំបានយកគម្រូតាម សម្លៀកបំពាក់ជំនាន់ អាណានិគមបារាំង ដោយមានការរចនាពី Chhin Design ហើយទទួលបានពានរង្វាននេះនៅអាស៊ីអាគ្នេយ៍ រួចពេលក្រោយមក ក៏ឃើញគេស្លៀកបែបនេះយ៉ាងផុសផុល ធ្វើអោយខ្ញុំសប្បាយចិត្តដែលជាចំណែកតូចមួយនៃការជំរុញ។ នៅឆ្នាំក្រោយមក ខ្ញុំបានយកសម្លៀកបំពាក់នេះ បង្ហាញ ទូតថៃម្ដងទៀត» ។ ទោះយ៉ាងណា ក្រោយពី តារាចម្រៀង ខាងលើបានបញ្ចេញរូបភាពនិងចំណងជើងខាងលើ ហើយក៏ត្រូវអ្នកលេងបណ្តាញសង្គមចូលទៅខំមិននិងស៊ែរ រិះគន់លោកយ៉ាងខ្លាំងថា លោក «ពូហ្នឹងថី? ឲ្យតែគេមានអីគាត់ចូលប្រធានបទតែរហូត» «ធ្វើអត់មួយរឿងមើល» , «មានមុខគ្រប់វគ្គ» «រំលងមួយរឿងទៅបង 2022នេះបងចូលបានគ្រប់រឿង» «និយាយទៅ រឿងអីក៏អត់រំលងដែរសរសើរម៉ងហាស», «ធ្វើអត់មួយរឿងមួយមើល bro» «រំលងមួយរឿងទៅបង ប្អូនសុំ»«រំលង1រឿងក៏ខ្ញុំមិនខឹងបងដែរ»។ ការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម បានធ្វើឱ្យ ម៉ា ច័ន្ទបញ្ញា ឆ្អួលចុងច្រមុះដូចគ្នា ដោយបានសង្កត់ធ្ងន់ទៅលើអ្នកគាំទ្រជ្រុលនិយមមួយចំនួន ថាលោកតោងអាយដលរបស់ពួកគេ ទាំងការដែលលោកបង្ហាញអ្វីដែលជារបស់ ខ្លួនឯងសោះ៕ ...
សិល្បៈកម្សាន្ត

កូនស្រី សឿ សុធារ៉ា ចេញរកបានលុយលើកដំបូងបានតម្លៃខ្លួនខ្ពស់ ដើម្បីព្យាបាលម្តាយនៅកាល់ម៉ែត

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

កូនស្រី សឿ សុធារ៉ា ចេញរកបានលុយលើកដំបូងបានតម្លៃខ្លួនខ្ពស់ ដើម្បីព្យាបាលម្តាយនៅកាល់ម៉ែត

សិល្បៈកម្សាន្ត
កម្សាន្ត៖ ថ្មីៗនេះ តាមការឱ្យដឹងពីអ្នកដឹកនាំរឿងប្រចាំផលិតកម្មហង្សមាស កៅ សីហា បានបញ្ជាក់ថា អ្នកនាងសឿ សុធារ៉ា ត្រូវព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រព្រោះជំងឺ ថៃរ៉យក្រពេញតេរ៉ូអីត ដោយសារលេបថ្នាំចម្រុះច្រើនពេក។ អ្វីដែលកាន់តែធ្វើឱ្យ មហាជន រំជួលចិត្តនោះ កូនស្រីរបស់អតីតតារាសម្តែងខាងលើ  សាពូន ដារ៉ាភិមាន រកលុយបានចំនួន១ពាន់ដុល្លារពីម្ចាស់ហាងកាត់ដេរ ធីរីកា យកមកព្យាបាលម្តាយ។  កូនស្រីសឿ សុធារ៉ា ត្រូវមហាជនចាត់ទុកថាជាក្មេងស្រីមានដុងសិល្បៈខ្ពស់ពី ឪពុកម្តាយ ជាក្មេងស្រីស្លូត សុភាពរាបសារ ហើយអាចលេងហ្គីតា និងច្រៀងបទ របស់ឪពុកបានយ៉ាងល្អ។ ដោយឡែកនាពេលថ្មីៗនេះ លោក កៅ សីហា ជាអ្នកដឹកនាំរឿងមួយរូប បានសម្រេចចិត្តបញ្ជូល សឿ សុធារ៉ា ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈអតីតតារាសម្តែងល្បីឈ្មោះខាង លើនេះមានជំងឺ ថៃរ៉យក្រពេញតេរ៉ូអីត ដោយសារលេបថ្នាំលើសកម្រិត មិនត្រឹមត្រូវតាមវេជ្ជបញ្ជាពេទ្យ។ ទន្ទឹមនឹងម្តាយកំពុងព្យាបាលនៅមន្ទីរពេទ្យ និងមានបញ្ហាថវិកាផង ម្ចាស់ហាងធីរីកា មានសេចក្តីអាណិតអាសូរបានផ្តល់ឱកាសឱ្យកូនស្រី សឿ សុធារ៉ា ថតម៉ូតសំលៀកបំពាក់ ដោយបានផ្តល់ថវិកាចំនួន១ពាន់ដុល្លារដល់ សាពូន ដារ៉ាភិមាន ដើម្បីយកមកព្យាបាលម្តាយ។សន្តោនចិត្តដ៏ប្រសើរពីម្ចាស់ហាងខាងលើនេះ ក៏ត្រូវអ្នកលេងបណ្តាញ សង្គមពោលសរសើរពីទឹកចិត្តដ៏ប្រពៃ  មើលឃើញពីទុក្ខលំបាករបស់ក្មេងស្រី ម្នាក់ដែលមានម្តាយកំពុងមានជំងឺសម្រាកព្យាបាល និងមានបញ្ហាជីវភាព៕ ...
សិល្បៈកម្សាន្ត

អ្នកនិពន្ធបទភ្លេង Emo ទម្លាយថា ជី ដេវិត ចូលចិត្ត វណ្ណដា ពិត មិនមែនជាការ ព្យែរ ថែមទាំងទម្លាយអាថ៌កំបាំងមួយទៀត

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

អ្នកនិពន្ធបទភ្លេង Emo ទម្លាយថា ជី ដេវិត ចូលចិត្ត វណ្ណដា ពិត មិនមែនជាការ ព្យែរ ថែមទាំងទម្លាយអាថ៌កំបាំងមួយទៀត

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្នុងពិធីរួមគ្នារវាង វណ្ណដា និង ជី ដេវិត បានធ្វើឱ្យមានការជជែកវែកជាច្រើន ជាពិសេស ពេលឃើញ ជី ដេវិត សាទរ ពេល វណ្ណដា សម្តែងបទចម្រៀង Time To Rise ។ ទោះយ៉ាងណា បន្ទាប់ពីឃើញសកម្មភាពទាំងនេះ ក៏មានមតិមួយចំនួន លើកឡើងថា គ្រាន់តែជាព្យែររបស់ ជី ដេវិត ប៉ុណ្ណោះ រហូតអ្នកនិពន្ធបទភ្លេង Emo បានចេញជាវីដេអូថា ជី ដេវិត ពិតជាស្រលាញ់ចូលចិត្តបទចម្រៀងរបស់ វណ្ណដា ពិតប្រាកដ មិនមែនជាការសម្តែង ឬជាការព្យែរឡើយ ថែមទាំងទម្លាយថា ជី ដេវិត មានបំណងចង់ឱ្យ វណ្ណដា សហការណ៍ក្នុង Dit Way Nation ទៀតផង។ អ្នកប្រើប្រាស់បណ្តាញសង្គមប្រាកដជាបានឃើញហើយ កន្លងមកនេះ គេតែងសង្កេតឃើញថា ជី ដេវិត ច្រៀងនិងរាំបទចម្រៀងរបស់ វណ្ណដា ដែលជាដៃគូប្រកួតប្រជែងថែមទាំងមានរឿងអាស្រូវជម្លោះជាមួយគ្នា។ ដោយឡែកនៅក្នុងពិធីបិទកីឡាជាតិលើកទី៣ កាលពីយប់មិញថ្ងៃទី៣០ ខែវិច្ឆិកា តារាចម្រៀង ជី ដេវិត ក៏បានឈរមើលទះដៃសាទរពីការសម្តែងរបស់ វណ្ណដា និងលោកតាគង់ ណៃ ដូចគ្នា ហើយរឿងនេះទៀតសោតបានធ្វើឱ្យមហាជនមាន ការជជែកវែកយ៉ាងច្រើន។ យ៉ាងណាមិញ នៅល្ងាចថ្ងៃទី១ ខែធ្នូ អ្នកនិពន្ធបទភ្លេងម្នាក់ឈ្មោះ Emo Composer បានចេញមុខទម្លាយពីចំណងមិត្តភាពរបស់តារាចម្រៀង ទាំងពីររូបខាងលើធ្វើឱ្យមហាជនស្រឡាំងកាំងយ៉ាងខ្លាំង។ នៅក្នុងវីដេអូនោះ លោក Emo បានលើកឡើងថា ជី ដេវិត ពិតជាចូលចិត្តនិងស្រលាញ់ វណ្ណដា ពិតប្រាកដ មិនមែនជាការសម្តែងឬជាការព្យែរគ្នាឡើយ។ លោកបានលើកឡើងថា អំឡុងពេល វណ្ណដា ចេញបទ «JO» ជី ដេវិត បានឱ្យលោក text ទៅវណ្ណដា ដើម្បីមករួមក្រុមជាមួយគ្នាក្នុងផលិតកម្ម  Dit Way Nation ប៉ុន្តែក៏ហួសពេលទៅហើយ ដោយ វណ្ណដា បានចូលរួមជាមួយផលិតកម្មបច្ចុប្បន្នទៅហើយ ។ អ្នកនិពន្ធ ខាងលើបានបង្ហាញទៀតថាទោះ ជី ដេវិត មិនបានរួមការងារជាមួយ វណ្ណដា ប៉ុន្តែ ជី ដេវិត តែងស្តាប់បទចម្រៀងរបស់ វណ្ណដា ព្រមទាំងនិយាយថា ដេវិត ជាមនុស្សម្នាក់បើស្អប់នរណាម្នាក់គឺដើរចេញមិននិយាយឈរមើលតែម្តង។ អ្នកនិពន្ធ Emo រៀបរាប់នៅក្នុងវីដេអូទៀតថា ពេលខ្លះសាមីខ្លួនមិនប៉ុន្មានទេ ប៉ុន្តែអ្នកគាំទ្រមួយចំនួនទេគិតលើសម្ចាស់ដើមទៅទៀត ប្រសិនបើថ្ងៃណាមួយ វណ្ណដា និង ជី ដេវិត ចាប់ដៃគ្នាមែនប្រាកដជាវិស័យហ៊ីបហ៊បស្រុកខ្មែរផ្អើលមិនខាន៕ ...